Connect with us

ព័ត៌មានជាតិ

សមាគមហិរញ្ញវត្ថុ​ចំនួនពីរ​ រួមគ្នាអនុវត្តនិងអភិវឌ្ឍកម្មវិធីចំណេះដឹង​ហិរញ្ញវត្ថុ​នៅកម្ពុជា

បានផុស

នៅ

សមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជាបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី “វឌ្ឍនភាព និងទិសដៅ​អភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ” រយៈពេលមួយថ្ងៃ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ កាល​ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនេះ​ធ្វើឡើងក្នុងគោលបំណង ទី១/-ពិភាក្សា​អំពីវឌ្ឍនភាពសំខាន់ៗ បញ្ហាប្រឈម ឱកាស ទិសទៅនៃការអភិវឌ្ឍបរិយាបន្នហិរញ្ញវត្ថុ និង​ចំណេះដឹង​ហិរញ្ញវត្ថុ, ទី២/-ធ្វើសមាហរណកម្មកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីអនុវត្តប្រកប​ដោយប្រសិទ្ធភាពនូវបរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងទី៣/-ដើម្បីផ្តល់នូវ​ចំណេះដឹង និងជំនាញក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗលើក្របខណ្ឌនៃការរៀបចំ អនុវត្ត ត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។

លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមានប្រសាសន៍ថា៖ «សិក្ខាសាលាពិគ្រោះយោបល់ ពិតជាមានសារសំខាន់ក្នុងការចូលរួមលើកម្ពស់បរិយាបន្ន​ហិរញ្ញវត្ថុ​នៅកម្ពុជា ដែលជាចលករជំរុញកំណើនសេដ្ឋកិច្ចនិងសុខុមាលភាពសង្គម។

សិក្ខាសាលាពិគ្រោះយោបល់នេះគឺជាកាលានុវត្តភាពមួយ ដែលអនុញ្ញាតឱ្យភាគី​ពាក់ព័ន្ធរួមមាន និយ័តករ តំណាងថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍ ក៏ដូចជាអង្គការ​សង្គម​ស៊ីវិល បានចូលរួមផ្តល់ធាតុចូលសំខាន់ៗតាមរយៈវេទិកាជជែកពិភាក្សា និងបទបង្ហាញនានា​អំពី​វឌ្ឍនភាព បញ្ហាប្រឈម ឱកាស ព្រមទាំងគំនិតផ្តួចផ្តើមនានា សំដៅធ្វើយ៉ាងណា ឱ្យការរៀបចំ និង​ការអនុវត្តកម្មវិធីពាក់ព័ន្ធនឹងការពង្រឹងចំណេះដឹងហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាព។

លោក Makoto Kurokawa សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជាមានប្រសាសន៍ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុមានសារសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយ​ភាពក្រីក្រតាមរយៈការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ការលើកកម្ពស់ឥរិយាបថ​ហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ គាំទ្រភាពជាសហគ្រិន ការធានាចូលនិវត្តន៍ប្រកប​ដោយ​សុវត្ថិភាព និងការការពារអ្នកប្រើប្រាស់។

លោក Kurokawa បន្ថែមថា ដើម្បីផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុ និងការកសាងសមត្ថភាពដល់​មនុស្ស​គ្រប់រូបប្រកប​ដោយប្រសិទ្ធភាព ទាមទារកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ រដ្ឋាភិបាល ដៃគូអភិវឌ្ឍ អាជីវកម្ម អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ទាំងមូល។

«យើងត្រូវការកិច្ចសហប្រតិបត្តិការ បទពិសោធ និងជំនាញរបស់ភាគីពាក់ព័ន្ធ ដើម្បីនាំមកនូវកិច្ច​ខិតខំប្រឹងប្រែង​បន្ថែមទៀតដែលនឹងបំពេញចន្លោះប្រហោង និងផ្តោតលើក្រុមអ្នកងាយ​រងគ្រោះឱ្យ​ទទួលបានការអប់រំបានកាន់តែច្រើន»។ នេះបើតាមលោក Kurokawa។

លោក Jo Scheuer អ្នកសម្របសម្រួល នៃការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិបាន​វាយតម្លៃខ្ពស់ចំពោះអង្គសិក្ខាសាលាដែលបានរៀបចំឡើងនេះ។ សិក្ខា​សាលាពិគ្រោះយោបល់នេះ ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់​កម្ពុជា ទាំង១៧គោលដៅ។

លោកជឿជាក់ថា ការរួបរួមគ្នានេះនឹងចូលរួម​ធ្វើឱ្យប្រសើរ​ឡើង​នូវ​សុខុមាលភាពសេដ្ឋកិច្ច និងឆ្ពោះទៅសម្រេចបាននូវ SDG របស់កម្ពុជាដែលបានកំណត់។

លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា បានកោតសសើរនិង​វាយតម្លៃខ្ពស់ចំពោះការរៀបចំសិក្ខាសាលា និងការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ដែលនឹង​ត្រួស​ត្រាយផ្លូវសម្រាប់កិច្ចសហការប្រកបដោយជោគជ័យក្នុងចំណោមភាគីពាក់ព័ន្ធដើម្បីធ្វើឱ្យប្រសើរឡើង​បន្ថែមទៀតនូវបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

លោក ហេង បូមករា បញ្ជាក់ថា វាចាំបាច់ណាស់ក្នុងការកសាងសមិទ្ធផលទាំងនេះ ដោះស្រាយរាល់បញ្ហាប្រឈម និងបន្ត​ការខិត​ខំដើម្បីឧត្តមភាព។ ការប្រាស្រ័យទាក់ទងច្បាស់លាស់ ការធ្វើផែនការយុទ្ធសាស្រ្ត និងការសម្រប​ខ្លួននឹងមានសារសំខាន់ក្នុងការត្រួសត្រាយផ្លូវខាងមុខ។ ក្នុងន័យនេះ ការបន្តសហការគ្នា​រវាង​ភាគីពាក់ព័ន្ធទាំងអស់គឺចាំបាច់ណាស់​។ លោកលើកទឹកចិត្តដល់ ABC, CMA, ស្ថាប័នហិរញ្ញវត្ថុ ដៃគូ​អភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធទាំងអស់ បន្តចូលរួមចំណែកក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកឌីជីថលនៅកម្ពុជា”។

នាពេលកន្លងមក សមាគមទាំងពីរបានដាក់ចេញគំនិតផ្តួចផ្តើមជាច្រើន ដើម្បីលើកកម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុក្នុងចំណោម​សមាជិក អតិថិជន និងសាធារណជនឱ្យកាន់តែទូលំទូលាយ ក្នុងនោះរួមមាន៖ ការជំរុញ និងលើកទឹកចិត្តសមាជិករបស់សមាគម​ឱ្យរៀបចំមាតិកា​ចំណេះដឹង​ហិរញ្ញវត្ថុ និងចូលរួមអនុវត្តយុទ្ធនាការផ្សព្វផ្សាយ​ចំណេះដឹងហិរញ្ញវត្ថុប្រចាំ​សប្តាហ៍របស់សមាគម។

ការសហការជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុង​កម្មវិធី​សិក្សា​ចំណេះទូទៅដំណាក់​កាលទី៣ ជាមួយក្រសួងអប់រំ យុវជននិងកីឡា។

សិក្ខាសាលាស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ត្រូវបានធ្វើទ្បើងជាប្រចាំ នៅតាមបណ្តាខេត្ត ស្រុក ក្រុង ទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីវិស័យមីក្រូហិរញ្ញវត្ថុ ចំណេះហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជនជូនដល់ប្រជាពលរដ្ឋ និងអាចអាជ្ញាធរនៅមូលដ្ឋាន។

មិនត្រឹមតែប៉ុណ្ណោះសមាគមទាំងពីរ​បានចូលរួម ជាមួយធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី រៀបចំនូវគម្រោងគម្រោងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ (Safe Finance in Community) ដែលគម្រោងនេះមានគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ច​ការពារ​អតិថិជនតាមរយៈការបណ្តុះបណ្តាលគ្រូបង្គោលក្នុងសហគម ក្នុងគោលដៅជំរុញឱ្យ​សុវត្ថិភាព​ផ្នែកហិរញ្ញវត្ថុ ក្លាយជាសូចនាករមួយនៃភូមិឃុំមានសុវត្ថិភាព។

សមាគមទាំងពីរ ក៏កំពុងរៀបចំផងដែរនូវការបំពាក់ចំណេះដឹងហិរញ្ញវត្ថុជូន​អតិថិជនតាមរយៈ​ភ្នាក់ងារ​ឥណទានដែលជាបុគ្គលិករបស់សមាជិករបស់សមាគម។

ក្រោយកិច្ចពិគ្រោះយោបល់ពេញមួយថ្ងៃ អង្គសិក្ខាសាលា បានវាយតម្លៃខ្ពស់​ចំពោះលទ្ធផល​ដែលសម្រេចបាន និងមានសុទិដ្ឋិនិយមក្នុងការរួមគ្នាដាក់ចេញ និងធ្វើឱ្យប្រសើរ​ឡើងនូវចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា និងបានពិភាក្សាអំពីលទ្ធផល និងទិសដៅពង្រីក និង​ពង្រឹង​កម្មវិធី​អប់រំចំណេះដឹងលើគម្រោងអប់រំហិរញ្ញវត្ថុប្រមាណ ២០គម្រោង ដែលបានកំពុងអនុវត្ត ក្នុង​ចំណោមជាង ១០ស្ថាប័ន មកពី សង្គមស៊ីវិល សមាគម និងដៃគូអភិវឌ្ឍន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ២០ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២១ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម