ព័ត៌មានអន្ដរជាតិ
Duterte ត្រូវរាយការណ៍ថា បានចាប់បញ្ជូនទៅតុលាការឡាអេ ខណៈប្រជាជនក្នុងប្រទេសផ្តើមតវ៉ាទ្រង់ទ្រាយធំ
អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានគេរាយការណ៍ថា ត្រូវបានបញ្ជូនតាមជើងហោះហើរពិសេសមួយទៅកាន់ទីក្រុងឡាអេប្រទេសហូឡង់ ដើម្បីប្រឈមតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលបានចេញដីកាចាប់ខ្លួនជាច្រើនឆ្នាំ និងទើបសម្រេចចាប់ខ្លួននៅថ្ងៃអង្គារនេះដោយប៉ូលិស Interpol។

ជាមួយការចាប់ខ្លួននេះ ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានប្រមូលផ្តុំគ្នាចេញតវ៉ានៅមុខមូលដ្ឋានទ័ពអាកាស Villamor នៅព្រលប់ថ្ងៃអង្គារនេះ បន្ទាប់ពីការចាប់ខ្លួនលោក Duterte កាលពីវេលាថ្ងៃជិតត្រង់ថ្ងៃអង្គារនេះក្រោមបទចោទ«ឧកិ្រដ្ឋកម្មប្រឆាំងមនុស្សជាតិ» ដោយចោទដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។
អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានឡើងកាន់អំណាចមួយអាណត្តិរយៈពេល៦ឆ្នាំ ពីឆ្នាំ២០១៦ ដល់២០២២។ ក្នុងអំឡុងឆ្នាំដំបូងនៃការកាន់អំណាច លោក បានបង្ក្រាបយ៉ាងចាស់ដល់ឬហៅថា សង្គ្រាមគ្រឿងញៀន ដោយសម្លាប់មនុស្សជាង៦០០០នាក់ក្រៅប្រព័ន្ធច្បាប់។
ក្រោយការធ្វើទុកបុកម្នេញលើផ្លូវច្បាប់របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៧មក អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានប្រកាសដកប្រទេសហ្វីលីពីនពីសមាជិកហត្ថលេខីនៃតុលាការ ICC នៅឆ្នាំ២០១៨ ហើយ ការចាកចេញជាផ្លូវការបានកើតឡើងនៅឆ្នាំ២០១៩។ ប៉ុន្តែតុលាការនេះនៅតែអាចចាត់ការបាននិងបន្តនីតិវិធីច្បាប់ដោយសារការចោទប្រកាន់បានសំដៅលើសំណុំរឿងកើតឡើងមុនការដកខ្លួនរបស់ហ្វីលីពីនពីតុលាការ ICC។
ចាប់ពីរសៀល ដល់ល្ងាច និងរហូតដល់យប់ថ្ងៃអង្គារ ក្រុមអ្នកតវ៉ាកាន់តែច្រើនឡើងៗបានចេញតវ៉ា ខណៈសមត្ថកិច្ចប៉ូលីសក៏ត្រូវបានដាក់ពង្រាយដើម្បីរក្សាសន្តិសុខផងដែរ៕





-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


