ព័ត៌មានអន្ដរជាតិ
យីងឡាក់ ព្រមាននិងផ្តល់ដំបូន្មាន ទៅក្មួយស្រី ដែលទើបឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានផ្ញើសារអបអរក្មួយស្រី ផែថងថាន ដែលទើបឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសថៃ ប៉ុន្តែក្នុងនោះក៏ភ្ជាប់ជាមួយការព្រមានផងដែរ ហើយលោកស្រី យីងឡាក់ ថែមទាំងផ្តល់ដំបូន្មានទៅក្មួយស្រីជាទីស្រឡាញ់ទៀតផង។

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារទី២០ខែសីហាឆ្នាំ២០២៤, លោកស្រីយីងឡាក់ បានផ្ញើសារអបអរ ផែថងថាន លើបណ្តាញសង្គម X ដោយនិយាយថា មីងពិតជាមានមោទកភាពចំពោះក្មួយស្រី ដែលសម្រេចចិត្តទទួលតំណែងជានាយករដ្ឋមន្ត្រី។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីយីងឡាក់ ព្រមានថា ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនេះ ក្មួយនឹងត្រូវប្រឈមមុខជាមួយសម្ពាធ បូករួមទាំងក្តីសង្ឃឹមខ្ពស់ពីសំណាក់អ្នកដទៃ ជាពិសេសនៅពេលប្រទេស កំពុងតែប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច ប៉ុន្តែលោកស្រីជឿថា ក្មួយនឹងឆ្លងផុតពេលវេលាដ៏លំបាក ហើយជោគជ័យក្នុងភារកិច្ចនេះ។
ស្របពេលជាមួយគ្នានោះ លោកស្រី យីងឡាក់ ក៏បានផ្តល់ដំបូន្មានដល់ក្មួយស្រីផងដែរ ដោយត្រូវបើកចិត្តឲ្យទូលាយ និងត្រូវយល់ពីអារម្មណ៍មនុស្សជុំវិញខ្លួន។

សូមបញ្ជាក់ជាថ្មី ក្នុងប្រវត្តិសាស្រ្តថៃ ទើបមាននាយករដ្ឋមន្ត្រីជាស្រ្តីចំនួន២រូបប៉ុណ្ណោះ ដោយទីមួយគឺលោកស្រីយីងឡាក់ និងមួយទៀតគឺលោកស្រី ផែថងថាន នេះឯង។
អាជីពនយោបាយរបស់ យីងឡាក់ បានដល់ទីបញ្ចប់ពេលតុលាការទម្លាក់លោកស្រីចេញពីតំណែង ហើយរត់ភៀសខ្លួនទៅក្រៅប្រទេសក្នុងឆ្នាំ២០១៧ មុនពេលត្រូវបានកាត់ទោសពីបទពុករលួយ ជុំវិញគម្រោងសន្យាទិញស្រូវអង្កររបស់រាជរដ្ឋាភិបាលលោកស្រី។
នៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៧ លោកស្រីយីងឡាក់ ត្រូវបានតុលាការកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ពីបទមិនបញ្ឈប់ការលក់គ្រាប់ធញ្ញជាតិដោយក្លែងបន្លំ និងពុករលួយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយ កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


