ព័ត៌មានជាតិ
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី៧-៩ខែកញ្ញា
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី៧-៩ខែកញ្ញា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរបស់ហ្វីលីពីន ប៉ុន្តែមិនបានលម្អិតអំពីខ្លឹមសារនៃគម្រោងដំណើរទស្សនកិច្ចនេះឡើយ។

ចំណែកភាគីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់ភាគីកម្ពុជា គិតមកទល់ពេលនេះ ក៏មិនទាន់ចេញសេចក្ដីប្រកាសព័ត៌មានលម្អិតណាមួយ អំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះដូចគ្នា។

គូរគូសបញ្ជាក់ដែរ កន្លងមក នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់បណ្ដាមេដឹកនាំបរទេសដែលបំពេញទស្សនកិច្ចនៅកម្ពុជា គឺមេដឹកនាំទាំងនោះ បានអញ្ជើញបំពាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ចូលក្រាបបង្គំគាល់ព្រះកុរណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឬប្រមុខរដ្ឋស្ដីទី ប្រជុំចង្អៀត ជជែកពិភាក្សាការងារទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភា និងជាមួយប្រធានព្រឹទ្ធសភាកម្ពុជា។

សូមរំលឹកថាកាលពីថ្ងៃទី១០ និង១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហ្វីលីពីនម្ដងរួចមកហើយ ដោយសម្រេចបានលទ្ធផលផ្លែផ្កាត្រចះត្រចង់ផ្ដល់ជាប្រយោជន៍រួមដល់ប្រជាជនកម្ពុជា-ហ្វីលីពីន។ កាលណោះ កម្ពុជា និងហ្វីលីពីន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើវិស័យចំនួន៨ ដូចជាពន្ធដា ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ កសិកម្ម ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ទេសចរណ៍ និងព័ត៌មានបច្ចេកវិទ្យា។

ដោយឡែកនៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីននៅកម្ពុជាឆាប់ៗនេះ គេរំពឹងថាឯកសារសំខាន់ៗមួយចំនួននឹងត្រូវបានចុះហត្ថលេខា ក្នុងនោះមានដូចជា គម្រោងទូទាត់ឆ្លងដែនទ្វេភាគី តាមឃ្យូអរកូត(QR Code) ដើម្បីជួយសម្រួលដល់ការដោះដូរពាណិជ្ជកម្ម និងទេសចរណ៍ រវាងប្រជាជននៃកម្ពុជា-ហ្វីលីពីន និងការចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារហ្វីលីពីនជាដើម៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


