ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញឱ្យតាមមណ្ឌលសុខភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានទំនុកចិត្តមកលើកមន្ត្រីសុខាភិបាល។ លោកស្រីលើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរសុខាភិបាលខេត្ត។

លោកស្រី បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ធ្វើយ៉ាងណាចាប់ឱ្យបាននូវតម្រូវការរបស់ប្រជាពលរដ្ឋ ត្រូវពង្រឹងវិស័យសុខាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ ខណៈការអប់រំសុខភាព គឺជាចំណុចស្នូលក្នុងការអភិវឌ្ឍវិស័យសុខាភិបាល ព្រោះការងារអប់រំ មានសារសំខាន់ណាស់ក្នុងវិស័យសុខាភិបាល ជាអាទិភាពទី ១ (ការចាក់ថ្នាំបង្ការ ការថែទាំមុន និងក្រោយសម្រាល ការពិនិត្យពិគ្រោះជំងឺក្រៅ) សម្រាប់សេវានៅមណ្ឌលសុខភាព។

លោកស្រី ឱ វណ្ណឌីន បន្តថា ពេទ្យធ្វើការងារទេវតា តែពេទ្យមិនមែនជាទេវតាទេ មានន័យថា ក្នុងនាមជាពេទ្យ ប៉ុន្តែ គ្រូពេទ្យ មិនអាចជប់ជីវិតអ្នកដែលជិតស្លាប់ ឬស្លាប់ឱ្យរស់ឡើងវិញបានទេ តែ គ្រូពេទ្យ មានតួនាទីជួយសង្គ្រោះជីវិតមនុស្សដែលមានជំងឺធ្ងន់ឱ្យមកធូរស្រាលវិញ។ ដូច្នេះ ត្រូវពង្រឹង និងអប់រំ ព្រមទាំងផ្លាស់ប្តូរឥរិយាបទណាដែលមិនល្អ ដែលធ្វើឲ្យប៉ះពាល់ដល់គុណភាពសេវារបស់គ្រូពេទ្យ ហើយទទួលបាននូវការជឿទុកចិត្តពីប្រជាពលរដ្ឋ។

ចំណែក លោកវេជ្ជបណ្ឌិត គីម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាមថ្លែងថា បច្ចុប្បន្ន មន្ទីរសុខាភិបាល កំពុងខិតខំពង្រឹងគ្រប់សកម្មភាពក្នុងវិស័យសុខាភិបាល គោលបំណង លើកកម្ពស់គុណភាពសេវាឱ្យកាន់តែមានប្រសិទ្ធភាពតាមកម្មវិធីជាអាទិភាពរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ យកចិត្តទុកដាក់លើការផ្តល់សេវាថែទាំសុខភាពបឋមនៅតាមមណ្ឌលសុខភាព និងសហគមន៍ ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម បេះដូងជាដើម។ ការលើកកម្ពស់សុខភាព មាតា ទារក និងអាហារូបបត្ថម្ភកុមារ ការបង្ការ និងគ្រប់គ្រងជំងឺឆ្លង ការផ្តល់សេវាថែទាំសុខភាពនៅមន្ទីរពេទ្យបង្អែក ការកែលំអរសោភ័ណ្ឌភាពនៅតាមមូលដ្ឋានសុខាភិបាល ពង្រឹងវិន័យការងារ ការគោរពក្របសីលធ៌មវិជ្ជាជីវៈ រួមទាំង ផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋអោយបានជាប្រចាំ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីជំរុញអោយវិស័យសុខាភិបាល នៅក្នុងខេត្តកាន់តែមានការរីកចំរើនស្របតាមសភាពការណ៍កំណែទម្រង់ថ្មី នៃរាជរដ្ឋាភិបាលអាណត្តិទី ៧នេះ៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


