ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីហ្វីលីពីន ចេញមកដាក់បន្ទុកលើក លោក Duterte
ស្របពេលដែលអតីតប្រធានាធិបតី Rodrigo Duterte កំពុងជាប់ឃុំក្នុងមន្ទីរឃុំឃាំងរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងបទចោទប្រឆាំងមនុស្សជាតិដែលរងការចោទដោយសារការបញ្ជាសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងសង្គ្រាមគ្រឿងញៀនកាលពីដើមអាណត្តិរបស់លោក ប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន បានអះអាងថា ការសម្លាប់មនុស្សរាប់ពាន់នាក់មិនមែនជារឿងត្រឹមត្រូវទេ។

យោងសេចក្តីការណ៍របស់ Manila Times លោកប្រធានាធិបតី Ferdinand Marcos Jr. បាននិយាយ វាមិនត្រឹមត្រូវទេក្នុងការសម្លាប់ប្រជាជនហ្វីលីពីនរាប់ពាន់នាក់ដើម្បីលុបបំបាត់គ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសនេះ.
ការលើកឡើងរបស់ប្រធានាធិបតីហ្វីលីពីនរូបនេះដែលកំពុងមានជម្លោះបែកបាក់សម្ព័ន្ធភាពជាមួយអនុប្រធានាធិបតី Sara Duterter ដែលជាកូនស្រីរបស់អតីតប្រធានាធិបតី Rodrigo Duterte កើតឡើងចំពេលដែលអតីតប្រធានាធិបតី Rodrigo Duterte ប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅចំពោះមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។
កាលថ្ងៃសុក្រ លោក Duterte ប្រឈមការសាកសួរលើកដំបូងពីសំណាក់ចៅក្រមរបស់តុលាការ ICC ដែលពេលនេះការសាកសួរមានរយៈពេលខ្លីប៉ុណ្ណោះដោយសារតែមេធាវីរបស់ លោក Duterte បានអះអាងថា កូនក្តីរបស់លោកឈឺខ្លាំងពេក ដោយសារតែការចាប់ខ្លួនលោក ប្រៀបដូច «ការចាប់ជម្រិត»។
Manila Times បានរាយការណ៍ថា នៅក្នុងសុន្ទរកថាក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតរបស់សមាជិកព្រឹទ្ធសភា Alyansa Para sa Bagong Pilipinas ប្រធានាធិបតី Marcos បានសង្កត់ធ្ងន់ថា ស្ថានភាពសន្តិភាព និងសណ្តាប់ធ្នាប់នៅក្នុងប្រទេសហ្វីលីពីនអាចសម្រេចបានតាមរយៈការបង្កើតច្បាប់ប្រកបដោយប្រសិទ្ធភាព និងមិនមែនដោយការសម្លាប់ប្រជាជនហ្វីលីពីនរាប់ពាន់នាក់នោះទេ។
លោក Marcos បាននិយាយថា៖«នៅក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងឧក្រិដ្ឋកម្មខុសច្បាប់ យើងមិនចាំបាច់ឆ្លងកាត់មធ្យោបាយបង្ហូរឈាមនោះទេ។ គ្មានពួកយើងណាម្នាក់ជឿថាដំណោះស្រាយចំពោះឧក្រិដ្ឋកម្ម និងគ្រឿងញៀនគឺសម្លាប់ប្រជាជនហ្វីលីពីនរបស់យើងរាប់ពាន់នាក់នោះទេ។ នោះមិនត្រឹមត្រូវទេ»។
លោក Duterte បានផ្ញើសារជូនជនរួមជាតិរបស់លោកនៅមុនយន្តហោះចុះចតនៅប្រទេសហូឡង់ថា លោក ទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងក្នុងអំណាចរបស់លោក និងបានអះអាងពីការការពារ ប៉ូលិសនិងយោធាដែលអនុវត្តតាមការបញ្ជារបស់លោក៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


