ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ផឹកស្រាបណ្តាលឱ្យប៉ះពាល់ថ្លើម លំពែង រលាកក្រពះពោះវៀន និងកើតជំងឺមហារីក
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា ការពិសារស្រាធ្វើឱ្យប៉ះពាល់ថ្លើម ខូចលំពែង រលាកក្រពះពោះវៀន និងកើតជំងឺមហារីកផ្សេងៗ។ លោកស្រីបានបញ្ជាក់បែបនេះ ក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ «ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង នៅព្រះរាជាណាចក្រកម្ពុជា» នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

លោកស្រីរដ្ឋលេខាធិការ បានឱ្យដឹងថា តាមការស្រាវជ្រាវ ដែលចេញផ្សាយដោយវិទ្យាស្ថានសុខភាពរបស់សហរដ្ឋអាមេរិក អ្នកដែលប្រើប្រាស់គ្រឿងស្រវឹងនឹងធ្វើឱ្យខូចខាតសិរីរាង្គថ្លើម ដែលមានមុខងារបន្សាបជាតិអេតាណុលមាននៅក្នុងស្រាបង្កទៅជាក្រិនថ្លើម ហើយវិវត្តទៅជាមហារីកថ្លើម។ លោកស្រីបន្តថា ក្នុងចំណោមនុស្សដែលពិសាគ្រឿងស្រវឹង១០០% មាន៤៨% ដែលកើតមានជំងឺថ្លើមទាំងនេះ ហើយក្នុងចំណោម៤៨% នេះនឹងវិវត្តទៅរកការស្លាប់៦៦.៥%។ ក្រៅពីប៉ះពាល់ថ្លើម ស្រាក៏បណ្តាលឱ្យខូចលំពែង២៦% រលាកក្រពះពោះវៀន ឬមហារីកក្រពះពោះវៀន១១% មហារីកមាត់ និងមហារីកបំពង់ក២៦% និងខូចបញ្ញាញាណដែលឈានទៅដល់កើតជំងឺឆ្កួតជ្រូក១៣% ព្រមទាំងជំងឺផ្សេងៗទៀត។
លើសពីនេះ ការផឹកស្រាបានបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរារចណ៍មានប្រមាណ២៧% បង្កឱ្យមានអំពើហិង្សា ៤៩.៥% និងធ្វើឱ្យមនុស្សញៀន។ ដូច្នេះការផឹកស្រា មិនមានផលចំណេញអ្វីនោះទេ មានតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សុខភាពមនុស្ស និងខាតបង់ទាំងថិវិកាថែមទៀត។ នេះបើតាម លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។

ជាមួយគ្នានេះដែរ លោកស្រី ក៏បានអំពាវនាវឱ្យអ្នកចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងអនុវត្តគោលការណ៍ ឆន្ទៈល្អ» ចូលរួមធ្វើអន្តរាគន៍ ផ្សព្វផ្សាយតាមគ្រប់រូបភាព ដើម្បីកាត់បន្ថយនូវការប្រើប្រាស់គ្រឿងស្រវឹងនេះ៕
ដោយ៖ គេន ម៉ាលិះ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


