Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលស្នើពង្រឹង និងបន្តថែទាំសុខភាពបឋមជូនប្រជាជនឲ្យកាន់តែប្រសើរ

បានផុស

នៅ

ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តផែនការនៃការកែលម្អមណ្ឌលសុខភាព និងការងារជំរុញ ការថែទាំសុខភាពបឋម នៅខេត្តសៀមរាប នាថ្ងៃទី០៥ខែមិថុនឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅសាលាប្រជុំមន្ទីរពេទ្យជ័យវរ័្មន្តទី៧(មន្ទីរពេទ្យគន្ធបុប្ភា) ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ការផ្តល់សេវាសុខភាពក្នុងការពិនិត្យ ពិគ្រោះ ថែទាំ ព្យាបាលជំងឺ រួមមានមន្ទីរពេទ្យបង្អែកខេត្តផ្តល់សេវាបង្គ្រប់កម្រិត៣ មន្ទីរពេទ្យបង្អែកស្រុក ផ្តល់សេវា បង្គ្រប់កម្រិត២ ចំនួន៤កន្លែង មន្ទីរពេទ្យបង្អែកស្រុកផ្តល់សេវាបង្គ្រប់កម្រិត១ចំនួន០១កន្លែង មណ្ឌលសុខភាព ចំនួន៩៣ និងប៉ុស្តិ៍សុខភាព ចំនួន០២កន្លែង ជាមួយនឹងគ្រែសម្រាកព្យាបាលជម្ងឺចំនួន ៧០៣គ្រែ និងនៅមាន មន្ទីរពេទ្យធំៗចំនួនបីទៀត គឺមន្ទីរពេទ្យជ័យវរ្ម័នទី៧ មានគ្រែ សម្រាកព្យាបាល ចំនួន ១ ១២៩ គ្រែ មន្ទីរពេទ្យ កុមារអង្គរ មានចំនួន ១០០គ្រែ និងមន្ទីរពេទ្យយោធ ភូមិភាគ៤ ចំនួន៥០គ្រែ និងសេវាឯកជន ដែលមានច្បាប់ អនុញ្ញាត៨៨៥កន្លែង បាននិងកំពុងផ្តល់សេវា ពិនិត្យពិគ្រោះ ព្យាបាលជំងឺយ៉ាងសកម្ម ជូនប្រជាជន។

ទន្ទឹមនោះ លោក នាក់ ណេរ៉ុន បានអំពាវនាវដល់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការសុខាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តយកចិត្តទុកដាក់ត្រួតពិនិត្យស្ថានភាពជាក់ស្តែង ដោយផ្សព្វផ្សាយឲ្យមានការបង្កើតក្រុមការងារគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌ ជម្រុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា ឲ្យបានគ្រប់ក្រុង ស្រុកទាំង១៣ ព្រមទាំងចាត់វិធានការ ពង្រឹងការអនុវត្តទៅតាមគោលនយោបាយ និងសេចក្តី ណែនាំ នានារបស់ក្រសួងសុខាភិបាល និងរៀបចំផែនការសកម្មភាព ទៅតាមគោលការណ៍ណែនាំការថែទាំសុខភាពបឋម ទៅក្នុងផែនការ វិនិយោគ ៣ឆ្នាំរំកិលលសម្រាប់ឃុំ សង្កាត់ ។ សហការតាមដាន និងពង្រឹងការអនុវត្តការថែទាំសុខភាពបឋម និងវាយតម្លៃផែនការ សកម្មភាព និងយុទ្ធសាស្ត្រជាតិ ស្តីពីការពង្រឹងប្រតិបត្តិការក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម ថ្នាក់ក្រុង ស្រុក ដល់ឃុំ សង្កាត់ ។ លោកបានបន្តទៀតថា គ្រប់អ្នកពាក់ព័ន្ឋទាំងអស់ត្រូវឈរលើស្មារតីយោគយល់ សាមគ្គីភាព និងនាំមកនូវគំនិតថ្មី ទស្សនៈថ្មីដ៏សមស្របសម្រាប់អនាគត ដែលជាការផ្តួចផ្តើម និងសម្របសម្រួល សំដៅលើកកម្ពស់ សមត្ថភាព និងគុណភាពនៃប្រព័ន្ឋសុខាភិបាលទំនើប ធ្វើយ៉ាងណាឲ្យការអនុវត្តយុទ្ឋសាស្ត្រកម្មវិធីសុខាភិបាល នៅគ្រប់មូលដ្ឋានទទួលបានជោគជ័យ ដើម្បីជាប្រយោជន៍ជូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់គ្របដណ្តប់របស់ខ្លួន។

ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់នូវអនុសាសន៍ដែលបានលើកឡើងកន្លងមកទាំង១៩ចំណុច ដើមី្បធ្វើការជម្រុញនិងណែនាំដល់អាជ្ញាធរ និង គ្រូពេទ្យ ក្នុងការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព លើសេវាសុខាភិបាល ដោយកត្តាសុខភាពជាចំបងសម្រាប់យើងគ្រប់គ្នា ។ លោកស្រីក៏បានវាយតម្លៃខ្ពស់ទៅលើលទ្ធផលដែល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ទទួលបានដោយមានការចូលរួមគាំទ្រពីអាជ្ញាធរមូលដ្ឋាន បានធ្វើឲ្យសេវាសុខាភិបាលមានកំណើនឡើងនៅតាមមណ្ឌលសុខភាព ព្រមទាំងបានលើកផងដែរអំពីចំណុចវិជ្ជមាន និងអវិជ្ជមាន នៅតាមមណ្ឌលសុខភាពមួយចំនួនផងដែរ ។ ដើមី្បឲ្យក្លាយជាមណ្ឌលសុខភាពគំរូ គឺត្រូវចុះពិនិត្យ និងពង្រឹងការងារផ្តល់សេវាសារវ័ន្តនៅមណ្ឌលសុខភាព សំដៅធ្វើឲ្យបានកាន់តែល្អប្រសើរឡើង នូវការពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ក្នុងតំបន់គ្របដណ្តប់របស់មណ្ឌលសុខភាព និងធ្វើការណែនាំ និងលើកកម្ពស់ការយល់ដឹង សំដៅជំរុញ និងបង្កើនការចូលរួមការអនុវត្តការថែទាំសុខភាពបឋម នៅថ្នាក់ក្រោមជាតិ ព្រមទាំងគាំទ្រ និងពង្រឹង ដំណើរការនៃគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និង ដឹកនាំកិច្ចប្រជុំ ស្តីពី “ផែនការឆ្នាំ២០២៥ ដេីម្បីជម្រុញបង្កេីនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវាមណ្ឌលសុខភាព” នៅក្នុងខេត្តសៀមរាប ។ 

លោកស្រី និងក្រុមការងារបានចុះពិនិត្យ និងណែនាំជំរុញការកែលម្អមណ្ឌលសុខភាពចំនួន ៣៩កន្លែងជាមណ្ឌលសុខភាពគំរូ និង ៤១មណ្ឌលត្រូវធ្វើឲ្យបានល្អ និង ១៣មណ្ឌល ឲ្យទៅជាល្អបង្គួរនៅក្នុងខេត្តសៀមរាប ព្រមទាំងផ្សាភ្ជាប់ជាមួយសហគមន៍ឲ្យបានល្អទៀតផង ៕

ដោយ៖  គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម