លោកបណ្ឌិត គិន ភា Archives - Kampuchea Thmey Daily

បណ្ឌិត គិន ភា៖ ស្ពានមេទឹកដែលថៃបានកម្ទេច មិនគួរជួសជុលឡើងវិញទេ គួររក្សាទុកជាប្រវត្តិសាស្ត្រសម្រាប់កូនខ្មែរ
បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា ស្ពានជ័យជម្នះ (ស្ពានមេទឹក) នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលរងការទម្លាក់គ្រាប់បែកពីយន្ដហោះចម្បាំង F16 របស់ថៃ កម្ទេចខ្ទេចខ្ទី កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ មិនគួរជួសជុលឡើងវិញនោះទេ ពោល គួររក្សាទុកជាសក្ខីភាពប្រវត្តិសាស្ត្រ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានចងចាំអំពីសោកនាដកម្ម និងការឈ្លានពានរបស់ថៃលើទឹកដីកម្ពុជា។ នេះបើតាមសំណេររបស់លោកបណ្ឌិតលើហ្វេសប៊ុក នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងសំណេរនោះ លោកបណ្ឌិតបានបញ្ជាក់ថា៖ «សម្រាប់ខ្ញុំ, ស្ពានមេទឹក (ស្ពានជ័យជំនះ) នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលត្រូវបានទាហានសៀមឈ្លានពានទម្លាក់​គ្រាប់បែកចេញពីលើយន្ដហោះចម្បាំង F16 ​នៅព្រឹកព្រលឹម និងរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ កម្ទេចនោះ, ក្រោយបញ្ចប់សង្គ្រាម ស្ពាននេះមិនគួរជួសជុលឡើងវិញទេ គឺត្រូវរក្សាទុកឱ្យកូនខ្មែរជំនាន់ក្រោយ ចងចាំ​ពីអំពើឈ្លានពានដ៏ឃោរឃៅព្រៃផ្សៃរបស់ទាហានចោរព្រៃសៀមមកលើទឹកដីយើង»។

ជាមួយគ្នានេះ បណ្ឌិត គិន ភា ក៏បានស្នើឱ្យរាជរដ្ឋាភិបាលសិក្សាទីតាំង និងពិនិត្យលទ្ធភាពសាងសង់ស្ពានថ្មីមួយ ជំនួសស្ពានចាស់ដែលថៃបានបំផ្លិតបំផ្លាញចោលនោះ ។

គួររម្លឹកថា កាលពីព្រឹកថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២៥ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ដើម្បីទម្លាក់គ្រាប់បែកលើគោលដៅស្ពានជ័យជម្នះ (ស្ពានមេទឹក) ក្នុងនោះ នៅម៉ោង ៦៖០២ នាទី យោធាថៃបានទម្លាក់គ្រាប់បែកចំនួន ១ គ្រាប់ លើស្ពានជ័យជម្នះ, ម៉ោង ៦៖០៧ នាទី ថៃបានទម្លាក់គ្រាប់បែកចំនួន ១ គ្រាប់ទៀត លើគោលដៅដដែល និងនៅម៉ោង ៦៖១២ នាទី យោធាថៃបានទម្លាក់គ្រាប់បែកកម្ទេចលើស្ពានជ័យជម្នះចាស់ចំនួន ១ គ្រាប់ទៀត។

ស្ពានជ័យជម្នះ ឬស្ពានមេទឹក មានចម្ងាយ​ពីព្រំដែនប្រហែល ៨,៥ គីឡូម៉ែត្រគិតតាមចម្ងាយ​ផ្លួវបត់បែន និងប្រហែល ៥ គីឡូម៉ែត្រជាចម្ងាយ​ត្រង់ពីព្រំដែន ដែលជាច្រកងាយស្រួលតែមួយគត់ ភ្ជាប់ទៅប្រជុំជនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៕

The post បណ្ឌិត គិន ភា៖ ស្ពានមេទឹកដែលថៃបានកម្ទេច មិនគួរជួសជុលឡើងវិញទេ គួររក្សាទុកជាប្រវត្តិសាស្ត្រសម្រាប់កូនខ្មែរ appeared first on Kampuchea Thmey Daily.

អ្នកវិភាគ ព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និង ការកេងប្រវ័ញ្ចកម្លាំងពលកម្ម
អ្នកវិភាគនៅកម្ពុជា បានអំ​ពាវនាវដល់ប្រជាពល​រដ្ឋ និង ពលករខ្មែរ សូម​ពិចា​រណាឱ្យបាន​ហ្មត់ចត់ មុនសម្រេច​ចិត្តលួច​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេសថៃដោយខុសច្បាប់ ព្រោះនេះជាការប្រថុយប្រថានខ្ពស់ ដែលអាចនាំឱ្យពលករប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត ការរើសអើង ការ​ចាញ់បោក​មេខ្យល់ និង ការកេងប្រវ័ញ្ចកម្លាំងពលកម្ម។

លោកបណ្ឌិត យង់ ពៅ​ អ្នកជំនាញវិទ្យាសាស្ត្រន​យោបាយ នៃរាជបណ្ឌិ​ត្យសភាកម្ពុជា បាន​លើក​ឡើងថា ការឆ្លងដែនដោយ​ខុសច្បាប់ទៅ​ប្រទេ​ស​ថៃ គឺជាការ​ប្រថុ​យប្រ​ថាន​ខ្ពស់​បំផុត ព្រោះ​អាចប្រឈ​ម​នឹងការ​ចាប់ខ្លួន ការធ្វើទុក​បុកម្និញ និង គ្រោះ​ថ្នាក់ដល់​អាយុជីវិត ក្នុងអំឡុង​ពេលឆ្លងដែ​ន​ដោ​យ​ខុស​ច្បាប់។

លោកថ្លែងថា «ការឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុស​ច្បាប់មានការប្រថុយ​ប្រថានច្រើនណាស់ ទី១ គឺប្រថុយប្រថា​ននឹងអា​យុ​ជីវិតខ្លួ​នឯ​ងតែ​ម្តង គឺអាចប្រឈ​មនឹងត្រូវក្រុម​ទាហានថៃ ឬ ក្រុមអាជ្ញា​ធរថៃ វាយ​ប្រហារ ឬ បាញ់​ប្រហារ ដោយសារថៃមិនបានឱ្យតម្លៃទៅដ​ល់ជ​នជា​តិយើង​ទេ​»។

លោកបណ្ឌិត បានប​ញ្ជាក់ថា ក្រៅពីហានិ​ភ័យផ្នែកសុវត្ថិភាព ពលករដែល​ទៅធ្វើការដោយ​ខុសច្បាប់ក៏អាចរ​ងនូវកា​ររើ​សអើង ការ​កេងប្រ​វ័ញ្ចកម្លាំងពលកម្ម ការមិនទទួល​បានប្រា​ក់ឈ្នួលតាមកា​រសន្យា និង ការបោក​ប្រាស់ពីសំ​ណាក់មេខ្យល់ ឬ និ​យោជក ផ​ងដែរ។

ស្របគ្នានេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានព្រមានថា ពលករដែ​លលួច​ឆ្លងដែន​ទៅ​ធ្វើ​ការ​នៅ​ថៃដោយខុ​សច្បាប់ អាច​ប្រឈមនឹងត្រូវ​ចាប់ខ្លួន ការធ្វើទុក​បុកម្និញ ការ​កេងប្រវ័ញ្ចកម្លាំង​ពលកម្ម និង ការមិនទ​ទួល​បានប្រាក់ឈ្នួល បន្ទា​ប់ពីខិ​ត​ខំធ្វើ​ការអស់រ​យៈពេលយូរ។

លោកថ្លែងថា «សូមឱ្យបងប្អូនពលករខ្មែរដែលនៅតែចចេស ទទួចលួចឆ្លងដែនដោ​យខុសច្បាប់ទៅ​កាន់ប្រទេស​ថៃ ដើម្បីរ​កការងារ​ធ្វើ សូម​ឱ្យបង​ប្អូន​គិ​​ត​ឡើងវិ​ញ ហើយខ្ញុំសូមបញ្ជាក់ថា ការ​ងារក្នុងស្រុ​ករបស់យើងក៏មានដែរ ដូច្នេះសូមឱ្យបងប្អូនស្វែងរកការងារ​នៅខ្មែរយើងធ្វើ ហើយ​ក៏អាច​ទទួល​កា​របណ្តុះប​ណ្តាលវិ​ជ្ជាជីវៈដោយឥត​គិតថ្លៃដែ​លរាជ​រដ្ឋាភិបាល ​តាមរយៈក្រសួង​ការងារ និង បណ្តុះ​បណ្តាលវិជ្ជា​ជីវៈ លោ​កបានរៀបចំ»។

លោកបណ្ឌិត បានបន្ថែមថា ការរើសអើង ការប្រមាថ និង ការបំពានលើសិទ្ធិមនុស្ស ក៏ជាបញ្ហាដែលពលករខុសច្បាប់អាចជួបប្រទះផងដែរ ជាពិសេស ស​កម្មភា​ពលួចឆ្លងដែនជា​បន្តបន្ទា​ប់ អាចជះឥទ្ធិពលអវិជ្ជមា​នដ​ល់កិត្តិយស និង មុខ​មាត់របស់​ប្រទេសជាតិ​ទាំងមូល​ទៀ​តផង។

អ្នកវិភាគទាំងពីរ បានអំពាវនាវឱ្យប្រជា​ពលរដ្ឋបោះបង់​គំនិតលួចឆ្លងដែន​ដោយខុ​ស​ច្បាប់ និង ងាកមកស្វែងរ​កឱកាស​ការងារ ឬ ចូលរួមក​ម្មវិ​ធី​ប​ណ្តុះបណ្តា​​​លជំនាញវិជ្ជាជីវៈនៅក្នុង​ប្រទេស ដែលកំពុងត្រូវបា​នរាជរដ្ឋាភិបា​ល និង ក្រសួងការ​ងារ និង បណ្តុះបណ្តា​លវិជ្ជាជីវៈ​ ជំរុញយ៉ា​ង​សកម្ម ដើម្បី​កសា​ងអនាគតប្រ​កបដោយ​សុវត្ថិភាព ស្ថិរ​ភាព និង និរន្ត​រភាព៕

The post អ្នកវិភាគ ព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និង ការកេងប្រវ័ញ្ចកម្លាំងពលកម្ម appeared first on Kampuchea Thmey Daily.

អ្នកវិភាគរំពឹងថារឿងព្រំដែនកម្ពុជា-ថៃនឹងត្រូវលើកក្នុងកិច្ចសន្ទនារវាងសម្ដេចតេជោ និងមេដឹកនាំចិន ក្នុងដំណើរទស្សនកិច្ចនៅប៉េកាំង
អ្នកវិភាគផ្នែកទំនាក់ទំនងអន្តរជាតិ រំពឹងថា ជម្លោះព្រំដែនដែលកំពុងអូសបន្លាយរវាងប្រទេសកម្ពុជា និងប្រទេសថៃ នឹងក្លាយជាប្រធានបទដ៏សំខាន់មួយ ដែលអាចត្រូវលើកឡើងនៅក្នុងកិច្ចសន្ទនារវាងថ្នាក់ដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកំពូលរបស់ចិន ក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីប៉េកាំង។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅឯប្រទេសចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ដែលធ្វើឡើងតបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន។

លោកបណ្ឌិត គិន ភា អ្នកវិភាគផ្នែកទំនាក់ទំនងអន្តរជាតិ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិនពេលនេះបានបង្ហាញយ៉ាងច្បាស់អំពីអត្ថន័យខាងនយោបាយ​ និងការទូតយ៉ាងសំខាន់ ពិសេសរំលេចឱ្យឃើញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបដ៏រឹងមាំរវាងកម្ពុជា​-ចិន​ និងបន្តរីកចម្រើនឥតឈប់ឈរ ទោះស្ថិតក្នុងបរិបទអន្តរជាតិ និងតំបន់មានការប្រែប្រួលយ៉ាងណាក៏ដោយ។​

លោក ថា «ដំណើរទស្សនកិច្ចនេះ នឹងផ្ដល់ផលប្រយោជន៍ជាផ្លែផ្កាបន្ថែមទៀត និងចូលរួមពង្រឹងទំនុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ព្រមទាំងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានាឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត»។

បន្ថែមពីការជជែកអំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ លោកបណ្ឌិត គិន ភា រំពឹងថា បញ្ហានៃជម្លោះព្រំដែនកម្ពុជា និងថៃ ក៏ជារបៀបវារៈសំខាន់នៅក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នៅទីនោះ ដោយលោកកត់សម្គាល់ថា កម្ពុជាចង់ឱ្យប្រទេសចិនដើរតួនាទីកាន់តែសកម្មថែមទៀតក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីលើបញ្ហាជម្លោះកម្ពុជា និងថៃ ដើម្បីធានាបាននូវសន្តិភាព និងការបញ្ចប់ទាំងស្រុងនូវសង្គ្រាមប្រទេសទាំងពីរ។

បណ្ឌិត គិន ភា គូសបញ្ជាក់ថា កម្ពុជាមិនមែនប្រើប្រាស់ចិន ដើម្បីដាក់សម្ពាធទៅលើថៃទេ តែកម្ពុជាចង់បានការដោះស្រាយដោយសន្តិវិធី ផ្អែកលើយន្តការការទូត និងច្បាប់អន្តរជាតិ។ «កម្ពុជាមិនចង់ឃើញការប្រឈមមុខដាក់គ្នា ឬក៏ការបែងចែកប្លុកនយោបាយទេ អ្វីដែលកម្ពុជាយើងចង់បានគឺគ្រប់ភាគីគោរពនូវអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី និងច្បាប់អន្តរជាតិរបស់ផងគ្នាទៅវិញទៅមក ដែលជាគ្រឹះដ៏សំខាន់ស​ម្រាប់សន្តិភាព និងស្ថិរភាពតំបន់»។ បណ្ឌិត គិន ភា គូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះ។

តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ លោក ក៏សង្ឃឹមថា ចិននឹងដើរតួនាទីសំខាន់ជាងមុន ពិសេសធ្វើឱ្យកិច្ចព្រមព្រៀង៥ចំណុចនៅ Fuxian ដែលសម្រេចបានក្នុងកិច្ចប្រជុំត្រីភាគីរវាងរដ្ឋមន្ត្រីការបរទេសចិន-កម្ពុជា-ថៃ ត្រូវតែអនុវត្តដោយពេញលេញ ប្រសិទ្ធភាព និងភាពស្មោះត្រង់ជាមួយគ្នា។

គួរឱ្យដឹងថា ក្នុងឱកាសទស្សនកិច្ចខាងលើ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំចិនសំខាន់ៗ ដូចជាលោកប្រធានាធិបតី ស៊ី ជីនពីង លោកនាយករដ្ឋមន្ត្រី លី ឈាង និងលោក ចាវ ឡីជី ប្រធានសភាចិន។

ព្រឹទ្ធសភាកម្ពុជា ថា ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យកាន់តែជោគជ័យបន្ថែមទៀត៕

ដោយ៖ ធឿន វ៉ាន់សុង

The post អ្នកវិភាគរំពឹងថារឿងព្រំដែនកម្ពុជា-ថៃនឹងត្រូវលើកក្នុងកិច្ចសន្ទនារវាងសម្ដេចតេជោ និងមេដឹកនាំចិន ក្នុងដំណើរទស្សនកិច្ចនៅប៉េកាំង appeared first on Kampuchea Thmey Daily.

បទវិភាគ៖ នៅពេលភាពក្លែងក្លាយ ក្លាយជារឿងធម្មតា តើសង្គមយើងនឹងទៅជាយ៉ាងណា?
សង្គមមួយគ្រោះថ្នាក់បំផុត មិនមែនត្រឹមតែពេលមានភាពក្រីក្រ អវិជ្ជា ឬអំពើពុករលួយប៉ុណ្ណោះទេ ប៉ុន្តែ ពេល«ភាពក្លែងក្លាយ» បានក្លាយទៅជារឿងធម្មតា។ ភាពក្លែងក្លាយមិនមែនគ្រាន់តែជាការកុហកតូចតាចទេ ប៉ុន្តែ ជាជំងឺសង្គមដែលធ្វើឱ្យសម្បកធំជាងខ្លឹមសារ រូបភាពសិប្បនិម្មិតធំជាងសេចក្តីពិត ការសម្តែងធំជាងមនសិការ និងការបោកប្រាស់ធំជាងសុចរិតភាព។ សង្គមក្លែងក្លាយ គឺជាសង្គមដែលមនុស្សមិនខំធ្វើឱ្យពិតទេ ប៉ុន្តែ ខំធ្វើឱ្យគេជឿថាពិត។ នៅពេលភាពក្លែងក្លាយក្លាយជាទៅជារឿងធម្មតាក្នុងសង្គម អ្នកប្រកាន់ជំហរដាច់ខាតលើការពិតត្រូវបានគេចម្អកថា ជាមនុស្សឆោតល្ងង់ ហើយអ្នកបោកប្រាស់ត្រូវបានគេចាត់ទុកថា ជាមមនុស្សឆ្លាត។ ភាពក្លែងក្លាយក្នុងសង្គមយើងថ្ងៃនេះ មិនមែនជាលទ្ធផលនៃថ្ងៃម្សិលមិញនោះទេ ប៉ុន្តែ ជាការភាពព្រងើយកន្តើយរបស់សង្គមយើងចំពោះភាពក្លែងក្លាយរាប់ទសវត្សរ៍មកហើយ។ យើងហាក់ដូចជាកំពុងភ្ញាក់ពីដំណេកចំពោះភាពក្លែងក្លាយនេះ។

ភាពក្លែងក្លាយដែលប៉ះពាល់ជីវិតប្រជាពលរដ្ឋផ្ទាល់បំផុត គឺភាពក្លែងក្លាយក្នុងទីផ្សារ។ ទំនិញក្លែងក្លាយ អាហារក្លែងក្លាយ ឱសថក្លែងក្លាយ ផលិតផលសុខភាពក្លែងក្លាយ គ្រឿងសម្អាងក្លែងក្លាយ និងសេវាកម្មក្លែងក្លាយ កំពុងបំផ្លាញទាំងសុខភាព ទាំងទំនុកចិត្តរបស់អ្នកប្រើប្រាស់។ ចាប់ពីទុរេន ត្រីសាលម៉ុង ឡេលាបខ្លួន រហូតដល់ថ្នាំព្យាបាលជំងឺ ភាពក្លែងក្លាយកំពុងលូតលាស់ដូចជាមេរោគក្នុងទីផ្សារ។ អ្នកលក់ទំនិញក្លែងក្លាយ មិនមែនគ្រាន់តែបោកអតិថិជនទេ ប៉ុន្តែ កំពុងលេងសើចលើជីវិតមនុស្ស។ អ្វីដែលកាន់តែគ្រោះថ្នាក់ថែមទៀតនោះ គឺការផ្សព្វផ្សាយក្លែងក្លាយ ដែលបំភាន់ឱ្យមនុស្សជឿថា របស់ក្លែងក្លាយទាំងនោះ ជារបស់ពិត។

ភាពក្លែងក្លាយក្នុងវិស័យអប់រំ គឺគ្រោះថ្នាក់ជាងនេះទៅទៀត ព្រោះវាបំផ្លាញអនាគតជាតិ។ សញ្ញាបត្រក្លែងក្លាយ អ្នករៀនក្លែងក្លាយ អ្នកមានឈ្មោះរៀន ប៉ុន្តែមិនរៀនពិត អ្នកមានងារខ្ពស់ ប៉ុន្តែ ខ្វះសមត្ថភាពពិត និងស្ថាប័នអប់រំខ្លះដែលលក់សញ្ញាបត្រជាងបណ្តុះចំណេះដឹង កំពុងធ្វើឱ្យសង្គមសម្បូរមនុស្សមានក្រដាស សញ្ញាបត្រ តែខ្វះសមត្ថភាពពិត។ អ្នកខ្លះទៅទិញសញ្ញាបត្រក្លែងក្លាយពីជនបរទេសមកសម្ញែង។ ការអប់រំក្លែងក្លាយមិនបានបង្កើតធនធានមនុស្សទេ ប៉ុន្តែ បង្កើតមនុស្សខ្វះខ្លឹមសារ ដែលអាចបំផ្លាញស្ថាប័ននៅថ្ងៃក្រោយ។ ពេលមនុស្សរៀនក្លែងក្លាយក្លាយជាមន្ត្រី គេបង្កើតរដ្ឋបាលក្លែងក្លាយ។ ពេលក្លាយជាអ្នកជំនាញ គេបង្កើតគ្រោះថ្នាក់ក្នុងជំនាញ។ ពេលក្លាយជាអ្នកដឹកនាំ គេបង្កើតការដឹកនាំគ្មានខ្លឹមសារ។ ពាក់ព័ន្ធនឹងសញ្ញាបត្រក្លែងក្លាយ អ្វីដែលគួរឱ្យសោកស្តាយ និងតក់ស្លុតទៀតនោះ មានអ្នកមានយសសក្ដិ និងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមខ្លះ បង្ហាញការគាំទ្រ និងការអាណិតអាសូរអ្នកក្លែងសញ្ញាបត្រ និងប្រើសញ្ញាបត្រក្លែងទៀតផង។

ភាពក្លែងក្លាយក៏កំពុងពាក់អាវសប្បុរសធម៌ និងបង់ស្បង់ចីវរសាសនាផងដែរ។ សប្បុរសធម៌ក្លែងក្លាយ គឺការយកទុក្ខវេទនារបស់អ្នកក្រ ជំងឺរបស់អ្នកដទៃ គ្រោះមហន្តរាយ និងទឹកភ្នែកប្រជាពលរដ្ឋ មកធ្វើអាជីកម្ម ធ្វើជាដើមទុនប្រជាប្រិយភាព លាងសម្អាតរូបភាពអាក្រក់ និងជំនួញទុច្ចរិតរបស់ខ្លួន ឬកេងចំណេញនយោបាយ។ មនុស្សខ្លះមិនមែនជួយដើម្បីជួយទេ ប៉ុន្តែ ជួយដើម្បីឱ្យគេឃើញថាជួយ។ រីឯ គ្រូបារមីក្លែងក្លាយ និងបព្វជិតក្លែងក្លាយមួយចំនួន ក៏ប្រើជំនឿ ស្បង់ចីវរ វត្តអារាម និងឱវាទសាសនា ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ កើបយកប្រយោជន៍ និងគ្រប់គ្រងចិត្តមនុស្សខ្សោយ។ នៅពេលសប្បុរសធម៌ក្លាយជាការសម្តែង និងសាសនាក្លាយជាអាជីវកម្ម សង្គមនឹងបាត់បង់មូលដ្ឋានសីលធម៌ដ៏សំខាន់បំផុតរបស់ខ្លួន។

ក្នុងវិស័យនយោបាយ និងរដ្ឋបាល ភាពក្លែងក្លាយរឹតតែគ្រោះថ្នាក់ ព្រោះវាប៉ះពាល់ដល់ប្រយោជន៍ជាតិទាំងមូល។ អ្នកនយោបាយខ្លះប្រើវោហារសព្ទស្នេហាជាតិក្លែងក្លាយ ដើម្បីរកសន្លឹកឆ្នោត ខណៈសកម្មភាពពិតបែរជាបំបែកបំបាក់សង្គម យកបញ្ហាជាតិធ្វើជាដើមទុននយោបាយ និងលក់សេចក្តីសង្ឃឹមក្លែងក្លាយដល់ប្រជាពលរដ្ឋ។ មន្ត្រីខ្លះនិយាយថាបម្រើរាស្ត្រ ប៉ុន្តែ បង្កើតឧបសគ្គដើម្បីរកប្រាក់ក្រៅផ្លូវការ។ ខ្លះនិយាយពីកំណែទម្រង់ ប៉ុន្តែ រស់នៅលើប្រព័ន្ធចាស់។ ខ្លះនិយាយពីនីតិរដ្ឋ ប៉ុន្តែអាងខ្នង គេចច្បាប់។ ភាពក្លែងក្លាយបែបនេះ ធ្វើឱ្យវោហាសព្ទដ៏សែនពីរោះ ដូចជា ជាតិ ទឹកដី ប្រជារាស្ត្រ កំណែទម្រង់ និងនីតិរដ្ឋ ក្លាយជាសំបកនយោបាយដែលគ្មានខ្លឹមសារបន្តិចណាសោះ។

ភាពក្លែងក្លាយក៏ចូលជ្រៀតក្នុងប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គម និងទំនាក់ទំនងមនុស្សប្រចាំថ្ងៃផងដែរ។ មានព័ត៌មានក្លែងក្លាយ ជីវិតក្លែងក្លាយ ភាពល្បីល្បាញក្លែងក្លាយ មិត្តភាពក្លែងក្លាយ សេចក្តីស្រឡាញ់ក្លែងក្លាយ និងភាពជោគជ័យក្លែងក្លាយ។ មនុស្សមួយចំនួនរស់ដើម្បីឱ្យគេមើល មិនមែនរស់ដើម្បីមានន័យទេ។ អ្នកខ្លះបង្ហាញភាពសុខស្រួលលើបណ្តាញសង្គម ប៉ុន្តែ ខាងក្នុងពោរពេញដោយវិបត្តិ។ អ្នកខ្លះសរសេរពាក្យធម៌ ប៉ុន្តែ រស់ដោយចិត្តអាក្រក់។ អ្នកខ្លះនិយាយពីសេចក្តីស្មោះត្រង់ ប៉ុន្តែ ប្រើល្បិចកិច្ចកលជាប្រចាំ។ អ្នកខ្លះមាត់និយាយស្អាតស្អំស្នេហាជាតិ តែដៃវេចខ្ចប់កេងប្រវញ្ចធនធានជាតិដោយឥតកោតក្រែង និងអៀនខ្មាស។ នៅពេលចិត្តមនុស្សក្លែងក្លាយ សង្គមមិនត្រឹមតែបាត់បង់ទំនុកចិត្តគ្នាទេ ប៉ុន្តែ បាត់បង់ភាពជាមនុស្សពិតប្រាកដផងដែរ។

ដំណោះស្រាយសម្រាប់សង្គមក្លែងក្លាយ ត្រូវតែម៉ឺងម៉ាត់ មុតស្រួច និងអនុវត្តដោយគ្មានការលើកលែង។ សង្គមមិនអាចបន្តអត់ឱនឱ្យបុគ្គល ឬបណ្តាញណាមួយបង្កើតភាពក្លែងក្លាយ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ បំផ្លាញសុខភាព បំផ្លាញគុណភាពអប់រំ បំពុលជំនឿសាសនា បំផ្លាញអនាគតយុវជន ឬបំផ្លាញទំនុកចិត្តសង្គមបានទៀតឡើយ។ អ្នកផលិត អ្នកនាំចូល អ្នកចែកចាយ អ្នកផ្សព្វផ្សាយ អ្នកការពារ និងអ្នកទទួលផលពីភាពក្លែងក្លាយ ត្រូវតែទទួលខុសត្រូវទាំងអស់។ ប្រសិនបើអំពើក្លែងក្លាយនោះបង្កព្យសនកម្មដល់សង្គម ប៉ះពាល់ដល់ជីវិត សុខភាព ទ្រព្យសម្បត្តិ សីលធម៌សាធារណៈ ឬអនាគតជាតិ ត្រូវតែផ្តន្ទាទោសតាមនីតិវិធីច្បាប់ ដាក់ពន្ធនាគារ និងរឹបអូសទ្រព្យសម្បត្តិដែលបានមកពីអំពើខុសនោះ ដោយគ្មានការយោគយល់ គ្មានការសម្របសម្រួល និងគ្មានការលើកលែង។ ការដាក់ទណ្ឌកម្មបែបនេះមិនមែនជាការសងសឹកទេ ប៉ុន្តែ ជាការការពារសង្គម ការការពារសេចក្តីពិត និងការកាត់ផ្តាច់ឫសគល់នៃភាពក្លែងក្លាយ។

ជាចុងក្រោយ សង្គមក្លែងក្លាយមិនអាចព្យាបាលដោយពាក្យអប់រំ សេចក្តីអំពាវនាវ ឬការណែនាំទន់ជ្រាយបានទេ។ វាត្រូវការការប្រឈមមុខនឹងការពិត ការអនុវត្តច្បាប់ពិតប្រាកដ និងឆន្ទៈដ៏រឹងមាំក្នុងការបោសសម្អាតអ្នកដែលរស់នៅលើការបោកប្រាស់អ្នកដទៃ។ អ្នកណាបង្កើតទំនិញក្លែងក្លាយ អ្នកណាលក់ ឬប្រើសញ្ញាបត្រក្លែងក្លាយ អ្នកណាប្រើសាសនាក្លែងក្លាយ អ្នកណាយកសប្បុរសធម៌ក្លែងក្លាយធ្វើជាខែល និងអ្នកណាប្រើវោហារសព្ទស្នេហាជាតិក្លែងក្លាយ ដើម្បីបំភាន់មហាជន អ្នកនោះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ និងចំពោះមុខប្រវត្តិសាស្ត្រ។ ព្រោះរាល់ភាពក្លែងក្លាយដែលមិនត្រូវបានផ្តន្ទាទោស នឹងបង្កើតភាពក្លែងក្លាយថ្មីៗបន្តទៀត ហើយរាល់ភាពក្លែងក្លាយដែលត្រូវបានអបអរសាទរ នឹងសម្លាប់សេចក្តីពិតបន្តិចម្តងៗ រហូតដល់សង្គមលែងអាចបែងចែករវាងរបស់ពិត និងរបស់ក្លែងក្លាយបានទៀត។

តើសង្គមយើងនៅបន្តភាពក្លែងក្លាយបែបនេះដល់ណាទៀត? បើយើងនៅតែគ្មានវិធានការជាក់ស្តែងនៅថ្ងៃនេះ ថ្ងៃស្អែកភាពក្លែងក្លាយនឹងរីករាលដាលរាប់រយរាប់ពាន់ដង ហើយសង្គមយើងនឹងត្រូវបានហ៊ុំព័ទ្ធដោយភាពក្លែងក្លាយគ្រប់ទីកន្លែង គ្រប់វិស័យ និងគ្រប់ស្រទាប់ជាក់ជាមិនខាន៕

ដោយ៖ បណ្ឌិត គិន ភា សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

The post បទវិភាគ៖ នៅពេលភាពក្លែងក្លាយ ក្លាយជារឿងធម្មតា តើសង្គមយើងនឹងទៅជាយ៉ាងណា? appeared first on Kampuchea Thmey Daily.

«តើត្រូវព្យាបាលជំងឺធ្វើលើសដោយរបៀបណា?»
កាលពីពីរបីថ្ងៃមុន ខ្ញុំបានសរសេរអត្ថបទមួយពាក់ព័ន្ធនឹង «ជំងឺធ្វើលើស» ដែលជាជំងឺដ៏គ្រោះថ្នាក់បំផុត​មួយក្នុងប្រព័ន្ធអភិបាលកិច្ចរដ្ឋ ព្រោះវាធ្វើឱ្យបទបញ្ជាល្អក្លាយជាអំពើអាក្រក់ ធ្វើឱ្យច្បាប់ដែលគួរតែជា​ខែលការពារពលរដ្ឋ ក្លាយជាឧបករណ៍បង្កការភ័យខ្លាច និងធ្វើឱ្យអំណាចរដ្ឋដែលគួរតែបម្រើប្រយោជន៍​សាធារណៈ ត្រូវបានប្រែក្លាយទៅជាអំណាចបម្រើផលប្រយោជន៍បុគ្គលយ៉ាងអនាធិបតេយ្យ។ មានបងប្អូន​មួយចំនួនក៏បានលើកឡើងថា ខ្ញុំបង្ហាញតែបញ្ហានិងផលវិបាក មិនឃើញបង្ហាញដំណោះស្រាយ។

ថ្ងៃនេះ ខ្ញុំសាកល្បងលើកឡើងពីដំណោះស្រាយមួយចំនួន តែខ្ញុំក៏មិនប្រាកដថា វាអាចដំណើរការទៅរួច​ដែរឬយ៉ាងណាទេ ដ្បិតដំណោះស្រាយសម្រាប់ជំងឺពាក់ព័ន្ធនឹងអភិបាលកិច្ចរដ្ឋ វាទាមទារឱ្យមានឆន្ទៈ​នយោបាយ​ពិតប្រាកដ ការតាំងចិត្តម៉ឺងម៉ាត់ សេចក្តីក្លាហាន ការហ៊ានលះបង់ និងការវះកាត់​ជាក់ស្តែង​ពី​ថ្នាក់ដឹកនាំ។ បើគ្មានការអនុវត្តពិតប្រាកដជាក់ស្ដែងទេ ដំណោះស្រាយណាក៏ដោយ នឹងនៅត្រឹមជាការ​ព្យាបាលលើក្រដាស ខណៈជំងឺនៅតែបន្តស៊ីរូងផ្ទៃក្នុងប្រព័ន្ធអភិបាលកិច្ចរដ្ឋដដែល។

ក្នុងន័យនេះ ការព្យាបាល «ជំងឺធ្វើលើស» មិនអាចធ្វើបានដោយសេចក្តីណែនាំទូទៅ សុន្ទរកថាម៉ឺងម៉ាត់ សារព្រមានដ៏ក្ដៅគគុកម្ដងហើយម្ដងទៀត ឬការអំពាវនាវឱ្យមន្ត្រីមានសីលធម៌តែប៉ុណ្ណោះទេ។ ជំងឺនេះជា​ជំងឺដែលកើតចេញពីការប្រើអំណាចខុសគោលដៅ ការបកស្រាយបទបញ្ជាលើសពីដែនកំណត់ និងការយក​ឈ្មោះថ្នាក់លើទៅធ្វើជាខែលសម្រាប់រកផលប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះ វិធីព្យាបាលក៏ត្រូវតែចាប់ផ្តើម​ពីការ​ដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់បំផុត និងគ្មានការលើកលែង។ បើការធ្វើលើសកើត​ឡើង​ដោយ​អំណាចរដ្ឋ ការព្យាបាលក៏ត្រូវតែប្រើអំណាចច្បាប់រដ្ឋដើម្បីកាត់ផ្តាច់វាដែរ។

បណ្ឌិត គិន ភា

ចំណុចសំខាន់បំផុត គឺត្រូវហ៊ានផ្តន្ទាទោសអ្នកធ្វើលើសដោយគ្មានការយោគយល់ គ្មានការសម្របសម្រួល និងគ្មានការលើកលែង។ មន្ត្រីណាដែលយកច្បាប់ទៅជួញដូរ យកបទបញ្ជាថ្នាក់លើទៅបំភ័យប្រជាពលរដ្ឋ ឬយកអំណាចរដ្ឋទៅជម្រិតទារប្រាក់ពីពលរដ្ឋឬឈ្មួញសុចរិត ត្រូវតែទទួលទោសតាមច្បាប់ និងតាមវិន័យ​រដ្ឋបាលយ៉ាងម៉ឺងម៉ាត់បំផុត។ មិនអាចមានការលើកលែងដោយសារតួនាទី ខ្សែបណ្តាញ អ្នកធានា អំណាច​លាក់កំបាំង ឬស្នាដៃចាស់ណាមួយឡើយ។ ព្រោះបើច្បាប់អាចបត់បែនចំពោះមន្ត្រីធ្វើខុស នោះច្បាប់​នឹងបាត់បង់តម្លៃនៅចំពោះមុខប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះ ការផ្តន្ទាទោសមិនគួរឈប់ត្រឹមតែអ្នកចេញមុខធ្វើខុសម្នាក់ដូចករណីទុរេននៅ​បាត់ដំបងទេ​នោះ​ទេ។ អ្នកបញ្ជា អ្នកគាំទ្រ អ្នកការពារ អ្នកទទួលផលប្រយោជន៍ អ្នកបិទបាំង និងអ្នកជួយសម្របសម្រួល​ឱ្យរឿងស្ងប់ ក៏ត្រូវតែទទួលខុសត្រូវដូចគ្នា។ ជំងឺធ្វើលើសភាគច្រើនមិនមែនជាកំហុសបុគ្គល​តែម្នាក់ពីរ​នាក់​ដាច់ដោយឡែកឡើយ ប៉ុន្តែករណីជាច្រើន វាជាបណ្តាញផលប្រយោជន៍ដែលមានអ្នកធ្វើ អ្នកបញ្ជា អ្នកចាំ​បិទ​រឿង និងអ្នកចាំចែកផល។ បើផ្តន្ទាទោសតែអ្នកនៅមុខឆាក ហើយបណ្តោយឱ្យអ្នកនៅ​ពីក្រោយឆាក​រួចខ្លួន នោះមិនមែនជាការព្យាបាលជំងឺទេ ប៉ុន្តែជាការកាត់តែស្លឹកពីរបីសន្លឹក ខណៈឫសនិងដើមនៅតែបន្ត​ដុះ ឬអាចនិយាយមួយបែបទៀតថា គ្រាន់តែជាការបក់ផ្សែង ប៉ុន្តែមិនមែនពន្លត់ភ្លើង។

ថ្នាក់ដឹកនាំគ្រប់កម្រិត ត្រូវដឹងថា ភាពម៉ឺងម៉ាត់មិនអាចមានត្រឹមពាក្យសម្តីបានឡើយ។ ការនិយាយខ្លាំង តែអនុវត្តខ្សោយ គឺជាសារគ្រោះថ្នាក់បំផុតទៅកាន់មន្ត្រីខូច។ ប្រសិនបើថ្នាក់ដឹកនាំប្រកាសថា ត្រូវអនុវត្ត​ច្បាប់ ត្រូវការពារប្រជាពលរដ្ឋ និងត្រូវលុបបំបាត់អំពើពុករលួយ ប៉ុន្តែពេលមានមន្ត្រីធ្វើលើស​បែរជាបញ្ចប់​ត្រឹមការណែនាំ ការសុំទោស ការផ្លាស់ប្តូរទីតាំង ឬការសម្របសម្រួលស្ងាត់ៗ នោះអ្នកធ្វើខុសនឹងមិនរាង​ចាល​ទេ។ ផ្ទុយទៅវិញ ពួកគេនឹងយល់ថា កំហុសធ្ងន់អាចក្លាយជារឿងស្រាលបាន ប្រសិនបើមានអ្នកជួយ​ដោះស្រាយ​នៅពីក្រោយ។

ការអនុវត្តធូរខ្សុយ គឺជាការចាក់បន្ថែមមេរោគឱ្យជំងឺកាន់តែធ្ងន់ធ្ងរ។ នៅពេលអ្នកប្រព្រឹត្តខុសមិនត្រូវបាន​ផ្តន្ទាទោសពិតប្រាកដ អ្នកដទៃនឹងរៀនពីគំរូអាក្រក់នោះ។ ពេលមន្ត្រីម្នាក់ធ្វើលើសហើយរួចខ្លួន មន្ត្រីមួយ​ចំនួនទៀតនឹងកាន់តែហ៊ានធ្វើដូចគ្នា។ ពេលអ្នកបំពានច្បាប់មិនខ្លាចច្បាប់ ហើយអ្នកធ្វើលើស​មិនខ្លាច​ថ្នាក់​ដឹកនាំ នោះអំណាចរដ្ឋនឹងឃ្លាតឆ្ងាយពីស្មារតីសេវាសាធារណៈ ហើយវាក្លាយជាឧបករណ៍ជួញដូរ​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន។ ដូច្នេះ ការមិនផ្តន្ទាទោសមិនមែនជាការអត់ឱនទេ ប៉ុន្តែជាការបើកទ្វារឱ្យអំពើខុស​បន្តរីករាលដាលដូចជំងឺមហារីក។

វិធានការសំខាន់មួយទៀត គឺត្រូវធ្វើឱ្យបទបញ្ជា និងច្បាប់មានព្រំដែនច្បាស់លាស់។ រាល់បទបញ្ជាថ្នាក់​លើ​ត្រូវ​បញ្ជាក់ឱ្យច្បាស់ថា ត្រូវអនុវត្តលើបញ្ហាអ្វី ក្នុងកម្រិតណា តាមនីតិវិធីណា និងអ្វីខ្លះដែលអ្នកអនុវត្តមិន​អាចធ្វើបាន។ បទបញ្ជាដែលមានគោលបំណងល្អ ប៉ុន្តែខ្វះការពន្យល់ច្បាស់ អាចត្រូវបានមន្ត្រីឱកាសនិយម​យកទៅបកស្រាយតាមអំពើចិត្ត។ ដូច្នេះ ការចេញបទបញ្ជាមិនគ្រប់គ្រាន់ទេ ត្រូវមានការពន្យល់ ការបណ្តុះ​បណ្តាល ការត្រួតពិនិត្យ និងការវាយតម្លៃការអនុវត្តជាបន្តបន្ទាប់។

មន្ត្រីអនុវត្តច្បាប់ត្រូវទទួលបានការបណ្តុះបណ្តាលជាប្រចាំអំពីនីតិវិធី ក្រមសីលធម៌វិជ្ជាជីវៈ សិទ្ធិប្រជាពលរដ្ឋ និងគោលការណ៍សមាមាត្រ។ ភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់មិនមែនមានន័យថាធ្វើឱ្យលើសច្បា​ប់កំណត់​ទេ ប៉ុន្តែមានន័យថាអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ស្មើភាព និងមានភស្តុតាង។ មន្ត្រីល្អត្រូវយល់ថា អំណាច​គឺជាកាតព្វកិច្ចមួយ មិនមែនជាអភ័យឯកសិទ្ធិនោះទេ។ ចំណែកមន្ត្រីខូចត្រូវដឹងថា ការយកឈ្មោះថ្នាក់ដឹកនាំ​ទៅបំភ័យប្រជាពលរដ្ឋ គឺមិនត្រឹមតែបំពានលើប្រជាពលរដ្ឋទេ ប៉ុន្តែថែមទាំងបំផ្លាញកិត្តិយសរបស់​ថ្នាក់​ដឹកនាំ និងស្ថាប័នរដ្ឋផងដែរ។

ដើម្បីព្យាបាលជំងឺនេះឱ្យមានប្រសិទ្ធភាព ត្រូវមានយន្តការទទួលបណ្តឹងដែលឯករាជ្យ មានសុវត្ថិភាព និង​អាចជឿទុកចិត្តបាន។ ប្រជាពលរដ្ឋត្រូវមានច្រកប្តឹងដែលមិនធ្វើឱ្យពួកគេខ្លាចរងការសងសឹក។ បណ្តឹងត្រូវ​តែត្រូវបានពិនិត្យយ៉ាងរហ័ស ត្រឹមត្រូវ និងមានតម្លាភាព។ ប្រសិនបើបណ្តឹងត្រូវបានបញ្ជូន​ត្រឡប់ទៅអ្នក​ដែលប្រជាពលរដ្ឋប្តឹង ឬត្រូវបានបិទស្ងាត់ក្នុងស្ថាប័ន នោះប្រជាពលរដ្ឋនឹងបាត់បង់ជំនឿ​លើយន្តការ​ទាំងមូល។ ការការពារអ្នកប្តឹង ការការពារសាក្សី និងការការពារជនរងគ្រោះ គឺជាផ្នែកមួយដ៏សំខាន់​ក្នុងការ​ព្យាបាលជំងឺធ្វើលើស។

ស្ថាប័នអធិការកិច្ចឬសវនកម្មជាតិ អង្គភាពប្រឆាំងអំពើពុករលួយ ស្ថាប័នអនុវត្តវិន័យរដ្ឋបាល និងតុលាការ ត្រូវមានតួនាទីច្បាស់លាស់ក្នុងការស៊ើបអង្កេត និងផ្តន្ទាទោសករណីធ្វើលើស។ ករណីដែលមានលក្ខណៈ​ព្រហ្មទណ្ឌ ត្រូវអនុវត្តច្បាប់ព្រហ្មទណ្ឌ។ ករណីដែលជាកំហុសវិន័យរដ្ឋបាល ត្រូវដាក់វិន័យរដ្ឋបាល។ សំណងរដ្ឋប្បវេណីក៏ត្រូវតែសងដល់ជនរងគ្រោះដោយយុត្តិធម៌។ ករណីដែលមានបណ្តាញបែងចែកផល​ប្រយោជន៍ ត្រូវស្រាវជ្រាវឱ្យដល់ឫសគល់អ្នកនៅពីក្រោយ។ មិនគួរឱ្យមានករណីដែលអ្នកធ្វើខុស​ត្រូវបាន​គ្រាន់តែផ្លាស់ពីកន្លែងមួយទៅកន្លែងមួយ ហើយបន្តមានឱកាសធ្វើខុសនៅកន្លែងថ្មីទៀតឡើយ។

ប្រព័ន្ធផ្សព្វផ្សាយ សង្គមស៊ីវិល បញ្ញវន្ត និងប្រជាពលរដ្ឋ ក៏មានតួនាទីសំខាន់ណាស់ដែរ ក្នុងការតាមដាន និង​ជំរុញគណនេយ្យភាពសង្គម។ ប៉ុន្តែការតាមដានត្រូវធ្វើដោយមានភស្តុតាង មានសុចរិតភាព និងគោរព​ច្បាប់។ សង្គមមិនគួរលាបពណ៌ ឬកាត់ក្តីដោយអារម្មណ៍ទេ ប៉ុន្តែត្រូវជួយបង្ហាញការពិត និងជំរុញឱ្យស្ថាប័ន​មាន​សមត្ថកិច្ចធ្វើការតាមនីតិវិធីច្បាប់។ ទន្ទឹមនឹងនោះដែរ សង្គមក៏ត្រូវការពារមន្ត្រីល្អ មន្ត្រីសុចរិត និងមន្ត្រី​ដែលអនុវត្តច្បាប់ត្រឹមត្រូវផងដែរ ដើម្បីកុំឱ្យមន្ត្រីល្អបាក់ទឹកចិត្តដោយសារកំហុស​របស់មន្ត្រីខូចមួយចំនួន។

ចុងក្រោយ ការព្យាបាល «ជំងឺធ្វើលើស» ត្រូវចាប់ផ្តើមពីភាពស្មោះត្រង់ក្នុងការអនុវត្តច្បាប់។ បើអ្នកធ្វើ​លើស​មិនត្រូវបានផ្តន្ទាទោស អ្នកដទៃនឹងរៀនធ្វើលើសដែរ។ បើអ្នកពាក់ព័ន្ធមិនត្រូវបានទទួលទោស បណ្តាញ​ធ្វើលើសនឹងបន្តរស់។ បើថ្នាក់ដឹកនាំម៉ឺងម៉ាត់ត្រឹមតែពាក្យសម្តី ប៉ុន្តែធូរខ្សុយក្នុងការអនុវត្ត ជំងឺនេះនឹងមិន​ត្រឹមតែមិនជាសះស្បើយទេ ប៉ុន្តែនឹងកាន់តែរីករាលដាលដូចជំងឺមហារីក។ ដូច្នេះ វេជ្ជបញ្ជាចម្បង​សម្រាប់ជំងឺធ្វើលើស គឺច្បាប់ត្រូវតែមានអំណាចលើអ្នកអនុវត្តច្បាប់ ហើយការទទួលខុសត្រូវត្រូវតែឈាន​ដល់អ្នកធ្វើ អ្នកបញ្ជា អ្នកការពារ និងអ្នកទទួលផលទាំងអស់។ នោះទើបជាការព្យាបាលពិតប្រាកដ មិនមែន​គ្រាន់​តែជាការលាបថ្នាំសើៗលើរបួសសង្គមដ៏ជ្រៅនោះឡើយ៕

ដោយបណ្ឌិត គិន ភា សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

The post «តើត្រូវព្យាបាលជំងឺធ្វើលើសដោយរបៀបណា?» appeared first on Kampuchea Thmey Daily.

ទំនាក់ទំនងកម្ពុជា-រុស្ស៊ី៖ ពីមិត្តភាពប្រវត្តិសាស្ត្រទៅកាន់កិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងយុគសម័យថ្មី
ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅ​កាន់សហព័ន្ធរុស្ស៊ី និងជំនួបទ្វេភាគីជាមួយឯកឧត្តម វ្លាឌីមៀ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី នៅទីក្រុង​កាហ្សាន នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ការទូតដ៏មានសារៈសំខាន់មួយក្នុង​ការបន្ត​ពង្រឹង​ទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ ជំនួបនេះប្រព្រឹត្តទៅក្នុងឱកាសកម្ពុជា​និងរុស្ស៊ីកំពុងរំឭកខួប ៧០ឆ្នាំ នៃទំនាក់​ទំនង​​ការទូត ហើយក៏ស្ថិតក្នុងបរិបទនៃកិច្ចប្រជុំកំពូលរំឭកខួប​៣៥ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ីផងដែរ។ ដូច្នេះ ជំនួបនេះមិនមែនជាជំនួបធម្មតាតាមពិធីការទេ ប៉ុន្តែជាជំនួបដែលមានអត្ថន័យ​ទាំងផ្នែក​ប្រវត្តិសាស្ត្រ នយោបាយ យុទ្ធសាស្ត្រ និងអនាគតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

អ្វីដែលគួរឱ្យកត់សម្គាល់ជាមុនគេ គឺជំនួបនេះបានបញ្ជាក់ឡើងវិញថា ទំនាក់ទំនងកម្ពុជា-រុស្ស៊ីមានមូលដ្ឋាន​រឹងមាំលើមិត្តភាពប្រពៃណី ទំនុកចិត្តខាងនយោបាយ ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៦ មក កម្ពុជា និងរុស្ស៊ីបានឆ្លងកាត់ដំណាក់កាល​ប្រវត្តិសាស្ត្រជាច្រើន ទាំងសម័យសង្គ្រាមត្រជាក់ សម័យវិបត្តិនយោបាយ និងសម័យកសាងប្រទេស​ឡើង​វិញ។ ទោះបីបរិបទអន្តរជាតិបានប្រែប្រួលយ៉ាងខ្លាំងក៏ដោយ មិត្តភាពរវាងប្រទេសទាំងពីរនៅ​តែរក្សា​បាន​នូវភាពធន់​និងសង្គតិភាព។ ការណ៍នេះបង្ហាញថា ទំនាក់ទំនងកម្ពុជា-រុស្ស៊ីមិនផ្អែកលើផលប្រយោជន៍​រយៈពេលខ្លី​ប៉ុណ្ណោះទេ ប៉ុន្តែផ្អែកលើការយល់គ្នាផ្នែកប្រវត្តិសាស្ត្រ និងការជឿទុកចិត្តដែលបានកសាង​ជាយូរមកហើយ។

ក្នុងជំនួបនេះ ការណ៍ដែលប្រធានាធិបតីរុស្ស៊ីបានចាត់ទុកកម្ពុជាជាមិត្ត​និងដៃគូយូរអង្វែង មានអត្ថន័យ​នយោបាយ​យ៉ាងសំខាន់។ ការណ៍នេះបង្ហាញថា រុស្ស៊ីបន្តផ្តល់តម្លៃចំពោះតួនាទីរបស់កម្ពុជាក្នុងតំបន់ និងក្នុង​ក្របខ័ណ្ឌ​អាស៊ាន។ ចំណែកកម្ពុជាវិញ ការដែលសម្តេចធិបតីបានរំលឹក និងថ្លែងអំណរគុណចំពោះការគាំទ្រ​របស់អតីត​សហភាព​សូវៀត និងសហព័ន្ធរុស្ស៊ីចំពោះកម្ពុជា ជាពិសេសក្នុងគ្រាលំបាកនៃប្រវត្តិសាស្ត្រជាតិ គឺជាការបង្ហាញពីវប្បធម៌ការទូតដែលមិនភ្លេចមិត្តចាស់ មិនភ្លេចគុណ និងមិនមើលរំលងតម្លៃ​នៃមិត្តភាព​ជាប្រវត្តិសាស្ត្រ។

ជាការវាយតម្លៃ ដំណើរទស្សនកិច្ចនេះក៏បានបង្ហាញពីគោលនយោបាយការបរទេសឯករាជ្យ សកម្ម និងមាន​តុល្យភាពរបស់កម្ពុជា។ ក្នុងបរិបទពិភពលោកដែលកំពុងប្រឈមនឹងការប្រកួត​ប្រជែងភូមិសាស្ត្រ​នយោបាយ​កាន់តែស្មុគស្មាញ កម្ពុជាត្រូវការពង្រីកទំនាក់ទំនងជាមួយដៃគូជាច្រើន ដើម្បីការពារផល​ប្រយោជន៍ជាតិ លើកកម្ពស់ការអភិវឌ្ឍ និងបង្កើនជម្រើសយុទ្ធសាស្ត្ររបស់ខ្លួន។ ការពង្រឹងទំនាក់ទំនង​ជាមួយរុស្ស៊ីមិនគួរត្រូវបានយល់ថា ជាការជ្រើសរើសភាគីណាមួយប្រឆាំងនឹងភាគីណាមួយនោះទេ។ ផ្ទុយទៅ​វិញ ទំនាក់ទំនងនេះគឺជាផ្នែកមួយនៃការអនុវត្តការទូតផ្កាចម្រុះពណ៌ ដែលផ្អែកលើអធិបតេយ្យ​ ឯករាជ្យ សន្តិភាព ការគោរពគ្នាទៅវិញទៅ និងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួម។

លើសពីនយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាវិស័យដែលគួរត្រូវបាន​ជំរុញឱ្យ​ខ្លាំងជាងមុន។ ទោះបីទំនាក់ទំនងនយោបាយរវាងកម្ពុជា និងរុស្ស៊ីមានភាពល្អប្រសើរ ប៉ុន្តែទំនាក់​ទំនង​សេដ្ឋកិច្ច​នៅតែមានទំហំមិនទាន់សមស្របនឹងសក្តានុពលពិតប្រាកដរបស់ប្រទេសទាំងពីរ។ កម្ពុជា​មាន​សក្តានុពលលើវិស័យកសិកម្ម ទេសចរណ៍ កម្លាំងពលកម្មវ័យក្មេង និងទីតាំងភូមិសាស្ត្រដែល​អាចភ្ជាប់​ទៅ​នឹងទីផ្សារក្នុងតំបន់។ រុស្ស៊ីវិញមានបទពិសោធន៍ និងសមត្ថភាពខ្ពស់លើវិស័យថាមពល បច្ចេកវិទ្យា ឧស្សាហកម្ម កសិឧស្សាហកម្ម និងការអប់រំបច្ចេកទេស។ ដូច្នេះ ប្រទេសទាំងពីរគួរប្រែក្លាយ​ទំនុកចិត្ត​ខាងនយោបាយទៅជាលទ្ធផលសេដ្ឋកិច្ចជាក់ស្តែង។

ក្នុងន័យនេះ សំណើរបស់សម្តេចធិបតីឱ្យរុស្ស៊ីគាំទ្រការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និង​សហភាព​សេដ្ឋកិច្ចអឺរ៉ាស៊ី គឺជាគំនិតផ្តួចផ្តើមដែលមានចក្ខុវិស័យវែងឆ្ងាយ។ ប្រសិនបើដំណើរការនេះ​អាច​ឈាន​ទៅមុខបាន វានឹងបើកឱកាសថ្មីសម្រាប់ផលិតផលកម្ពុជា ក្នុងការចូលទៅកាន់ទីផ្សារធំជាងមុន ពង្រីក​ការនាំចេញ បង្កើតការងារ និងបង្កើនភាពធន់សេដ្ឋកិច្ចរបស់កម្ពុជា។ ជាពិសេស ផលិតផល​កសិកម្មកម្ពុជា ដូចជា អង្ករ កៅស៊ូ ម្រេច ស្វាយ ចេក គ្រាប់ស្វាយចន្ទី និងផលិតផលកែច្នៃផ្សេងៗ អាចមាន​ឱកាស​កាន់តែ​ច្រើន ប្រសិនបើមានយន្តការពាណិជ្ជកម្ម ស្តង់ដារ ភស្តុភារ និងការតភ្ជាប់ទីផ្សារដែល​មាន​ប្រសិទ្ធភាព។

វិស័យថាមពលក៏ជាចំណុចសំខាន់មួយដែលគួរឱ្យរំពឹង។ កម្ពុជាកំពុងបន្តអភិវឌ្ឍសេដ្ឋកិច្ច និងជំរុញ​ឧស្សាហូប​នីយកម្ម ដែលធ្វើឱ្យតម្រូវការថាមពលកើនឡើងជាបន្តបន្ទាប់។ រុស្ស៊ីជាប្រទេសដែលមានបទ​ពិសោធន៍យូរអង្វែងលើវិស័យថាមពល និងបច្ចេកវិទ្យាពាក់ព័ន្ធ។ ដូច្នេះ កិច្ចសហប្រតិបត្តិការលើវិស័យ​នេះអាច​រួមចំណែកដល់សន្តិសុខថាមពល ការផ្ទេរចំណេះដឹង ការបណ្តុះបណ្តាលបច្ចេកទេស និងការសិក្សា​ជម្រើសថាមពលដែលសមស្របនឹងតម្រូវការអភិវឌ្ឍរបស់កម្ពុជា។

កិច្ចសហប្រតិបត្តិការយោធា និងការពារជាតិក៏ជាផ្នែកសំខាន់មួយនៃទំនាក់ទំនងទ្វេភាគី។ ប្រវត្តិសាស្ត្រ​បានបង្ហាញថា កម្ពុជាធ្លាប់ទទួលបានការបណ្តុះបណ្តាល និងការគាំទ្រផ្នែកបច្ចេកទេស​ពីអតីតសហភាព​សូវៀត និងរុស្ស៊ី។ ក្នុងបរិបទបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការយោធាគួរត្រូវបានមើលឃើញក្នុងន័យ​នៃការ​ពង្រឹង​សមត្ថភាពការពារជាតិ ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធន៍ និងការរួម​ចំណែក​ដល់សន្តិភាព និងស្ថិរភាព។ កិច្ចសហប្រតិបត្តិការនេះ​មិនមែនជាកិច្ចសហប្រតិបត្តិការ​ដើម្បីបង្ក​ការ​ប្រឈម ឬប្រឆាំងនឹង​ប្រទេសណាមួយនោះឡើយ ប៉ុន្តែជាការកសាងសមត្ថភាពស្វ័យការពារជាតិ និងការទូត​ការពារជាតិប្រកបដោយការទទួលខុសត្រូវ។

វិស័យអប់រំ និងបណ្តុះបណ្តាលគឺជាមូលដ្ឋានមួយដែលមានអត្ថន័យជ្រាលជ្រៅបំផុត​សម្រាប់ទំនាក់ទំនង​កម្ពុជា-រុស្ស៊ី។ និស្សិត មន្ត្រី អ្នកជំនាញ វិស្វករ វេជ្ជបណ្ឌិត និងបញ្ញវន្តកម្ពុជាជាច្រើនបានទទួលការបណ្តុះ​បណ្តាល​នៅអតីតសហភាពសូវៀត និងរុស្ស៊ី។ អតីតនិស្សិតនិងសិក្ខាកាម​ទាំងនេះបានក្លាយជាស្ពានមិត្តភាព​រវាងប្រទេសទាំ​ង​ពីរ និងជាធនធានសំខាន់សម្រាប់ការអភិវឌ្ឍកម្ពុជា។ ដូច្នេះ ការបន្តពង្រីកអាហារូបករណ៍ ការផ្លាស់ប្តូរនិស្សិត សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងអ្នកជំនាញបច្ចេកទេស គួរត្រូវបានចាត់​ទុកជាការវិនិយោគ​យូរអង្វែង​លើមិត្តភាពរវាងប្រជាជនទាំងពីរ។

ទន្ទឹមនឹងនេះ វិស័យកសិកម្មក៏អាចក្លាយជាមូលដ្ឋានថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង។ កម្ពុជា​មានសក្តានុពលផលិតកម្មកសិកម្ម ខណៈរុស្ស៊ីអាចផ្តល់ទីផ្សារ បច្ចេកវិទ្យា ជី កសិឧបករណ៍ និងបទពិសោធន៍​ក្នុងការបង្កើនផលិតភាព។ ប្រសិនបើភាគីទាំងពីរអាចបង្កើតយន្តការតភ្ជាប់កសិករ អ្នកវិនិយោគ និងទីផ្សារ​បាន​ល្អ វានឹងជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាកសិករ។

ជារួម ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់សហព័ន្ធរុស្ស៊ី និងជំនួបជាមួយ​ប្រធានាធិបតី វ្លាឌីមៀ ពូទីន គឺជាសញ្ញាវិជ្ជមានយ៉ាងច្បាស់សម្រាប់អនាគតនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ ជំនួប​នេះ​បានបញ្ជាក់​ឡើងវិញនូវមិត្តភាពប្រវត្តិសាស្ត្រ ពង្រឹងទំនុកចិត្តខាងនយោបាយ និងបើកឱកាសថ្មីៗ​សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន។ អ្វីដែលសំខាន់បំផុតនាពេលខាងមុខ គឺការប្រែ​ក្លាយឆន្ទៈនយោបាយទៅជាគម្រោង និងលទ្ធផលជាក់ស្តែង ដែលអាចផ្តល់អត្ថប្រយោជន៍​ពិតប្រាកដ​ដល់​ប្រជាជនទាំងពីរ។

ក្នុងឱកាសខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជានិងរុស្ស៊ីមានមូលដ្ឋានគ្រប់គ្រាន់ដើម្បីលើកកម្ពស់​ទំនាក់​ទំនង​ទៅកាន់​កម្រិតថ្មីមួយ ដែលមានភាពស៊ីជម្រៅ កាន់តែជាក់ស្តែង និងកាន់តែទូលំទូលាយ។ ក្តីរំពឹងដ៏​សំខាន់ គឺឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តរីកចម្រើនលើគ្រប់វិស័យ ជាពិសេសទំនុកចិត្តខាង​នយោ​បាយ កិច្ចសហប្រតិបត្តិការយោធា សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល អប់រំ កសិកម្ម ទេសចរណ៍ សុខាភិបាល វប្បធម៌ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ ប្រសិនបើទំនាក់ទំនងនេះត្រូវបាន​បន្តជំរុញដោយ​ចក្ខុវិស័យ​វែងឆ្ងាយ និងការអនុវត្តជាក់ស្តែង វានឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់កម្ពុជា និងរុស្ស៊ីប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងអាចរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងតុល្យភាពយុទ្ធសាស្ត្រ​នៅក្នុងតំបន់ និងពិភពលោកផងដែរ៕

ដោយបណ្ឌិត គិន ភា សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

The post ទំនាក់ទំនងកម្ពុជា-រុស្ស៊ី៖ ពីមិត្តភាពប្រវត្តិសាស្ត្រទៅកាន់កិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងយុគសម័យថ្មី appeared first on Kampuchea Thmey Daily.

បទវិភាគ៖​ «ជំងឺធ្វើលើស»
នៅក្នុងសង្គមបច្ចុប្បន្ន មានរឿងរ៉ាវជាច្រើនដែលប្រជាពលរដ្ឋមិនត្រឹមតែរងគ្រោះពីបទល្មើស ឬការបំពានច្បាប់ទូទៅប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងរងគ្រោះយ៉ាងធ្ងន់ធ្ងរពីការអនុវត្តច្បាប់ដោយបំពានពីសំណាក់មន្ត្រីអនុវត្តច្បាប់ឱកាសនិយមមួយចំនួនទៀតផង។ មន្ត្រីប្រភេទនេះ មិនមែនជាអ្នកអនុវត្តច្បាប់ ប្រកបដោយសុចរិតភាពឡើយ ប៉ុន្តែ ពួកគេបានប្រើច្បាប់ជាឧបករណ៍រកស៊ី ប្រើបទបញ្ជាជាខែលការពារខ្លួន និងប្រើឈ្មោះថ្នាក់លើជាមធ្យោបាយគំរាមកំហែងប្រជាពលរដ្ឋ។ នេះហើយជារោគសញ្ញានៃ«ជំងឺធ្វើលើស» ដែលជាជំងឺដ៏គ្រោះថ្នាក់បំផុតមួយក្នុងប្រព័ន្ធអភិបាលកិច្ចរដ្ឋ ព្រោះវាធ្វើឱ្យបទបញ្ជាល្អ ក្លាយជាអំពើអាក្រក់ ធ្វើឱ្យច្បាប់ដែលគួរតែជាខែលការពារពលរដ្ឋ ក្លាយជាឧបករណ៍បង្កការភ័យខ្លាច និងធ្វើឱ្យអំណាចរដ្ឋដែលគួរតែបម្រើប្រយោជន៍សាធារណ: ត្រូវបានប្រែក្លាយទៅជាអំណាចបម្រើផលប្រយោជន៍បុគ្គលយ៉ាងអនាធិបតេយ្យ។

មន្ត្រីដែលបង្កើត«ជំងឺធ្វើលើស»នេះ តែងតែបដិសេធមិនស្វែងយល់ ឬមិនចង់យល់អំពីខ្លឹមសារ ស្មារតី និងព្រំដែននៃច្បាប់។ ពួកគេមិនបានយកច្បាប់ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំមកធ្វើជាមូលដ្ឋានគ្រឹះសម្រាប់រក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព និងការពារប្រយោជន៍ប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញ ពួកគេបែរជាឆ្លៀតឱកាសយកច្បាប់ និងបទបញ្ជាទាំងនោះ មកធ្វើជាអាវុធបិទបាំងកំហុស និងធ្វើជាច្រកសម្រាប់ស្វែងរកលុយកាក់ផ្ទាល់ខ្លួនក្រៅផ្លូវការ។ អ្វីដែលថ្នាក់លើចង់ឱ្យអនុវត្តក្នុងគោលបំណងការពារសង្គម ត្រូវបានមន្ត្រីឱកាសនិយមទាំងនេះ បំប្លែងទៅជាការគំរាមកំហែង និងបាតុភាពអសកម្មក្នុងសង្គម។ ជំនួសឱ្យការអនុវត្តច្បាប់ប្រកបដោយតម្លាភាព ពួកគេបែរជាយកអំណាចរដ្ឋមកធ្វើជាទំនិញជួញដូរ ដើម្បីចិញ្ចឹមមហិច្ឆតាលោភលន់ និងផលប្រយោជន៍ផ្ទាល់ខ្លួន។

មេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់ និងសោកសង្រេងបំផុតនៃ«ជំងឺធ្វើលើស»នេះ បានស្តែងឡើងយ៉ាងច្បាស់លាស់ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលក្នុងនោះ ប្រជាពលរដ្ឋខ្មែរជិត២លាននាក់ ឬតាមការវាយតម្លៃខ្លះថា ជិត៣លាននាក់ បានបាត់បង់ជីវិតក្នុងសោកនាដកម្មជាតិដ៏រន្ធត់បំផុត។ សោកនាដកម្មនៃការបាត់បង់ជីវិតមនុស្សដ៏មហាសាលនេះ មិនមែនកើតឡើងត្រឹមតែដោយសារផែនការរួមរបស់ថ្នាក់លើទាំងស្រុងនោះទេ ប៉ុន្តែ ភាគច្រើនក៏កើតចេញពីចរិត«ធ្វើលើសបទបញ្ជា» របស់កម្មាភិបាលថ្នាក់ក្រោមមួយចំនួន ដែលជាប្រភេទមនុស្ស«បញ្ជាមួយ ធ្វើមួយរយ»។ ពួកគេប្រើភាពឃោរឃៅ ដើម្បីបង្ហាញភាពស្មោះត្រង់ក្លែងក្លាយ ប្រើការចោទប្រកាន់ដើម្បីបិទបាំងភាពអវិជ្ជា ប្រើការសម្លាប់ដើម្បីបង្ហាញសមត្ថភាព និងប្រើឈ្មោះបដិវត្តន៍ដើម្បីការពារអំណាចផ្ទាល់ខ្លួន ដោយរុញច្រានពលរដ្ឋស្លូតត្រង់ជាច្រើនចូលទៅក្នុងបញ្ជីខ្មាំង ត្រឹមតែដើម្បីបង្ហាញថាខ្លួនម៉ឺងម៉ាត់ និងស្មោះត្រង់ជាងគេ។

មេរៀនប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនោះ ជាសារព្រមានដ៏ធំបំផុតសម្រាប់សង្គមខ្មែរបច្ចុប្បន្ន។ នៅពេលមន្ត្រីថ្នាក់ក្រោមយកបទបញ្ជារបស់ថ្នាក់ដឹកនាំទៅបកស្រាយលើស ពង្រីកលើស និងអនុវត្តលើស ដោយគ្មានចំណេះដឹង គ្មានមនសិការ គ្មាននីតិវិធី គ្មានតម្លាភាព និងគ្មានគណនេយ្យភាព នោះបទបញ្ជាដែលមានបំណងល្អ អាចក្លាយជាអាវុធដ៏គ្រោះថ្នាក់បំផុតដែលយារយីលើជីវភាពរស់នៅរបស់ប្រជាជនភ្លាមៗ។ នៅក្នុងបរិបទបច្ចុប្បន្ន នៅពេលថ្នាក់លើចេញបទបញ្ជាឱ្យទប់ស្កាត់ បង្ក្រាប ឬរៀបចំសណ្តាប់ធ្នាប់លើបញ្ហាសង្គមណាមួយ គោលបំណងដើម គឺដើម្បីពង្រឹងនីតិរដ្ឋ និងការពារប្រយោជន៍សាធារណៈ។ ប៉ុន្តែសម្រាប់សមត្ថកិច្ចដែលកើត«ជំងឺធ្វើលើស»ពួកគេមិនអនុវត្តតាមខ្លឹមសារពិតប្រាកដនៃច្បាប់ឡើយ ផ្ទុយទៅវិញ ពួកគេច្រើនតែបក ស្រាយដោយបំផ្លើស បំពាន និងបង្កើតលក្ខខណ្ឌវិនិច្ឆ័យក្លែងក្លាយ ដើម្បីជម្រិតទារប្រាក់ ឬផលប្រយោជន៍ផ្សេងៗ ដោយធ្វើឱ្យរឿងតូចក្លាយជារឿងធំ និងធ្វើឱ្យកំហុសរដ្ឋបាលសាមញ្ញ ក្លាយជាបទល្មើសធ្ងន់ធ្ងរទាំងបំពាន។

ការណ៍នេះ ជាវិបត្តិរដ្ឋបាលដ៏ធ្ងន់ធ្ងរ ព្រោះវាបំផ្លាញទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះប្រព័ន្ធច្បាប់ ចំពោះស្ថាប័នរដ្ឋ និងចំពោះថ្នាក់ដឹកនាំជាតិ។ មន្ត្រីឱកាសនិយមទាំងនេះ មិនមែនចង់ពង្រឹងនីតិរដ្ឋ ឬចង់ឱ្យបទល្មើសបាត់បង់នោះទេ ព្រោះបើបទល្មើសត្រូវបានលុបបំបាត់អស់ ឱកាសកិបកេងរបស់ពួកគេក៏ត្រូវរលាយបាត់បង់ទៅតាមនោះដែរ។ ពួកគេក៏មិនចង់ឱ្យប្រជាពលរដ្ឋយល់ដឹងពីច្បាប់ឱ្យបានច្បាស់លាស់ឡើយ ព្រោះបើពលរដ្ឋមានចំណេះដឹងផ្នែកច្បាប់ ពួកគេលែងអាចបំភ័យ បំភាន់ ឬជម្រិតបានងាយស្រួលទៀតហើយ។ នៅពេលពលរដ្ឋមើលឃើញថា បទបញ្ជាដែលមានគោលបំណងល្អរបស់រាជរដ្ឋាភិបាល ត្រូវបានមន្ត្រីថ្នាក់ក្រោមយកទៅប្រើប្រាស់ខុសទិសដៅ ដើម្បីគំរាមកំហែង និងជម្រិតទារប្រាក់ នោះពួកគេនឹងបាត់បង់ជំនឿចិត្តលើប្រព័ន្ធយុត្តិធម៌សង្គម ដោយសារច្បាប់ដែលគួរតែជាខែលការពារ បែរជាត្រូវបានប្រែក្លាយទៅជាដំបងសម្រាប់វាយប្រហារពលរដ្ឋឯង។

សង្គមដែលមាននីតិរដ្ឋពិតប្រាកដ មិនមែនជាសង្គមដែលមន្ត្រីអាចធ្វើអ្វីបានតាមអំពើចិត្តក្រោមស្លាកច្បាប់ ឬបទបញ្ជានោះទេ ប៉ុន្តែ ជាសង្គមដែលសូម្បីតែអ្នកអនុវត្តច្បាប់ ក៏ត្រូវស្ថិតនៅក្រោមច្បាប់ដូចគ្នាដែរ។ ហេតុនេះ ការប្រយុទ្ធប្រឆាំងនឹង«ជំងឺធ្វើលើស»មិនមែនជាការប្រឆាំងនឹងការអនុវត្តច្បាប់ទេ ប៉ុន្តែ ជាការការពារច្បាប់ ការពារស្ថាប័នរដ្ឋ ការពារកិត្តិយសរបស់ថ្នាក់ដឹកនាំ និងការពារប្រជាពលរដ្ឋស្លូតត្រង់។ មន្ត្រីដែលអនុវត្តច្បាប់ដោយសុចរិត ត្រូវតែទទួលបានការលើកទឹកចិត្ត និងការគាំទ្រ ប៉ុន្តែមន្ត្រីដែលយកច្បាប់ទៅជួញដូរ យកបទបញ្ជាទៅបំភ័យ និងយកអំណាចរដ្ឋទៅជម្រិតប្រជាពលរដ្ឋ ត្រូវតែទទួលខុសត្រូវ និងរងការដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់បំផុត។ ប្រវត្តិសាស្ត្រខ្មែរក្រហមបានបង្រៀនយើងរួចមកហើយថា ពេលណាអំណាចធ្លាក់ក្នុងដៃមនុស្សអវិជ្ជា ឱកាសនិយម និងចូលចិត្តធ្វើលើសបទបញ្ជា នោះប្រជាជនជាអ្នករងទុក្ខវេទនា ហើយជាតិទាំងមូលជាអ្នកបង់ថ្លៃយ៉ាងជូរចត់ជាទីបំផុត៕

ដោយ៖ បណ្ឌិត គិន ភា សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

The post បទវិភាគ៖​ «ជំងឺធ្វើលើស» appeared first on Kampuchea Thmey Daily.

បទវិភាគ៖បញ្ហាព្រំដែនគួរតែជាជ័រកាវបិទភ្ជាប់ឈាមខ្មែរឱ្យរួបរួមគ្នា មិនគួរជាគ្រាប់បែកផ្ទុះបំបែកឈាមខ្មែរឱ្យបែកខ្ញែកគ្នានោះទេ
បញ្ហាព្រំដែន មិនមែនជារឿងរបស់រាជរដ្ឋាភិបាលតែមួយអាណត្តិ ឬជាកម្មសិទ្ធិផ្តាច់មុខរបស់គណបក្ស​នយោបាយណាមួយឡើយ ប៉ុន្តែវាជាបញ្ហាអាយុជីវិត និងនិរន្តរភាពយូរអង្វែងរបស់ប្រជាជាតិទាំងមូល ដែលទាមទារឱ្យមានការចូលរួមទទួលខុសត្រូវខ្ពស់បំផុតពីគ្រប់ភាគីពាក់ព័ន្ធ ទាំងគណបក្សកាន់អំណាច គណបក្សប្រឆាំង អ្នកនយោបាយគ្រប់និន្នាការ កងកម្លាំងប្រដាប់អាវុធ អ្នកបច្ចេកទេស និងប្រជាពល​រដ្ឋទូទៅ។ ព្រំដែន គឺជាបន្ទាត់ខណ្ឌសីមានៃអធិបតេយ្យ ជានិមិត្តរូបនៃបូរណភាពទឹកដី និងជាសេចក្តី​ថ្លៃថ្នូររបស់ជាតិ។ ហេតុដូច្នេះហើយ គ្រប់គណបក្សនយោបាយទាំងអស់ គប្បីយកបញ្ហាព្រំដែន​ដាក់​បញ្ចូលជារបៀបវារៈអាទិភាពខ្ពស់បំផុត នៅក្នុងកម្មវិធីនយោបាយរបស់ខ្លួន មិនថាក្នុងអំឡុងពេល​យុទ្ធនាការបោះឆ្នោត ឬក្រោយពេលឡើងកាន់អំណាចនោះទេ។

ក្នុងបរិបទភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញ និងសណ្ដាប់ធ្នាប់ពិភពលោកដែលផ្អែកលើ​ច្បាប់កំពុង​ចុះ​ខ្សោយ បញ្ហាព្រំដែនជាមួយប្រទេសជិតខាងតែងតែជាចំណុចរសើប និងអាចបង្កឱ្យមានវិបត្តិសន្តិសុខ​បានគ្រប់ពេលវេលា ប្រសិនបើគ្មានការគ្រប់គ្រងប្រកបដោយ​យុទ្ធសាស្ត្រវែងឆ្ងាយ ភាពឆ្លាតវៃខាងការទូត និងធ្លុងសាមគ្គីភាពជាតិផ្ទៃក្នុង។ ក្នុងន័យនេះ យ៉ាងហោចណាស់មាន​សសរស្តម្ភគោលនយោបាយអាទិភាព​ចំនួនបី ដែលគ្រប់គណបក្សនយោបាយគួរតែតម្រង់ទិស និងដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួន ហើយក្លាយជាកម្មវិធីនយោបាយជាតិនៅពេលដែលខ្លួនឈ្នះឆ្នោតឡើងកាន់អំណាច៖

ទី១. គោលនយោបាយដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ៖ គ្រប់គណបក្សនយោបាយ​ទាំងអស់គប្បី​បង្ហាញឱ្យបានច្បាស់លាស់នូវយុទ្ធសាស្ត្រ ចក្ខុវិស័យ និងយន្តការគតិយុត្តរបស់ខ្លួន ក្នុង​ការ​ដោះស្រាយ​វិវាទព្រំដែនជាមួយប្រទេសជិតខាង ដោយផ្អែកលើបទដ្ឋានច្បាប់អន្តរជាតិ ផែនទី​ប្រវត្តិសាស្ត្រ កិច្ចព្រមព្រៀង សន្ធិសញ្ញា និងយន្តការការទូតសន្តិវិធី។ ការដោះស្រាយ​បញ្ហាព្រំដែន​​មិនអាចផ្អែកលើ​អារម្មណ៍ ភាពឆេវឆាវ មនោសញ្ចេតនាបុគ្គល ឬការប្រើប្រាស់​វោហាសព្ទ​ជាតិ​និយ​ម​ជ្រុលនោះឡើយ ប៉ុន្តែត្រូវផ្អែកលើសតិបញ្ញា ភស្តុតាងឯកសារច្បាប់ដ៏រឹងមាំ និងការទូតប្រកបដោយការទទួលខុស​ត្រូវខ្ពស់។

ទី២. យុទ្ធសាស្ត្រ និងយុទ្ធវិធីការពារព្រំដែន អធិបតេយ្យ និងបូរណភាពទឹកដី ៖ គណបក្សនយោបាយ​ទាំងអស់ គួរមានចក្ខុវិស័យវែងឆ្ងាយនិងច្បាស់លាស់អំពីការកសាង​និងពង្រឹងសមត្ថភាពវិស័យការពារជាតិ ទំនើបកម្មយន្តការ​សន្តិសុខព្រំដែន ការអភិវឌ្ឍយុទ្ធសាស្ត្រខ្សែក្រវាត់ការពារ និងការប្រើប្រាស់ការទូតបុរេកម្ម ជាយន្តការបង្ការនិងទប់ស្កាត់ជម្លោះ។ ការការពារអធិបតេយ្យនិងបូរណភាពទឹកដី មិនមែនជាកាតព្វកិច្ច​ដាច់ដោយឡែករបស់កងទ័ពតែមួយមុខនោះទេ ប៉ុន្តែជាកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមរបស់ជាតិទាំងមូល។

ទី៣. គោលនយោបាយអភិវឌ្ឍន៍​ព្រំដែន ៖ ប្រជាពលរដ្ឋដែលរស់នៅតាម​ខ្សែ​បន្ទាត់ព្រំដែន គឺជា ព្រំដែន​រស់ ជាមហាកំពែងការពារអធិបតេយ្យ​ជួរមុខ​ដ៏មានប្រសិទ្ធភាពបំផុត។ ប្រសិនបើតំបន់​ព្រំដែន​​ស្ថិតក្នុង​ភាពក្រីក្រ ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ខ្វះសេវាសាធារណៈ និងឱកាសសេដ្ឋកិច្ច នោះវានឹង​បង្កជា​ភាពងាយរងគ្រោះទាំងផ្នែកសន្តិសុខ ភូមិសាស្ត្រនយោបាយ និងស្ថិរភាពសង្គម។ ដូច្នេះ ការអភិវឌ្ឍ​តំបន់ព្រំដែន គប្បីត្រូវបានចាត់ទុកជា​គោលនយោបាយសន្តិសុខជាតិ​យូរអង្វែងដ៏សំខាន់និងចាំបាច់បំផុត។

អ្វីដែលជាចំណុច​គន្លឹះនិងសំខាន់បំផុតនៅចំពោះមុខស្ថានភាពបច្ចុប្បន្ន មិនមែនជាការចោទប្រកាន់ ភាពមន្ទិលសង្ស័យ ឬការទម្លាក់កំហុសដាក់គ្នាទៅវិញទៅមករវាងខ្មែរនិងខ្មែរនោះឡើយ។ សំណួរសំខាន់​ដែល​យើង​​ត្រូវចោទ​សួរនោះគឺ តើយើងត្រូវធ្វើដូចម្តេច ដើម្បីទាមទារយក​ទឹកដីដែលទាហានសៀម​ឈ្លានពាន​​កំពុងឈរជើង គ្រប់គ្រង និងកាន់កាប់ដោយខុសច្បាប់ ​ត្រឡប់មក​វិញប្រកបដោយសន្តិវិធី ភាពស្របច្បាប់ និងមានប្រសិទ្ធភាព?

នេះគឺជាចំណុចស្នូលដែលអ្នកនយោបាយគ្រប់និន្នាការត្រូវរួម​គ្នាគិត ស្រាវជ្រាវ និងស្វែងរក​ដំណោះ​ស្រាយរួម មិនមែនយកបញ្ហាដែលជាជោគវាសនារបស់ជាតិនេះ មកធ្វើជាឧបករណ៍​ដើម្បីកេងចំណេញ​ទាញយកប្រជាប្រិយភាព ឬយកឈ្នះចាញ់ផ្នែកនយោបាយផ្ទៃក្នុងនោះឡើយ។ អ្នកនយោបាយទាំងអស់ ត្រូវទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រជាតិនិងកូនចៅជំនាន់ក្រោយ បើទឹកដីនេះរបូតទៅដៃ​សត្រូវ​ជាស្ថាពរ។

បញ្ហាព្រំដែន ជាបញ្ហាជាតិដ៏មានសារសំខាន់បំផុត ដែលទាមទារឱ្យមានធ្លុងសាមគ្គីភាពជាតិ​កម្រិត​ខ្ពស់បំផុត។ ថ្នាក់ដឹកនាំនិងអ្នកនយោបាយគ្រប់និន្នាការ គប្បីចេះបិទទ្វារ​ពិភាក្សា​គ្នាក្នុងមហាគ្រួសារខ្មែរ​ប្រកប​ដោយវិជ្ជាជីវៈ ​ការទទួលខុសត្រូវ និងមនសិការជាតិខ្ពស់បំផុត ដើម្បីស្វែងរក​យុទ្ធសាស្ត្ររួម​​ក្នុង​ការ​ការពារផលប្រយោជន៍ជាតិ។ យើងមិនគួរយកចំណុចខ្លាំង ចំណុចខ្សោយ ឬយុទ្ធសាស្ត្រផ្ទៃក្នុងរបស់ខ្មែរ មកលាតត្រដាងឬវាយប្រហារគ្នា​ជាសាធារណៈឡើយ ព្រោះទង្វើបែប​នេះ អាចនឹងក្លាយជាការផ្តល់ទិន្នន័យ​ឬព័ត៌មានយុទ្ធសាស្ត្រដែលសត្រូវឈ្លានពាន​ឬភាគីម្ខាងទៀត​អាចយកទៅប្រើប្រាស់ដើម្បីវាយបកនិងប្រឆាំង​នឹង​យើងវិញ​។

​ខ្មែរយើងមានសុភាសិត​មួយពោលថា «ឈ្លោះគ្នាក្នុងគ្រួសារ ដូចស្រាតកាយាបង្ហាញញាតិ ឈ្លោះគ្នាក្នុងសង្គមជាតិ ដូចលាតកំណប់បង្ហាញចោរ»។ សុភាសិតនេះ នៅតែមានតម្លៃជ្រាល​ជ្រៅសម្រាប់បរិបទបច្ចុប្បន្ន។ នៅពេលដែលខ្មែរនិងខ្មែរឈ្លោះទាស់ទែងគ្នា​ដោយគ្មានព្រំដែនកំណត់ និងការបញ្ចេញព័ត៌មានរសើប​ឬយុទ្ធសាស្ត្រជាតិជាសាធារណៈ វាមិនត្រឹមតែធ្វើឱ្យកម្លាំងផ្ទៃក្នុង​ជាតិចុះខ្សោយនិងបែកបាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងផ្ដល់ឱកាស​ឱ្យបរទេសឈ្លានពាន ប្រើប្រាស់ភាពល្ងង់ខ្លៅនិងភាពបែកបាក់របស់យើង ដើម្បីបម្រើឱ្យផលប្រយោជន៍និងមហិច្ឆតា​ឈ្លានពានរបស់ពួកគេទៅវិញទេ។

ដូច្នេះ អ្នកនយោបាយទាំងអស់មិនគួរប្រើប្រាស់​បញ្ហាព្រំដែន​​ឧបករណ៍នយោបាយបង្កឱ្យមានភាពបែកបាក់​ជាតិ ឬដុតកំដៅកំហឹងសង្គមនោះឡើយ ប៉ុន្តែយើងគួរតែបង្កើតរបៀបវារៈជាតិរួមតែមួយ ដែលគ្រប់​គណបក្ស​នយោបាយ​និងប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមគ្នាថែរក្សា​និងការពារ។ បញ្ហាព្រំដែនគួរតែជាជ័រ​កាវបិទភ្ជាប់ឈាមខ្មែរ មិនគួរជាគ្រាប់បែកផ្ទុះបំបែកឈាមខ្មែរឱ្យបែកខ្ញែកគ្នានោះទេ។ នៅពេលណា​ដែល​បញ្ហា​ទឹកដី និងអធិបតេយ្យជាតិ ត្រូវបានប្រែក្លាយទៅជាគោលនយោបាយរួម​និងជាសំឡេង​ឯកច្ឆន្ទ​របស់​ជាតិ នោះ​ខ្មែរនឹងមាន​ភាពធន់ផ្ទៃក្នុង​និងមានកម្លាំងយុទ្ធសាស្ត្រគ្រប់គ្រាន់ក្នុងការការពារអធិបតេយ្យ​ បូរណភាព​ទឹកដី និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ​ឱ្យបានរឹងមាំ​និងស្ថិតស្ថេរគង់វង្ស​យូរអង្វែង៕

បណ្ឌិត គិន ភា សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

The post បទវិភាគ៖បញ្ហាព្រំដែនគួរតែជាជ័រកាវបិទភ្ជាប់ឈាមខ្មែរឱ្យរួបរួមគ្នា មិនគួរជាគ្រាប់បែកផ្ទុះបំបែកឈាមខ្មែរឱ្យបែកខ្ញែកគ្នានោះទេ appeared first on Kampuchea Thmey Daily.