Connect with us

សុខភាព

អប់រំដើម្បីសុខភាពល្អ និងសុខភាពល្អដើម្បីរស់នៅបានយូរអង្វែង

បានផុស

នៅ

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នេះ​ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំស្ដីពី ការងារអបរំសុខភាព ដេីម្បីលើកកម្ពស់សុខភាព ដែលបានប្រព្រឹត្តទៅនៅមជ្ឃមណ្ឌលជាតិលើកកម្ពស់សុខភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ មានគោលបំណង ពិនិត្យ​ និងពិភាក្សាលេីកិច្ចការដែលត្រូវរៀបចំជាផែនការសកម្មភាព និងបច្ចុប្បន្នភាពការងារអប់រំសុខភាពដេីម្បីលើកកម្ពស់សុខភាពតាមសហគមន៍​ ដោយផ្តេីមចេញពីខ្លួនយេីង។

កិច្ចប្រជុំនេះត្រូវបានចូលរួមដោយមានមន្ត្រី​ និងបុគ្គលិកតំណាងពី អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានការពារសុខភាព នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម មជ្ឈមណ្ឌលជាតិកំចាត់របេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត រួមទាំងតំណាងអង្គការដៃគូ ដូចជា អង្គការយូនីសេហ្វ​ អង្គការ​ CHAI. អង្គការ​ GIZ អង្គការ​ PSI អង្គការ​ RACHA អង្គការផ្សេងទៀតដែលមិនបានរៀបរាប់ឈ្មោះនៅទីនេះ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម