ព័ត៌មានជាតិ
អ្នកវិភាគ ព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និង ការកេងប្រវ័ញ្ចកម្លាំងពលកម្ម
អ្នកវិភាគនៅកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និង ពលករខ្មែរ សូមពិចារណាឱ្យបានហ្មត់ចត់ មុនសម្រេចចិត្តលួចឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ព្រោះនេះជាការប្រថុយប្រថានខ្ពស់ ដែលអាចនាំឱ្យពលករប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត ការរើសអើង ការចាញ់បោកមេខ្យល់ និង ការកេងប្រវ័ញ្ចកម្លាំងពលកម្ម។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ គឺជាការប្រថុយប្រថានខ្ពស់បំផុត ព្រោះអាចប្រឈមនឹងការចាប់ខ្លួន ការធ្វើទុកបុកម្និញ និង គ្រោះថ្នាក់ដល់អាយុជីវិត ក្នុងអំឡុងពេលឆ្លងដែនដោយខុសច្បាប់។

លោកថ្លែងថា «ការឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់មានការប្រថុយប្រថានច្រើនណាស់ ទី១ គឺប្រថុយប្រថាននឹងអាយុជីវិតខ្លួនឯងតែម្តង គឺអាចប្រឈមនឹងត្រូវក្រុមទាហានថៃ ឬ ក្រុមអាជ្ញាធរថៃ វាយប្រហារ ឬ បាញ់ប្រហារ ដោយសារថៃមិនបានឱ្យតម្លៃទៅដល់ជនជាតិយើងទេ»។
លោកបណ្ឌិត បានបញ្ជាក់ថា ក្រៅពីហានិភ័យផ្នែកសុវត្ថិភាព ពលករដែលទៅធ្វើការដោយខុសច្បាប់ក៏អាចរងនូវការរើសអើង ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការមិនទទួលបានប្រាក់ឈ្នួលតាមការសន្យា និង ការបោកប្រាស់ពីសំណាក់មេខ្យល់ ឬ និយោជក ផងដែរ។
ស្របគ្នានេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានព្រមានថា ពលករដែលលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ អាចប្រឈមនឹងត្រូវចាប់ខ្លួន ការធ្វើទុកបុកម្និញ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និង ការមិនទទួលបានប្រាក់ឈ្នួល បន្ទាប់ពីខិតខំធ្វើការអស់រយៈពេលយូរ។

លោកថ្លែងថា «សូមឱ្យបងប្អូនពលករខ្មែរដែលនៅតែចចេស ទទួចលួចឆ្លងដែនដោយខុសច្បាប់ទៅកាន់ប្រទេសថៃ ដើម្បីរកការងារធ្វើ សូមឱ្យបងប្អូនគិតឡើងវិញ ហើយខ្ញុំសូមបញ្ជាក់ថា ការងារក្នុងស្រុករបស់យើងក៏មានដែរ ដូច្នេះសូមឱ្យបងប្អូនស្វែងរកការងារនៅខ្មែរយើងធ្វើ ហើយក៏អាចទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោកបានរៀបចំ»។
លោកបណ្ឌិត បានបន្ថែមថា ការរើសអើង ការប្រមាថ និង ការបំពានលើសិទ្ធិមនុស្ស ក៏ជាបញ្ហាដែលពលករខុសច្បាប់អាចជួបប្រទះផងដែរ ជាពិសេស សកម្មភាពលួចឆ្លងដែនជាបន្តបន្ទាប់ អាចជះឥទ្ធិពលអវិជ្ជមានដល់កិត្តិយស និង មុខមាត់របស់ប្រទេសជាតិទាំងមូលទៀតផង។
អ្នកវិភាគទាំងពីរ បានអំពាវនាវឱ្យប្រជាពលរដ្ឋបោះបង់គំនិតលួចឆ្លងដែនដោយខុសច្បាប់ និង ងាកមកស្វែងរកឱកាសការងារ ឬ ចូលរួមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅក្នុងប្រទេស ដែលកំពុងត្រូវបានរាជរដ្ឋាភិបាល និង ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញយ៉ាងសកម្ម ដើម្បីកសាងអនាគតប្រកបដោយសុវត្ថិភាព ស្ថិរភាព និង និរន្តរភាព៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


