KPT+
កុំច្រឡំថាបាក់ទឹកចិត្ត សញ្ញាទាំងនេះជាការសោកសៅធម្មតាប៉ុណ្ណោះ
មនុស្សមួយចំនួនដែលលេងបណ្ដាញសង្គម ពេលឃើញការបង្ហោះអ្វីទាក់ទិននឹងការបាក់ទឹកចិត្ត តែងតែយល់ថា ខ្លួនឯងរាល់ថ្ងៃនេះក៏កំពុងប្រឈមមុខនឹងរឿងបែបនោះដែរ។ តែបើមានសញ្ញាទាំងនេះ យើងកំពុងតែយល់ច្រឡំហើយ ព្រោះវាការសោកសៅធម្មតាប៉ុណ្ណោះ។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា និងជាប្រធានផ្នែកសុខភាពផ្លូវចិត្ត នៃការបំពានគ្រឿងញៀន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា បើយើងមានប៉ុន្មានចំណុចខាងក្រោមនេះ មិនមែនជាការបាក់ទឹកចិត្តអ្វីឡើយ ហើយវានឹងបាត់ទៅវិញយ៉ាងយូរ ១ សប្ដាហ៍ក្រោយប៉ុណ្ណោះ។
១- ជួបបញ្ហាក្នុងជីវិតរស់នៅ ដែលជាទូទៅនរណាៗក៏គេចមិនផុត ធ្វើឲ្យមានអារម្មណ៍សោកសៅ តែមួយរយៈក្រោយក៏បាត់ បន្ទាប់មកអារម្មណ៍ក៏ស្រួលឡើងវិញ។ បែបនេះគេហៅថាប្រតិសកម្មធម្មតារបស់អារម្មណ៍។
២- ឃើញគេជួបរឿងមិនល្អអ្វីមួយ ក៏គិតថាវាដូចនឹងរឿងខ្លួនឯងដែរ ទាំងដែលការពិតវាគ្រាន់តែស្រដៀងប៉ុណ្ណោះ ឬដូចមួយផ្នែកតូចណាសោះ។

៣- អ្នកខ្លះពេលឃើញមិត្តភ័ក្ដិ (Friend) ក្នុងបណ្ដាញសង្គមខូចចិត្តរឿងបាក់ទឹកចិត្ត ឬតូចចិត្ត ខំធ្វើខ្លួនឲ្យដូចគេជាការលេងកម្សាន្ត។
ប៉ុន្តែប្រសិនបើរាល់ថ្ងៃយើងតែងមានអារម្មណ៍បែបនោះមិនឈប់ វាក៏អាចវិវត្តជាជំងឺផ្លូវចិត្តបានដែរ ព្រោះគ្មានដំណោះស្រាយណាមួយឲ្យអារម្មណ៍បានប្រសើរឡើងវិញ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


