ព័ត៌មានអន្ដរជាតិ
ខ្សែស៊ីណាវ៉ាត្ររបស់លោក ថាក់ស៊ីន ត្រូវគេដកចេញពីរដ្ឋាភិបាលថៃចំនួន៥លើក
បើរាប់ទាំងអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ព្រមទាំងសមាជិកនៃគ្រួសារស៊ីណាវ៉ាត្រ ឬគណបក្សសម្ព័ន្ធមិត្តជិតស្និទ្ធ ខ្សែគ្រួសារដ៏មានឥទ្ធិពលនៅប្រទេសថៃមួយនេះ ត្រូវបានដកចេញពីថ្នាក់ដឹកនាំរដ្ឋាភិបាលសរុបចំនួន ៥ដងចាប់តាំងពីឆ្នាំ២០០៦។ ការដកតំណែងទាំងនេះពាក់ព័ន្ធនឹងរដ្ឋប្រហារយោធាចំនួន២លើក និងការកាត់ក្តីចំនួន៣លើកពីតុលាការធម្មនុញ្ញ។

ការដកគ្រួសារថាក់ស៊ីនចេញពីរដ្ឋាភិបាលថៃ មានដូចជា៖
- ថាក់ស៊ីន ស៊ីណាវ៉ាត្រ (២០០៦)៖ លោក ថាក់ស៊ីន ត្រូវបានទម្លាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រី ដោយរដ្ឋប្រហារយោធាត្រឹមតែ៦ខែក្នុងអាណត្តិទីពីររបស់គាត់ ខណៈដែលគាត់នៅក្រៅប្រទេស។ គណបក្សរបស់គាត់គឺ Thai Rak Thai ក្រោយមកត្រូវបានរំលាយ ហើយគាត់ត្រូវបានរារាំងមិនឲ្យធ្វើនយោបាយ និងត្រូវបានកាត់ទោសកំបាំងមុខពីបទពុករលួយ។
- Somchai Wongsawat (២០០៨)៖ ប្អូនថ្លៃរបស់លោក ថាក់ស៊ីន គឺលោក Somchai បានក្លាយជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០០៨ ជាមួយនឹងគណបក្សអំណាចប្រជាជន (PPP) ដែលគាំទ្រលោក ថាក់ស៊ីន។ លោកត្រូវបានដកចេញពីតំណែងប៉ុន្មានខែក្រោយមក ដោយសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ដែលបានរំលាយគណបក្ស PPP ផងដែរសម្រាប់ការលួចបន្លំការបោះឆ្នោត។
- យីងឡាក់ ស៊ីណាវ៉ាត្រ (២០១៤)៖ ប្អូនស្រីរបស់លោក ថាក់ស៊ីន គឺលោកស្រី យីងឡាក់ ត្រូវបានដកចេញពីតំណែងជានាយករដ្ឋមន្ត្រីចាំផ្ទះ ដោយតុលាការធម្មនុញ្ញពីបទរំលោភអំណាច។ សេចក្តីសម្រេចនេះ បានកើតឡើងប៉ុន្មានសប្តាហ៍មុនរដ្ឋប្រហារយោធាមួយផ្សេងទៀត ដែលបានផ្តួលរំលំរដ្ឋាភិបាលទាំងមូលរបស់គាត់។
- Srettha Thavisin (២០២៤)៖ ដ្បិតមិនមែនជាសមាជិកគ្រួសារស៊ីណាវ៉ាត្រ លោក Srettha គឺជានាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ ដែលគាំទ្រដោយថាក់ស៊ីន។ គាត់ត្រូវបានតុលាការធម្មនុញ្ញដកចេញនៅខែសីហាឆ្នាំ២០២៤ ដោយបើកផ្លូវឲ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។
- ផែថងថាន ស៊ីណាវ៉ាត្រ (២០២៥)៖ កូនស្រីរបស់លោកថាក់ស៊ីនរូបនេះ ត្រូវបានបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រី ដោយតុលាការធម្មនុញ្ញ។ តុលាការបានសម្រេចថាលោកស្រីបានបំពានលើច្បាប់ក្រមសីលធម៌ ពាក់ព័ន្ធនឹងការបែកធ្លាយសារសំឡេងតាមទូរសព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


