លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា Archives - Kampuchea Thmey Daily

ខ្សែ​ស៊ីណាវ៉ាត្ររបស់​លោក ថាក់ស៊ីន ត្រូវ​គេ​ដក​ចេញ​ពី​រដ្ឋាភិបាល​ថៃ​ចំនួន​៥លើក
បើ​រាប់​​ទាំងអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ព្រម​ទាំង​សមាជិកនៃគ្រួសារស៊ីណាវ៉ាត្រ ឬគណបក្សសម្ព័ន្ធមិត្តជិតស្និទ្ធ ខ្សែ​គ្រួសារ​ដ៏​មាន​ឥទ្ធិពល​នៅ​ប្រទេស​ថៃ​មួយ​នេះ ត្រូវបានដកចេញពីថ្នាក់ដឹកនាំរដ្ឋាភិបាលសរុបចំនួន ៥​ដងចាប់តាំងពីឆ្នាំ​២០០៦។ ការដកតំណែងទាំងនេះពាក់ព័ន្ធនឹងរដ្ឋប្រហារយោធាចំនួន២​លើក និងការកាត់ក្តីចំនួន៣​លើក​ពីតុលាការធម្មនុញ្ញ។

លោកស្រី ផែថងថាន, លោក ថាក់ស៊ីន និង​លោកស្រី យីងឡាក់ (រូបថត៖ Reuters)

ការដកគ្រួសារថាក់ស៊ីនចេញពីរដ្ឋាភិបាលថៃ មាន​ដូចជា៖

ថាក់ស៊ីន ស៊ីណាវ៉ាត្រ (២០០៦)៖ លោក ថាក់ស៊ីន ត្រូវបានទម្លាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រី ដោយរដ្ឋប្រហារយោធាត្រឹមតែ​៦​ខែក្នុងអាណត្តិទីពីររបស់គាត់ ខណៈដែលគាត់នៅក្រៅប្រទេស។ គណបក្សរបស់គាត់គឺ Thai Rak Thai ក្រោយមកត្រូវបានរំលាយ ហើយគាត់ត្រូវបានរារាំងមិន​ឲ្យ​ធ្វើនយោបាយ និង​ត្រូវបានកាត់ទោសកំបាំងមុខពីបទពុករលួយ។

Somchai Wongsawat (២០០៨)៖ ប្អូនថ្លៃរបស់លោក ថាក់ស៊ីន គឺលោក Somchai បានក្លាយជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ​២០០៨ ជាមួយនឹងគណបក្សអំណាចប្រជាជន (PPP) ដែលគាំទ្រលោក ថាក់ស៊ីន។ លោកត្រូវបានដកចេញពីតំណែងប៉ុន្មានខែក្រោយមក ដោយសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ដែលបានរំលាយគណបក្ស PPP ផងដែរសម្រាប់ការលួចបន្លំការបោះឆ្នោត។

យីងឡាក់ ស៊ីណាវ៉ាត្រ (២០១៤)៖ ប្អូនស្រីរបស់លោក ថាក់ស៊ីន គឺលោកស្រី យីងឡាក់ ត្រូវបានដកចេញពីតំណែងជានាយករដ្ឋមន្ត្រីចាំផ្ទះ ដោយតុលាការធម្មនុញ្ញពីបទរំលោភអំណាច។ សេចក្តីសម្រេចនេះ បានកើតឡើងប៉ុន្មានសប្តាហ៍មុនរដ្ឋប្រហារយោធាមួយផ្សេងទៀត ដែលបានផ្តួលរំលំរដ្ឋាភិបាលទាំងមូលរបស់គាត់។

Srettha Thavisin (២០២៤)៖ ដ្បិត​មិនមែនជាសមាជិកគ្រួសារស៊ីណាវ៉ាត្រ លោក Srettha គឺជានាយករដ្ឋមន្ត្រីរបស់​គណបក្សភឿថៃ ដែលគាំទ្រដោយថាក់ស៊ីន។ គាត់​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ដក​ចេញ​នៅ​ខែ​សីហា​ឆ្នាំ​២០២៤ ដោយ​បើក​ផ្លូវ​​​ឲ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី។

ផែថងថាន ស៊ីណាវ៉ាត្រ (២០២៥)៖ កូនស្រីរបស់លោកថាក់ស៊ីន​រូប​នេះ ត្រូវបានបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រី ដោយតុលាការធម្មនុញ្ញ។ តុលាការ​បាន​សម្រេច​ថា​លោកស្រី​បាន​បំពាន​លើ​ច្បាប់​ក្រមសីលធម៌​ ពាក់ព័ន្ធ​នឹង​ការ​បែកធ្លាយ​​សារ​សំឡេង​​​​តាម​​​ទូរសព្ទ​​​ជាមួយ​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា៕

ដោយ៖ ឈាង

The post ខ្សែ​ស៊ីណាវ៉ាត្ររបស់​លោក ថាក់ស៊ីន ត្រូវ​គេ​ដក​ចេញ​ពី​រដ្ឋាភិបាល​ថៃ​ចំនួន​៥លើក appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ទម្លាយថា លោកស្រី យីងឡាក់ រត់គេចពីការចាប់ខ្លួននៅថៃ មកកម្ពុជាតាមច្រកប៉ោយប៉ែត
ដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរថៃ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ មកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ហើយឡើងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ឆ្ពោះទៅក្រុងឌូបៃ។ អាថ៌កំបាំងនេះ ត្រូវបានទម្លាយឱ្យដឹងដោយសម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី២៧ ខែមិថុនា។

លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ជាអតីតនាយករដ្ឋមន្ដ្រីស្ត្រីដំបូងរបស់ថៃ បន្ទាប់ពីការបោះឆ្នោតក្នុងឆ្នាំ២០១១ ហើយលោកស្រី ជាប្អូនស្រីបង្កើតរបស់លោក ថាក់ស៊ីន។ លោកស្រី យីងឡាក់ ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ពីតំណែង ក្នុងឆ្នាំ២០១៤ ក្រោយមានការចោទប្រកាន់ថាលោកស្រីបានបំពានអំណាច និងប្រព្រឹត្តអំពើពុករលួយ ដោយតុលាការថៃកាត់ទោសឱ្យជាប់ពន្ធនាគារ។ ប៉ុន្តែអតីតនាយករដ្ឋមន្រ្តីថៃរូបនេះ បានរត់គេចខ្លួនទៅស្នាក់នៅទីក្រុងឌូបៃ។

ថ្លែងចេញពីខេត្តព្រះវិហារ អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា បានទម្លាយឱ្យដឹងពីដំណើររត់គេចខ្លួនរបស់លោកស្រី យីងឡាក់ គឺក្រោមការជួយរបស់សម្ដេច តាមរយៈការប្រើលិខិតឆ្លងដែនកម្ពុជា ទើបអាចគេចខ្លួនដោយសុវត្ថិភាព ហើយទៅស្នាក់នៅក្រៅប្រទេស។ សម្ដេចឱ្យដឹងថា«ពេលហ្នឹងរថយន្តដឹកយីងឡាក់ចេញពីប៉ោយប៉ែត ទន្ទឹមនឹងការហោះមកពីស៊ីងហ្គាពួរមកចុះនៅសៀមរាប ក៏មកជល់គ្នា យន្តហោះចុះមុនបន្តិច ឡានមកដល់ក្រោយ ឡើងកប៉ាល់ហោះ (យន្តហោះ) ឌូបៃផ្លក់»។

បើតាមសម្ដេចតេជោ ក្រោយទៅដល់ទីតាំងសុវត្ថិភាព លោកស្រី យីងឡាក់ បានទូរសព្ទមកសម្ដេច ដើម្បីអរគុណសម្ដេចទាំងទឹកភ្នែក។

សម្ដេចតេជោ ហ៊ុន សែន អះអាងថា ការជួយដល់លោកស្រី យីងឡាក់ ពេលងកន្លងទៅ ជាសកម្មភាពសង្គ្រោះមនុស្សដោយគុណធម៌ ពោលគឺកម្ពុជាមិនបានប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីឱ្យជនជាតិថៃណាម្នាក់ប្រឆាំងនឹងប្រទេសថៃនោះឡើយ។

ការដែលសម្តេចតេជោ សម្រេចទម្លាយអាថ៌កំបាំងនេះ គឺដោយសារសម្ដេចអស់ភាពអត់ធ្មត់ចំពោះលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ ហើយត្រូវជាក្មួយស្រីរបស់លោកស្រី យីងឡាក់ គឺបានចេញមកវាយប្រហារសម្តេចម្តងហើយម្តងទៀត។ សម្ដេចតេជោ និយាយថា «ខ្ញុំស្ដាយមិត្តភាព៣០ឆ្នាំត្រូវបំផ្លាញ ដោយសារកូនស្រីរបស់មិត្តភក្ដិ​»៕

ដោយ៖ ធឿន វ៉ាន់សុង

The post សម្ដេចតេជោ ទម្លាយថា លោកស្រី យីងឡាក់ រត់គេចពីការចាប់ខ្លួននៅថៃ មកកម្ពុជាតាមច្រកប៉ោយប៉ែត appeared first on Kampuchea Thmey Daily.

​តុលាការ​រដ្ឋបាល​ថៃបង្វែ​រ​​ការ​សម្រេច​​​លើការ​ពិន័យ​​​​ យីងឡាក់ ទៅឲ្យ​​រដ្ឋា​ភិបាល​​វិញ​
​​​​តុលាការ​​​​​​រដ្ឋបាល​កំពូល​​​​​​របស់​ប្រទេស​ថៃ​ ​បាន​​បង្វិល​​ការ​សម្រេច​ចិត្ត​​ទៅ​ឲ្យ​​​រដ្ឋាភិបាលថៃ​បច្ចុប្បន្ន​​​ របស់​​លោកស្រី ផែ​ថងថាន​ ស៊ីណាវ៉ាត្រ ដែលត្រូវ​ជា​​ក្មួយ​បង្កើត​​របស់​​ អតី​ត​​នាយករដ្ឋមន្ត្រី​​ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra) ​​សម្រាប់ការ​​ពិន័យ​ជា​ទឹកប្រាក់​ជាង​​៣០០​លាន​ដុល្លារ​​​​ ក្រោយ​ពី​មាន​ភាពចម្រូវចម្រាស​​​​លើការ​​​​ចេញ​ដី​កា​​​បង្គាប់​ឲ្យ​អតីត​​នាយករដ្ឋមន្ត្រី​បង់​ប្រាក់​​​ជាង​​១០ពាន់​លាន​បាត​​ដែល​ជា​ប្រាក់​ពុករលួយ​​ទៅរដ្ឋវិញ​។

រូបថតឯកសារ៖ អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រ ក្នុងឆ្នាំ​២០១៧​ លើក​ដៃសំពះ​ដល់​អ្នកគាំទ្រ​។ Reuters។

​អ្នក​នាំពាក្យ​​តុលាការ​​រដ្ឋបាលថៃ លោក Saithip Sukhatiphan ​ត្រូវ​បាន​​សារ​ព័ត៌មាន​​​ថៃស្រង់​សម្តីដែល​បាននិយាយកាលពីថ្ងៃចន្ទ ថា ​ចាប់​ពី​​ឥឡូវនេះ វាអាស្រ័យ​លើរដ្ឋាភិបាលនិងក្រសួងហិរញ្ញវត្ថុក្នុងការសម្រេចចិត្តលើអ្វីដែលត្រូវធ្វើជាមួយអតីតនាយករដ្ឋមន្ត្រី ​យីង​ឡាក់ ស៊ីណាវ៉ាត្រ  ដែលគួរតែបង់ផ្នែកខ្លះសម្រាប់ការខូចខាតដែលបានកើតឡើង​ឬ​យ៉ាងណា​។

យោង​សារ​ព័ត៌មាន Khaosod ផ្សាយ​នៅ​ថ្ងៃ​ចន្ទ តុលាការរដ្ឋបាល​កំពូល​ថៃ បាន​ចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ដោយនិយាយថា កាលពីសប្តាហ៍មុន ខ្លួនមិនបានបញ្ជាឱ្យអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រ សងការខូចខាតចំនួន ១០ពាន់​លាន​បាត ដែលបណ្តាលមកពីគម្រោងសន្យាទិញស្រូវ​នោះ​ទេ​​។

​ក្រោយ​ពី​មាន​ភាព​ចម្រូង​ចម្រាស​លើការ​ចេញ​ដី​​​កា​កាលសប្តាហ៍​មុន ការិយាល័យ​តុលាការ​រដ្ឋបាល​បាន​បំភ្លឺ​ពី​ដំណើរការ​ផ្លូវច្បាប់​ក្នុង​សំណុំរឿង​ដូច​តទៅ ថា សំណុំរឿង​លោកស្រី យីងឡាក់ ផ្តើមចេញពីដីកាលេខ ១៣៥១/២៥៥៩ (ឆ្នាំ​២០១៦​) របស់ក្រសួងហិរញ្ញវត្ថុ ដើម្បីទាមទារសំណងសរុបចំនួន ៣៥,៧ ពាន់លានបាត។

ការ​បំភ្លឺ​បាន​បន្តថា នេះ​ជា​ដីកា​រដ្ឋបាល​សម្រាប់​ការ​ទូទាត់ ហើយ​បើ​មិន​បង់​ទេ ក្រសួង​ហិរញ្ញវត្ថុ និង​ស្ថាប័ន​ពាក់ព័ន្ធ​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ប្រើ​វិធានការ​អនុវត្ត​រដ្ឋបាល ដោយ​រឹបអូស​ទ្រព្យសម្បត្តិ​លោកស្រី យីងឡាក់ យក​ទៅ​លក់​ដេញ​ថ្លៃ​តាម​ដីកា ដោយ​មិន​ចាំ​បាច់​ប្តឹង​ទៅ​តុលាការ។

នៅ​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ​តុលាការរដ្ឋបាលកំពូល​ថៃ បានបង្គាប់ឱ្យលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ អតីត​នាយករដ្ឋមន្ត្រីដែដឹកនាំ​ចន្លោះ​ឆ្នាំ​ ២០១​៣​និង​​២០១៤ សងសំណងខូចខាតនូវចំនួនទឹកប្រាក់ជាង​១០​ពាន់លាន​បាត (ប្រមាណ​៣០៥លាន​ដុល្លារ​) ក្នុងសំណុំរឿងអំពើពុករលួយ​ក្នុង​គម្រោងទិញស្រូវតម្លៃ​ខ្ពស់​ក្នុង​​រដ្ឋាភិបាល​របស់​គាត់។​

លោកស្រី យីងឡាក់ ចុះ​ជួប​កសិករ​ពេលនៅកាន់អំណាច​។​​ FB

​ក្នុងសេចក្តីសម្រេច​កាល​ពេល​​​នោះ តុលាការរដ្ឋបាលកំពូលបានប្រកាសាលក្រមបង្គាប់ឱ្យលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ មិនចាំបាច់ត្រូវសងសំណងខូចខាតចំនួនជាង៣៥ពាន់លានបាតតាមដីកាលេខ ១៣៥/២០១៦ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ តាមការ​ទាមទារ​របស់ក្រសួងហិរញ្ញវត្ថុនោះទេ ប៉ុន្តែ​តុលាការរដ្ឋបាល​កំពូល​បាន​បង្គាប់ឱ្យលោកស្រីសងសំណង​ខូចខាតនូវចំនួនទឹកប្រាក់ត្រឹមតែ១០០២៨លាន​បាតប៉ុណ្ណោះ ក្នុងសំណុំរឿងអំពើពុករលួយគម្រោងទិញស្រូវនេះ៕

ដោយ រ៉ាន់ រើយ​

លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ និង​ក្មួយស្រី ផែថងថាន ដែលកំពុង​ដឹកនាំ​រដ្ឋាភិបាល​ថៃ​​បច្ចប្បន្ន​។ Social Media

The post ​តុលាការ​រដ្ឋបាល​ថៃបង្វែ​រ​​ការ​សម្រេច​​​លើការ​ពិន័យ​​​​  យីងឡាក់ ទៅឲ្យ​​រដ្ឋា​ភិបាល​​វិញ​ appeared first on Kampuchea Thmey Daily.

យីងឡាក់​រួចផុត​​សំណង៣៥​ពាន់​លានបាត ​ប៉ុន្តែ​ជាប់សំណង​ពុករលួយជាង​១០​ពាន់​លានបាត​​​
​សារ​ព័ត៌មាន​ថៃ​ matichon ​បានផ្សាយ​​នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ​ឲ្យ​ដឹងថា តុលាការរដ្ឋបាលកំពូល​នៃ​​ព្រះរាជាណាចក្រថៃ បានបង្គាប់ឱ្យលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ អតីត​នាយករដ្ឋមន្ត្រីដែដឹកនាំ​ចន្លោះ​ឆ្នាំ​ ២០១​៣​និង​​២០១៤ សងសំណងខូចខាតនូវចំនួនទឹកប្រាក់ជាង​១០​ពាន់លាន​បាត (ប្រមាណ​៣០៥លាន​ដុល្លារ​) ក្នុងសំណុំរឿងអំពើពុករលួយគម្រោងទិញស្រូវនេះ ប៉ុន្តែ​​​មិនមែន​​សំណង​ទាមទារប្តឹង​ដោយក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​​ជាង​៣៥​ពាន់​លាន​បាន​នោះទេ​។

តុលាការ​រដ្ឋបាល​កំពូល​របស់​ថៃ បាន​បើកសវនាការ​អាន​សាល​ក្រម​សម្រេច​​ក្នុងសំណុំរឿងដែលក្រសួងហិរញ្ញវត្ថុថៃ​ក្រោម​​​​​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​​ ប្រាយុធ​ ចាន់អូចា បានប្តឹងសាទុក្ខ​សាលក្រមរបស់តុលាការរដ្ឋបាលកណ្តាលដែលបានបង្គាប់​​ឱ្យ​លុប​ចោលដីកាលេខ ១៣៥/២០១៦ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ របស់ក្រសួងហិរញ្ញវត្ថុដែលបានបង្គាប់ឱ្យអតីត​នាយករដ្ឋមន្ត្រីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ ត្រូវ​សង​សំណងខូចខាតសរុបទឹកប្រាក់ចំនួនជាង​៣៥ពាន់​លាន​បាត​ជុំវិញ​​អំពើពុករលួយក្នុងគម្រោងទិញស្រូវ និងធ្វេសប្រហែសក្នុងការទប់ស្កាត់ការខូចខាតរបស់រដ្ឋ។

លោកស្រី យីងឡាក់ ចុះ​ជួប​កសិករ​ពេលនៅកាន់អំណាច​។​​ FB

​តាមរយៈសាលក្រមនោះ ចៅក្រមតុលាការរដ្ឋបាលកំពូលក្រុងបាងកក យល់ឃើញថា គម្រោងទិញស្រូវដែលត្រូវបានអនុម័ត​ដោយគណៈរដ្ឋមន្ត្រីនាពេលនោះស្របតាមគោលនយោបាយដែលត្រូវអនុវត្តតាមបទប្បញ្ញត្តិរបស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រថៃដែលចូលជាធរមានស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ពោលគឺមិនមែនមានតែ​នាយក​រដ្ឋមន្ត្រីតែម្នាក់អាច​លុបចោលនូវសេចក្តីសម្រេច​របស់​គណៈរដ្ឋមន្ត្រីបាននោះទេ ពោលគឺនាយក​រដ្ឋមន្ត្រីត្រូវតែអនុវត្តតាម​គោល​នយោបាយ​ដែល​រដ្ឋាភិបាលបាន​ប្រកាសចំពោះរដ្ឋសភា។

តុលាការ​រដ្ឋបាល​កំពូល​ថៃ បាន​​​ឲ្យ​ដឹងថា ជនជាប់ចោទទី១ (លោកស្រី យីងឡាក់) គ្មានចំណែកក្នុងការទទួលខុសត្រូវនោះទេ ពីព្រោះជាការអនុវត្តអំណាចតាមផ្លូវច្បាប់ដើម្បីឱ្យសម្រេចបាននូវលទ្ធផលតាមគោលនយោបាយកិច្ចសន្យាទទួលទិញស្រូវពីប្រជាកសិករ ដែលជាការអនុវត្តតាមអំណាចរបស់រដ្ឋាភិបាល មិនមែនជាទង្វើនយោបាយនោះទេ។

​ក្នុងដីកាដែលអាន​នៅ​ថ្ងៃទី​២២​ខែ​​ឧសភា តុលាការរដ្ឋបាលកំពូលមិនអាចទទួលយកតាមដីកាលេខ ១៣៥/២០១៦ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ របស់ក្រសួងហិរញ្ញវត្ថុបាននោះទេ ដោយសារតុលាការរដ្ឋបាលកំពូលយល់ឃើញថា នេះជាការអនុវត្តស្របតាមបទប្បញ្ញត្តិច្បាប់ទាំងអស់ ប៉ុន្តែជាអំពើពុករលួយនៅកម្រិតអ្នកអនុវត្តប៉ុណ្ណោះ ពោលគឺអតីតនាយករដ្ឋមន្ត្រី «យីងឡាក់ ស៊ីណាវ៉ាត្រ» មិនមានចេតនា ឬការធ្វេសប្រហែសទាំងស្រុងនោះទេ។

​ក្នុងសេចក្តីសម្រេច​នោះ តុលាការរដ្ឋបាលកំពូលបានប្រកាសាលក្រមបង្គាប់ឱ្យលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ មិនចាំបាច់ត្រូវសងសំណងខូចខាតចំនួនជាង៣៥ពាន់លានបាតតាមដីកាលេខ ១៣៥/២០១៦ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ តាមការ​ទាមទារ​របស់ក្រសួងហិរញ្ញវត្ថុនោះទេ ប៉ុន្តែ​តុលាការរដ្ឋបាល​កំពូល​បាន​បង្គាប់ឱ្យលោកស្រីសងសំណងខូចខាតនូវចំនួនទឹកប្រាក់ត្រឹមតែ១០០២៨លាន​បាតប៉ុណ្ណោះ ក្នុងសំណុំរឿងអំពើពុករលួយគម្រោងទិញស្រូវនេះ៕

ដោយ ភ្នាក់ងារ

អតីត​នាយករដ្ឋមន្ត្រី​ យីងឡាក់ ស៊ីណាវ៉ាត្រ​ ចុះ​ជួប​កសិករ​​​​​ ពេលនៅមានអំណាច​។ FB

The post យីងឡាក់​រួចផុត​​សំណង៣៥​ពាន់​លានបាត ​ប៉ុន្តែ​ជាប់សំណង​ពុករលួយជាង​១០​ពាន់​លានបាត​​​ appeared first on Kampuchea Thmey Daily.

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​
នាយក​រដ្ឋមន្ត្រី​៣រូប​ចេញពី​​ត្រកូល «ស៊ីណាវ៉ាត្រា»​ រួមមាន៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និង លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ទាំង៣រូបសុទ្ធតែមានវាសនាខ្ពស់បានរួច​ផុត​ពី​ការ​​ជជែក​ដេញ​ដោលដើម្បីទម្លាក់ពីតំណែងនាយករដ្ឋមន្ត្រី តាមរយៈ​​​​​ការ​បោះឆ្នោត​​ដកសេចក្តីទុក​ចិត្ត​លើ​រដ្ឋាភិបាល​​ដែលខ្លួន​ដឹកនាំ​។​

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ​ឈរកាន់ដៃ​កូនស្រីពៅ ផែថងថាន ខណៈប្អូនស្រី យីងឡាក់ ឈរ​ឱបពីក្រោយ​។ Bangkok Post

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ​ដែល​បាន​ដឹកនាំ​រដ្ឋាភិបាល​ថៃ​ពីឆ្នាំ​២០០១ ដល់​២០០៦ បានរួច​ផុតពី​ញត្តិ​​​ស្នើ​ដក​សេចក្តីទុក​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុងអំឡុង​ពេលដែលលោក​ដឹកនាំ​ ​ដោយសារតែនៅអំឡុងពេលដែលលោកកាន់តំណែងជានាយករដ្ឋមន្ត្រីពេលនោះស្ថិតក្រោមច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៧។ ​

​ច្បាប់រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​ថៃ​ឆ្នាំ១៩៩៧ ​បានកំណត់ «ចំនួនសមាជិកសភាភាគច្រើន»​ ទើ​ប​អា​ច​ស្នើ​ញត្តិ​​​ដកសេចក្តី​ទុក​ចិត្ត​របស​នាយក​រដ្ឋមន្ត្រី​បាន ទើប​​វា​ជាហេតុធ្វើឱ្យគណបក្សប្រឆាំងមិនអាចមានសំឡេងគ្រប់គ្រាន់ដើម្បីដាក់ញត្តិស្នើសុំធ្វើការចោទសួរដេញដោល ឈាន​ទៅ​បោះឆ្នោ​ត​ទម្លាក់​រដ្ឋាភិបាល​បាន​។

ប៉ុន្តែ​ជា​អកុសល រដ្ឋាភិបាល​របស់​លោក ថាក់​ស៊ីន ស៊ីណាវ៉ាត្រា ត្រូ​វ​បាន​​ធ្វើរដ្ឋ​ប្រហារទម្លាក់​​នៅខែកញ្ញា​ឆ្នាំ​២០០៦ ពេលដែលលោក​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ប្រជុំ​​​​នៅសន្និបាត​អង្គការ​សហប្រជាជាតិ។​ ចាប់​ពីពេលនោះ រដ្ឋាភិបាល​យោធា​​​​របស់​ប្រទេស​ថៃ​បាន​រៀបចំ​តាក់​តែ​ង​ច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី។

​ក្រោម​ច្បាប់​​រដ្ឋធនុញ្ញថ្មី ​រដ្ឋាភិបាល​​ថៃ​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែល​ត្រូវ​ជាប្អូន​បង្កើត​​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទទួលរងការចោទសួរដេញដោលរហូតដល់២​ដង ពោលគឺក្នុងឆ្នាំ​២០១២​ទទួល​បាន​សំឡេងគាំទ្រចំនួន៣០៨សំឡេង និងក្នុងឆ្នាំ២០១៣​ម្តងទៀត ដោយ​​ទទួលបានសំឡេងគាំទ្រចំនួន​២៩៧​សំឡេង។ ការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តទាំងពីរលើក​នេះ​ ​មិនអាច​ធានា​បាន​កូរ៉ុម​គ្រប់គ្រាន់​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​បាន​ឡើយ។

ទោះបី​ជា​បែបណា រដ្ឋាភិបាល​ថៃ​ដឹកនាំ​ដោយ​លោកស្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ក៏មាន​វាសនា​មិនខុស​ពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​​បងប្រុស ដោយ​​ត្រូវ​​ក្រុមយោធាដឹកនាំ​​ដោយ​ លោក ប្រាយុទ្ធ​ ចាន់អូចា ​​ធ្វើរដ្ឋប្រហារ​នៅឆ្នាំ ២០១៤​។

ចំណែក​រដ្ឋាភិបាលរបស់ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែល​ត្រូវជាកូនស្រី​ពៅ​របស់​លោក​ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទៀត​ ក៏​​​ទទួលរង​នូវ​ការដាក់សម្ពាធ​ដោយសារ​ការ​ដាក់​ញត្តិ​​សម្រាប់​​សួរដេញ​ដោល​ដកសេចក្តីទុក​ចិត្តដែរ​​ ក៏ប៉ុន្តែ​​​តាមរយៈ​ការ​ជជែក​ដេញដោល​ពីរថ្ងៃ​នៅថ្ងៃទី​២៤ និង​ទី​២៥ខែ​មីនា និង​ការ​បោះឆ្នោត​​សភា​​​នៅថ្ងៃទី​​២៦​ខែមីនា ក៏នៅតែ​មិនអាច​ធ្វើ​អ្វី​រដ្ឋាភិបាល​​ដឹកនាំ​ដោយ​​​កូន​ស្រីពៅ​របស់​លោកថាក់ស៊ីនបានឡើយ។ ផ្ទុយទៅវិញ រដ្ឋាភិបាល​ដឹកនាំដោយ លោកស្រី ​ផែថងថាន ស៊ីណាវ៉ាត្រា បានទទួលសំឡេងគាំទ្ររហូតដល់៣១៩សំឡេង ដែលត្រូវបានគេចាត់ទុកថា ជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រនយោបាយថៃ៕

នាយករដ្ឋមន្ត្រី ​ផែថងថាន ឈរថតជាមួយសមាជិកសភា​នៃ​រដ្ឋាភិបាលចម្រុះ​ក្រោយបោះឆ្នោត​​ដកសេចក្តីទុកចិត្តបរាជ័យ។ ​The Nation

នាយករដ្ឋមន្ត្រី​ផែថងថានឆ្លើយសំណួរអ្នកកាសែត​។​​​

The post នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​ appeared first on Kampuchea Thmey Daily.

​រដ្ឋាភិបាល​ថៃ​ដោះលែង​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្មដែលជាប់​ទោស​ក្នុង​រដ្ឋាភិបាល​លោក​ប្រាយុធ​
​ប្រព័ន្ធ​យុត្តិធម៌​របស់​រដ្ឋាភិបាល​ថៃ​​​​​​របស់​លោកស្រី ​ផែថង​ថាន ស៊ីណាវ៉ាត្រា  បាន​ដោះ​លែង​​អតី​​ត​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​​ លោក Boonsong Teriyapirom ​​​ក្នុង​​រដ្ឋាភិបាល​របស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ​ (Yingluck Shinawatra) ជុំវិញ​សំណុំ​រឿងទិញ​​​​​ស្រូវ​​ពី​កសិករ​ក្នុង​តម្លៃ​ថ្លៃ​ដែលរដ្ឋាភិបាល​យីងឡាក់ បាន​ដាក់​ចេញ​ក្រោយ​ឡើង​កាន់​អំណាច​កាល​ឆ្នាំ​២០១១។

រដ្ឋាភិបាល​របស់​លោក ប្រាយុធ ចាន់​អូចា បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​​របស់​លោកស្រី យីង​ឡាក់ នៅ​ក្នុងឆ្នាំ​២០១៤ ហើយ​​បាន​កាត់ទោស​​មន្ត្រី​ស្និទ្ធ​របស់​​ក្រុម​គ្រួសារ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវ​បាន​​ទម្លាក់​ចេញ​ពី​អំណាច​ដោយ​រដ្ឋប្រហារ​កាល​ឆ្នាំ​២០០៦។

អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Boonsong Teriyapirom ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤៨ឆ្នាំក្នុងឆ្នាំ ២០១៧ សម្រាប់តួនាទីរបស់គាត់នៅក្នុងកិច្ចព្រមព្រៀង​ស្រូវ​អង្ករដែល​រដ្ឋាភិបាល​លោក ប្រាយុធ​ ចោទ​ថា «ក្លែងក្លាយ» ក្នុងអំឡុងពេល​នៃ​ការកាន់​អំណាច់​របស់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។

​តាមការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ​ ​អតីត​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​រូប​នេះ បានទទួលការលើកលែងទោសដោយអាណិតអាសូរ​នៅ​ថ្ងៃចន្ទនេះ​ ហើយនឹងត្រូវបានដោះលែងពីពន្ធនាគារ។

ដោយ​សារ​ការ​កាត់​បន្ថយ​ទោស​ម្តង​ហើយ​ម្តង​ទៀត Boonsong នឹង​ត្រូវ​នៅ​ក្រៅ​ឃុំ​​ដោយ​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​​​រយៈពេល​បី​ឆ្នាំ​និង​ប្រាំ​ខែ។ លោក Boonsong ត្រូវបានគេសន្មត់ថានឹងអនុវត្តទោសដែលនៅសេសសល់របស់គាត់ និង​មាន​សេរីភាព​រហូតដល់ខែមេសា ឆ្នាំ២០២៨៕​

ដោយ រ៉ាន់ រើយ

The post ​រដ្ឋាភិបាល​ថៃ​ដោះលែង​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្មដែលជាប់​ទោស​ក្នុង​រដ្ឋាភិបាល​លោក​ប្រាយុធ​ appeared first on Kampuchea Thmey Daily.

យីងឡាក់ ព្រមាននិងផ្តល់ដំបូន្មាន ទៅក្មួយស្រី ដែលទើបឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានផ្ញើសារអបអរក្មួយស្រី ផែថងថាន ដែលទើបឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសថៃ ប៉ុន្តែក្នុងនោះក៏ភ្ជាប់ជាមួយការព្រមានផងដែរ ហើយលោកស្រី យីងឡាក់ ថែមទាំងផ្តល់ដំបូន្មានទៅក្មួយស្រីជាទីស្រឡាញ់ទៀតផង។

លោកស្រី យីងឡាក់ (រូបថត៖ Instagram)

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារទី២០ខែសីហាឆ្នាំ២០២៤, លោកស្រីយីងឡាក់ បានផ្ញើសារអបអរ ផែថងថាន លើបណ្តាញសង្គម X  ដោយនិយាយថា មីងពិតជាមានមោទកភាពចំពោះក្មួយស្រី ដែលសម្រេចចិត្តទទួលតំណែងជានាយករដ្ឋមន្ត្រី។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីយីងឡាក់ ព្រមានថា ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនេះ ក្មួយនឹងត្រូវប្រឈមមុខជាមួយសម្ពាធ បូករួមទាំងក្តីសង្ឃឹមខ្ពស់ពីសំណាក់អ្នកដទៃ ជាពិសេសនៅពេលប្រទេស កំពុងតែប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច ប៉ុន្តែលោកស្រីជឿថា ក្មួយនឹងឆ្លងផុតពេលវេលាដ៏លំបាក ហើយជោគជ័យក្នុងភារកិច្ចនេះ។

ស្របពេលជាមួយគ្នានោះ លោកស្រី យីងឡាក់ ក៏បានផ្តល់ដំបូន្មានដល់ក្មួយស្រីផងដែរ ដោយត្រូវបើកចិត្តឲ្យទូលាយ និងត្រូវយល់ពីអារម្មណ៍មនុស្សជុំវិញខ្លួន។

លោកស្រី ផែថងថាន (រូបថត៖ Bangkok Post)

សូមបញ្ជាក់ជាថ្មី ក្នុងប្រវត្តិសាស្រ្តថៃ ទើបមាននាយករដ្ឋមន្ត្រីជាស្រ្តីចំនួន២រូបប៉ុណ្ណោះ ដោយទីមួយគឺលោកស្រីយីងឡាក់ និងមួយទៀតគឺលោកស្រី ផែថងថាន នេះឯង។

អាជីពនយោបាយរបស់ យីងឡាក់ បានដល់ទីបញ្ចប់ពេលតុលាការទម្លាក់លោកស្រីចេញពីតំណែង ហើយរត់ភៀសខ្លួនទៅក្រៅប្រទេសក្នុងឆ្នាំ២០១៧ មុនពេលត្រូវបានកាត់ទោសពីបទពុករលួយ ជុំវិញគម្រោងសន្យាទិញស្រូវអង្កររបស់រាជរដ្ឋាភិបាលលោកស្រី។

នៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៧ លោកស្រីយីងឡាក់ ត្រូវបានតុលាការកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ពីបទមិនបញ្ឈប់ការលក់គ្រាប់ធញ្ញជាតិដោយក្លែងបន្លំ និងពុករលួយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយ កម្ពុជា

The post យីងឡាក់ ព្រមាននិងផ្តល់ដំបូន្មាន ទៅក្មួយស្រី ដែលទើបឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ appeared first on Kampuchea Thmey Daily.

ធ្លាយព័ត៌មាន UN ត្រៀមតែងតាំងលោកស្រី យីងឡាក់ ជាបេសកជនពិសេស​ទទួលបន្ទុកនៅ មីយ៉ាន់ម៉ា
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារកន្លងទៅបានចេញមកបញ្ជាក់ពីរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នោះគឺអង្គការសហប្រជាជាតិ (UN) អាចនឹងមានការតែងតាំងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ជាបេសកជនពិសេសទទួលបន្ទុកប្រចាំប្រទេសមីយ៉ាន់ម៉ា ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី២ ខែមេសាកន្លងទៅ ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី យីងឡាក់ ក៏បានប្រាប់អ្នកសារព័ត៌មានដែរថា លោកស្រីមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយសារតែលោកស្រីមិនបានដឹងពីមុខតំណែងថ្មីនេះនោះឡើយ ប៉ុន្តែលោកស្រីនឹងសប្បាយ​រីករាយ​ក្នុង​ការ​កាន់​តំណែងជា​បេសកជន​ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅមីយ៉ាន់ម៉ា បើ​ទោះ​ជា​មិន​បាន​ដឹង​ពី​ការប្រកាស​តែង​តាំងជាផ្លូវការណាមួយ​ក៏​ដោយ ។

អតីតនាយករដ្ឋមន្ត្រីថៃវ័យ ៥៧ ឆ្នាំរូបនេះបានលើកឡើងទៀតថា “ខ្ញុំសង្ឃឹមនឹងអាចរកផ្លូវផ្លាស់ប្ដូរសម្រាប់ប្រទេសមីយ៉ាន់ម៉ា ។ បងប្រុសរបស់ខ្ញុំ ថាក់ស៊ីន អាចជាប្រយោជន៍រួមមួយ ដោយសារតែគាត់ស្គាល់គ្នាជាមួយលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ស្រាប់ផង” ។

ទោះយ៉ាងណា ដំណឹងនៃការតែងតាំងនេះមិនទាន់ចេញជាផ្លូវការនៅឡើយទេ ស្របពេលដែលអ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាលោក Zaw Min Tun បានត្រឹមបញ្ជាក់ប្រាប់សារព័ត៌មាន The Irrawaddy ប៉ុន្មានម៉ាត់ប៉ុណ្ណោះថា “មែនហើយ ប្រសិនបើលោកស្រី យីងឡាក់ ក្លាយជាបេសកជនពិសេសនៅក្នុងប្រទេសមីយ៉ាន់ម៉ាមែននោះ វាពិតជាល្អខ្លាំងណាស់” ។

លោក Zaw Min Tun

កៅអីសម្រាប់បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកក្នុងប្រទេសមីយ៉ាន់ម៉ា គឺទំនេរមិនមានអ្នកអង្គុយនោះឡើយ ចាប់តាំងពីឆ្នាំ ២០២៣ មកម្ល៉េះ ក្រោយការចាកចេញរបស់លោកស្រី Noeleen Heyzer បន្ទាប់ពីត្រូវបានតែងតាំងនៅខែតុលា ឆ្នាំ២០២១ ពោលរយៈពេល ៦ ខែក្រោយរដ្ឋប្រហារយោធា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយការទូតពន្លត់ភ្លើងសង្គ្រាម ។ ទោះយ៉ាងណាលោកស្រីកាន់តួនាទីបានត្រឹម ២០ ខែប៉ុណ្ណោះ ហើយប្រកាសចាកចេញពីមុខតំណែងដោយលើកអង្គហេតុថា មានបញ្ហាផ្ទៃក្នុងជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ ។

បើទោះបីជាព័ត៌មាននេះមិនទាន់ច្បាស់ ១០០ ភាគរយក៏ដោយ ប៉ុន្តែរឿងរ៉ាវនៃការតែងតាំងប្អូនស្រីលោក ថាក់ស៊ីន ជាបេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ានេះ ក៏មានប្រជាជនក្នុងប្រទេសដែលកំពុងហែកហួរដោយសង្គ្រាមមួយនេះ សម្ដែងការសាទរចំពោះវត្តមានបេសកជនថ្មីដើម្បីព្យាបាលមុខរបួស ក្រោយរដ្ឋប្រហារយោធាដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីឆ្នាំ ២០២១ ។

ទន្ទឹមនោះ ដំណឹងល្អិចល្អៀងនៃការតែងតាំងលោកស្រី យីងឡាក់ នេះទៀតសោត ក៏ទទួលការស្វាគមន៍យ៉ាងក្លៀវក្លាពីសំណាក់ក្រុមប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាផងដែរ ព្រោះថានេះអាចជាការយកចិត្តទុកដាក់ថ្មីមួយរបស់អង្គការសហប្រជាជាតិក្នុងការអនុវត្តតួនាទី និងចក្ខុវិស័យ​នានានៅមីយ៉ាន់ម៉ាក្នុងភ្នក់ភ្លើងសង្គ្រាមរយៈពេល ៣ ឆ្នាំមកនេះ ។ ម្យ៉ាងក៏ដោយសារតែប្អូនស្រីលោក ថាក់ស៊ីន រូបនេះទើបតែរួចផុតពីទោសទណ្ឌនៃការចោទប្រកាន់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងអំពើពុករលួយ អំឡុងកាន់អំណាចនាឆ្នាំ ២០១៣ ។

គួរបញ្ជាក់ថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ក៏ធ្លាប់ហោះទៅកាន់មីយ៉ាន់ម៉ាផងដែរកាលពីខែធ្នូ ឆ្នាំ២០១១ អំឡុងពេលដែលប្រទេសនៅមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ហើយនៅពេលនោះ ម្ដាយមីងរបស់ប្រធានគណបក្សភឿថៃរូបនេះក៏បានជួបជាមួយលោកប្រធានាធិបតី ថេន សេន និងប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) លោកស្រី អ៊ុងសាន ស៊ូជី នៅទីក្រុងយ៉ាំងហ្គោនផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ កម្លាំងទ័ពជើងទឹក មីយ៉ាន់ម៉ា ប្រើនាវាចម្បាំងបាញ់ផ្លោងដាក់អ្នកភូមិ

The post ធ្លាយព័ត៌មាន UN ត្រៀមតែងតាំងលោកស្រី យីងឡាក់ ជាបេសកជនពិសេស​ទទួលបន្ទុកនៅ មីយ៉ាន់ម៉ា appeared first on Kampuchea Thmey Daily.