ព័ត៌មានអន្ដរជាតិ
តុលាការរដ្ឋបាលថៃបង្វែរការសម្រេចលើការពិន័យ យីងឡាក់ ទៅឲ្យរដ្ឋាភិបាលវិញ
តុលាការរដ្ឋបាលកំពូលរបស់ប្រទេសថៃ បានបង្វិលការសម្រេចចិត្តទៅឲ្យរដ្ឋាភិបាលថៃបច្ចុប្បន្ន របស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលត្រូវជាក្មួយបង្កើតរបស់ អតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra) សម្រាប់ការពិន័យជាទឹកប្រាក់ជាង៣០០លានដុល្លារ ក្រោយពីមានភាពចម្រូវចម្រាសលើការចេញដីកាបង្គាប់ឲ្យអតីតនាយករដ្ឋមន្ត្រីបង់ប្រាក់ជាង១០ពាន់លានបាតដែលជាប្រាក់ពុករលួយទៅរដ្ឋវិញ។

អ្នកនាំពាក្យតុលាការរដ្ឋបាលថៃ លោក Saithip Sukhatiphan ត្រូវបានសារព័ត៌មានថៃស្រង់សម្តីដែលបាននិយាយកាលពីថ្ងៃចន្ទ ថា ចាប់ពីឥឡូវនេះ វាអាស្រ័យលើរដ្ឋាភិបាលនិងក្រសួងហិរញ្ញវត្ថុក្នុងការសម្រេចចិត្តលើអ្វីដែលត្រូវធ្វើជាមួយអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រ ដែលគួរតែបង់ផ្នែកខ្លះសម្រាប់ការខូចខាតដែលបានកើតឡើងឬយ៉ាងណា។
យោងសារព័ត៌មាន Khaosod ផ្សាយនៅថ្ងៃចន្ទ តុលាការរដ្ឋបាលកំពូលថៃ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ដោយនិយាយថា កាលពីសប្តាហ៍មុន ខ្លួនមិនបានបញ្ជាឱ្យអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រ សងការខូចខាតចំនួន ១០ពាន់លានបាត ដែលបណ្តាលមកពីគម្រោងសន្យាទិញស្រូវនោះទេ។
ក្រោយពីមានភាពចម្រូងចម្រាសលើការចេញដីកាកាលសប្តាហ៍មុន ការិយាល័យតុលាការរដ្ឋបាលបានបំភ្លឺពីដំណើរការផ្លូវច្បាប់ក្នុងសំណុំរឿងដូចតទៅ ថា សំណុំរឿងលោកស្រី យីងឡាក់ ផ្តើមចេញពីដីកាលេខ ១៣៥១/២៥៥៩ (ឆ្នាំ២០១៦) របស់ក្រសួងហិរញ្ញវត្ថុ ដើម្បីទាមទារសំណងសរុបចំនួន ៣៥,៧ ពាន់លានបាត។
ការបំភ្លឺបានបន្តថា នេះជាដីការដ្ឋបាលសម្រាប់ការទូទាត់ ហើយបើមិនបង់ទេ ក្រសួងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធមានសិទ្ធិអំណាចក្នុងការប្រើវិធានការអនុវត្តរដ្ឋបាល ដោយរឹបអូសទ្រព្យសម្បត្តិលោកស្រី យីងឡាក់ យកទៅលក់ដេញថ្លៃតាមដីកា ដោយមិនចាំបាច់ប្តឹងទៅតុលាការ។
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ តុលាការរដ្ឋបាលកំពូលថៃ បានបង្គាប់ឱ្យលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ អតីតនាយករដ្ឋមន្ត្រីដែដឹកនាំចន្លោះឆ្នាំ ២០១៣និង២០១៤ សងសំណងខូចខាតនូវចំនួនទឹកប្រាក់ជាង១០ពាន់លានបាត (ប្រមាណ៣០៥លានដុល្លារ) ក្នុងសំណុំរឿងអំពើពុករលួយក្នុងគម្រោងទិញស្រូវតម្លៃខ្ពស់ក្នុងរដ្ឋាភិបាលរបស់គាត់។

ក្នុងសេចក្តីសម្រេចកាលពេលនោះ តុលាការរដ្ឋបាលកំពូលបានប្រកាសាលក្រមបង្គាប់ឱ្យលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ មិនចាំបាច់ត្រូវសងសំណងខូចខាតចំនួនជាង៣៥ពាន់លានបាតតាមដីកាលេខ ១៣៥/២០១៦ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ តាមការទាមទាររបស់ក្រសួងហិរញ្ញវត្ថុនោះទេ ប៉ុន្តែតុលាការរដ្ឋបាលកំពូលបានបង្គាប់ឱ្យលោកស្រីសងសំណងខូចខាតនូវចំនួនទឹកប្រាក់ត្រឹមតែ១០០២៨លានបាតប៉ុណ្ណោះ ក្នុងសំណុំរឿងអំពើពុករលួយគម្រោងទិញស្រូវនេះ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


