ព័ត៌មានជាតិ
អ្នកវិភាគរំពឹងថារឿងព្រំដែនកម្ពុជា-ថៃនឹងត្រូវលើកក្នុងកិច្ចសន្ទនារវាងសម្ដេចតេជោ និងមេដឹកនាំចិន ក្នុងដំណើរទស្សនកិច្ចនៅប៉េកាំង
អ្នកវិភាគផ្នែកទំនាក់ទំនងអន្តរជាតិ រំពឹងថា ជម្លោះព្រំដែនដែលកំពុងអូសបន្លាយរវាងប្រទេសកម្ពុជា និងប្រទេសថៃ នឹងក្លាយជាប្រធានបទដ៏សំខាន់មួយ ដែលអាចត្រូវលើកឡើងនៅក្នុងកិច្ចសន្ទនារវាងថ្នាក់ដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកំពូលរបស់ចិន ក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីប៉េកាំង។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅឯប្រទេសចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ដែលធ្វើឡើងតបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន។
លោកបណ្ឌិត គិន ភា អ្នកវិភាគផ្នែកទំនាក់ទំនងអន្តរជាតិ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិនពេលនេះបានបង្ហាញយ៉ាងច្បាស់អំពីអត្ថន័យខាងនយោបាយ និងការទូតយ៉ាងសំខាន់ ពិសេសរំលេចឱ្យឃើញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបដ៏រឹងមាំរវាងកម្ពុជា-ចិន និងបន្តរីកចម្រើនឥតឈប់ឈរ ទោះស្ថិតក្នុងបរិបទអន្តរជាតិ និងតំបន់មានការប្រែប្រួលយ៉ាងណាក៏ដោយ។
លោក ថា «ដំណើរទស្សនកិច្ចនេះ នឹងផ្ដល់ផលប្រយោជន៍ជាផ្លែផ្កាបន្ថែមទៀត និងចូលរួមពង្រឹងទំនុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ព្រមទាំងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានាឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត»។

បន្ថែមពីការជជែកអំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ លោកបណ្ឌិត គិន ភា រំពឹងថា បញ្ហានៃជម្លោះព្រំដែនកម្ពុជា និងថៃ ក៏ជារបៀបវារៈសំខាន់នៅក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នៅទីនោះ ដោយលោកកត់សម្គាល់ថា កម្ពុជាចង់ឱ្យប្រទេសចិនដើរតួនាទីកាន់តែសកម្មថែមទៀតក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីលើបញ្ហាជម្លោះកម្ពុជា និងថៃ ដើម្បីធានាបាននូវសន្តិភាព និងការបញ្ចប់ទាំងស្រុងនូវសង្គ្រាមប្រទេសទាំងពីរ។
បណ្ឌិត គិន ភា គូសបញ្ជាក់ថា កម្ពុជាមិនមែនប្រើប្រាស់ចិន ដើម្បីដាក់សម្ពាធទៅលើថៃទេ តែកម្ពុជាចង់បានការដោះស្រាយដោយសន្តិវិធី ផ្អែកលើយន្តការការទូត និងច្បាប់អន្តរជាតិ។ «កម្ពុជាមិនចង់ឃើញការប្រឈមមុខដាក់គ្នា ឬក៏ការបែងចែកប្លុកនយោបាយទេ អ្វីដែលកម្ពុជាយើងចង់បានគឺគ្រប់ភាគីគោរពនូវអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី និងច្បាប់អន្តរជាតិរបស់ផងគ្នាទៅវិញទៅមក ដែលជាគ្រឹះដ៏សំខាន់សម្រាប់សន្តិភាព និងស្ថិរភាពតំបន់»។ បណ្ឌិត គិន ភា គូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះ។
តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ លោក ក៏សង្ឃឹមថា ចិននឹងដើរតួនាទីសំខាន់ជាងមុន ពិសេសធ្វើឱ្យកិច្ចព្រមព្រៀង៥ចំណុចនៅ Fuxian ដែលសម្រេចបានក្នុងកិច្ចប្រជុំត្រីភាគីរវាងរដ្ឋមន្ត្រីការបរទេសចិន-កម្ពុជា-ថៃ ត្រូវតែអនុវត្តដោយពេញលេញ ប្រសិទ្ធភាព និងភាពស្មោះត្រង់ជាមួយគ្នា។

គួរឱ្យដឹងថា ក្នុងឱកាសទស្សនកិច្ចខាងលើ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំចិនសំខាន់ៗ ដូចជាលោកប្រធានាធិបតី ស៊ី ជីនពីង លោកនាយករដ្ឋមន្ត្រី លី ឈាង និងលោក ចាវ ឡីជី ប្រធានសភាចិន។
ព្រឹទ្ធសភាកម្ពុជា ថា ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យកាន់តែជោគជ័យបន្ថែមទៀត៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


