ព័ត៌មានអន្ដរជាតិ
ប្រធានអាស៊ាន ហ្វីលីពីន បង្ហាញប្រសិទ្ធភាពក្នុងការសម្របសម្រួលឆ្ពោះទៅបញ្ចប់ជម្លោះថៃនិងកម្ពុជា
ការសម្របសម្រួលលើកដំបូងរបស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ក្នងនាមប្រធានអាស៊ានដើម្បីរកដំណោះស្រាយក្នុងជម្លោះព្រំដែនរវាងថៃនិងកម្ពុជា បានបង្ហាញឲ្យឃើញនូវប្រសិទ្ធភាព ឆ្ពោះទៅកសាងសន្តិភាពតាមព្រំដែន ការស្តារទំនុកចិត្តគ្នាឡើងវិញ ស្របពេលដែលប្រមុខរដ្ឋាភិបាលកម្ពុជានិងថៃ បានបង្ហាញនូវសុទិដ្ឋិនិយមដូចគ្នាថា «សង្គ្រាមមិនធ្វើឲ្យភាគីណាមួយឈ្នះនោះទេ»។

ជំនួបត្រីភាគីរវាង កម្ពុជា ហ្វីលីពីន និងថៃ នៅទីក្រុងឆ្នេរសមុទ្រ សេប៊ូ ភាគខាងត្បូងប្រទេសហ្វីលីពីន ជាផ្នែកនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលហ្វីលីពីនក្នុងនាមជាប្រធានអាស៊ានប្តូរវេនខ្នះខ្នែង ដើម្បីធ្វើឲ្យយ៉ាងរកច្រកចេញពីជម្លោះក្នុងតំបន់អាស៊ាន ដែលហ៊ុំព័ន្ធដោយវិបត្តិនៃជម្លោះរបស់មហាអំណាចស្រាប់ទៅហើយ។
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បានថ្លែងនៅក្រោយជំនួបត្រីភាគីនោះថា ប្រទេសហ្វីលីពីន ដាក់ចេញរបៀបសន្ទនានេះ ដោយការគោរពយ៉ាងខ្ពង់ខ្ពស់បំផុតចំពោះប្រទេសទាំងពីរ (កម្ពុជានិងថៃ) ដោយដឹកនាំដោយគោលការណ៍ជាមូលដ្ឋានរបស់អាស៊ាននៃការគោរពអធិបតេយ្យភាព ការមិនជ្រៀតជ្រែក និងការដោះស្រាយជម្លោះដោយសន្តិវិធី ដូចដែលបានចែងនៅក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។
លោក Marcos Jr បានលើកឡើងដែរថា៖«មានការពិភាក្សាដោយស្មោះត្រង់ជាច្រើនអំពីស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ។ ពួកគេទាំងពីរបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការរក្សាការទំនាក់ទំនងដោយបើកចំហ ការអនុវត្តការអត់ធ្មត់ ការជៀសវាងសកម្មភាពដែលអាចបង្កើនភាពតានតឹង និងការបន្តកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការសន្ទនាដោយសន្តិវិធី និងការចូលរួមប្រកបដោយស្ថាបនា»។
ចាប់តាំងពីជម្លោះបានផ្ទុះឡើងចំនួនពីរលើកកាលខែកក្កដា និង ខែធ្នូ ឆ្នាំ២០២៥ នេះជាលើកទី១ ដែលថ្នាក់ដឹកនាំនៃប្រទេសថៃនិងកម្ពុជា បានបង្ហាញគោលជំហរស្របគ្នាច្រើនឆ្អោះទៅរកការផ្សះផ្សាស្តារសន្តិភាព និងទំនុកចិត្តគ្នាឡើងវិញ បន្ទាប់ពីប្រទេសថៃមានរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត និង មិនមានការប្រជែងពីក្រុមយោធា ដូចរដ្ឋាភិបាលអាណត្តិមុន។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយជំនួបត្រីភាគីថា កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំងការប្តេជ្ញាចិត្តដែលបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ កម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីឈានទៅមុខដោយស្ថាបនា រហ័ស និងដោយសុច្ឆន្ទៈ។
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានថ្លែងទទួលស្គាល់នាពេលនោះដែរថា ជម្លោះនាំមកនូវការខាតបង់ និងទុក្ខលំបាកវេទនាដល់ភាគីទាំងសងខាង និង គូសបញ្ជាក់ពីតម្លៃនៃសន្តិភាព។
លោក អានុទីន បានលើកឡើងថា ការពីភាក្សាបញ្ចាក់នូវជំហានដ៏សំខាន់ឆ្ពោះទៅបង្កើតបរិយាកាសស្ថាបនាដល់សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


