លោកប្រធានាធិបតី Ferdinand Marcos Jr Archives - Kampuchea Thmey Daily

​​ប្រធានអាស៊ាន​ ហ្វីលីពីន​ ​​បង្ហាញ​ប្រសិទ្ធភាព​​​ក្នុងការ​​សម្រប​សម្រួល​​​ឆ្ពោះ​ទៅ​បញ្ចប់ជម្លោះ​ថៃនិង​កម្ពុជា
​​​ការ​សម្របសម្រួល​លើក​ដំបូង​របស់​​​ប្រធានាធិបតី​​ហ្វីលីពី​ន Ferdinand Marcos Jr​ ក្នងនាម​ប្រធានអាស៊ានដើម្បីរកដំណោះស្រា​យ​ក្នុង​​ជម្លោះ​ព្រំដែន​​​រវាង​​ថៃ​​និង​​កម្ពុជា បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​​​ប្រសិទ្ធ​ភាព​ ឆ្ពោះ​​​ទៅ​​កសាង​សន្តិភាព​តាមព្រំដែន​ ការ​ស្តារទំនុកចិត្តគ្នាឡើងវិញ ស្របពេលដែល​​​ប្រមុខ​​រដ្ឋាភិបាល​កម្ពុជា​និង​ថៃ​ បាន​​​​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ដូចគ្នាថា «សង្គ្រាម​មិនធ្វើឲ្យ​ភាគី​ណាមួយឈ្នះនោះទេ​»​។​

​​​​ជំនួបត្រីភាគីរវាង កម្ពុជា ហ្វីលីពីន​ និងថៃ ​នៅ​ទីក្រុ​ង​ឆ្នេរសមុទ្រ​ សេ​ប៊ូ ភា​គ​ខាងត្បូង​ប្រទេសហ្វីលីពីន ជាផ្នែក​នៃ​​​​​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ដែល​ហ្វីលីពីន​​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​ខ្នះខ្នែង​ ដើម្បី​ធ្វើ​ឲ្យ​យ៉ាង​​រក​ច្រក​ចេញពីជម្លោះ​​ក្នុងតំបន់អាស៊ាន ដែលហ៊ុំ​ព័ន្ធ​ដោយ​វិបត្តិ​​​​នៃ​ជម្លោះ​​របស់​មហាអំណាច​ស្រាប់​ទៅ​ហើយ​។

ប្រធានាធិបតី​​ហ្វីលីពី​ន Ferdinand Marcos Jr​ ​​បាន​ថ្លែង​នៅ​ក្រោយ​ជំនួប​​​ត្រីភាគី​នោះថា ប្រទេសហ្វីលីពីន​ ​ដាក់​ចេញ​​របៀប​សន្ទនានេះ ដោយការគោរពយ៉ាងខ្ពង់ខ្ពស់បំផុតចំពោះប្រទេសទាំងពីរ (កម្ពុជា​និង​ថៃ) ដោយដឹកនាំដោយគោលការណ៍ជាមូលដ្ឋានរបស់អាស៊ាននៃការគោរពអធិបតេយ្យភាព ការមិនជ្រៀតជ្រែក និងការដោះស្រាយជម្លោះដោយសន្តិវិធី ដូចដែលបានចែងនៅក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។

​លោក Marcos Jr​ បាន​លើ​កឡើង​ដែរថា៖«​មានការពិភាក្សាដោយស្មោះត្រង់ជាច្រើនអំពីស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ។ ពួកគេទាំងពីរបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការរក្សាការទំនាក់ទំនងដោយបើកចំហ ការអនុវត្តការអត់ធ្មត់ ការជៀសវាង​សកម្មភាពដែលអាចបង្កើនភាពតានតឹង និងការបន្តកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការសន្ទនាដោយសន្តិវិធី និងការចូលរួមប្រកបដោយស្ថាបនា»​។

​​ចាប់តាំងពី​ជម្លោះ​បាន​ផ្ទុះ​ឡើង​ចំនួន​ពីរលើក​កាល​ខែកក្កដា និង ខែ​ធ្នូ ​​​ឆ្នាំ​២០២៥ នេះ​ជា​លើក​ទី​១​ ដែល​ថ្នាក់​​ដឹកនាំ​នៃ​​ប្រទេស​​ថៃ​និង​កម្ពុជា​​ បាន​​បង្ហាញ​​​​គោល​ជំហរស្រ​ប​គ្នា​ច្រើន​ឆ្អោះ​ទៅ​រក​ការ​ផ្សះផ្សា​ស្តារ​សន្តិភាព​ និង​ទំនុកចិត្តគ្នាឡើង​វិញ បន្ទាប់​ពី​ប្រទេសថៃ​មានរដ្ឋាភិបាល​​​​កើតចេញពីការ​បោះឆ្នោត និង មិន​មានការ​ប្រជែង​​ពីក្រុម​យោធា​ ដូចរដ្ឋាភិបាល​អាណត្តិមុន​។

​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ​បាន​ថ្លែង​​​​ក្នុងសន្និសីទ​​​សារ​ព័ត៌មាន​ ក្រោយជំនួប​ត្រីភាគីថា ​កម្ពុជា​ប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំងការប្តេជ្ញាចិត្តដែលបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ កម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីឈានទៅមុខដោយស្ថាបនា រហ័ស និងដោយសុច្ឆន្ទៈ​។

​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ឆានវីរៈគុល បាន​​ថ្លែង​​ទទួលស្គាល់​នាពេល​នោះ​ដែរថា ​ជម្លោះ​​នាំមក​នូវ​ការ​ខាត​បង់ និង​ទុក្ខលំ​បាក​វេទនា​ដល់​ភាគី​ទាំងសងខាង និង គូសបញ្ជាក់​​​ពីតម្លៃ​នៃ​សន្តិភាព​។​

​លោក អានុទីន បាន​​លើក​ឡើង​​​ថា ការ​​ពីភាក្សា​​​បញ្ចាក់​​នូវ​ជំហាន​​ដ៏សំខាន់​​ឆ្ពោះទៅ​បង្កើ​ត​បរិយាកាសស្ថាបនា​ដល់​សន្តិភាព និង​កិច្ច​សហប្រតិប​ត្តិការ​ក្នុងតំបន់៕​

រ៉ាន់ រើយ​

The post ​​ប្រធានអាស៊ាន​ ហ្វីលីពីន​ ​​បង្ហាញ​ប្រសិទ្ធភាព​​​ក្នុងការ​​សម្រប​សម្រួល​​​ឆ្ពោះ​ទៅ​បញ្ចប់ជម្លោះ​ថៃនិង​កម្ពុជា appeared first on Kampuchea Thmey Daily.

​​ជំហរ​​ហ្វីលីពីន​ នឹង​មិនខុស​ពីម៉ាឡេស៊ី​​ទេ ក្នុង​ការដោះស្រាយ​​​ជម្លោះ​កម្ពុជា​-ថៃ​ក្នុងឋានៈប្រធានអាស៊ាន​
​ការ​ឈាន​ទៅ​​ដល់​ចំណុច​​ត្រូវ​រ៉ូវ​គ្នា​​​​​រវាង​​កម្ពុជា​​និង​ថៃ​​នៅមុនដំណាច់​ឆ្នាំ​២០២៥ អាច​ជា​​​​ពរជ័យ​មួយសម្រាប់​​ប្រទេស​ហ្វីលីពីន​​ដែល​នឹងក្លាយ​ជា​ប្រធានអាស៊ាន​​​​នៅ​ឆ្នាំ​២០២៦។

​លោក​ អាន់វ៉ា អ៊ីប្រាហ៊ីម​ប្រគល់​ញញូ​​រ​ក្នុងឋានៈប្រធានអាស៊ាន​ទៅ​ឲ្យ​ប្រធានាធិបតីហ្វីលីពីន​។ FB/anwar

​​លោក អាន់វ៉ា អ៊ីប្រាហ៊ីម ​ក្នុង​ឋានៈជាប្រធាន​​​អាស៊ាន​នៅ​ក្នុងឆ្នាំ​២០២៥ ត្រូវ​បាន​គេមើល​ឃើញ​ថា បាន​ប្រឹង​ប្រែង​​​យ៉ាង​ខ្លាំង​ក្នុង​​​​មធ្យោបាយ​ការ​ទូត​ដើម្បី​សម្របសម្រួល​​​​​​ក្នុង​ជម្លោះ​​ថៃ​និង​កម្ពុជា​ដែលបាន​​​ផ្ទុះ​អាវុធ​ផ្អើល​ពិភពលោក​​នៅថ្ងៃទី​២៤ខែ​តុលា​ឆ្នាំ​២០២៥ ហើយ​​ តាមរយៈការ​ផ្សះផ្សា​របស់​លោក អាន់វ៉ា​ ដោយ​មានការ​ជួយ​គាំទ្រ​ពី​សំណាក់​​សហរដ្ឋអាមេរិក​និងចិន។

​តាមរយៈការ​ខិតខំប្រឹងប្រែងនោះ​ បទ​​ឈប់បាញ់​លើក​ទី១​ ត្រូវ​បាន​រក​ឃើញ​នៅថ្ងៃទី​​២៨ខែ​​កក្កដា ​និង ការ​ខិតខំ​​​​​ចរចា​បន្តបន្ទាប់​​ទៀត​​​​របស់​ប្រធានអាស៊ាន ភាគីជម្លោះ​​បាន​​សម្រេច​បាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ផ្លូវការ​​ចុះ​ថ្ងៃទី​​២៦ខែ​តុលា​ឆ្នាំ​២០២៥ ដែលចុះ​ហត្ថលេខា​ក្រោម​វត្តមាន​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ។

​ប៉ុន្តែ​​កិច្ច​ព្រមព្រៀង​​ដ៏ផុយស្រួយ​នោះ ​បាន​​​​​​ធ្លុះ​ធ្លាយ​ទៅវិញ​ដោយសារ​​តែ​​​​ថៃ​ប្រកាសលុប​ចោល​ជាឯកតោភាគី និង បង្ក​​ការ​ផ្ទុះ​អាវុធ​ជាថ្មី​នៅថ្ងៃទី​៧ខែធ្នូ​ឆ្នាំ​​២០២៥ ដែលធ្វើឲ្យ​អន្តរជាតិ​​ប្រឹងប្រែង​ជាថ្មី​ដើម្បីផ្សះផ្សាជម្លោះ​នេះ​អស់រយៈពេល​២១ថ្ងៃ​ ទើប​​​​កិច្ច​ព្រមព្រៀង​ថ្មី​​មួយទៀត​រកឃើញ ​ដោយ​​​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី​​២៧ខែ​​ធ្នូ​ និង​មានតែ​រយៈពេល​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ ដែល​ប្រធានអាស៊ាន​ត្រូវ​​ប្តូរ​​​។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែល​ប្រឹងប្រែង​ក្នុងដំណាក់​កាល​ចុង​ក្រោយ​ក្នុងឋានៈជាប្រធានអាស៊ាននេះ បាន​បង្ហាញ​ការ​ស្វាគមន៍ចំពោះ​បទឈ​ប់​បាញ់ថ្មីដែល​កម្ពុជា​​និង​ថៃ​សម្រេចបាន ដែលបទ​ឈប់បាញ់​នេះ​នឹង​​បញ្ឈប់​រាល់​កា​រប្រយុទ្ធ​គ្នា​។ ​

​ទោះបី​ជា​​​ផុត​តួនាទី​ជាប្រធានអាស៊ាននៅ​ពាក់​កណ្តាលរាត្រី​ថ្ងៃទី​៣១​ខែ​​ធ្នូ​ឈាន​ចូលថ្ងៃទី​១ខែ​មករា​ឆ្នាំ​២០២៦ លោក​ អាន់វ៉ា បាន​​បង្ហាញ​ការ​គាំទ្រ​​​គ្រប់បែបយ៉ាង​ដល់​​​​ប្រធានអាស៊ាន​ថ្មី គឺ​​ប្រទេសហ្វីលីពីន​។

​លោក អាន់វ៉ា សរសេរ​រៀបរាប់ថា៖​«យើង​នឹង​គាំទ្រ​រាល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ធានា​ថា​កិច្ច​ការ​ទាំង​នេះ​ត្រូវ​បាន​ផ្តល់​កិត្តិយស ហើយ​កិត្យានុភាព និង​ភាព​ជឿជាក់​របស់​អាស៊ាន​ក្នុង​នាម​ជា​តំបន់​សន្តិភាព​ត្រូវ​បាន​រក្សា​ទុក»​។

​​​រដ្ឋាភិបាល​ហ្វីលីពីនមិ​ន​ទាន់​បង្ហាញ​ជំហរ​អ្វីមួយពាក់​ព័ន្ធ​នឹង​បទ​ឈប់បាញ់​​​ចុង​ក្រោយ​រវាងកម្ពុជា​និង​ប្រទេសថៃ​ចុងក្រោយ​នេះ​ទេ​ ប៉ុន្តែ​​ប្រធានាធិបតីហ្វីលីពីន លោក Ferdinand R. Marcos Jr. បាននិយាយកាលពីខែ​កញ្ញា​​​ឆ្នាំ​២០២៥ ក្នុងពេលដែល​ប្រទេស​កម្ពុជា​និង​ថៃ​អនុវត្ត​បទ​ឈប់បាញ់​លើក​ដំបូង​ ថា ប្រទេសហ្វីលីពីននឹងដាក់ពង្រាយតំណាងក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នដែលត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យការអនុវត្តបទឈប់បាញ់នៅក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ។

​ក្នុងការ​ជ្រុម​ជ្រែង​​ប្រទេសម៉ាឡេស៊ី​​ក្នុងការ​អនុវត្តការ​តាមដាន​​ការ​អនុវត្តបទឈប់បាញ់ ហ្វីលីពីន​បាន​បញ្ជូន​​​បុគ្គលិក​យោធា​ដើម្បីចូលរួម​ជាមួយ​​​ក្រុមអង្កេតការណ៍​​​អាស៊ាន ដឹកនាំ​ដោយ​ម៉ាឡេស៊ី​​​ និង​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ចំពោះ​​​ការ​អនុវត្ត​បទ​ឈប់បាញ់​នោះ​ឲ្យ​មានប្រសិទ្ធភាព​។

​សារព័ត៌មាន​ហ្វីលីពីន Philippine Daily Inquirer បាន​ស្រង់សម្តី​ លោក Marcos ដូច​បាន​និយាយ​កាល​ពីខែកញ្ញា​ថា៖«យើងបន្តនិយាយថា ដរាបណាវាទាក់ទងនឹងហ្វីលីពីន និងអាស៊ាន [សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍] យើងនៅទីនេះដើម្បីជួយ។ ហើយចាប់តាំងពី​​ប្រទេសទាំងពីរជាមិត្តរបស់យើង យើងជាមិត្តនឹងកម្ពុជា និងថៃ យើងទាំងអស់គ្នាជាសមាជិកអាស៊ាន យើងមិនចង់ឃើញរដ្ឋសមាជិកអាស៊ានជួបប្រទះបញ្ហានោះទេ»។

លោក Marcos បានបន្ថែមថា៖«នោះហើយជាមូលហេតុដែលខ្ញុំតែងតែពន្យល់ថាហ្វីលីពីនត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីណាមួយដែលនឹងជួយពង្រឹងបទឈប់បាញ់»។​

​រហូតមកដល់​ពេលនេះ​ ប្រទេសមហាអំណាច​​នានា​​និងស្ថាប័ន​​អន្តរជាតិ​​ កំពុង​តាមដាន​យ៉ាងដិតដល់​ចំពោះ​ការ​អនុវត្តបទឈប់បាញ់​រវាង​កម្ពុជា​និង​ថៃ​ ដែលបាន​ចូល​ជាធរមាន​​អស់​រយៈពេល​ជាង​២៤ម៉ោង ក្នុងកាលកំណត់​៧២ម៉ោង​ មុន​ឈាន​ទៅអនុវត្តបទ​​កិច្ច​ព្រមព្រៀងសន្តិភាព​​ដែលបានចុះ​ហត្ថលេខានៅទីក្រុង​កូឡាឡាំពួ​​កាលពីចុងខែ​តុលា​២០២៥​៕

រ៉ាន់ រើយ​

រូបភាព​ទទួលញញួ​រ​ប្រធានអាស៊ាន​​របស់​ប្រធានាធិបតី​ហ្វីលីពីន។ ​​

The post ​​ជំហរ​​ហ្វីលីពីន​ នឹង​មិនខុស​ពីម៉ាឡេស៊ី​​ទេ ក្នុង​ការដោះស្រាយ​​​ជម្លោះ​កម្ពុជា​-ថៃ​ក្នុងឋានៈប្រធានអាស៊ាន​ appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី៧-៩ខែកញ្ញា
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី៧-៩ខែកញ្ញា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរបស់ហ្វីលីពីន ប៉ុន្តែមិនបានលម្អិតអំពីខ្លឹមសារនៃគម្រោងដំណើរទស្សនកិច្ចនេះឡើយ។

ចំណែកភាគីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់ភាគីកម្ពុជា គិតមកទល់ពេលនេះ ក៏មិនទាន់ចេញសេចក្ដីប្រកាសព័ត៌មានលម្អិតណាមួយ អំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះដូចគ្នា។

គូរគូសបញ្ជាក់ដែរ កន្លងមក នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់បណ្ដាមេដឹកនាំបរទេសដែលបំពេញទស្សនកិច្ចនៅកម្ពុជា គឺមេដឹកនាំទាំងនោះ បានអញ្ជើញបំពាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ចូលក្រាបបង្គំគាល់ព្រះកុរណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឬប្រមុខរដ្ឋស្ដីទី ប្រជុំចង្អៀត  ជជែកពិភាក្សាការងារទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ចូលជួបសម្ដែងការគួរសម ​និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភា និងជាមួយប្រធានព្រឹទ្ធសភាកម្ពុជា។

សូមរំលឹកថាកាលពីថ្ងៃទី១០ និង១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហ្វីលីពីនម្ដងរួចមកហើយ ដោយសម្រេចបានលទ្ធផលផ្លែផ្កាត្រចះត្រចង់ផ្ដល់ជាប្រយោជន៍រួមដល់ប្រជាជនកម្ពុជា-ហ្វីលីពីន។ កាលណោះ កម្ពុជា និងហ្វីលីពីន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើវិស័យចំនួន៨ ដូចជាពន្ធដា ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ កសិកម្ម ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ទេសច​រណ៍ និងព័ត៌មានបច្ចេកវិទ្យា។

ដោយឡែកនៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីននៅកម្ពុជាឆាប់ៗនេះ​ គេរំពឹងថាឯកសារសំខាន់ៗមួយចំនួននឹងត្រូវបានចុះហត្ថលេខា ក្នុងនោះមានដូចជា គម្រោងទូទាត់ឆ្លងដែនទ្វេភាគី តាមឃ្យូអរកូត(QR Code) ដើម្បីជួយ​សម្រួល​ដល់​ការ​ដោះ​ដូរ​ពាណិជ្ជ​កម្ម និងទេសចរណ៍ រវាងប្រជាជននៃកម្ពុជា-ហ្វីលីពីន និងការចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារហ្វីលីពីនជាដើម៕​

ដោយ៖ ង៉ិល ណារ៉ាត់

The post ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី៧-៩ខែកញ្ញា appeared first on Kampuchea Thmey Daily.

​តើ Rodrigo Duterte ​​ជាឧក្រិដ្ឋជន​ ឬ​ជាវីរបុរស​​​របស់​​​ប្រជាជន​ហ្វីលីពីន​​?​
​ការ​ចាប់ខ្លួន​ កា​របញ្ជូន​ខ្លួនរបស់​​អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដែល​បាន​​ឡើង​​​​កា​ន់​អង្គជំនំ​ជម្រះ​​មុន​​​សវនាការ​ផ្លូវការ​​​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​​​អន្តរជាតិ (ICC) កំពុងត្រូវ​បាន​​​​ចោទ​សួរ​យ៉ាង​ទូលំទូលាយ​ក្នុងចំណោម​ប្រជាជន​ហ្វីលីពីន​ទូទៅ​​ ក៏ដូចជា​អ្នក​នយោបាយ​​​​ហ្វីលីពីនដែល​តាមដាន​រឿង​នេះ​យ៉ាង​យក​ចិត្តទុក​ដាក់។

​ខណៈ​ការ​ចាប់​ខ្លួន​​​លោក Duterte ​មាន​រយៈ​ពេល​១០ថ្ងៃ​មក​ដល់​ថ្ងៃទី​២១​ខែមីនា​នេះ ដំណើរ​ការ​ផ្លូវ​ច្បាប់​ប្រឆាំងលោក បាន​​ធ្វើ​​​​ឡើង​នៅ​ក្របខណ្ឌ​​ស្ថាប័ន​កំពូល​របស់​ពិភពលោក​មួយនេះ​ ហើយ​​​ចលនា​នៃ​កា​តវ៉ា​ទាមទារ​​​​របស់​អ្នក​គាំទ្រ​លោក​ក៏បាន​កក្រើក​ឡើងនៅក្នុងប្រទេស ស្របពេលដែល​​អ្នក​នយោបាយ​និង​អ្នកច្បាប់​​បាន​ជជែក​គ្នាយ៉ាង​​ទូលំទូលាយ​ក្នុងរឿងនេះ​​។

ដើម្បី​​ដឹងច្បាស់​និង​លម្អិត​អំពី​​ដំណើរ​ការ​​​​នីតិវិធី​​​ដែលលោក​ Duterte ដែលជាមេដឹកនាំ​​អាស៊ី​ដំបូង​បំផុត​ប្រឈម​ការ​ចោទ​ប្រកាន់​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ កម្ពុជា​ថ្មី​សូម​លើក​យក​នូវ​ដំណើរ​ការ​​ចាប់​ខ្លួន​ដ៏ចម្រូងចម្រាស ដោយ​មតិខ្លះ​យល់​ថា ​លោក គឺជា​វីរជន​​​បង្រ្កាប​គ្រឿងញៀន ខណៈទិដ្ឋភាព​ច្បាប់​លោក គឺ​ជាឧក្រិដ្ឋជនទៅវិញ។​

លោក​ Duterte ​បានបង្ហាញខ្លួន​ចុងក្រោយ​ នៅ​ពេល​ចូលរួម​ដំណើរការ​សាកសួរ​លើកដំបូង​មុន​​​សវនាការ​របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) តាមរយៈតំណភ្ជាប់វីដេអូ នៅរសៀលថ្ងៃសុក្រទី១៤ ខែមីនានេះ (ម៉ោងនៅទីក្រុងឡាអេ ប្រទេសហូឡង់)។ ចាប់តាំងពីលោក Duterte ត្រូវបានចាប់ខ្លួននៅថ្ងៃទី១១ខែមីនាដល់ដំណើរការជំនុំជម្រះក្តីនៅ ថ្ងៃ ទី១៤ខែមីនា ដំណើរការនីតិវិធីតុលាការទាំងមូល មានរយៈពេលត្រឹមតែ៤ថ្ងៃ​ដ៏​​ចម្រូវងចម្រាស​និង​តក់​ក្រហល់​។

តើកត្តាដែលគ្មានអ្នកដឹងអ្វីខ្លះ ត្រូវបានលាក់នៅពីក្រោយនីតិវិធីអនុវត្តច្បាប់ «ប្រកបដោយប្រសិទ្ធភាព»​ បែបនេះ ខណៈ​ការ​ចោទ​ប្រកាន់​រូប​លោកបាន​កើត​មាន​ជាយូរមក​ហើយនោះ?​​

មាន​ការ​កត់សម្គាល់​ឃើញថា ការចាប់ខ្លួននិងដំណើរការជំនុំជម្រះក្តីលោក Rodrigo Duterte លើកនេះ មានការកំណត់ពេលវេលា​បន្ត​កន្ទុយគ្នា​ជាប់​រដឹក​​ដែលខុសពីប្រក្រតី។ នៅថ្ងៃទី១១ខែមីនា នៅពេលដែលលោក Duterte បាន​វិល​ត្រឡប់ពី​​ទីក្រុង​ហុងកុងទៅដល់ទីក្រុងម៉ានីល​វិល​ លោក Duterte ត្រូវបានប៉ូលីសហ្វីលីពីនឃាត់ខ្លួន ហើយបញ្ជូនទៅប្រទេសហូឡង់នៅយប់ថ្ងៃដដែរ។ ​ជើង​យន្តហោះ​ដឹក​​លោក Duterte បាន​ទៅដល់ទីក្រុងឡាអេ ដែល​មាន​ចម្ងាយ​ជាង​​​១ម៉ឺន​គីឡូម៉ែត្រ​​ នៅថ្ងៃទី១២ខែមីនា​​ប។ បន្ទាប់ពីពិនិត្យសុខភាព​រួច​រាល់​នៅថ្ងៃទី១៣ខែមីនា ចៅក្រមតុលាការ​ ICC ក៏សម្រេច​ឃុំ​​ខ្លួន​លោក​នៅ​មន្ទីរ​ឃុំឃាំង​​របស់​​តុលាការ​ឧក្រិដ្ឋកម្ម​ ICC។ ​តុលាការ​នេះ​ក៏​ចាប់ផ្តើមដំណើរការជំនុំជម្រះក្តី នៅថ្ងៃ​ទី១៤ខែមីនា។

មានការ​កត់សម្គាល់​ដែរថា ប្រសិទ្ធភាពរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិជាធម្មតាគឺមិនខ្ពស់ទេ ប៉ុន្តែលើកនេះវាលឿនរហ័សពេក ដែលធ្វើឲ្យមានការសង្ស័យថា មានកម្លាំងជំរុញជាពិសេសនៅពីក្រោយ។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចោទប្រកាន់លោក Duterte ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ មើលទៅបទចោទប្រកាន់​នេះហាក់ដូចជាមានស្ថានទម្ងន់ទោស ប៉ុន្តែ តាមពិតទៅគឺពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងយុទ្ធនាការប្រឆាំងគ្រឿង​ញៀន​របស់លោក Duterte ពេលកំពុងកាន់តំណែង។ តាមដី​កា​​​ចោទ​​ប្រកាន់​របស់តុលាការ​ បទល្មើស​នានា​ត្រូវបាន​គេ​ចាប់​ផ្តើម​រាប់តាំងពីថ្ងៃទី​​១វិច្ឆិកា​២០១១​ ដល់​ឆ្នាំ​២០១៩ មុន​ពេលប្រទេសហ្វីលី​​ពី​ន​​ដកខ្លួន​ផុត​ពី​​​​សមាជិក​ហត្ថលេខី​របស់​តុលាការ​ ICC​។

មុនពេលលោក Duterte ចូលកាន់តំណែង ចំនួនអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់៤លាននាក់ ដែលបញ្ហាគ្រឿងញៀនប្រៀបដូចជាទឹកជំនន់បាក់ទំនប់ បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពសាធារណៈ និងស្ថិរភាពសង្គម។

បន្ទាប់ពីលោក Duterte ចាប់ផ្តើមយុទ្ធនាការប្រឆាំងគ្រឿងញៀនដោយកណ្តាប់ដៃដែក ចំនួនអ្នកប្រើប្រាស់គ្រឿងញៀនបានធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹម ១,៦លាននាក់ ហើយសន្តិសុខសង្គមមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយលោក Duterte ក៏បានក្លាយជាវីរបុរសប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបេះដូងប្រជាជនហ្វីលីពីន។

ប៉ុន្តែ ឥឡូវនេះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចាត់ទុកលោក Duterte ជាឧក្រិដ្ឋជន ដោយសារការបាញ់សម្លាប់អ្នកជួញដូរគ្រឿងញៀនមួយចំនួនក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន ចំពោះស្តង់ដារវិនិច្ឆ័យនេះ គឺពិតជាពិបាកនឹងឱ្យមហាជនយល់ស្របតាម។

យោងតាមមាត្រា១២(១) នៃ《លក្ខន្តិកៈទីក្រុងរ៉ូម ស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ》 «ប្រទេសមួយដែលក្លាយជាភាគី នៃ​លក្ខន្តិកៈនេះ»​ គឺជាលក្ខខណ្ឌចាំបាច់ដែលត្រូវការជាមុន សម្រាប់ការអនុវត្តយុត្តាធិការរបស់ស្ថាប័ននេះ។ ប៉ុន្តែ ប្រទេស​ហ្វីលីពីន បានដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិតាំងពីឆ្នាំ២០១៩មកម្ល៉េះ បើនិយាយតាមហេតុផលផ្លូវច្បាប់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺលែងមានយុត្តាធិការលើប្រទេសហ្វីលីពីនទៀតហើយ កាន់តែមិនមានសិទ្ធិអំណាចក្នុងការចាប់ខ្លួន និងកាត់ទោសលោក Duterte។

អ្នកវិភាគខ្លះយល់ឃើញថា ប្រទេសហ្វីលីពីន នឹងរៀបចំការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែឧសភា ឆ្នាំ​២០២៥​ខាងមុខ​នេះ ហើយក្រុមគ្រួសាររបស់អតីតប្រធានាធិបតី លោក Duterte និងប្រធានាធិបតីបច្ចុប្បន្ន លោក ម៉ាកូស​(Marcos)​ គឺជាកម្លាំងនយោបាយដ៏ធំបំផុតពីរនៅក្នុងប្រទេសហ្វីលីពីន។ នេះគឺ ជាមូលហេតុ ដែល រដ្ឋាភិបាល លោក Marcos ប្រើប្រាស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិធ្វើទុក្ខបុកម្នេញ លោក Duterte ដែលជាគូប្រជែងនយោបាយ ក្នុង គោលបំណងនយោបាយ។

ទោះបីជាលោកប្រធានាធិបតី Marcos បានសង្កត់ធ្ងន់ថា ការចាប់ខ្លួននេះគឺធ្វើឡើងតាមនីតិវិធីច្បាប់ ប៉ុន្តែមានប្រតិកម្មយ៉ាងខ្លាំងក្លានៅក្នុងប្រទេសហ្វីលីពីនទាក់ទងនឹងបញ្ហានេះ។ គេហទំព័រ ABS-CBN របស់ហ្វីលីពីនបានរាយការណ៍នៅថ្ងៃទី១៧ខែមីនាថា លោកស្រី Imee Marcos ប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេស នៃព្រឹទ្ធសភាហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃដដែលថា «ខ្ញុំកំពុងអំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់ ចំពោះការចាប់ខ្លួនអតីតប្រធានាធិបតី លោក Duterte ដែលជាបញ្ហានាំឱ្យមានការបែកបាក់ប្រទេសយ៉ាងធ្ងន់ធ្ងរ»។

ក្រុម​អ្នក​តវ៉ាគាំទ្រ​​អតីត​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ​ទាមទារ​ឲ្យដោះលែង។ REUTERS/Lisa Marie David

នៅល្ងាចថ្ងៃទី១១ខែមីនា អនុប្រធានាធិបតីហ្វីលីពីន លោកស្រី សារ៉ា ឌូតាតេ (Sara Duterte) ដែល​ជា​កូនស្រី​ លោក   Duterte បានចេញសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា រដ្ឋាភិបាលហ្វីលីពីនបច្ចុប្បន្ន បានចាប់ខ្លួន ឳពុកលោកស្រី គឺអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte ដោយផ្អែកលើដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ទង្វើនេះគឺជាការប្រមាថជាសាធារណៈចំពោះអធិបតេយ្យភាពប្រទេសហ្វីលីពីន។

យោងតាមសេចក្តីរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន អ្នកគាំទ្រលោក Duterte បានធ្វើបាតុកម្មនៅក្នុងប្រទេសហ្វីលីពីននៅថ្ងៃទី១៥និងថ្ងៃទី១៦ ដើម្បីទាមទារឱ្យធ្វើមាតុភូមិនិវត្តន៍លោក Duterte មកហ្វីលីពីនវីញ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានប៉ាន់ប្រមាណថា ត្រឹមតែនៅទីក្រុង Davaoមួយ ជាទីក្រុង​ដែល​លោក Duterte ​ធ្លាប់​ធ្វើជាអភិបាល​ក្រុង​ គឺមានមនុស្សប្រហែល៣ម៉ឺននាក់បានចូលរួមក្នុងការហែក្បួនគាំទ្រលោក Duterte កាលពីថ្ងៃទី១៦ខែមីនានេះ។

វាពិតជាពិបាកនឹងនិយាយឱ្យបានច្បាស់លាស់អីពីល្បែងនយោបាយដ៏ស្មុគស្មាញ ដែលបានឆ្លុះបញ្ចាំងនៅពីក្រោយ នៃការចាប់ខ្លួន និងដំណើរការជំនុំជម្រះក្តីលោក Duterte ក្នុងរយៈពេលត្រឹមតែ៤ថ្ងៃ។ ​ប៉ុន្តែ​​ដំណើរការ​នីតិវិធី​ច្បាប់​អន្តរជាតិ​ក៏ហាក់​បង្ហាញ​ច្បាស់​ថា អតីត​​ប្រធានាធិបតី​ Dutere ​បាន​រំលោភអំណាច​ដោយ​ការ​បញ្ជា​​ឲ្យសម្លាប់​​​ជន​រងគ្រោះ​ដោយ​គ្មានការ​ជម្រះក្តី​ត្រឹមត្រូវ​ ដែលជាហេតុ​ជាប់បន្ទុក។

យ៉ាងណាក៏ដោយ ​មាន​​ការ​បួង​សួង​​សូម​ឲ្យុ​ លោក Duterte ដែល​ជាមេដឹកនាំ​​​អាស៊ី​និង​ពីអាស៊ីអាគ្នេយ៍​ដំបូងគេ​ អាចទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ក្នុងការកសាងសណ្តាប់ធ្នាប់ នៃតុលាការអន្តរជាតិកាន់តែស្មើភាព និងយុត្តិធម៌៕​

The post ​តើ Rodrigo Duterte ​​ជាឧក្រិដ្ឋជន​ ឬ​ជាវីរបុរស​​​របស់​​​ប្រជាជន​ហ្វីលីពីន​​?​ appeared first on Kampuchea Thmey Daily.

​ប្រធានាធិបតីហ្វីលីពីន​ ចេញ​មក​ដាក់​បន្ទុក​លើក​ លោក Duterte
​ស្របពេល​ដែលអតី​ត​​​ប្រធានាធិបតី​​ Rodrigo Duterte ​កំពុង​ជាប់ឃុំ​​​​​ក្នុង​មន្ទីរ​ឃុំ​ឃាំង​​​​របស់​​តុលាការ​​​​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ​ក្នុង​បទ​ចោទ​​​ប្រឆាំងមនុស្ស​ជាតិ​ដែល​​​រង​ការ​ចោទ​​​​ដោយសារ​ការបញ្ជា​សម្លាប់មនុស្ស​រាប់​ពាន់​នាក់​​ក្នុងសង្គ្រាម​គ្រឿង​​ញៀន​​កាលពីដើម​អាណត្តិរបស់​លោក ​ប្រធានាធិបតីហ្វីលីពីន​បច្ចុប្បន្ន​ បាន​​អះអាង​ថា​​​ ការសម្លាប់​មនុស្ស​រាប់​ពាន់​នាក់​​មិនមែនជារឿង​ត្រឹមត្រូវទេ។

រូបភាពផ្គុំ​រវាង​អតីត​ប្រធានាធិបតី លោក Duterte និង​ប្រធានាធិបតីបច្ចុប្បន្ន Marcos Jr.។  Nikkei

យោ​ង​សេចក្តី​ការណ៍​​របស់ Manila Times លោកប្រធានាធិបតី Ferdinand Marcos Jr. បាននិយាយ វាមិនត្រឹមត្រូវទេក្នុងការសម្លាប់ប្រជាជនហ្វីលីពីនរាប់ពាន់នាក់ដើម្បីលុបបំបាត់គ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសនេះ.

​ការ​​លើក​​ឡើង​របស់​​​ប្រធានាធិបតី​ហ្វីលីពីនរូបនេះដែល​កំពុង​មានជម្លោះបែក​បាក់​សម្ព័ន្ធ​ភាព​ជាមួយ​អនុប្រធានាធិបតី​  Sara Duterter ​ដែល​ជា​កូនស្រី​​របស់​អតីត​​ប្រធានាធិបតី Rodrigo Duterte ​កើត​ឡើង​​​​ចំពេល​ដែល​អតីតប្រធានាធិបតី Rodrigo Duterte ប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅចំពោះមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។

​កាល​ថ្ងៃសុក្រ​​ លោក Duterte ប្រឈម​ការ​សាកសួរ​លើក​ដំបូង​ពីសំណាក់​ចៅក្រម​​​របស់​តុលាការ​ ICC ដែលពេលនេះ​​ការ​សាកសួរ​​មានរយៈពេលខ្លី​ប៉ុណ្ណោះដោយសារ​តែ​​​មេធា​វី​របស់ លោក​ Duterte ​បាន​អះអាងថា កូនក្តី​របស់​លោក​​​ឈឺខ្លាំង​ពេក ដោយសារ​តែ​ការ​ចាប់​ខ្លួន​លោក ប្រៀប​​ដូ​​ច​ «ការចាប់ជម្រិត»។

Manila Times បាន​រាយការណ៍ថា នៅក្នុងសុន្ទរកថាក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតរបស់សមាជិកព្រឹទ្ធសភា Alyansa Para sa Bagong Pilipinas ប្រធានាធិបតី​ Marcos បានសង្កត់ធ្ងន់ថា ស្ថានភាពសន្តិភាព និងសណ្តាប់ធ្នាប់នៅក្នុងប្រទេសហ្វីលីពីនអាចសម្រេចបានតាមរយៈការបង្កើតច្បាប់ប្រកបដោយប្រសិទ្ធភាព និងមិនមែនដោយការសម្លាប់ប្រជាជនហ្វីលីពីនរាប់ពាន់នាក់នោះទេ។

លោក Marcos បាននិយាយថា៖«នៅក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងឧក្រិដ្ឋកម្មខុសច្បាប់ យើងមិនចាំបាច់ឆ្លង​កាត់មធ្យោបាយបង្ហូរឈាមនោះទេ។ គ្មានពួកយើងណាម្នាក់ជឿថាដំណោះស្រាយចំពោះឧក្រិដ្ឋកម្ម និងគ្រឿង​ញៀន​គឺ​សម្លាប់ប្រជាជនហ្វីលីពីនរបស់យើងរាប់ពាន់នាក់នោះទេ។ នោះមិនត្រឹមត្រូវទេ»​។

​លោក Duterte ​បានផ្ញើ​សារ​​ជូន​ជនរួម​ជាតិរបស់​លោកនៅ​មុន​យន្តហោះ​ចុះ​ចត​​នៅ​​​ប្រទេសហូឡង់​ថា ​លោក​ ទទួល​ខុសត្រូវចំពោះ​អ្វី​ដែលបាន​កើត​ឡើង​ក្នុង​អំណាច​របស់​លោក និង​បាន​​​អះអាងពី​ការ​ការពារ​​​ ប៉ូលិស​និង​យោធា​ដែលអនុវត្ត​តាមការបញ្ជា​របស់លោក​៕​

ដោយ រ៉ាន់ រើយ

The post ​ប្រធានាធិបតីហ្វីលីពីន​ ចេញ​មក​ដាក់​បន្ទុក​លើក​ លោក Duterte appeared first on Kampuchea Thmey Daily.

​Duterte ​នឹងត្រូវ​បញ្ជូន​​ទៅមន្ទីរឃុំឃាំង​​របស់​តុលាការ​ ICC ​នៅ​ថ្ងៃពុធនេះ ត្រៀម​ឡើង​​សវនាការ​
អតី​ត​ប្រធានាធិបតី​​​ហ្វីលីពីន​​លោក Rodrigo Duterte ​ត្រូវ​គេ​រំពឹង​ថា នឹង​បញ្ជូន​​ទៅ​ដល់​​​ទីក្រុង​ឡាអេប្រទេសហូឡង់​នៅថ្ងៃពុធ​នេះ  ដើម្បី​​ប្រឈម​​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​កម្ម​​ប្រឆាំង​មនុស្ស​ជាតិរបស់​តុលាការ​​​ឧក្រិដ្ឋកម្មម​អនត្រជាតិ (ICC) ដែល​មានអង្គហេតុចេញ​ពី​​សង្គ្រាម​ប្រឆាំង​គ្រឿង​​ញៀន​ក្នុង​ដើម​អាណត្តិ​​នៃ​ការ​កាន់​អំណាច​​របស់​​លោក​​​​​​កាល​ពី​​​​​​៩​ឆ្នាំ​មុន​។

អតី​ត​ប្រធានាធិបតី​​​ហ្វីលីពីន​​លោក Rodrigo Duterte នៅមុនពេលចាប់ខ្លួន។ Reuters

លោក Duterte ត្រូវបាន​​ចាប់​បញ្ជូន​​តាមជើង​​​​យន្តហោះ​​​ដឹក​ជញ្ជូន​​ពិសេស (Charter Flight)​ នៅ​​យប់​ថ្ងៃ​អង្គារ​​នៅ​វេលា​ម៉ោង​ជាង​១១​យប់​​ម៉ោង​នៅទីក្រុង​ម៉ានីឡា ត្រូវ​ម៉ោង​ប្រហែល​​១០យប់​ម៉ោង​នៅកម្ពុជា ដោយ​មាន​​ការ​ចេញ​តវ៉ា​​​របស់ប្រជាជន​ដែលគាំទ្រ​លោកកាន់តែ​ច្រើន​។

​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ហ្វីលីពីន Manila Times ​​​នៅ​ព្រឹកថ្ងៃពុធ​នេះ​​ បាន​​ឲ្យ​ដឹង​​ថា នៅ​ពេល​យន្តហោះ​ដឹកអតីត​ប្រធានាធិបតី Duterte ចុះ​​ចត​នៅ​អាកាសយាន​ដ្ឋាន​ Amsterdam Airport Schiphol នៃ​​ទីក្រុង​ Amsterdam ​​ ប្រទេសហូឡង់ ​​​លោក Duterte នឹង​ត្រូវ​បញ្ជូន​ទៅ​​កាន់​​​​​កន្លង​ឃុំ​​ខ្លួន​របស់​តុលាការ​​​ឧក្រិដ្ឋកម្មម​អនត្រជាតិ (ICC) ជា​ទីដែល​​ លោក​នឹង​​ត្រៀម​ខ្លួន​​ចំពោះ​ការ​បង្ហាញ​ខ្លួន​ដំបូ​ង​​​មុខ​ចៅក្រម​​​​ជំនុំជម្រះ​​របស់តុលាការ ICC។

ប្រជាជន​គាំទ្រ​​ Duterte ចេញតវ៉ា​​​​ប្រឆាំង​ការចាប់ខ្លួន។ Reuters

​​ក្រោយ​ការ​ដឹកជញ្ជូន​អតីត​ប្រធានាធិបតី​ហ្វីលីន​ចេញពី​ប្រទេសភ្លាមៗ Ferdinand Marcos Jr. ​​ដែល​ជា​ប្រធានាធិបតី​​ហ្វីលីពីន បាន​​​ចេញ​ធ្វើ​សន្និសីទ​​សារ​ព័ត៌មាន​ភ្លាម​​ៗ​​ ព្រម​ទាំង​បាន​បង្ហាញ​ថា ការ​​អនុវត្តការ​ចាប់ខ្លួន​អតីត​ប្រធានាធិបតី​​​​​​តាមប៉ូលិស​ Interpol គឺ​ជារឿង​ត្រឹមត្រូវ​។

​ ប្រធានាធិបតី Ferdinand Marcos Jr. កំពុង​កាន់​អំណាច​ និង​មានទំនាស់​ជាមួយ​​​អនុប្រធានាធិបតី ​Sara Duterte ​ដែល​ជាកូនស្រី​របស់​​ លោក Rodrigo Duterte ដោយ​ភាគីទាំង​ពីរ​បង្ហាញ​ពី​ជម្លោះ​​​ដ៏​ជ្រាលជ្រៅ​ និង​បង្ហាញ​ពី​ការ​ប៉ុនប៉ង​យក​ជីវិត​គ្នា​ទៀត​ផង​។

ប្រធានាធិបតី Ferdinand Marcos Jr. បាននិយាយថា ការចាប់ខ្លួនអតីត​ប្រធានាធិបតី Rodrigo Duterte គឺ «សមរម្យ​និងត្រឹមត្រូវ» ដូចដែលវាត្រូវបានអនុវត្តស្របតាមការប្តេជ្ញាចិត្តរបស់ប្រទេសហ្វីលីពីនចំពោះអង្គការប៉ូលីសឧក្រិដ្ឋកម្មអន្តរជាតិ (Interpol) ។

នៅក្នុងសន្និសីទសារព័ត៌មានយប់មិញ លោក Marcos បានបញ្ជាក់ថា យន្តហោះដែលដឹកលោក Duterte បានចាកចេញពីមូលដ្ឋានទ័ពអាកាស Villamor ក្នុងទីក្រុង Pasay នៅម៉ោង 11:03 យប់។ ថ្ងៃអង្គារ ធ្វើដំណើរទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់ «ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ទាក់ទងនឹងសង្រ្គាមបង្ហូរឈាមរបស់គាត់លើគ្រឿងញៀន»។ យោង Manila Times។

កងកម្លាំង​ប៉ូលិស​ត្រូវបានដាក់​ពង្រាយ​​នៅ​ខាងក្រៅ​កន្លែងឃុំខ្លួន​នៅទីក្រុងម៉ានីឡា​។ REUTERS/Eloisa Lopez

​តាមរបាយការណ៍​​​ដែលបានផ្សព្វផ្សាយ​ក្នុងពេលកន្លង​មក ក្នុងសង្គ្រាម​ប្រឆាំងគ្រឿងញៀន អតីត​ប្រធានាធិបតី Rodrigo Duterte បានសម្លាប់មនុស្ស​ជាង​​៦០០០​នាក់​ដែលជាប់ពាក់​ព័ន្ធ​គ្រឿងញៀន ដោយ​មិន​ឆ្លង​កាត់​ការ​ជំំនុំជម្រះ​ក្តី​របស់​តុលាការ ដែល​ទាំងនេះ​បាន​ក្លាយ​ជា​បន្ទុក​​នៃ​ការ​ដឹកនាំ​របស់​លោក។

​យោង​តាម​តម្រាយ​ផ្លូវ​​ដល់​​ប្រព័ន្ធ​បច្ចេកវិទ្យា​ Google Map ចម្ងាយ​​ផ្លូវ​ដឹកជញ្ជូន​​​​ពី​ទីក្រុងម៉ានីឡា​​ប្រទេសហ្វីលីពីន ដល់​ទីក្រុង​ Amsterdam ​ប្រទេស​​ហូឡង់មាន​ជា​១ម៉ឺនគីឡូម៉ែត្រ នឹង​ប្រើពេល​ជាង​​១៧ម៉ោង។​

លោក Rodrigo Duterte បាន​ក្លាយ​ជា​មេដឹកនាំ​​ដំបូង​គេ​​​នៅ​តំបន់​អាស៊ី​និង​អាស៊ីអាគ្នេយ៍​​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ប៉ុន្តែ​​តុលាការ​នេះ​ក៏​នៅ​មាន​​​ស៊ើប​បណ្តឹង​​ប្រឆាំង​​មេដឹកនាំ​របប​យោធាមីយ៉ាន់ម៉ា មីន អូលាំង​ផងដែរ៕

ដោយ រ៉ាន់ រើយ​

The post ​Duterte ​នឹងត្រូវ​បញ្ជូន​​ទៅមន្ទីរឃុំឃាំង​​របស់​តុលាការ​ ICC ​នៅ​ថ្ងៃពុធនេះ ត្រៀម​ឡើង​​សវនាការ​ appeared first on Kampuchea Thmey Daily.

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​
​អតីត​ប្រធានា​​ធិបតី​​​ហ្វីលីពីន លោក Rodrigo Duterte ​ត្រូវ​បាន​គេ​រាយការណ៍ថា ត្រូវបាន​បញ្ជូន​​តាម​ជើង​ហោះហើរ​ពិសេស​​មួយ​ទៅកាន់​ទីក្រុង​ឡាអេ​ប្រទេស​ហូឡង់ ដើម្បី​ប្រឈម​តុលាការ​ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលបាន​ចេញ​ដី​កា​ចាប់​ខ្លួន​ជាច្រើនឆ្នាំ និង​ទើប​សម្រេច​​​​ចាប់ខ្លួន​នៅថ្ងៃអង្គារនេះ​ដោយ​ប៉ូលិស Interpol​។

យន្តហោះ​ដែលគេ​ជឿថា ដឹក លោក Rodrigo Duterte ទៅទីក្រុង​ឡាអេ។ Reuters

​ជាមួយការ​ចាប់ខ្លួន​នេះ ក្រុម​អ្នក​គាំទ្រ​​​អតីត​ប្រធានា​​ធិបតី​​​ហ្វីលីពីន លោក Rodrigo Duterte ​បាន​ប្រមូលផ្តុំគ្នា​​​ចេញ​តវ៉ា​​នៅ​មុខ​​​មូលដ្ឋានទ័ពអាកាស​ Villamor នៅ​ព្រលប់ថ្ងៃ​អង្គារ​នេះ បន្ទាប់​ពីការ​ចាប់ខ្លួន​​​លោក​ Duterte កាល​ពី​វេលា​ថ្ងៃជិត​ត្រង់​ថ្ងៃអង្គារនេះ​ក្រោម​បទ​ចោទ​​«ឧកិ្រដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ» ដោយ​​ចោទ​ដោយ​តុលាការ​​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC)។

អតីត​ប្រធានា​​ធិបតី​​​ហ្វីលីពីន លោក Rodrigo Duterte បាន​ឡើង​កាន់​អំណាច​​មួយអាណត្តិរយៈពេល​៦ឆ្នាំ ពីឆ្នាំ​២០១៦ ដល់​២០២២។ ក្នុងអំឡុង​ឆ្នាំ​ដំបូង​នៃ​ការ​កាន់​អំណាច​ លោក បាន​បង្ក្រាប​យ៉ាងចាស់ដល់​ឬហៅថា សង្គ្រាម​គ្រឿងញៀន ដោយ​សម្លាប់​មនុស្ស​​ជាង​៦០០០​នាក់​ក្រៅប្រព័ន្ធច្បាប់។

ក្រោយ​ការ​ធ្វើទុកបុកម្នេញ​លើ​ផ្លូវច្បាប់​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ជាបន្តបន្ទាប់​ចាប់តាំងពីឆ្នាំ​២០១៧មក អតីត​ប្រធានា​​ធិបតី​​​ហ្វីលីពីន លោក Rodrigo Duterte បានប្រកាសដក​ប្រទេសហ្វីលីពីន​​ពីសមាជិក​ហត្ថលេខី​​នៃ​​តុលាការ​ ICC នៅឆ្នាំ​២០១៨ ហើយ ការចាកចេញ​ជាផ្លូវការ​បាន​កើត​ឡើង​នៅឆ្នាំ​២០១៩។ ប៉ុន្តែ​តុលាការ​នេះ​នៅតែអាចចាត់​ការ​បាននិង​បន្តនីតិវិធីច្បាប់​ដោយសារ​ការចោទ​ប្រកាន់​បានសំដៅលើ​សំណុំរឿង​កើត​ឡើង​មុន​ការ​ដកខ្លួន​របស់​​ហ្វីលីពីន​ពី​​តុលាការ​ ICC។

ចាប់​ពី​រសៀល​ ដល់​ល្ងាច​ និង​រហូត​ដល់​យប់ថ្ងៃ​អង្គារ ក្រុម​អ្នកតវ៉ា​កាន់តែ​ច្រើន​ឡើង​ៗ​បានចេញតវ៉ា ខណៈសមត្ថកិច្ច​ប៉ូលីស​​ក៏ត្រូវបានដាក់​ពង្រាយ​ដើម្បី​រក្សា​​សន្តិសុខ​ផងដែរ៕​

ក្រុមអ្នកតវ៉ា​គាំទ្រអតីត​ប្រធានាធិបតី Rodrigo Duterte នៅខាងក្រៅមូលដ្ឋានទ័ពអាកាស Villamor ជាទី​ដែលឃុំខ្លួន​។ REUTERS

កងកម្លាំង​ប៉ូលិស​ត្រូវបានដាក់​ពង្រាយ។  REUTERS

REUTERS

REUTERS

The post Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​ appeared first on Kampuchea Thmey Daily.