KPT+
ទូរសព្ទទំនើប បង្កបញ្ហាសុខភាព និងផលិតភាពការងារចុះខ្សោយ
ទូរសព្ទទំនើប បានធ្វើឲ្យ ១/៥ នៃស្រ្ដី និង ១/៨ នៃបុរស កាន់តែមានអារម្មណ៍នឿយហត់ និងទទួលបានផលិតភាពតិចជាងមុន។ នេះបើតាមការសិក្សារបស់អូស្រ្ដាលី ស្ដីពីការប្រើប្រាស់ទូរសព្ទចល័ត ទើបចេញផ្សាយនៅថ្ងៃទី ២៦ ខែមីនា។

ដឹកនាំដោយសាកលវិទ្យាល័យបច្ចេកវិទ្យា Queensland ក្រុមអ្នកស្រាវជ្រាវ បានធ្វើការសាកសួរអ្នកប្រើប្រាស់ទូរសព្ទ ៧០៩នាក់ ទូទាំងប្រទេសអូស្រ្ដាលី មានអាយុពី ១៨-៨៣ ឆ្នាំ ជាមួយសំណួរស្រដៀងនឹងការសិក្សាកាលពី ១៣ ឆ្នាំមុន។
ដោយកំណត់ពីបាតុភាព “ការរំខានដោយបច្ចេកវិទ្យា” ក្រុមអ្នកស្រាវជ្រាវ បានរកឃើញ ការកើនឡើងគួរឲ្យកត់សម្គាល់មួយ គឺមនុស្សបានត្អូញត្អែរពីទូរសព្ទរបស់ពួកគេ សម្រាប់ “បាត់បង់ការគេង ផលិតភាពតិច ហានិភ័យនៅពេលបើកបរ មានអាការៈចុក និងឈឺច្រើនជាងមុន“។

យោងតាមលោកវេជ្ជបណ្ឌិត Oscar Oviedo-Trespalacios ដឹកនាំការសិក្សា បញ្ជាក់ថា បញ្ហានេះ គឺអាក្រក់ណាស់ ដោយ ២៤% នៃស្រ្ដី និង ១៥% នៃបុរស បច្ចុប្បន្ននេះ ត្រូវបានចាត់ទុកថា ជាអ្នកប្រើប្រាស់ទូរសព្ទមានបញ្ហា។
លោកវេជ្ជបណ្ឌិត បញ្ជាក់ថា “នៅពេលយើងនិយាយអំពីការរំខានដោយបច្ចេកវិទ្យា យើងសំដៅទៅការបំពាន និងការរំខាន ដែលមនុស្សបានជួប ដោយសារទូរសព្ទ និងការប្រើប្រាស់របស់ពួកគេ។ ការសិក្សារបស់យើង រកឃើញថា ផលរំខានដោយបច្ចេកវិទ្យា បានកើនឡើងទាំងក្នុងចំណោមមនុស្សស្រី និងបុរស និងគ្រប់អាយុទាំងអស់“។
“ឧទាហរណ៍ របាយការណ៍ផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងការបាត់បង់ការគេង និងផលិតភាព បង្ហាញថា លទ្ធផលអវិជ្ជមានទាំងនេះ បានកើនឡើងគួរឲ្យកត់សម្គាល់នៅអំឡុងពេល ១៣ ឆ្នាំចុងក្រោយ។ ការរកឃើញនេះ បង្ហាញថា ទូរសព្ទចល័ត កំពុងមានការប៉ះពាល់កើនឡើងប្រកបដោយសក្ដានុពល ទៅលើទិដ្ឋភាពនានា នៃមុខងារនៅពេលថ្ងៃ ដោយសារកង្វះការគេង និងការកើនឡើងការបាត់បង់ទំនួលខុសត្រូវនានា“។

បើប្រៀបធៀបនឹងការសិក្សានៅឆ្នាំ២០០៥ បញ្ហាការរំខានដោយបច្ចេកវិទ្យា សម្រាប់មនុស្សអាយុពី ១៨-២៤ ឆ្នាំ បានហក់ឡើង ៤០,៩% ខណៈអ្នកប្រើប្រាស់អាយុពី ២៥-២៩ឆ្នាំ បានកើនឡើង ២៣,៥ ភាគរយ។
លោក Oscar Oviedo-Trespalacios បន្ថែមថា ជាមួយនឹងចំនួនអ្នកប្រើប្រាស់ទូរសព្ទទំនើបជុំវិញពិភពលោក រំពឹងថា លើសពី ២,៥ពាន់លាននាក់ នៅមុនចុងឆ្នាំ ២០១៩ នេះ នឹងរងបញ្ហារំខានដោយបច្ចេកវិទ្យា អាចអាក្រក់កាន់តែខ្លាំងឡើង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ហេតុផលសំខាន់៣យ៉ាង មិនគួរទុកទូរសព្ទជិតខ្លួននៅពេលគេង
ចុចអាន៖ គេងមិនលក់ចង់ប្រើថ្នាំ ត្រូវស្គាល់ប្រភេទថ្នាំ និងវិធីប្រើមានសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


