Connect with us

សេដ្ឋកិច្ច

លោកស្រី ឌិត នីតា៖ ទំនុកចិត្តវិនិយោគិន ជារឿងសំខាន់ក្នុងការរក្សាស្ថិរភាព និងការរីកចម្រើននៃប្រព័ន្ធហិរញ្ញវត្ថុ​

បានផុស

នៅ

ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ លោក​ស្រី ឌិត នីតាបាន​គូស​បញ្ជាក់​ថា ទំនុក​ចិត្ត​របស់​វិនិយោគិន ជារឿងដែល​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​ការ​រក្សា​នូវ​ស្ថិរភាព និង​ការ​រីកចម្រើន​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​ សំដៅធ្វើយ៉ាងណាការរក្សាបាននូវកំណើនប្រកបដោយចីរភាព និងបរិយាបណ្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុងកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ លើកទី៣ ជាមួយពហុភាគីពាក់ព័ន្ធស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នា​ថ្ងៃ​ទី​២៥ ខែ​កញ្ញា នេះ លោក​ស្រី ឌិត នីតា បាន​មាន​ប្រសាសន៍​ថា​ កិច្ចពិគ្រោះ យោបល់នេះ ជា​ជំហ៊ាន​វិត្តដ៏​សំខាន់​មួយ​សម្រាប់​វិស័យ​ហិរញ្ញ​វត្ថុនៅកម្ពុជា។ សមាគមប្តេជ្ញាធានាឱ្យថា វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅតែ​បន្ត​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​មួយ​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាប័ន្ន។

លោកស្រី បាន​សង្កត់​ធ្ងន់​ថា យើង​ស្វាគមន៍ វិនិយោគិន និងដៃគូ​ទាំងអស់​ដែល​មាន​ចក្ខុវិស័យ​រួមគ្នា​ជា​មួយ​យើង​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​និរន្តរភាព ការ​ទទួល​ខុស​ត្រូវ និងភាពធន់។

លោក​ស្រី ឌិត នីតា បន្ថែមថា «ទំនុកចិត្ត របស់វិនិយោគិនមានសារៈសំខាន់ណាស់ក្នុងការរក្សាស្ថិរភាព និងការរីកចម្រើននៃប្រព័ន្ធហិរញ្ញវត្ថុរបស់ កម្ពុជា។ យើងរួចគ្នា​អាច​ធានា​បាន​នូវ​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ ដែល​ជួយ​លើក​កម្ពស់​សិទ្ធិ សហគមន៍ និង​លើក​កម្ពស់​សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»។

ជា​មួយ​គ្នា​នេះ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក៏​បាន​អំពាវនាវ​ទៅកាន់​វិនិយោគិន​ក្នុងវិស័យហិរញ្ញវត្ថុទាំងក្នុងស្រុក និង អន្តរជាតិ ឱ្យ​ចូលរួម​គាំទ្រ​យ៉ាង​សកម្ម​ដល់កិច្ចពិគ្រោះ​យោបល់​ដែលកំពុងបន្តដំណើរការនេះតាមរយៈ ការ​វិនិយោគ​លើ​គំនិត​ផ្ដួចផ្ដើម​ផ្នែក​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ដែល​ផ្តល់​អាទិភាព​ដល់​ផល ចំណេញ​ផ្នែក​ហិរញ្ញវត្ថុ និង​ផល​ជះ​សង្គម​ជា​វិជ្ជមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម