KPT+
ប្រយ័ត្ន! អត់កម្លាំងនឹងការងារ វក់ជាមួយហ្គេម គឺជាជំងឺ
មិនមែនរឿងលេងសើចទេ! តាមអង្គការសុខភាពពិភពលោក (WHO) ប្រកាសថា អាការអត់កម្លាំងនឹងការងារ (Work Burnout) និងការវក់ជាមួយហ្គេម គឺជាជំងឺ។ ជំងឺ ២មុខនេះ នឹងដាក់បញ្ចូលក្នុងក្រុមជំងឺអន្តរជាតិ (ICD-11) ថែមទៀត។

អាការអត់កម្លាំងនឹងការងារ បានបញ្ចូលក្នុងសៀវភៅស្ដីពីបញ្ហាពាក់ព័ន្ធនឹងការងារហើយ ដោយពេទ្យអាចកំណត់ថា នរណាមានជំងឺនេះ តាមរយៈរោគសញ្ញា ដូចជា មានអារម្មណ៍អស់កម្លាំងនឹងការងារ កើនឡើងគម្លាតផ្លូវចិត្តចេញពីការងារ មានអារម្មណ៍អវិជ្ជមាននឹងការងារ និងធ្លាក់ចុះប្រសិទ្ធភាពវិជ្ជាជីវៈ។ ប៉ុន្ដែមុនធ្វើរោគវិនិច្ឆ័យលើជំងឺនេះ ពេទ្យ គួរកំណត់បញ្ហាស្ត្រេស ការថប់បារម្ភ និងបញ្ហាអារម្មណ៍នានា ជាមុនសិន។
ចំណែកការវក់ជាមួយហ្គេមវិញ ជាបញ្ហាមួយកំណត់ដោយការគ្រប់គ្រងខ្សោយលើការលេងហ្គេម ការកើនឡើងអាទិភាពលើការលេងហ្គេម ជាងសកម្មភាពផ្សេងទៀតប្រចាំថ្ងៃ និងការបន្ដលេងហ្គេម ទោះមានផលវិបាកណាមួយកើតឡើងក៏ដោយ។ អង្គការ WHO កត់សម្គាល់ថា បញ្ហាវក់ជាមួយហ្គេមនេះ ប៉ះពាល់មនុស្សតិចតួចប៉ុណ្ណោះ ដែលពួកគេភ្ជាប់សកម្មភាពជាមួយនឹងហ្គេមឌីជីថល ឬវីដេអូ។
ប៉ុន្ដែខាងសមាគមចិត្តសាស្ត្រអាមេរិក (American Psychiatric Association) មិនគាំទ្រការបញ្ចូល ការលេងហ្គេម ជាការញៀននោះទេ។ សមាគម លើកឡើងថា ការស្រាវជ្រាវលើបញ្ហានេះ កំពុងបន្ដ រួមទាំងថាតើការលេងហ្គេម បង្កឲ្យមានជំងឺបាក់ទឹកចិត្ត ឬការថប់បារម្ភផងដែរ។ បើតាមសមាគមកម្មវិធីកម្សាន្តអាមេរិក (Entertainment Software Association) ពលរដ្ឋអាមេរិក ជាង ១៥០លាននាក់ លេងវីដេអូហ្គេម ដោយប្រមាណ ៦០% លេងហ្គេមរាល់ថ្ងៃ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កុំច្រឡំថាបាក់ទឹកចិត្ត សញ្ញាទាំងនេះជាការសោកសៅធម្មតាប៉ុណ្ណោះ
ចុចអាន៖ ទូរសព្ទទំនើប បង្កបញ្ហាសុខភាព និងផលិតភាពការងារចុះខ្សោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


