KPT+
ហ្គេមឌីជីថលមានប្រយោជន៍ធំៗបី តែធ្វើម៉េចកុំបណ្ដោយដល់ថ្នាក់ញៀន
អ្នកជំនាញមកពីប្រទេសអូស្រ្តាលី បានបង្ហាញពីផលប្រយោជន៍មួយចំនួន ដែលអ្នកលេងហ្គេម ឬអ្នកដែលអាចនឹងចូលចិត្តលេងហ្គេមកម្សាន្ត អាចស្វែងយល់ តែទន្ទឹមនឹងនោះ លោកក៏រំលឹកពីរឿង គិតគូរឲ្យមានតុល្យភាពចំពោះសុខភាពផងដែរ។

សាស្រ្តាចារ្យ និងជាអ្នកចិត្តវិទ្យា នៃសាកលវិទ្យាល័យ Queensland អូស្រា្តលី គឺលោក Daniel Johnson ដែលលោកធ្លាប់មានបទពិសោធន៍ផ្តល់ជាគំនិត ក្នុងវិស័យបង្កើតហ្គេមផងដែរនោះ បានលើកឡើងថា ហ្គេមដែលជាល្បែងកម្សាន្តឌីជីថល អាចបំពេញគុណសម្បត្តិបីយ៉ាង។ គុណសម្បត្តិទាំងបីនោះ មានដូចជា អារម្មណ៍ល្អរីករាយ ការស្វែងយល់ពីខ្លួនឯងដោយឯករាជ្យ និងការផ្សារភ្ជាប់ទំនាក់ទំនង (តែក្នុងបណ្តាញអ៊ិនធឺណិត)។

លោកសាស្រ្តាចារ្យបានពន្យល់ពីគុណសម្បត្តិមួយៗថា ទី១៖ អារម្មណ៍ល្អរីករាយ គឺអារម្មណ៍របស់លេងហ្គេមកម្សាន្តនោះ គឺអាចស្វែងរក ប្រភេទហ្គេមណា ដែលត្រូវនឹងចំណូលចិត្តរបស់ខ្លួន ហើយអាចបង្កឲ្យពួកគេមានអារម្មណ៍រីករាយបាន។
ទី២៖ ឯករាជ្យ បែបនេះ មានន័យថា ប្រភេទហ្គេមដែលគេលេង តួយ៉ាងដូចជា ហ្គេមខ្លះបង្កើតឡើងតាម សាច់រឿងភាគ ហើយទាមទារឲ្យអ្នកលេងដើរតួជាវីរបុរស RPG (Role-Play Gaming) ដូចនេះគេអាចប្រើយុទ្ធសាស្រ្ត និងការពិចារណាររបស់ខ្លួន ឲ្យអស់ពីលទ្ធភាពដើម្បីដោះស្រាយបញ្ហាក្នុងហ្គេម។

ទី៣៖ គឺទំនាក់ទំនង ការលេងហ្គេម ប្រភេទអនឡាញ បានធ្វើឲ្យពួកគេ (អ្នកលេងហ្គេម) អាចបង្កើនទំនាក់ទំនង យ៉ាងប្រសើរ និងស្មារតី ធ្វើការងារជាក្រុមល្អ (តែយ៉ាងណាមិញ លោកសាស្រ្តាចារ្យ បញ្ជាក់ថា វាគ្រាន់តែជាទំនាក់ទំនងលើអនឡាញ មិនប្រាកដថា ទំនាក់ទំនងខាងក្រៅ នឹងល្អដូច ពិភពពិតនោះឡើយ)។
ខាងលើនេះ សុទ្ធសឹងជាគុណប្រយោជន៍ ដែលអ្នកចង់លេងហ្គេមអាចស្វែងយល់ ប៉ុន្តែទន្ទឹមនឹងនេះ អ្នកជំនាញចិត្តសាស្រ្តមកពីអូស្រ្តាលីខាងលើនេះ ក៏បានរំលឹកដែរថា លោកឯកភាពចំពោះគុណវិប្បត្តិរបស់ហ្គេមផងដែរ ពោលគឺវាធ្វើឲ្យមនុស្សវក់នឹងវា(ញៀន) ដូចនេះ លោកសាស្រ្តាចារ្យបាននិយាយថា៖ ” ការលេងហ្គេម អ្នកអាចទាញយកប្រយោជន៍ល្អទាំងនេះសម្រាប់ខ្លួន តែក៏ត្រូវដឹងខ្លួនឯងធ្វើយ៉ាងម៉េចឲ្យមានសមាមាត្រសម្រាប់សុខភាពខ្លួនផងដែរ”៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រយ័ត្ន! អត់កម្លាំងនឹងការងារ វក់ជាមួយហ្គេម គឺជាជំងឺ
ចុចអាន៖ កាសិក្សារកឃើញថាកូនលេងហ្គេមរាល់ថ្ងៃមិនអត់ប្រយោជន៍ទេ តែត្រូវមានម៉ោងកំណត់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


