លោកស្រី ឱ វណ្ណឌីន Archives - Kampuchea Thmey Daily

ក្រសួងសុខាភិបាលស្នើពង្រឹង និងបន្តថែទាំសុខភាពបឋមជូនប្រជាជនឲ្យកាន់តែប្រសើរ
ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តផែនការនៃការកែលម្អមណ្ឌលសុខភាព និងការងារជំរុញ ការថែទាំសុខភាពបឋម នៅខេត្តសៀមរាប នាថ្ងៃទី០៥ខែមិថុនឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅសាលាប្រជុំមន្ទីរពេទ្យជ័យវរ័្មន្តទី៧(មន្ទីរពេទ្យគន្ធបុប្ភា) ខេត្តសៀមរាប។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ការផ្តល់សេវាសុខភាពក្នុងការពិនិត្យ ពិគ្រោះ ថែទាំ ព្យាបាលជំងឺ រួមមានមន្ទីរពេទ្យបង្អែកខេត្តផ្តល់សេវាបង្គ្រប់កម្រិត៣ មន្ទីរពេទ្យបង្អែកស្រុក ផ្តល់សេវា បង្គ្រប់កម្រិត២ ចំនួន៤កន្លែង មន្ទីរពេទ្យបង្អែកស្រុកផ្តល់សេវាបង្គ្រប់កម្រិត១ចំនួន០១កន្លែង មណ្ឌលសុខភាព ចំនួន៩៣ និងប៉ុស្តិ៍សុខភាព ចំនួន០២កន្លែង ជាមួយនឹងគ្រែសម្រាកព្យាបាលជម្ងឺចំនួន ៧០៣គ្រែ និងនៅមាន មន្ទីរពេទ្យធំៗចំនួនបីទៀត គឺមន្ទីរពេទ្យជ័យវរ្ម័នទី៧ មានគ្រែ សម្រាកព្យាបាល ចំនួន ១ ១២៩ គ្រែ មន្ទីរពេទ្យ កុមារអង្គរ មានចំនួន ១០០គ្រែ និងមន្ទីរពេទ្យយោធ ភូមិភាគ៤ ចំនួន៥០គ្រែ និងសេវាឯកជន ដែលមានច្បាប់ អនុញ្ញាត៨៨៥កន្លែង បាននិងកំពុងផ្តល់សេវា ពិនិត្យពិគ្រោះ ព្យាបាលជំងឺយ៉ាងសកម្ម ជូនប្រជាជន។

ទន្ទឹមនោះ លោក នាក់ ណេរ៉ុន បានអំពាវនាវដល់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការសុខាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តយកចិត្តទុកដាក់ត្រួតពិនិត្យស្ថានភាពជាក់ស្តែង ដោយផ្សព្វផ្សាយឲ្យមានការបង្កើតក្រុមការងារគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌ ជម្រុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា ឲ្យបានគ្រប់ក្រុង ស្រុកទាំង១៣ ព្រមទាំងចាត់វិធានការ ពង្រឹងការអនុវត្តទៅតាមគោលនយោបាយ និងសេចក្តី ណែនាំ នានារបស់ក្រសួងសុខាភិបាល និងរៀបចំផែនការសកម្មភាព ទៅតាមគោលការណ៍ណែនាំការថែទាំសុខភាពបឋម ទៅក្នុងផែនការ វិនិយោគ ៣ឆ្នាំរំកិលលសម្រាប់ឃុំ សង្កាត់ ។ សហការតាមដាន និងពង្រឹងការអនុវត្តការថែទាំសុខភាពបឋម និងវាយតម្លៃផែនការ សកម្មភាព និងយុទ្ធសាស្ត្រជាតិ ស្តីពីការពង្រឹងប្រតិបត្តិការក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម ថ្នាក់ក្រុង ស្រុក ដល់ឃុំ សង្កាត់ ។ លោកបានបន្តទៀតថា គ្រប់អ្នកពាក់ព័ន្ឋទាំងអស់ត្រូវឈរលើស្មារតីយោគយល់ សាមគ្គីភាព និងនាំមកនូវគំនិតថ្មី ទស្សនៈថ្មីដ៏សមស្របសម្រាប់អនាគត ដែលជាការផ្តួចផ្តើម និងសម្របសម្រួល សំដៅលើកកម្ពស់ សមត្ថភាព និងគុណភាពនៃប្រព័ន្ឋសុខាភិបាលទំនើប ធ្វើយ៉ាងណាឲ្យការអនុវត្តយុទ្ឋសាស្ត្រកម្មវិធីសុខាភិបាល នៅគ្រប់មូលដ្ឋានទទួលបានជោគជ័យ ដើម្បីជាប្រយោជន៍ជូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់គ្របដណ្តប់របស់ខ្លួន។

ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់នូវអនុសាសន៍ដែលបានលើកឡើងកន្លងមកទាំង១៩ចំណុច ដើមី្បធ្វើការជម្រុញនិងណែនាំដល់អាជ្ញាធរ និង គ្រូពេទ្យ ក្នុងការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព លើសេវាសុខាភិបាល ដោយកត្តាសុខភាពជាចំបងសម្រាប់យើងគ្រប់គ្នា ។ លោកស្រីក៏បានវាយតម្លៃខ្ពស់ទៅលើលទ្ធផលដែល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ទទួលបានដោយមានការចូលរួមគាំទ្រពីអាជ្ញាធរមូលដ្ឋាន បានធ្វើឲ្យសេវាសុខាភិបាលមានកំណើនឡើងនៅតាមមណ្ឌលសុខភាព ព្រមទាំងបានលើកផងដែរអំពីចំណុចវិជ្ជមាន និងអវិជ្ជមាន នៅតាមមណ្ឌលសុខភាពមួយចំនួនផងដែរ ។ ដើមី្បឲ្យក្លាយជាមណ្ឌលសុខភាពគំរូ គឺត្រូវចុះពិនិត្យ និងពង្រឹងការងារផ្តល់សេវាសារវ័ន្តនៅមណ្ឌលសុខភាព សំដៅធ្វើឲ្យបានកាន់តែល្អប្រសើរឡើង នូវការពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ក្នុងតំបន់គ្របដណ្តប់របស់មណ្ឌលសុខភាព និងធ្វើការណែនាំ និងលើកកម្ពស់ការយល់ដឹង សំដៅជំរុញ និងបង្កើនការចូលរួមការអនុវត្តការថែទាំសុខភាពបឋម នៅថ្នាក់ក្រោមជាតិ ព្រមទាំងគាំទ្រ និងពង្រឹង ដំណើរការនៃគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និង ដឹកនាំកិច្ចប្រជុំ ស្តីពី “ផែនការឆ្នាំ២០២៥ ដេីម្បីជម្រុញបង្កេីនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវាមណ្ឌលសុខភាព” នៅក្នុងខេត្តសៀមរាប ។

លោកស្រី និងក្រុមការងារបានចុះពិនិត្យ និងណែនាំជំរុញការកែលម្អមណ្ឌលសុខភាពចំនួន ៣៩កន្លែងជាមណ្ឌលសុខភាពគំរូ និង ៤១មណ្ឌលត្រូវធ្វើឲ្យបានល្អ និង ១៣មណ្ឌល ឲ្យទៅជាល្អបង្គួរនៅក្នុងខេត្តសៀមរាប ព្រមទាំងផ្សាភ្ជាប់ជាមួយសហគមន៍ឲ្យបានល្អទៀតផង ៕

ដោយ៖  គឿនវេត

The post ក្រសួងសុខាភិបាលស្នើពង្រឹង និងបន្តថែទាំសុខភាពបឋមជូនប្រជាជនឲ្យកាន់តែប្រសើរ appeared first on Kampuchea Thmey Daily.

លោកស្រី ឱ វណ្ណឌីន ណែនាំឱ្យពលរដ្ឋកាត់បន្ថយការសេពគ្រឿងស្រវឹង និងបញ្ឈប់ការជក់បារីគ្រប់ប្រភេទដើម្បីសុខភាព
រដ្ឋលេខាធិការក្រសួងសុខភិបាល លោកស្រី ឱ វណ្ណឌីន បានណែនាំដល់ពលរដ្ឋឱ្យកាត់បន្ថយការទទួលទានគ្រឿងស្រវឹង និងបញ្ឈប់ការជក់បារីគ្រប់ប្រភេទ រួមទាំងបារីអេឡិចត្រូនិចផង និងត្រូវមានការថែទាំងសុខភាពឱ្យបានល្អ។ នេះបើតាមផេកក្រសួងសុខភិបាល នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

រូបភាពពី ក្រសួងសុខាភិបាល

ការលើកឡើងនេះ ធ្វើឡើងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសលោកស្រីជាអធិបតីភាពក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្រាកពេទ្យនៃមណ្ឌលសុខភាពរវៀង នៅខេត្តព្រះវិហារ ដែលមានកម្ពស់១ជាន់​ មានបន្ទប់ចំនួន១៣ និងបន្ទប់ទឹកចំនួន៤ ហើយមានទីតាំងស្ថិតនៅ ក្នុងភូមិបាក់ក្ដោង ឃុំរបៀប ស្រុងរវៀង ខេត្តព្រះវិហារ។ អគារនេះ ជាអំណោយរបស់ប្រជាជនជប៉ុន តាមរយៈគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (Grassroot Human Security Project) រឺ KUSANONE នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ក្នុងពិធីសម្ពោធ លោកស្រី ឱ វណ្ណឌីន ណែនាំឱ្យចេះថែរក្សាសុខភាពផ្ទាល់ខ្លួន​ កុំរង់ចាំទាល់តែឈឺខ្លាំងទេីបទៅរកពេទ្យមេីល​។ លោកស្រីណែនាំឱ្យកាត់បន្ថយការប្រេីប្រាស់គ្រឿងស្រវឹង​ និងបញ្ឈប់ការជក់បារីគ្រប់ប្រភេទ​ រួមទាំងបារីអេឡិចត្រូនិចផង និងត្រូវចូលរួមកាត់បន្ថយនូវជំងឺមិនឆ្លង​ ដោយអនុវត្ត​ “តិចអំបិល​ តិចខ្លាញ់​ តិចស្ករ”។ លោកស្រីក៏បានចាត់ទុក​ “បុគ្គលម្នាក់​ គឺជាអ្នកអប់រំ​ និងជាអ្នកថែទាំសុខភាពផ្ទាល់ខ្លួន​ និងក្រុមគ្រួសារខ្លួនជាបឋមដ៏ល្អប្រសេីរ” ផងដែរ។

ជាមួយគ្នានេះ ក្រៅពីការណែនាំឱ្យពលរដ្ឋចេះគិតគូរពីសុខភាពខ្លួន ក្នុងពិធីសម្ពោធអគារមណ្ឌលសុខភាពរវៀង លោកស្រីរដ្ឋលេខាធិការ បានណែនាំឱ្យមានការចេះថែទាំអគារមណ្ឌលសុខភាព​ ត្រូវជួសជុលឱ្យបានទាន់ពេលវេលា​ ហេីយចំពោះអគារថ្មីនេះ​ ក៏ត្រូវថែរក្សាឱ្យនៅស្អាតបាតជាប្រចាំដូចគ្នា​។ បន្ថែមពីនេះ លោកស្រីថា មណ្ឌលសុខភាព​ ត្រូវមានអនាម័យល្អ​ និងលើកទឹកចិត្តបុគ្គលិកពេទ្យទាំងអស់ យកចិត្តទុកដាក់បម្រើអតិថិជនដោយភាពទន់ភ្លន់គ្រប់ពេលវេលា និងបង្កេីនចំណេះដឹង​ ចំណេះធ្វេី​។ មួយវិញទៀត អាជ្ញាធរខេត្ត​ ស្រុក​ ឃុំ​ ភូមិ​ និងបុគ្គលិកពេទ្យទាំងអស់​ ត្រូវសហការគ្នាជំរុញការអភិវឌ្ឍមណ្ឌលសុខភាពនៅទូទាំងខេត្ត​ ប្រែក្លាយទៅជាមណ្ឌលសុខភាពគំរូ​ដូចគ្នា។ នេះបើតាមផេកក្រសួង៕

The post លោកស្រី ឱ វណ្ណឌីន ណែនាំឱ្យពលរដ្ឋកាត់បន្ថយការសេពគ្រឿងស្រវឹង និងបញ្ឈប់ការជក់បារីគ្រប់ប្រភេទដើម្បីសុខភាព appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ផឹកស្រាបណ្តាលឱ្យប៉ះពាល់ថ្លើម លំពែង រលាកក្រពះពោះវៀន និងកើតជំងឺមហារីក
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា ការពិសារស្រាធ្វើឱ្យប៉ះពាល់ថ្លើម ខូចលំពែង រលាកក្រពះពោះវៀន និងកើតជំងឺមហារីកផ្សេងៗ។ លោកស្រីបានបញ្ជាក់បែបនេះ ក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ «ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង នៅព្រះរាជាណាចក្រកម្ពុជា» នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

លោកស្រីរដ្ឋលេខាធិការ បានឱ្យដឹងថា តាមការស្រាវជ្រាវ ដែលចេញផ្សាយដោយវិទ្យាស្ថានសុខភាពរបស់សហរដ្ឋអាមេរិក អ្នកដែលប្រើប្រាស់គ្រឿងស្រវឹងនឹងធ្វើឱ្យខូចខាតសិរីរាង្គថ្លើម ដែលមានមុខងារបន្សាបជាតិអេតាណុលមាននៅក្នុងស្រាបង្កទៅជាក្រិនថ្លើម ហើយវិវត្តទៅជាមហារីកថ្លើម។ លោកស្រីបន្តថា ក្នុងចំណោមនុស្សដែលពិសាគ្រឿងស្រវឹង១០០% មាន៤៨% ដែលកើតមានជំងឺថ្លើមទាំងនេះ ហើយក្នុងចំណោម៤៨% នេះនឹងវិវត្តទៅរកការស្លាប់៦៦.៥%។ ក្រៅពីប៉ះពាល់ថ្លើម ស្រាក៏បណ្តាលឱ្យខូចលំពែង២៦% រលាកក្រពះពោះវៀន ឬមហារីកក្រពះពោះវៀន១១% មហារីកមាត់ និងមហារីកបំពង់ក២៦% និងខូចបញ្ញាញាណដែលឈានទៅដល់កើតជំងឺឆ្កួតជ្រូក១៣% ព្រមទាំងជំងឺផ្សេងៗទៀត។

លើសពីនេះ ការផឹកស្រាបានបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរារចណ៍មានប្រមាណ២៧% បង្កឱ្យមានអំពើហិង្សា ៤៩.៥% និងធ្វើឱ្យមនុស្សញៀន។ ដូច្នេះការផឹកស្រា មិនមានផលចំណេញអ្វីនោះទេ មានតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សុខភាពមនុស្ស និងខាតបង់ទាំងថិវិកាថែមទៀត។ នេះបើតាម លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។

ជាមួយគ្នានេះដែរ លោកស្រី ក៏បានអំពាវនាវឱ្យអ្នកចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងអនុវត្តគោលការណ៍ ឆន្ទៈល្អ» ចូលរួមធ្វើអន្តរាគន៍ ផ្សព្វផ្សាយតាមគ្រប់រូបភាព ដើម្បីកាត់បន្ថយនូវការប្រើប្រាស់គ្រឿងស្រវឹងនេះ៕

ដោយ៖ គេន ម៉ាលិះ

The post មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ផឹកស្រាបណ្តាលឱ្យប៉ះពាល់ថ្លើម លំពែង រលាកក្រពះពោះវៀន និងកើតជំងឺមហារីក appeared first on Kampuchea Thmey Daily.

ជប៉ុន ប្រគល់គ្រឿងឥស្សរិយយសដល់អតីតអគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ត្រូវជាស្វាមីលោកស្រី ឱ វណ្ណឌីន
ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំពីធីប្រគល់គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវ​ឆ្នាំ២០២៤ជាផ្លូវការណ៍ ជូនដល់លោកបណ្ឌិត អ៊ុម រម្យណី អតីតអគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ដែលត្រូវជាស្វាមីរបស់លោកស្រី ឱ វណ្ណឌីន។

ក្នុងឱកាសនោះ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក UENO Atsushi បានអបអរសារទរជូនលោកបណ្ឌិត អ៊ុំ រម្យណី ក្នុងពេលទទួលបានគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ដែលប្រទេសជប៉ុនប្រគល់ជូនឥស្សរជនជនជាតិបរទេសសម្រាប់និទាឃរដូវឆ្នាំ២០២៤។

លោកទូតជប៉ុន អះអាងថា  គ្រឿងឥស្សរិយយសដែលជប៉ុនប្រគល់ជូនលោកបណ្ឌិត អ៊ុម រម្យណី នេះ គឺជាការទទួលស្គាល់នូវ ការរួមចំណែកដ៏ឆ្នើមរបស់លោកបណ្ឌិតក្នុងការជំរុញការផ្លាស់ប្តូរការសិក្សា និងការយល់ដឹងពីគ្នាទៅ វិញទៅមករវាងប្រទេសជប៉ុន និងកម្ពុជា កំឡុងពេលលោក អ៊ុម រម្យណីកាន់តំណែងជា អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC)។

​បើតាមលោកទូតជប៉ុនប្រចាំកម្ពុជាគឺ លោក បណ្ឌិត អ៊ុម រម្យណី គឺជានិស្សិតខ្មែរម្នាក់ ក្នុងចំណោមនិស្សិតខ្មែរឈានមុខគេដែលទទួលបានជោគជ័យជាប់អាហារូបករណ៍រដ្ឋាភិបាលជប៉ុនទៅសិក្សានៅប្រទេសជប៉ុនក្នុងឆ្នាំ១៩៩៣។

ផ្អែកលើកិច្ចការងាររវាងលោកបណ្ឌិត ជាមួយរដ្ឋាភិបាលជប៉ុននាពេលកន្លងមក លោកទូតជប៉ុន សម្ដែងការអរគុណម្ដងហើយម្ដងទៀតជូនបណ្ឌិត អ៊ុំ រម្យណី ដែលខិតខំបំពេញការងារ ជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជាក្នុងការជ្រើសរើសនិស្សិតពីកម្ពុជា ទៅសិក្សានៅប្រទេសជប៉ុនតាមរយៈអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ការសហការលើការរៀបចំវគ្គពន្យល់ជាច្រើនស្តីពី អាហារូបករណ៍រដ្ឋាភិបាលជប៉ុនដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ ក៏ដូចជារួមជាមួយ បុគ្គលិកនៅសាលាតិចណូ ក្នុងកិច្ចការធ្វើ បាឋកថាបន្ថែម សម្រាប់អ្នកដាក់ពាក្យអាហារូបករណ៍សិក្សានៅជប៉ុន។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានចាត់ទុកពិធីបំពាក់គ្រឿងឥស្សរិយយសនេះ គឺជា សក្ខីភាពដែលបញ្ជាក់ពីការចូលរួមចំណែកចំពោះបុព្វហេតុជាតិដ៏វិសេស ក្នុងការពង្រឹងចំណង មិត្តភាពទ្វេភាគីកម្ពុជា-ជប៉ុន តាមរយៈការជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការទំនាក់ទំនងវប្បធម៌ និងកិច្ចសហប្រតិបត្តិការអប់រំ។

លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអ​​ប់រំ បានទទួលស្គាល់ថា លោកបណ្ឌិត អ៊ុម រម្យណី ពិតជាបានខិតខំប្រឹងប្រែង និងមានឆន្ទៈដ៏វិសិដ្ឋ ក្នុងការចូល រួមចំណែកបម្រើជាតិ បម្រើប្រជាជនក្នុងតួនាទីជាស្ពាននៃការរឹតបន្តឹងចំណងមិត្តភាពជា ប្រពៃណីរវាងប្រទេសកម្ពុជា និងជប៉ុន ជាពិសេសលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរ វិស័យអប់រំ ដើម្បីជំរុញការស្វែងយល់ពីគ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ។

លោក ហង់ ជួនណារ៉ុន ក៏បានចាត់ទុកលោកបណ្ឌិត អ៊ុម រម្យណី  គឺជាវីរជនគំរូមួយរូបសម្រាប់ប្រទេសជាតិ ដែលបាននាំមកនូវកិត្តិយស និង មោទនភាពជូនជាតិមាតុភូមិ និងក្រុមគ្រួសារ តាមរយៈការបង្កើតសមិទ្ធផលស្នាដៃ ដែលមិន អាចកាត់ថ្លៃបានសម្រាប់អនាគតយុវជនជំនាន់ក្រោយ។

សម្រាប់លោកបណ្ឌិត អ៊ុម រម្យណី ដែលទទួលបានគ្រឿងឥស្សរិយយស បានអរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានប្រគល់ជូនលោក និងបានអរគុណដល់ភាគីជប៉ុនដែលផ្ដល់ការគាំទ្រដល់កម្ពុជា និងគាំទ្រចំពោះការងាររបស់លោក។

ជាក្ដីសង្ឃឹមទៅថ្ងៃខាងមុខ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បុង លោកទូតជប៉ុន បានដាក់ក្ដីរំពឹងថា លោកបណ្ឌិត អ៊ុម រម្យណី នឹងបន្តដឹកនាំជំរុញការផ្លាស់ប្តូរ ការ សិក្សា និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងកម្ពុជាបន្តទៀត។

នៅចំពោះមុខលោក ហង់ ជួនណារ៉ុន និងលោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកបណ្ឌិត អ៊ុម រម្យណី បានប្រកាសទទួលយកមេដាយនេះដោយស្មារតីទទួលខុសត្រូវយ៉ាងជ្រាលជ្រៅ និងប្តេជ្ញាចិត្តយ៉ាង មុតមាំថានឹងបន្តជំរុញនូវទំនាក់ទំនងជាវិជ្ជមានរវាងប្រជាជាតិទាំងពីរជាបន្តទៅទៀត។

គួរឱ្យដឹងថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ លោកបណ្ឌិត អ៊ុម រម្យណី ក៏ធ្លាប់ទទួលបានពានរង្វាន់ «JICA President Award» ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ប្រចាំប្រទេសកម្ពុជា (JICA) ៕

ដោយ៖ ង៉ិល ណារ៉ាត់

The post ជប៉ុន ប្រគល់គ្រឿងឥស្សរិយយសដល់អតីតអគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ត្រូវជាស្វាមីលោកស្រី ឱ វណ្ណឌីន appeared first on Kampuchea Thmey Daily.

លោកស្រី ឱ វណ្ណឌីន ណែនាំ៨ចំណុច ដើម្បីភាពល្អប្រសើរនៃមណ្ឌលសុខភាពខេត្តឧត្តរមានជ័យ
លោកស្រី ឱ វណ្ណឌីន បានទៅឧត្ដរមានជ័យបំពេញបេសកកម្មការងារចាប់ពីថ្ងៃទី១៧ ដល់ទី១៩ ខែកក្កដា ឆ្នាំ២០២៤ និងចុះពិនិត្យមណ្ឌលសុខភាព៦កន្លែង រួមទាំងផ្តល់ការណែនាំ៨ចំណុចដើម្បីពង្រឹងសេវាសុខាភិបាលនៅមណ្ឌលសុខភាពខេត្តឧត្តមានជ័យ។ នេះបើតាមការឱ្យលើបណ្តាញហ្វេសប៊ុកលោកស្រី ថ្ងៃទី២០ ខែកក្កដា។​

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ខេត្តឧត្តរមានជ័យ គឺជាខេត្តទី១៣ នៃដំណើរបេសកកម្មការងារជំរុញ និងពង្រឹងការអនុវត្តស្ដង់ដានៃការទទួលស្គាល់គុណភាពសេវាសុខាភិបាលនៅកម្រិតមណ្ឌលសុខភាព។ ចំពោះ មណ្ឌលសុខភាពទាំង ៦កន្លែងនៅក្នុងខេត្តឧត្ដរមានជ័យ ដែលលោកស្រីបានចុះពិនិត្យ រួមមាន មណ្ឌលសុខភាពត្រពាំងប្រសាទ ត្រពាំងប្រិយ៍ គោកភ្លុក ឈូក គោកមន និងមណ្ឌលសុខភាពសំរោង។ ក្នុងឱកាសនេះ លោកស្រីបានចុះពិនិត្យមណ្ឌលសុខភាពចំនួន ៦កន្លែង និងដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខេត្តទទួលបន្ទុកវិស័យសុខាភិបាល ដើម្បីបន្តជំរុញការធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាមណ្ឌលសុខភាព រួមទាំងជំរុញបង្កើនការថែទាំសុខភាពបឋមនៅក្នុងខេត្តនេះផងដែរ។

តាមរយៈកិច្ចប្រជុំក្នុងបេសកកម្មនេះ លោកស្រី ឱ វណ្ណឌីន បានផ្ដល់អនុសាសន៍ណែនាំ និងសំណូមពរដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ នូវចំណុចសំខាន់ៗ ៨ចំណុចដូចជា៖

១.មណ្ឌលសុខភាពត្រូវបង្កើតភាពជិតស្និតជាមួយសហគមន៍តាមរយៈការបង្កើតជាក្រុមតេឡេក្រាមជាមួយអ្នកជំងឺ ចាប់ផ្ដើមពីក្រុមស្ត្រីមានផ្ទៃពោះ អ្នកជំងឺទឹកនោមផ្អែម និងអ្នកជំងឺលើសសម្ពាធឈាមដើម្បីផ្ដល់ការក្រើនរំលឹកការមកទទួលសេវាជាទៀងទាត់តាមការណាត់។ ទី២. ប្រធានមណ្ឌលសុខភាពត្រូវរក្សានូវភាពស្អាតបាតចំពោះបរិស្ថានក្នុង និងក្រៅមណ្ឌលសុខភាព និងត្រូវបន្តការធ្វើបដិសណ្ឋារកិច្ចល្អចំពោះប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ៣.មណ្ឌលសុខភាពត្រូវរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុមការងារខ្លួនឱ្យបាន ២សប្ដាហ៍ម្ដង និងត្រូវបង្កើនគំនិតនវានុវត្ត រួមមានការធ្វើសមាហរណកម្មការងារពេលចុះមូលដ្ឋាន (ឧទាហរណ៍៖​ ផ្ដល់សេវា ការអប់រំសុខភាព និងការចុះចាក់ថ្នាំបង្ការ) ការចែករំលែកចំណេះដឹង​ រួមទាំងត្រូវស្វ័យសិក្សារៀនសូត្រតាមសៀវភៅបច្ចេកទេសដែលបានផ្តល់ជូន។

ទី៤.លោកស្រីបានសំណូមពរដល់រដ្ឋបាលខេត្ត និងមន្ទីរសារព័ត៌មានខេត្ត ចូលរួមផ្សព្វផ្សាយសារអប់រំសុខភាព រួមមានការចាក់ផ្សាយ និងការដាក់ផ្ទាំងប៉ាណូសារអប់រំសុខភាពតាមច្រកចេញចូលខេត្ត ទីផ្សារ សាលារៀន ទីប្រជុំជន និងការផលិតសារអប់រំសុខភាព​ “តិចអំបិល តិចខ្លាញ់ តិចស្ករ” រួមទាំងណែនាំឱ្យមានការដាក់តាំងនៅលើតុពិសារអាហារតាមអាហារដ្ឋាន​ និងភោជនីយដ្ឋាននានា។ ៥.តាមរយៈរដ្ឋបាលស្រុក បានសំណូមពរដល់មេឃុំ និងចៅសង្កាត់ បន្តដឹកនាំគណៈកម្មការទ្រទ្រង់មណ្ឌលសុខភាពឱ្យបានមាំទាំ ដោយរៀបចំកិច្ចប្រជុំជាទៀងទាត់ និងឲ្យបានយ៉ាងតិច ១ដងក្នុងមួយខែ ដោយមានប្រធានបទ របៀបវារៈ និងរបាយការណ៍ប្រជុំ។ ៦.តាមរយៈរដ្ឋបាលស្រុក បានសំណូមជំរុញដល់មេឃុំ និងចៅសង្កាត់ បង្កើនកិច្ចសហការជាមួយមណ្ឌលសុខភាព ពិភាក្សា កំណត់ផែនការសកម្មភាពអភិវឌ្ឍមណ្ឌលសុខភាព និងផែនការជំរុញបង្កើនការថែទាំសុខភាពបឋមជាអាទិភាពដែលត្រូវអនុវត្តរួមគ្នា ដាក់​បញ្ជូលទៅក្នុងផែនការបីឆ្នាំរំកិលរបស់ឃុំនៅឆ្នាំជាបន្តទៀត។

ទី៧.ស្នើដល់រដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត​ ដឹកនាំជំរុញការចូលរួមពីដៃគូសុខាភិបាល ដើម្បីកៀគរធនធាន និងសូមដឹកនាំក្រុមការងារអន្តរវិស័យ​ ជាមួយបុគ្គលិកបង្គោល​ (Trainer) ចំនួន​ ៣នាក់​ ដែលបានបណ្តុះបណ្តាលរួចហើយ​ធ្វើ​ assessment PHC-BIF ក្នុងខេត្តរបស់ខ្លួន​ និងយកជាមូលដ្ឋានសម្រាប់រៀបចំធ្វើផែនការសកម្មភាព PHC-BIF​ ឆ្នាំ២០២៥ ឱ្យបានជាក់លាក់ ផ្អែកតាមចំណុចស្នូលទាំង ៦​ ដែលមាននៅក្នុងសៀវភៅ​ PHC-BIF ដែលបានប្រគល់ជូន។ ទី៨ សូមរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត​ ជំរុញដំណើរការជាប្រក្រតីនូវក្រុមការងារអន្តរវិស័យជំរុញបង្កើនការថែទាំសុខភាពបឋមថ្នាក់ខេត្តដែលបានបង្កើតរួចហើយ​ រួមមានការរៀបចំកិច្ចប្រជុំជាទៀងទាត់ ការដាក់ចេញនូវផែនការសកម្មភាព តាមដានការអនុវត្ត និងការធ្វើរបាយការណ៍​ ដូចបានណែនាំពីថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២៤​ ជាដើម៕

The post លោកស្រី ឱ វណ្ណឌីន ណែនាំ៨ចំណុច ដើម្បីភាពល្អប្រសើរនៃមណ្ឌលសុខភាពខេត្តឧត្តរមានជ័យ appeared first on Kampuchea Thmey Daily.

ថែសុខភាព ខណៈការប្រែប្រួលអាកាសធាតុឡើងដល់ ៤៦​ អង្សាសេ​ មិនធ្លាប់មាននៅកម្ពុជា​
វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឱ្យដឹង នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នេះថា នៅកម្ពុជាពេលនេះ​ គឺអាកាសធាតុបានប្រែទៅជាក្តៅបំផុតមិនធ្លាប់មានពីមុន និងសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់លេីសុខភាព​ ដែលអាចនឹងមានការដួលសន្លប់​ ឬលេះលាស់ដោយខ្វះជាតិទឹកក្នុងខ្លួនជាដេីម។

វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបង្ហាញថា ការប្រែប្រួលអាកាសធាតុ​នាពេលនេះ​ គឺជាការពិត​ហេីយ ខណៈកំដៅបានកេីនឡេីងអាចដល់​ ៤៦​ អង្សាសេ​ ដោយលោស្រីស្នេីសូមឱ្យប្រជាពលរដ្ឋ​ យកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសុខភាពផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយជូនសាធារណជនរួចហេីយ​ ដែលអាចស្វែងរកមេីលបានតាមទំព័រហ្វេសប៊ុករបស់ក្រសួងបាន។

វេជ្ជបណ្ឌិត ឱ វណ្ណឌីន លើកឡើងថា អ្វីដែលសំខាន់នៅពេលនេះ​ គឺមិនត្រូវស្ថិតនៅក្រោមពន្លឺថ្ងៃក្តៅខ្លាំងនេះក្នុងរយៈពេលយូរពេក​ ដែលនាំឱ្យរលាកស្បែក​ បែកញេីសខ្លាំងពេកធ្វេីឱ្យខ្វះជាតិទឹកក្នុងខ្លួន​ សរីរាង្គកាយមិនអាចទ្រាំទ្របានដែលអាចឱ្យលេះលាស់​ ដង្ហក់​ ឬដួលសន្លប់​ ហេីយគាំងបេះដូងស្លាប់ជាដេីម។ ត្រូវរកទីតាំងម្លប់ជ្រក​ បេីនៅក្រៅផ្ទះ​ ឬអគារ​ រកកន្សែង​ ឬក្រម៉ាជ្រលក់ទឹកគ្រប់ដណ្តប់ខ្លួន​ ឧស្សាហ៍បាញ់ទឹកនៅជុំវិញខ្លួន​ ពិសាទឹកស្អាតឱ្យបានគ្រប់គ្រាន់ពី​ ២-៣ លីត្រក្នុងមួយថ្ងៃ​។

វេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់បន្ថែមថា សូមកុំពិសាភេសជ្ជៈផ្អែមដែលធ្វេីឱ្យកំដៅខ្លួនបុគ្គលកេីនថែមក្នុងពេលដែលក្តៅខ្លាំងនេះ​ និងត្រូវប្រេីសម្លៀកបំពាក់ស្រាលស្តេីង​ ដៃវែង​ ពាក់មួកការពារកំដៅថ្ងៃ​ អាចប្រេីឡូស្យុងការពារកំដៅថ្ងៃ​ ឬប្រេីឆ័ត្របាំងកំដៅថ្ងៃ។ បេីនៅក្នុងផ្ទះ​ ឬអគារ​ អាចប្រេីកង្ហា​ ឬម៉ាស៊ីនត្រជាក់​ កាត់បន្ថយកំដៅ។ ចៀសវាងការបរិភោគផ្អែមពេក​ ប្រៃពេក​ ឬខ្លាញ់ពេក​៕

The post ថែសុខភាព ខណៈការប្រែប្រួលអាកាសធាតុឡើងដល់  ៤៦​ អង្សាសេ​ មិនធ្លាប់មាននៅកម្ពុជា​ appeared first on Kampuchea Thmey Daily.

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញឱ្យតាមមណ្ឌលសុខភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានទំនុកចិត្តមកលើកមន្ត្រីសុខាភិបាល។ លោកស្រីលើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរសុខាភិបាលខេត្ត។

លោកស្រី បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ធ្វើយ៉ាងណាចាប់ឱ្យបាននូវតម្រូវការរបស់ប្រជាពលរដ្ឋ ត្រូវពង្រឹងវិស័យសុខាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ ខណៈការអប់រំសុខភាព គឺជាចំណុចស្នូលក្នុងការអភិវឌ្ឍវិស័យសុខាភិបាល ព្រោះការងារអប់រំ មានសារសំខាន់ណាស់ក្នុងវិស័យសុខាភិបាល ជាអាទិភាពទី ១ (ការចាក់ថ្នាំបង្ការ ការថែទាំមុន និងក្រោយសម្រាល ការពិនិត្យពិគ្រោះជំងឺក្រៅ) សម្រាប់សេវានៅមណ្ឌលសុខភាព។

លោកស្រី ឱ វណ្ណឌីន បន្តថា ពេទ្យធ្វើការងារទេវតា តែពេទ្យមិនមែនជាទេវតាទេ មានន័យថា ក្នុងនាមជាពេទ្យ ប៉ុន្តែ គ្រូពេទ្យ មិនអាចជប់ជីវិតអ្នកដែលជិតស្លាប់ ឬស្លាប់ឱ្យរស់ឡើងវិញបានទេ តែ គ្រូពេទ្យ មានតួនាទីជួយសង្គ្រោះជីវិតមនុស្សដែលមានជំងឺធ្ងន់ឱ្យមកធូរស្រាលវិញ។ ដូច្នេះ ត្រូវពង្រឹង និងអប់រំ ព្រមទាំងផ្លាស់ប្តូរឥរិយាបទណាដែលមិនល្អ ដែលធ្វើឲ្យប៉ះពាល់ដល់គុណភាពសេវារបស់គ្រូពេទ្យ ហើយទទួលបាននូវការជឿទុកចិត្តពីប្រជាពលរដ្ឋ។

ចំណែក លោកវេជ្ជបណ្ឌិត គីម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាមថ្លែងថា បច្ចុប្បន្ន មន្ទីរសុខាភិបាល កំពុងខិតខំពង្រឹងគ្រប់សកម្មភាពក្នុងវិស័យសុខាភិបាល គោលបំណង លើកកម្ពស់គុណភាពសេវាឱ្យកាន់តែមានប្រសិទ្ធភាពតាមកម្មវិធីជាអាទិភាពរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ យកចិត្តទុកដាក់លើការផ្តល់សេវាថែទាំសុខភាពបឋមនៅតាមមណ្ឌលសុខភាព និងសហគមន៍ ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម បេះដូងជាដើម។  ការលើកកម្ពស់សុខភាព មាតា ទារក និងអាហារូបបត្ថម្ភកុមារ ការបង្ការ និងគ្រប់គ្រងជំងឺឆ្លង ការផ្តល់សេវាថែទាំសុខភាពនៅមន្ទីរពេទ្យបង្អែក ការកែលំអរសោភ័ណ្ឌភាពនៅតាមមូលដ្ឋានសុខាភិបាល ពង្រឹងវិន័យការងារ ការគោរពក្របសីលធ៌មវិជ្ជាជីវៈ រួមទាំង ផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋអោយបានជាប្រចាំ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីជំរុញអោយវិស័យសុខាភិបាល នៅក្នុងខេត្តកាន់តែមានការរីកចំរើនស្របតាមសភាពការណ៍កំណែទម្រង់ថ្មី នៃរាជរដ្ឋាភិបាលអាណត្តិទី ៧នេះ៕

អត្ថបទ និង រូបភាព ៖ ឡេក  ចាន់ពេជ្រ

The post លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ appeared first on Kampuchea Thmey Daily.

អប់រំដើម្បីសុខភាពល្អ និងសុខភាពល្អដើម្បីរស់នៅបានយូរអង្វែង
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នេះ​ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំស្ដីពី ការងារអបរំសុខភាព ដេីម្បីលើកកម្ពស់សុខភាព ដែលបានប្រព្រឹត្តទៅនៅមជ្ឃមណ្ឌលជាតិលើកកម្ពស់សុខភាព។

កិច្ចប្រជុំនេះ មានគោលបំណង ពិនិត្យ​ និងពិភាក្សាលេីកិច្ចការដែលត្រូវរៀបចំជាផែនការសកម្មភាព និងបច្ចុប្បន្នភាពការងារអប់រំសុខភាពដេីម្បីលើកកម្ពស់សុខភាពតាមសហគមន៍​ ដោយផ្តេីមចេញពីខ្លួនយេីង។

កិច្ចប្រជុំនេះត្រូវបានចូលរួមដោយមានមន្ត្រី​ និងបុគ្គលិកតំណាងពី អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានការពារសុខភាព នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម មជ្ឈមណ្ឌលជាតិកំចាត់របេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត រួមទាំងតំណាងអង្គការដៃគូ ដូចជា អង្គការយូនីសេហ្វ​ អង្គការ​ CHAI. អង្គការ​ GIZ អង្គការ​ PSI អង្គការ​ RACHA អង្គការផ្សេងទៀតដែលមិនបានរៀបរាប់ឈ្មោះនៅទីនេះ។

The post អប់រំដើម្បីសុខភាពល្អ និងសុខភាពល្អដើម្បីរស់នៅបានយូរអង្វែង appeared first on Kampuchea Thmey Daily.