លេងហ្គេម Archives - Kampuchea Thmey Daily

អ្នកលេងហ្គេមគួរតាមដាន! WHO ចាត់ទុកការញៀនហ្គេមជាវិបត្តិត្រូវដោះស្រាយ
ហ្គេម​ជា​​ការ​កម្សាន្ត ​ហើយ​មិន​ថា​អ្នក​លេង​ហ្គេម ឬ​មិន​លេង នៅ​តែ​ដឹង​ថា​​ចំណាយ​ពេល​​លើ​វា​​ជ្រុល​ពេក នឹង​ប៉ះ​ពាល់​ការ​សិក្សា ការងារ ឬ​រហូត​ពេល​ខ្លះ​លែង​ខ្វល់​​ពី​អ្នក​ក្បែរ​ខ្លួន។ ​បញ្ហា​នេះ អង្គការ​សុខភាព​ពិភព​លោក​ (WHO) កាល​ពីថ្ងៃ​ទី​ ២៥ ខែ​ឧសភា​ ២០១៩ កំពុង​ឈាន​ដល់​ការ​​ពិចារណារ​សម្រេច​ចាត់​ចូល​ការ​លេង​ហ្គេម​​ជា​វិបត្តិ​ត្រូវ​ដោះ​ស្រាយ។

បើ​តាម​វិប​សាយ​ WHO ថា កិច្ចពិភាក្សា​​សម្រេច​ផ្លូវ​ការ​​រៀប​ចំ​ដោយ​សន្និបាត​អង្គការ​នេះ នា​ទី​ក្រុង ហ្សឺណែវ​​ប្រទេស​ស្វីស ដោយ​មាន​ការ​ចូល​រួម​ពី​បណ្តា​អ្នក​ជំនាញ​សុខភាព មន្ត្រី​ប្រតិភូ​​នៃ​បណ្តា​ប្រទេស​សមាជិក​ WHO ព្រម​ទាំង​តំណាង​ធំៗ​​នៃ​​បណ្តា​ក្រុមហ៊ុន​ឧស្សាហកម្ម​ហ្គេម​មកចូល​រួម​ផង។

មក​ទល់​ពេល​នេះ​ កិច្ច​ពិភាក្សា​កំពុង​ស្ថិត​នៅ​ដំណាក់​កាល​ពិភាក្សា​សម្រេច តែ​យ៉ាង​ណា​គួរ​រំឭក​ដែរ​​ថា កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ WHO បាន​ចាត់​ទុក​​ថា​ការ​លេង​ហ្គេម​គឺ​ជា​វិបត្តិ​រួច​ទៅ​ហើយ នា​ឱកាស​សន្និសីទ​អន្តរ​ជាតិ​​លើក​ទី​១១ សើ​រើ​ពិនិត្យ​ចំណាត់​ថ្នាក់​ជំងឺ​​ធ្វើ​ឡើង​ជា​ប្រចាំ​ឆ្នាំ ប៉ុន្តែនា​អំឡុង​ពេល​នោះ​​​ដោយ​មាន​ការ​​សំណូម​ពរ​របស់លោក Stanely Pierre-Louis ដែល​ជា​តំណាង​ឲ្យ​សមាគម​ឧស្សាហកម្ម​ហ្គេម ឲ្យ​មាន​ការ​ពិភាក្សា​ពិនិត្យ​សម្រេច​​​ពី​អ្នក​ជំនាញ​សុខភាព ជា​បន្ត​បន្ទាប់​ ទើប​ការ​ពិភាក្សា​បាន​បន្ត​ធ្វើ​នា​​ឆ្នាំ​២០១៩​នេះ​។

តាម​អ្នក​ជំនាញ​សុខភាព​របស់​ WHO​ បាន​អះ​អាង​ សកម្មភាព​លេង​ហ្គេមដែល​ក្លាយ​ជា​ទម្លាប់ នឹង​បង្ក​ជា​វិបត្តិ​ ដោយ​សារ​​ការ​លេង​ធ្វើ​​​ឲ្យ​មនុស្ស​ផ្តោត​អារម្មណ៍​ខ្លាំង​ទៅ​លើ​ហ្គេម ដោយ​ឡែក​ចំណាប់​អារម្មណ៍​លើ​សកម្មភាព​ប្រចាំ​ថ្ងៃ​នឹង​ធ្លាក់​ចុះ ក្នុង​នោះ​រួម​មាន​​​ ការ​​សិក្សា ការ​ចូល​រួម​ជា​មួយ​គ្រួសារ ការងារ រួម​ទាំង​ផល​អវិជ្ជមាន​លើ​អាកប្បកិរិយា​អ្នក​លេង​ហ្គេម​ ផង​ដែរ​ ក្នុង​ករណី​​​មាន​ទម្លាប់​នៃ​ការ​លេង​ហ្គេម​បន្ត​ជាប់​រហូត​​​​ក្នុង​រយៈ​ពេល​១​ឆ្នាំ​ ដែល​ចាត់​ទុក​​ថា​ជា​ការ​ញៀន​ហ្គេម Video Game Addiction (VGA)​។

តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ WHO ​បើ​សន្និបាត​អង្គការ​សុខភាព​ពិភព​លោក​សម្រេច​ជា​ផ្លូវ​ការ​ទទួល​ស្គាល់​ថា​ការ​ញៀន​ហ្គេម​ជា​វិបត្តិ​ នោះ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ WHO នឹង​ចាត់​វិធាន​ការ​ថ្មី ដើម្បី​បង្ការ​​ដែល​នឹង​អាច​ចាប់​ផ្តើម​​នា​ឆ្នាំ​២០២២។ ស្រប​ពេល​ជា​មួយ​​​ដំណាក់​ការ​សម្រេច​ខាង​លើ​នេះ ​ក្រុមហ៊ុន​​ឧស្សាហកម្ម​ហ្គេម​​របស់​ជប៉ុន​មួយ​ គឺ​ក្រុមហ៊ុន Sony​ ក៏​បាន​​ប្រកាស​អំពី​វិធាន​ការ​​ភ្លាម​ៗ​របស់​ខ្លួន​តែ​ម្តង​លើ​បញ្ហា​នេះ ដោយ​ការ​កំណត់​ Setting លើ​​ផលិតផល​​ហ្គេម​ថ្មី ក្នុង​កម្រិត​មួយ​ដែល​អាច​គ្រប់​គ្រង​លើ​អ្នក​លេង​ហ្គេម​បាន​៕​​​​

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ហ្គេមឌីជីថល​មានប្រយោជន៍ធំៗបី តែធ្វើម៉េចកុំបណ្ដោយដល់ថ្នាក់ញៀន

ចុចអាន៖ ប្រយ័ត្ន! អត់​កម្លាំង​នឹង​ការងារ វក់​ជាមួយហ្គេម គឺជា​ជំងឺ

The post អ្នកលេងហ្គេមគួរតាមដាន! WHO ចាត់ទុកការញៀនហ្គេមជាវិបត្តិត្រូវដោះស្រាយ appeared first on Kampuchea Thmey Daily.

ហ្គេមឌីជីថល​មានប្រយោជន៍ធំៗបី តែធ្វើម៉េចកុំបណ្ដោយដល់ថ្នាក់ញៀន
អ្នក​ជំនាញ​មក​ពី​ប្រទេស​អូស្រ្តាលី បាន​បង្ហាញ​ពី​​ផល​ប្រយោជន៍​មួយ​ចំនួន ដែល​​អ្នក​លេង​ហ្គេម ឬ​អ្នក​ដែល​អាច​​នឹង​ចូល​ចិត្ត​លេង​ហ្គេម​កម្សាន្ត​ អាច​ស្វែង​យល់ តែ​ទន្ទឹម​នឹង​នោះ លោក​ក៏​រំលឹក​ពី​រឿង​ ​គិត​គូរ​​ឲ្យ​មាន​តុល្យភាព​ចំពោះ​សុខភាព​ផង​ដែរ​។

សាស្រ្តាចារ្យ និង​ជា​អ្នក​ចិត្តវិទ្យា នៃ​សាកលវិទ្យាល័យ Queensland អូស្រា្តលី គឺ​លោក Daniel Johnson ដែល​លោក​ធ្លាប់​មាន​បទ​ពិសោធន៍​​ផ្តល់​ជា​គំនិត​​ ក្នុង​វិស័យ​បង្កើត​ហ្គេម​ផង​ដែរ​នោះ បាន​លើក​ឡើង​ថា ហ្គេម​ដែល​ជា​ល្បែង​កម្សាន្ត​ឌីជីថល អាច​បំពេញ​គុណ​សម្បត្តិ​បី​យ៉ាង។ គុណ​សម្បត្តិ​ទាំង​បី​នោះ មាន​ដូច​ជា អារម្មណ៍​ល្អ​​រីក​រាយ ការ​ស្វែង​យល់​ពី​ខ្លួន​ឯង​ដោយ​ឯករាជ្យ និង​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ (តែ​ក្នុង​បណ្តាញ​អ៊ិនធឺណិត)។

លោក​សាស្រ្តាចារ្យ​បាន​ពន្យល់​​ពី​គុណសម្បត្តិ​មួយ​ៗ​ថា ទី​១៖ អារម្មណ៍​ល្អ​រីក​រាយ គឺ​​អារម្មណ៍​របស់​​លេង​ហ្គេម​កម្សាន្ត​នោះ គឺ​អាច​ស្វែង​រក​ ប្រភេទ​ហ្គេម​ណា ដែល​ត្រូវ​នឹង​ចំណូល​ចិត្ត​របស់​ខ្លួន ហើយ​អាច​បង្ក​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​រី​ក​រាយ​បាន។

ទី​២​៖ ឯករាជ្យ បែប​នេះ មាន​ន័យ​ថា ប្រភេទ​ហ្គេម​ដែល​គេ​លេង តួ​យ៉ាង​ដូច​ជា ហ្គេម​ខ្លះ​បង្កើត​ឡើង​តាម​ សាច់​រឿង​ភាគ ហើយ​ទាម​ទារ​ឲ្យ​អ្នក​លេង​ដើរ​តួ​ជា​វីរបុរស RPG (Role-Play Gaming) ដូច​នេះ​គេ​អាច​ប្រើ​យុទ្ធសាស្រ្ត​ និង​ការ​ពិចារណារ​របស់​ខ្លួន​​ ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ក្នុង​ហ្គេម។

ទី​៣៖ គឺ​ទំនាក់​ទំនង ការ​លេង​ហ្គេម ប្រភេទ​អន​ឡាញ បាន​ធ្វើ​ឲ្យ​ពួក​គេ​ (អ្នក​លេង​ហ្គេម​) អាច​បង្កើន​ទំនាក់​ទំនង​ យ៉ាង​ប្រសើរ និង​ស្មារតី ​ធ្វើ​ការងារ​ជា​ក្រុម​ល្អ​ (តែ​យ៉ាង​ណា​មិញ លោក​សាស្រ្តាចារ្យ​ បញ្ជាក់​ថា វា​គ្រាន់​តែ​ជា​ទំនាក់​ទំនង​លើ​អន​ឡាញ មិន​ប្រាកដ​ថា ទំនាក់​ទំនង​ខាង​​ក្រៅ នឹង​ល្អ​ដូច​ ពិភព​ពិត​នោះ​​ឡើយ)។

ខាង​លើ​នេះ សុទ្ធ​សឹង​ជា​គុណ​ប្រយោជន៍ ដែល​អ្នក​ចង់​លេង​ហ្គេម​អាច​ស្វែង​យល់ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ អ្នក​ជំនាញ​ចិត្ត​សាស្រ្ត​​មក​ពី​អូស្រ្តាលី​ខាង​លើ​នេះ ក៏​បាន​រំលឹក​ដែរ​ថា លោក​ឯក​ភាព​ចំពោះ​គុណ​វិប្បត្តិ​របស់​ហ្គេម​ផង​ដែរ ពោល​គឺ​វា​ធ្វើ​ឲ្យ​មនុស្ស​វក់​នឹង​វា(ញៀន) ដូច​នេះ លោក​សាស្រ្តាចារ្យ​បាន​និយាយ​ថា៖ ” ការ​លេង​ហ្គេម អ្នក​អាច​ទាញ​យក​ប្រយោជន៍​ល្អ​ទាំង​នេះ​សម្រាប់​ខ្លួន តែ​ក៏​ត្រូវ​ដឹង​​​ខ្លួន​ឯង​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​សមាមាត្រ​សម្រាប់​សុខភាព​ខ្លួន​ផង​ដែរ”៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ប្រយ័ត្ន! អត់​កម្លាំង​នឹង​ការងារ វក់​ជាមួយហ្គេម គឺជា​ជំងឺ

ចុចអាន៖ កាសិក្សា​រកឃើញថា​កូនលេងហ្គេម​រាល់ថ្ងៃមិន​អត់​ប្រយោជន៍ទេ តែត្រូវមាន​ម៉ោងកំណត់

The post ហ្គេមឌីជីថល​មានប្រយោជន៍ធំៗបី តែធ្វើម៉េចកុំបណ្ដោយដល់ថ្នាក់ញៀន appeared first on Kampuchea Thmey Daily.

ប្រយ័ត្ន! អត់​កម្លាំង​នឹង​ការងារ វក់​ជាមួយហ្គេម គឺជា​ជំងឺ
មិនមែន​រឿងលេងសើច​ទេ! តាមអង្គការ​សុខភាព​ពិភពលោក (WHO) ប្រកាស​ថា អាការអត់កម្លាំង​នឹង​ការងារ (Work Burnout) និង​ការ​វក់​ជាមួយហ្គេម គឺ​ជា​ជំងឺ។ ជំងឺ ២​មុខ​នេះ នឹង​ដាក់​បញ្ចូល​ក្នុង​ក្រុម​ជំងឺ​អន្តរជាតិ (ICD-11) ថែម​ទៀត។

អាការ​អត់កម្លាំង​នឹង​ការងារ បាន​បញ្ចូល​ក្នុង​សៀវភៅ​ស្ដីពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ការងារ​ហើយ ដោយ​ពេទ្យ​អាច​កំណត់​ថា នរណា​មាន​ជំងឺ​នេះ តាមរយៈ​រោគ​សញ្ញា ដូចជា មានអារម្មណ៍​អស់​កម្លាំង​នឹង​ការងារ កើនឡើងគម្លាត​ផ្លូវចិត្ត​ចេញពី​ការងារ មាន​អារម្មណ៍​អវិជ្ជមាន​នឹង​ការងារ និង​ធ្លាក់ចុះ​ប្រសិទ្ធភាព​វិជ្ជាជីវៈ។ ប៉ុន្ដែ​មុន​ធ្វើ​រោគវិនិច្ឆ័យ​លើ​ជំងឺ​នេះ ពេទ្យ គួរ​កំណត់​បញ្ហា​ស្ត្រេស ការ​ថប់​បារម្ភ និង​បញ្ហា​អារម្មណ៍​នានា ជាមុន​សិន។

ចំណែក​ការ​វក់​ជាមួយ​ហ្គេម​វិញ ជា​បញ្ហា​មួយកំណត់​ដោយ​ការ​គ្រប់គ្រង​ខ្សោយ​លើ​ការ​លេងហ្គេម ការ​កើនឡើង​អាទិភាព​លើ​ការ​លេងហ្គេម ជាង​សកម្មភាព​ផ្សេងទៀត​ប្រចាំ​ថ្ងៃ និង​ការ​បន្ដ​លេង​ហ្គេម ទោះ​មាន​ផលវិបាក​ណាមួយ​កើតឡើង​ក៏ដោយ។ អង្គការ WHO កត់សម្គាល់​ថា បញ្ហា​វក់​ជាមួយ​ហ្គេម​នេះ ប៉ះពាល់​មនុស្ស​តិចតួច​ប៉ុណ្ណោះ ដែល​ពួកគេ​ភ្ជាប់​សកម្មភាពជាមួយ​នឹង​ហ្គេម​ឌីជីថល ឬ​វីដេអូ។

ប៉ុន្ដែ​ខាង​សមាគម​ចិត្ត​សាស្ត្រ​អាមេរិក (American Psychiatric Association) មិន​គាំទ្រ​ការ​បញ្ចូល ការ​លេងហ្គេម ជា​ការ​ញៀន​នោះទេ។ សមាគម លើកឡើង​ថា ការស្រាវជ្រាវ​លើ​បញ្ហា​នេះ កំពុង​បន្ដ រួមទាំង​ថាតើ​ការ​លេង​ហ្គេម បង្ក​ឲ្យ​មាន​ជំងឺ​បាក់ទឹកចិត្ត ឬ​ការ​ថប់បារម្ភ​ផងដែរ។ បើតាម​សមាគម​កម្មវិធី​កម្សាន្ត​អាមេរិក (Entertainment Software Association) ពលរដ្ឋ​អាមេរិក ជាង ១៥០​លាន​នាក់ លេង​វីដេអូ​ហ្គេម ដោយ​ប្រមាណ ៦០% លេង​ហ្គេម​រាល់​ថ្ងៃ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ កុំ​ច្រឡំ​ថា​បាក់​ទឹក​ចិត្ត សញ្ញា​ទាំងនេះ​ជា​ការ​សោកសៅ​ធម្មតា​ប៉ុណ្ណោះ

ចុចអាន៖ ទូរសព្ទ​ទំនើប បង្កបញ្ហា​សុខភាព និង​ផលិតភាព​ការងារចុះ​ខ្សោយ

The post ប្រយ័ត្ន! អត់​កម្លាំង​នឹង​ការងារ វក់​ជាមួយហ្គេម គឺជា​ជំងឺ appeared first on Kampuchea Thmey Daily.