លោកស្រី ឌិត នីតា Archives - Kampuchea Thmey Daily

លោកស្រី ឌិត នីតា៖ ទំនុកចិត្តវិនិយោគិន ជារឿងសំខាន់ក្នុងការរក្សាស្ថិរភាព និងការរីកចម្រើននៃប្រព័ន្ធហិរញ្ញវត្ថុ​
ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ លោក​ស្រី ឌិត នីតាបាន​គូស​បញ្ជាក់​ថា ទំនុក​ចិត្ត​របស់​វិនិយោគិន ជារឿងដែល​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​ការ​រក្សា​នូវ​ស្ថិរភាព និង​ការ​រីកចម្រើន​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​ សំដៅធ្វើយ៉ាងណាការរក្សាបាននូវកំណើនប្រកបដោយចីរភាព និងបរិយាបណ្ន។

នៅ​ក្នុងកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ លើកទី៣ ជាមួយពហុភាគីពាក់ព័ន្ធស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នា​ថ្ងៃ​ទី​២៥ ខែ​កញ្ញា នេះ លោក​ស្រី ឌិត នីតា បាន​មាន​ប្រសាសន៍​ថា​ កិច្ចពិគ្រោះ យោបល់នេះ ជា​ជំហ៊ាន​វិត្តដ៏​សំខាន់​មួយ​សម្រាប់​វិស័យ​ហិរញ្ញ​វត្ថុនៅកម្ពុជា។ សមាគមប្តេជ្ញាធានាឱ្យថា វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅតែ​បន្ត​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​មួយ​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាប័ន្ន។

លោកស្រី បាន​សង្កត់​ធ្ងន់​ថា យើង​ស្វាគមន៍ វិនិយោគិន និងដៃគូ​ទាំងអស់​ដែល​មាន​ចក្ខុវិស័យ​រួមគ្នា​ជា​មួយ​យើង​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​និរន្តរភាព ការ​ទទួល​ខុស​ត្រូវ និងភាពធន់។

លោក​ស្រី ឌិត នីតា បន្ថែមថា «ទំនុកចិត្ត របស់វិនិយោគិនមានសារៈសំខាន់ណាស់ក្នុងការរក្សាស្ថិរភាព និងការរីកចម្រើននៃប្រព័ន្ធហិរញ្ញវត្ថុរបស់ កម្ពុជា។ យើងរួចគ្នា​អាច​ធានា​បាន​នូវ​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ ដែល​ជួយ​លើក​កម្ពស់​សិទ្ធិ សហគមន៍ និង​លើក​កម្ពស់​សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»។

ជា​មួយ​គ្នា​នេះ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក៏​បាន​អំពាវនាវ​ទៅកាន់​វិនិយោគិន​ក្នុងវិស័យហិរញ្ញវត្ថុទាំងក្នុងស្រុក និង អន្តរជាតិ ឱ្យ​ចូលរួម​គាំទ្រ​យ៉ាង​សកម្ម​ដល់កិច្ចពិគ្រោះ​យោបល់​ដែលកំពុងបន្តដំណើរការនេះតាមរយៈ ការ​វិនិយោគ​លើ​គំនិត​ផ្ដួចផ្ដើម​ផ្នែក​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ដែល​ផ្តល់​អាទិភាព​ដល់​ផល ចំណេញ​ផ្នែក​ហិរញ្ញវត្ថុ និង​ផល​ជះ​សង្គម​ជា​វិជ្ជមាន៕

The post លោកស្រី ឌិត នីតា៖ ទំនុកចិត្តវិនិយោគិន ជារឿងសំខាន់ក្នុងការរក្សាស្ថិរភាព និងការរីកចម្រើននៃប្រព័ន្ធហិរញ្ញវត្ថុ​ appeared first on Kampuchea Thmey Daily.

គម្រោង WCAD រួមចំណែកគាំទ្រផ្នែកហិរញ្ញវត្ថុផ្គត់ផ្គង់ទឹកស្អាត-អនាម័យ សរុប ២៧៩ លានដុល្លារ
លោក​ស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា​ចាប់តាំងពី​ដំណាក់​កាល​សាកល្បង​ក្នុងឆ្នាំ២០១៧ រហូត​ដល់​ការដាក់​ឱ្យ​អនុវត្ត​យ៉ាង​ពេញលេញ គម្រោង​ WCAD ​បានចូលរួម​ចំណែកជួយ​គាំទ្រផ្នែកហិរញ្ញវត្ថុ​សម្រាប់​ការផ្គត់ផ្គង់​ទឹកស្អាត និងអនាម័យជាមួយ​នឹង​សមតុល្យ​ឥណទាន​សរុបចំនួន ២៧៩ លានដុល្លារ ដល់ប្រជាពលរដ្ឋកម្ពុជាចំនួនជាង ២,១លាននាក់ ជាមួយ​នឹង​ឥណទាន​សរុបជាង ៤៦៨.០០០ គណនី។

នៅ​ក្នុង​កិច្ចប្រជុំ WATER CREDIT PARTNERS MEETING ក្រោមប្រធានបទ “Flowing Together: Financing Sustainable Solutions for Water and Sanitation” នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នាទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន លោក​ស្រី ឌិត នីតា បាន​លើក​ឡើង​ពី​ផលជះជាវិជ្ជមានក៏ដូច​ជាការចូលរួម​ចំណែក​ដ៏សំខាន់​របស់គម្រោង WCAD ក្នុងកិច្ចការ​ជំរុញ​លទ្ធភាព​ទទួលបានឥណទាន​សម្រាប់ការ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ដល់ប្រជាពលរដ្ឋមូលដ្ឋានក្នុងសហគមន៍ ជាពិសេស​ប្រជាពលរដ្ឋ​នៅតំបន់​ដាច់​ស្រយាល។

លោក​ស្រី​ បាន​សង្កត់​ធ្ងន់​ថា​ “ចាប់តាំងពីគម្រោង WCAD បានផ្តួចផ្តើមឡើង​តាំងពីដំណាក់កាល​សាកល្បង​ក្នុងឆ្នាំ២០១៧ រហូតដល់ការដាក់​ឱ្យអនុវត្តយ៉ាងពេញលេញ គម្រោង​នេះបាន​ចូលរួមចំណែកជួយ​គាំទ្រផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជាមួយនឹងសមតុល្យឥណទានសរុបចំនួន ២៧៩ លានដុល្លារ ដល់ប្រជាពលរដ្ឋកម្ពុជាចំនួនជាង ២,១ លាននាក់ ជាមួយនឹងឥណទានសរុបជាង ៤៦៨.០០០ គណនី”។

លោក​ស្រី ក៏បានរំលេចដែរថា គម្រោង WCAD មិនត្រឹមតែជាផលិតផល ឬសេវាកម្មហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែគម្រោងនេះគឺស្ពានចម្លងសម្រាប់ប្រជាពលរដ្ឋដើម្បីទទួលបាននូវសុខមាលភាពល្អប្រសើរ អនាម័យ ការអប់រំ និងឱកាស ដែលយើងអាចឃើញផលជះទាំងនេះនៅប្រទេសកម្ពុជា។

គួរបញ្ជាក់ថា គម្រោងឥណទានទឹកស្អាតនិងអនាម័យ (WCAD) ដែលជាគំនិតផ្តួចផ្តើមរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងទទួលបានការគាំទ្រថវិការពីអង្គការ Water.org មានគោលបំណងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈការជំរុញនូវលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សេវាទឹកស្អាត និងអនាម័យក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាជាពិសេសនៅតំបន់ដាច់ស្រយាល។

សូម​ជម្រាប​ថា កិច្ចប្រជុំដែលត្រូវបានរៀបចំឡើងដោយអង្គការ Water.Org មានគោលបំណងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការរួមគ្នារវាងភាគីពាក់ព័ន្ធ ជាពិសេសដៃគូដែលបានចូលរួមក្នុងគម្រោងឥណទានទឹកស្អាត និងអនាម័យ (WCAD) ក៏ដូចជាចែករំលែកនូវចំណេះដឹង បទពិសោធល្អៗ ព្រមទាំងឧត្តមាននុវត្តន៍ពាក់ព័ន្ធនឹងការអនុវត្តគម្រោង WCAD។

កិច្ចប្រជុំដដែលនេះ ក៏នឹងផ្តល់នូវកាលានុវត្តភាពដ៏ល្អដល់សិក្ខាកាមដើម្បីសិក្សាស្វែងយល់កាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងផលជះ និងការពង្រីកវិសាលភាពនៃការអនុវត្តគម្រោង WCAD ព្រមទាំងឈ្វេងយល់អំពីនិន្នាការ និងឱកាសនានា សំដៅធានាបាននូវការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យចំពោះប្រជាពលរដ្ឋនៅសហគមន៍បានកាន់តែល្អប្រសើរ៕

The post គម្រោង WCAD  រួមចំណែកគាំទ្រផ្នែកហិរញ្ញវត្ថុផ្គត់ផ្គង់ទឹកស្អាត-អនាម័យ សរុប ២៧៩ លានដុល្លារ appeared first on Kampuchea Thmey Daily.

សមាគមហិរញ្ញវត្ថុ​ចំនួនពីរ​ រួមគ្នាអនុវត្តនិងអភិវឌ្ឍកម្មវិធីចំណេះដឹង​ហិរញ្ញវត្ថុ​នៅកម្ពុជា
សមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជាបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី “វឌ្ឍនភាព និងទិសដៅ​អភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ” រយៈពេលមួយថ្ងៃ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ កាល​ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

សិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនេះ​ធ្វើឡើងក្នុងគោលបំណង ទី១/-ពិភាក្សា​អំពីវឌ្ឍនភាពសំខាន់ៗ បញ្ហាប្រឈម ឱកាស ទិសទៅនៃការអភិវឌ្ឍបរិយាបន្នហិរញ្ញវត្ថុ និង​ចំណេះដឹង​ហិរញ្ញវត្ថុ, ទី២/-ធ្វើសមាហរណកម្មកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីអនុវត្តប្រកប​ដោយប្រសិទ្ធភាពនូវបរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងទី៣/-ដើម្បីផ្តល់នូវ​ចំណេះដឹង និងជំនាញក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗលើក្របខណ្ឌនៃការរៀបចំ អនុវត្ត ត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។

លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមានប្រសាសន៍ថា៖ «សិក្ខាសាលាពិគ្រោះយោបល់ ពិតជាមានសារសំខាន់ក្នុងការចូលរួមលើកម្ពស់បរិយាបន្ន​ហិរញ្ញវត្ថុ​នៅកម្ពុជា ដែលជាចលករជំរុញកំណើនសេដ្ឋកិច្ចនិងសុខុមាលភាពសង្គម។

សិក្ខាសាលាពិគ្រោះយោបល់នេះគឺជាកាលានុវត្តភាពមួយ ដែលអនុញ្ញាតឱ្យភាគី​ពាក់ព័ន្ធរួមមាន និយ័តករ តំណាងថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍ ក៏ដូចជាអង្គការ​សង្គម​ស៊ីវិល បានចូលរួមផ្តល់ធាតុចូលសំខាន់ៗតាមរយៈវេទិកាជជែកពិភាក្សា និងបទបង្ហាញនានា​អំពី​វឌ្ឍនភាព បញ្ហាប្រឈម ឱកាស ព្រមទាំងគំនិតផ្តួចផ្តើមនានា សំដៅធ្វើយ៉ាងណា ឱ្យការរៀបចំ និង​ការអនុវត្តកម្មវិធីពាក់ព័ន្ធនឹងការពង្រឹងចំណេះដឹងហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាព។

លោក Makoto Kurokawa សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជាមានប្រសាសន៍ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុមានសារសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយ​ភាពក្រីក្រតាមរយៈការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ការលើកកម្ពស់ឥរិយាបថ​ហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ គាំទ្រភាពជាសហគ្រិន ការធានាចូលនិវត្តន៍ប្រកប​ដោយ​សុវត្ថិភាព និងការការពារអ្នកប្រើប្រាស់។

លោក Kurokawa បន្ថែមថា ដើម្បីផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុ និងការកសាងសមត្ថភាពដល់​មនុស្ស​គ្រប់រូបប្រកប​ដោយប្រសិទ្ធភាព ទាមទារកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ រដ្ឋាភិបាល ដៃគូអភិវឌ្ឍ អាជីវកម្ម អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ទាំងមូល។

«យើងត្រូវការកិច្ចសហប្រតិបត្តិការ បទពិសោធ និងជំនាញរបស់ភាគីពាក់ព័ន្ធ ដើម្បីនាំមកនូវកិច្ច​ខិតខំប្រឹងប្រែង​បន្ថែមទៀតដែលនឹងបំពេញចន្លោះប្រហោង និងផ្តោតលើក្រុមអ្នកងាយ​រងគ្រោះឱ្យ​ទទួលបានការអប់រំបានកាន់តែច្រើន»។ នេះបើតាមលោក Kurokawa។

លោក Jo Scheuer អ្នកសម្របសម្រួល នៃការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិបាន​វាយតម្លៃខ្ពស់ចំពោះអង្គសិក្ខាសាលាដែលបានរៀបចំឡើងនេះ។ សិក្ខា​សាលាពិគ្រោះយោបល់នេះ ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់​កម្ពុជា ទាំង១៧គោលដៅ។

លោកជឿជាក់ថា ការរួបរួមគ្នានេះនឹងចូលរួម​ធ្វើឱ្យប្រសើរ​ឡើង​នូវ​សុខុមាលភាពសេដ្ឋកិច្ច និងឆ្ពោះទៅសម្រេចបាននូវ SDG របស់កម្ពុជាដែលបានកំណត់។

លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា បានកោតសសើរនិង​វាយតម្លៃខ្ពស់ចំពោះការរៀបចំសិក្ខាសាលា និងការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ដែលនឹង​ត្រួស​ត្រាយផ្លូវសម្រាប់កិច្ចសហការប្រកបដោយជោគជ័យក្នុងចំណោមភាគីពាក់ព័ន្ធដើម្បីធ្វើឱ្យប្រសើរឡើង​បន្ថែមទៀតនូវបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

លោក ហេង បូមករា បញ្ជាក់ថា វាចាំបាច់ណាស់ក្នុងការកសាងសមិទ្ធផលទាំងនេះ ដោះស្រាយរាល់បញ្ហាប្រឈម និងបន្ត​ការខិត​ខំដើម្បីឧត្តមភាព។ ការប្រាស្រ័យទាក់ទងច្បាស់លាស់ ការធ្វើផែនការយុទ្ធសាស្រ្ត និងការសម្រប​ខ្លួននឹងមានសារសំខាន់ក្នុងការត្រួសត្រាយផ្លូវខាងមុខ។ ក្នុងន័យនេះ ការបន្តសហការគ្នា​រវាង​ភាគីពាក់ព័ន្ធទាំងអស់គឺចាំបាច់ណាស់​។ លោកលើកទឹកចិត្តដល់ ABC, CMA, ស្ថាប័នហិរញ្ញវត្ថុ ដៃគូ​អភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធទាំងអស់ បន្តចូលរួមចំណែកក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកឌីជីថលនៅកម្ពុជា”។

នាពេលកន្លងមក សមាគមទាំងពីរបានដាក់ចេញគំនិតផ្តួចផ្តើមជាច្រើន ដើម្បីលើកកម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុក្នុងចំណោម​សមាជិក អតិថិជន និងសាធារណជនឱ្យកាន់តែទូលំទូលាយ ក្នុងនោះរួមមាន៖ ការជំរុញ និងលើកទឹកចិត្តសមាជិករបស់សមាគម​ឱ្យរៀបចំមាតិកា​ចំណេះដឹង​ហិរញ្ញវត្ថុ និងចូលរួមអនុវត្តយុទ្ធនាការផ្សព្វផ្សាយ​ចំណេះដឹងហិរញ្ញវត្ថុប្រចាំ​សប្តាហ៍របស់សមាគម។

ការសហការជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុង​កម្មវិធី​សិក្សា​ចំណេះទូទៅដំណាក់​កាលទី៣ ជាមួយក្រសួងអប់រំ យុវជននិងកីឡា។

សិក្ខាសាលាស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ត្រូវបានធ្វើទ្បើងជាប្រចាំ នៅតាមបណ្តាខេត្ត ស្រុក ក្រុង ទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីវិស័យមីក្រូហិរញ្ញវត្ថុ ចំណេះហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជនជូនដល់ប្រជាពលរដ្ឋ និងអាចអាជ្ញាធរនៅមូលដ្ឋាន។

មិនត្រឹមតែប៉ុណ្ណោះសមាគមទាំងពីរ​បានចូលរួម ជាមួយធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី រៀបចំនូវគម្រោងគម្រោងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ (Safe Finance in Community) ដែលគម្រោងនេះមានគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ច​ការពារ​អតិថិជនតាមរយៈការបណ្តុះបណ្តាលគ្រូបង្គោលក្នុងសហគម ក្នុងគោលដៅជំរុញឱ្យ​សុវត្ថិភាព​ផ្នែកហិរញ្ញវត្ថុ ក្លាយជាសូចនាករមួយនៃភូមិឃុំមានសុវត្ថិភាព។

សមាគមទាំងពីរ ក៏កំពុងរៀបចំផងដែរនូវការបំពាក់ចំណេះដឹងហិរញ្ញវត្ថុជូន​អតិថិជនតាមរយៈ​ភ្នាក់ងារ​ឥណទានដែលជាបុគ្គលិករបស់សមាជិករបស់សមាគម។

ក្រោយកិច្ចពិគ្រោះយោបល់ពេញមួយថ្ងៃ អង្គសិក្ខាសាលា បានវាយតម្លៃខ្ពស់​ចំពោះលទ្ធផល​ដែលសម្រេចបាន និងមានសុទិដ្ឋិនិយមក្នុងការរួមគ្នាដាក់ចេញ និងធ្វើឱ្យប្រសើរ​ឡើងនូវចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា និងបានពិភាក្សាអំពីលទ្ធផល និងទិសដៅពង្រីក និង​ពង្រឹង​កម្មវិធី​អប់រំចំណេះដឹងលើគម្រោងអប់រំហិរញ្ញវត្ថុប្រមាណ ២០គម្រោង ដែលបានកំពុងអនុវត្ត ក្នុង​ចំណោមជាង ១០ស្ថាប័ន មកពី សង្គមស៊ីវិល សមាគម និងដៃគូអភិវឌ្ឍន៍៕

The post សមាគមហិរញ្ញវត្ថុ​ចំនួនពីរ​ រួមគ្នាអនុវត្តនិងអភិវឌ្ឍកម្មវិធីចំណេះដឹង​ហិរញ្ញវត្ថុ​នៅកម្ពុជា appeared first on Kampuchea Thmey Daily.

តាមមីក្រូហិរញ្ញវត្ថុ ឥណទានជាប្រាក់រៀល​កើន​ឡើងដល់ ២៥% នៃផលបត្រឥណទានសរុប
យោងតាម​សេចក្តីប្រកាស​របស់សមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជាបាន​ឲ្យ​ដឹង​ថា ត្រឹមដំណាច់ឆ្នាំ ២០២៣ ឥណទានជាប្រាក់​រៀល​នៅ​​តាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើងដល់ ២៥% នៃផលបត្រឥណទានសរុប ខណៈដែលប្រាក់បញ្ញើជាប្រាក់រៀលបានកើនឡើងដល់ ១៦% នៃប្រាក់បញ្ញើសរុប។ តួលេខនេះកើនលើសកម្រិតកំណត់ដោយបទប្បញ្ញត្តិ ដែលបង្ហាញពីការកើនឡើងទំនុកចិត្តលើរូបិយប័ណ្ណជាតិ។

សមតុល្យឥណទានជាប្រាក់រៀលបានកើនឡើងដល់ចំនួន ៥,៥៦ ពាន់ពាន់លានរៀល ខណៈប្រាក់បញ្ញើជាលុយរៀលនៅ​​តាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI) ទាំង ៤ បានកើនឡើងដល់ ១,៥២ ពាន់ពាន់លានរៀល។ ទិន្នន័យ​នេះបានបង្ហាញពីការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៃទម្លាប់សន្សំរបស់សាធារណជនឆ្ពោះទៅរកការសន្សំជារូបិយប័ណ្ណក្នុងស្រុក។

លោកស្រី ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​បាន​គូស​បញ្ជាក់ថា វិស័យ​​មីក្រូ​ហិរញ្ញ​វត្ថុ​​កម្ពុជា បាន​​​​ក្លាយ​​ជា​​​កម្លាំង​ចលករ​​ដ៏សំខាន់​​នៅក្នុងសេដ្ឋកិច្ចជាតិ។ កិច្ចខិតខំប្រឹងប្រែងរបស់វិស័យមីក្រូហិរញ្ញវត្ថុ តាមរយៈគ្រឹះស្ថានសមាជិកបាន​ឈ្មុសឈ្មុលឆ្ពោះ​ទៅ​រក​ការ​បង្កើន​ការ​ប្រើប្រាស់​រូបិយប័ណ្ណក្នុងស្រុក ដោយ​ពង្រឹង​តួនាទីនិង​ភាពធន់​របស់ប្រាក់​រៀល​​ក្នុង​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា។

បើតាម​ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កិច្ច​ប្រឹងប្រែង​ទាំងនេះ​មិន​ត្រឹមតែ​បាន​ជំរុញឱ្យមាន​ទំនុក​ចិត្តដ៏​រឹង​មាំលើប្រាក់​រៀល​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​ ចំពោះ​​ការលើកកម្ពស់​​ភាព​លេច​ធ្លោ​របស់​ប្រាក់​រៀល​​នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ីនៃវិស័យ​ហិរញ្ញវត្ថុ​នៅកម្ពុជាទៀត​ផង។

ក្រោម​ការ​ដឹក​នាំ​របស់​ធនាគារជាតិ​​នៃ​កម្ពុជា ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជានិង​ភាគី​​ពាក់ព័ន្ធ​បានធ្វើ
សហប្រតិបត្តិការ​​ជាច្រើន ដើម្បី​បង្កើនការ​យល់ដឹង​របស់​សាធារណជនអំពី​ការប្រើប្រាស់​ប្រាក់​រៀល។

ថ្លែងក្នុងឱកាសខួបលើកទី ៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគងកាលពីសប្តាហ៍មុន លោកស្រី ជា សិរី ទេសាភិបាលធនាគារ​ជាតិនៃ​​កម្ពុជា​បានគូស​បញ្ជាក់ថា ក្នុងទិសដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជាបានខិតខំសម្រួលការប្រើប្រាស់ប្រាក់រៀលឱ្យមានភាពងាយស្រួល​។ ក្នុងចំណោមវិធានការនានា ប្រព័ន្ធទូទាត់អេឡិចត្រូនិកជាពិសេសប្រព័ន្ធបាគង បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួល​ដល់ការទូទាត់ប្រាក់រៀលឱ្យកាន់តែមានភាពទាន់សម័យ ឆាប់រហ័ស និង ចំណាយតិច។

បើតាមលោកស្រី ជា សិរី ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើងក្នុងអត្រាមួយខ្ពស់ដោយក្នុងឆ្នាំ ២០២៣ ប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង ៤៤% ធៀបនឹងឆ្នាំ២០២២ និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់អេឡិចត្រូនិកជាប្រាក់ដុល្លារអាមេរិកដែលកើនក្នុងអត្រា ៣១%។

ធនាគារជាតិ​បានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសជិតខាងនិងក្នុងតំបន់ ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាដែលមានគណនីជាប្រាក់រៀលអាចទូទាត់តាមប្រព័ន្ធយ្យអរកូដ (QR code) បានងាយស្រួល។ បើតាម​លោកស្រី ជា សិរី ការតភ្ជាប់នេះក៏បានអនុញ្ញាតឱ្យទេសចរបរទេសអាចទូទាត់តាមរយៈយ្យអរកូដ (QR code) នៅតាមហាងទំនិញនានានៅកម្ពុជា ដែលហាងទាំងនោះនឹងទទួលបានការទូទាត់នេះជាប្រាក់រៀល។

បច្ចុប្បន្ន កម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន ជាមួយនឹងផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ ដូចជា ចិន និងឥណ្ឌា ជាដើម។ ក្រៅពីនេះ ធនាគារជាតិបានជំរុញការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រព័ន្ធធនាគារ តាមរយៈការដាក់ចេញបទប្បញ្ញត្តិដែលមានលក្ខណៈអំណោយផលដល់ការប្រើប្រាស់ប្រាក់រៀលរួមមាន ការយកកម្រៃសេវាលើប្រតិបត្តិការជាប្រាក់រៀលទាបជាងរូបិយប័ណ្ណបរទេស ការតម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានឥណទានជាប្រាក់រៀលយ៉ាងតិច ១០% នៃឥណទានសរុប និងវិធានការមួយចំនួនផ្សេងទៀត៕

The post តាមមីក្រូហិរញ្ញវត្ថុ ឥណទានជាប្រាក់រៀល​កើន​ឡើងដល់ ២៥% នៃផលបត្រឥណទានសរុប appeared first on Kampuchea Thmey Daily.

លោកស្រី ឌិត នីតា ក្លាយជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិញ្ញវត្ថុកម្ពុជា
លោកស្រី ឌិត នីតា ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សាភិបាលសមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា (CMA) សម្រាប់អាណត្តិ២០២៤-២០២៥។ ទន្ទឹមនឹងនេះ លោក សុខ វឿន ក៏ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានក្រុមប្រឹក្សាភិបាល​សមាគមផងដែរ។ ការបោះឆ្នោតនេះ​ត្រូវបានធ្វើឡើង​ក្នុងមហាសន្និបាតប្រចាំឆ្នាំ២០២៤ នៃសមាគម​មីក្រូហិរញ្ញវរត្ថុកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកស្រី ឌិត នីតា ដែលជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាល​សមាគមមីក្រូហិរញ្ញវត្ថុ​កម្ពុជា បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីធីត។ លោកស្រី បានចូលលរួមក្នុងវិស័យមីក្រូហិរញ្ញវត្ថុដំបូងក្នុងតួនាទីជានាយិកាប្រតិបត្តិនៃគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីធីត មុនពេលចូលកាន់​តួនាទីជាប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះ។ លោកស្រី ឌិត នីតា ក៏មានតួនាទីជាក្រុមប្រឹក្សាភិបាល​នៅវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF) និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) អាណត្តិមុនផងដែរ។

ចំពោះការសិក្សាវិញ លោកស្រី បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងបរិញ្ញាបត្រពាណិជ្ជកម្មពីសាកលវិទ្យាល័យ Australian National University ក្នុងប្រទេសអូស្រ្តាលី និងជា Chartered Banker by Experience ដែលទទួលស្គាល់ដោយវិទ្យាស្ថាន Chartered Banker Institute នៅចក្រភពអង់គ្លេស។

ចំណែកអនុប្រធានក្រុមប្រឹក្សាភិបាលសមាគម លោក សុខ វឿន បច្ចុប្បន្នជាប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ លោកក៏ជាសមាជិកនៃ Certified Management Accountant (CMA) ជាសមាជិកវិទ្យាស្ថានគណនេយ្យសាធារណៈ (IPA) ជាអនុប្រធាន​ក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា។

លោក សុខ វឿន មានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ រួមមានការគ្រប់គ្រងទៅលើការអភិវឌ្ឍន៍ឌីជីថល ការអភិវឌ្ឍផលិតផល ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងលើឥណទាន ហានិភ័យ ហិរញ្ញវត្ថុ និងធនធានមនុស្ស។ លោក សុខ វឿន បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែក​គ្រប់គ្រងពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុ និងធនាគារ នៅសាកលវិទ្យាល័យបៀលប្រាយក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០០៥ និងបានទទួលបរិញ្ញាបត្រវិទ្យា​សាស្ត្រសេដ្ឋកិច្ចក្នុងការគ្រប់គ្រងសហគ្រាសនៅអតីតមហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ចក្នុងឆ្នាំ ២០០០។

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ក្រុមប្រឹក្សាភិបាលសមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងមានសិទ្ធិអំណាចចាំបាច់ ដើម្បីធានាដល់ការគ្រប់គ្រង និងចាត់ចែងកិច្ចការ និងទ្រព្យសម្បត្តិសមាគមឱ្យបានពេញលេញនិងត្រឹមត្រូវ។ សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា គឺជា​​សមាគម​វិជ្ជាជីវៈមិនរកប្រាក់ចំណេញ ​មានគោលដៅ​​ធានាថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទទួលបានសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយភាពសម្បូរបែបនិងទាន់ពេលវេលាតាមរយៈការប្រព័ន្ធហិរញ្ញវត្ថុប្រកប​ដោយនិរន្តរភាព៕

The post លោកស្រី ឌិត នីតា ក្លាយជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិញ្ញវត្ថុកម្ពុជា appeared first on Kampuchea Thmey Daily.