លោកស្រី Nancy Pelosi Archives - Kampuchea Thmey Daily

លោកស្រី Pelosi ប្រកាសឈប់ប្រកបអាជីពនយោបាយ ក្រោយប្រឡូកអស់ជាង ៤០ ឆ្នាំ
តាមការផ្សាយពី BCC នាថ្ងៃទី ៦ ខែតុលា (ម៉ោងក្នុងស្រុក) លោកស្រី Nancy Pelosi បានប្រកាសនៅក្នុងសុន្ទរកថាវីដេអូមួយទៅកាន់អ្នកបោះឆ្នោតនៅក្នុងស្រុក San Francisco រដ្ឋ California ថា នឹងមិនឈរឈ្មោះក្នុងការបោះឆ្នោតសភាដែលប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំក្រោយទេ។ បន្ទាប់ពីចូលប្រឡូកក្នុងឆាកនយោបាយនៅឆ្នាំ ១៩៨៧ គាត់ត្រៀមខ្លួនបញ្ចប់អាជីពនីតិបញ្ញត្តិរយៈពេល ៤០ ឆ្នាំ នៅពេលដែលអាណត្តិផុតកំណត់នៅខែមករា ឆ្នាំ ២០២៧។

រូបភាព៖Getty Images

ក្នុងការប្រកាសចូលនិវត្តន៍របស់ Pelosi ស្របពេលដែលលោកស្រីបានប្រកាសដែរថា «នេះជាអ្វីដែលខ្ញុំចង់និយាយទៅកាន់ទីក្រុងដែលខ្ញុំស្រឡាញ់។ San Francisco អ្នកត្រូវតែដឹងពីអំណាចរបស់អ្នក យើងបានបង្កើតប្រវត្តិសាស្ត្រ យើងបានរីកចម្រើន ហើយយើងតែងតែដឹកនាំទៅមុខ។ ឥឡូវនេះ យើងត្រូវតែបន្តលើផ្លូវនោះដោយចូលរួមយ៉ាងសកម្មក្នុងលទ្ធិប្រជាធិបតេយ្យ និងបន្តការតស៊ូដើម្បីការពារឧត្តមគតិអាមេរិកដែលយើងស្រឡាញ់»។

លោកស្រី Pelosi គឺជាស្ត្រីដំបូង និងជាស្ត្រីតែម្នាក់គត់ដែលបម្រើការជាប្រធានសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក។ គាត់ត្រូវបានគេចាត់ទុកថាជាឥស្សរជននិមិត្តរូបម្នាក់ដែលបានទម្លុះពិដានកញ្ចក់ ដើម្បីឈានដល់ចំណាត់ថ្នាក់កំពូលនៅក្នុងពិភពនយោបាយអាមេរិក ដែលគ្របដណ្ដប់ដោយបុរសៗ។

គាត់ត្រូវបានជ្រើសរើសជាមេដឹកនាំសភាតំណាងរាស្ត្រប្រជាធិបតេយ្យក្នុងឆ្នាំ ២០០៣ ដោយបានដឹកនាំសភាតំណាងរាស្ត្រប្រជាធិបតេយ្យអស់រយៈពេល ២០ឆ្នាំ។ សម្រាប់រយៈពេល៨ឆ្នាំក្នុងចំណោមឆ្នាំទាំងនោះ គាត់បានបម្រើការជាប្រធានសភាពីរលើក ពោលចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១១ និងពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣។ សារព័ត៌មាននយោបាយ Axios បានវាយតម្លៃថា លោកស្រី Pelosi ត្រូវបានគេស្គាល់ថា គឺជាបុគ្គលមានសមត្ថភាពរៃអង្គាសប្រាក់នយោបាយយ៉ាងច្រើន និងជាអ្នកយុទ្ធសាស្ត្រនីតិបញ្ញត្តិដ៏មានប្រសិទ្ធភាព។

ជាពិសេស លោកស្រី Pelosi បានទាក់ទាញការចាប់អារម្មណ៍ពីទូទាំងពិភពលោកថា ជាកម្លាំងទប់ទល់ដ៏មានឥទ្ធិពលក្នុងអំឡុងអាណត្តិប្រធានាធិបតីដំបូងរបស់លោក ដូណាល់ ត្រាំ ពីឆ្នាំ ២០១៧ ដល់ ២០២១។ ពេញមួយអាណត្តិជាប្រធានសភាលើកទីពីរ គាត់បានប៉ះទង្គិចយ៉ាងខ្លាំងជាមួយលោកត្រាំគ្រប់កាលៈទេសៈ។ ដោយលើកឡើងពីរឿងអាស្រូវអ៊ុយក្រែន និងកុបកម្មនៅវិមានកាពីតូល គាត់ក៏បានដឹកនាំសភាអនុម័តមាត្រាចោទប្រកាន់លោកត្រាំ ពីរដងផងដែរ។

ដោយសារតែកត្តាទាំងនេះ លោកត្រាំបានបញ្ចេញការវាយប្រហារយ៉ាងឃោរឃៅចំពោះព័ត៌មាននៃការចូលនិវត្តន៍របស់លោកស្រី Pelosi នៅថ្ងៃដដែលនោះ។ ជួបជាមួយអ្នកយកព័ត៌មាន លោកបាននិយាយថា លោករីករាយដែល Pelosi  ចូលនិវត្តន៍។ លោកបានបន្តថា «ខ្ញុំគិតថានាងបានបម្រើប្រទេសជាតិយ៉ាងអស្ចារ្យដោយការចូលនិវត្តន៍។ នាងបានធ្វើការងារដ៏អាក្រក់មួយដែលបានបំផ្លាញកេរ្តិ៍ឈ្មោះរបស់ប្រទេស និងបង្កគ្រោះថ្នាក់ជាច្រើន»។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីចូលនិវត្តន៍ អវត្តមានរបស់លោកស្រី Nancy Pelosi ត្រូវបានគេរំពឹងថា នឹងប៉ះពាល់យ៉ាងខ្លាំងដល់តុល្យភាពអំណាចនៅក្នុងគណបក្សប្រជាធិបតេយ្យ។ ជាក់ស្ដែង បន្ទាប់ពីចុះចេញពីតំណែងជាប្រធានសភាតំណាងរាស្ត្រនៅឆ្នាំ ២០២២ ក៏ដោយ លោកស្រីនៅតែជាវត្តមានដ៏មានឥទ្ធិពលម្នាក់នៅក្នុងសភាតំណាងរាស្ត្រប្រជាធិបតេយ្យ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

អាល្លឺម៉ង់ ប្រកាសប្រាក់ចំណូលកើនឡើង បន្ទាប់ពី អ៊ុយក្រែន បញ្ជាទិញអាវុធ

The post លោកស្រី Pelosi ប្រកាសឈប់ប្រកបអាជីពនយោបាយ ក្រោយប្រឡូកអស់ជាង ៤០ ឆ្នាំ appeared first on Kampuchea Thmey Daily.

Pelosi ថា ត្រាំ ​​​មើល​ស្រាល​ប្រព័ន្ធ​យុត្តិធម៌​ ដោយ​ការ​លើក​លែង​អ្នកទោស​បង្កហិង្សា​
គ្រាន់​តែ​​ប្រធានាធិបតី លោក ​ដូណាល់ ​ត្រាំ ចុះ​ហត្ថលេខា​លើ​​​បទបញ្ជា​​ប្រតិបត្តិ (Executive Order) លើក​លែង​អ្នក​ទោសប្រព្រឹត្ត​អំពើ​ហិង្សា​​​​​​ក្នុង​ព្រឹត្តិការណ៍​ហិង្សា​នៅ​វិមាន​រដ្ឋសភា​​​​​កាល​​ជាង​​៤ឆ្នាំ​ ​អតីត​​​ប្រធានសភា​អាមេរិក​ក្នុង​កាល​នោះ ចេញមុខ​​បរិហារត្រាំ​​​​ភ្លាមៗ​ថា ​«មើលស្រាល​ប្រព័ន្ធ​ច្បាប់»។

លោក​ស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) អតីត​ប្រធានសភា​​​ជាន់​ទាប​​សហរដ្ឋ​អាមេរិក​ ​(កណ្តាល)។ Reuter

​​តាមការ​ចុះ​ផ្សាយ​របស់​ BBC លោក​ស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) អតីត​ប្រធានសភា​​​ជាន់​ទាប​​សហរដ្ឋ​អាមេរិក​ ដែល​នៅ​ពេល​មាន​កុប្បកម្ម​ថ្ងៃ​ទី​៦មករា​២០២១ ជា​ប្រធាន​សភា​មក​ពី​គណបក្ស​​​ប្រជាធិបតេយ្យ បាន​ប្រតិកម្ម​នឹង​ការ​លើក​លែង​ទោស​របស់​ប្រធានាធិបតី ​ដូណាល់ ត្រាំ (Donald Trump) សម្រាប់​អ្នក​ពាក់ព័ន្ធ។

ដោយបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោកស្រី​ ប៉េឡូស៊ី​ និយាយថា ទង្វើនេះគឺជា៖«ការប្រមាថដ៏គួរឱ្យស្អប់ខ្ពើមចំពោះប្រព័ន្ធយុត្តិធម៌របស់យើង និងវីរបុរសដែលបានទទួលរងនូវស្លាកស្នាមរាងកាយ និងរបួសផ្លូវចិត្ត ខណៈដែលពួកគេបានការពារ​រដ្ឋសភា​ និងរដ្ឋធម្មនុញ្ញ»​។

អតីត​​​ប្រធានសភា​​​អាមេរិក​រូបនវ បាន​​លើក​ឡើង​ថា​ វាជារឿងគួរឱ្យអាម៉ាស់ដែល ប្រធានាធិបតី​ ត្រាំ បានធ្វើ«ការបោះបង់ចោល និងការក្បត់របស់មន្រ្តីប៉ូលីស ដែលដាក់ជីវិតរបស់ពួកគេនៅលើបន្ទាត់គ្រោះថ្នាក់​» មួយនៃអាទិភាពកំពូលរបស់​ពួក​គេ​។

សេចក្តី​រាយការណ៍​​​របស់​ទីភ្នាក់ងារ​បណ្តាញ​សារព័ត៌មាន BBC ​ដែល​តាមដាន​យ៉ាង​ដិ​ត​ដល់​ពិធី​ស្បថ​ចូល​កាន់​អំណាច​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ​ដូណាល់ ត្រាំ បាន​រាយការណ៍​ថា ​​​លោក​ដូណាល់​ត្រាំ បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​​ប្រតិបត្តិ ឬ​ហៅថា អធិបញ្ជា (Executive Order) ១​ក្នុងចំណោម​អធិបញ្ជា​រាប់​រយដែល​បាន​​ចុះ​ហត្ថលេខា​ក្នុង​ថ្ងៃដំបូង​ ដោយ​លោក​លែង​ទោស​​ដល់​អ្នក​​ទោស​​ជិត​​១៦០០នាក់​។

ការ​​ប្រើប្រាស់​អំពើ​​ហិង្សា​​នៅ​​វិមានរដ្ឋសភា​​កាល​ថ្ងៃទី​៦ខែ​មករា​ឆ្នាំ​២០២១​ ​បាន​កើត​ឡើង​​នៅ​ពេលដែលលោក​ចាញ់ឆ្នោតនាពេលនោះ ប៉ុន្តែ​បាន​បដិសេធ​ការ​ទទួល​យក​លទ្ធផល​​ចាញ់ឆ្នោត​ ព្រមទាំងបាន​ចោទ​ថា ​សន្លឹកឆ្នោត​ត្រូវ​បាន​គេ​លួច និង​បន្លំ​៕​​

ដោយ រ៉ាន់ រើយ​

The post Pelosi ថា ត្រាំ ​​​មើល​ស្រាល​ប្រព័ន្ធ​យុត្តិធម៌​ ដោយ​ការ​លើក​លែង​អ្នកទោស​បង្កហិង្សា​ appeared first on Kampuchea Thmey Daily.

អតីត​ប្រធានសភា​អាមេរិក​​​​ដ៏​មានឥទ្ធិពល Nancy Pelosi ដួល​រងរបួស​នៅ​លុចសំបួ
យោងតាមអ្នកនាំពាក្យម្នាក់ អតីតប្រធានសភាសហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ លោកស្រី Nancy Pelosi ត្រូវបានបញ្ជូន​ទៅមន្ទីរពេទ្យ បន្ទាប់ពីលោកស្រី​រងរបួសក្នុងអំឡុងពេលចូលរួមកម្មវិធីជាផ្លូវការនៅក្នុងប្រទេសលុចសំបួ​នៅ​ទ្វីប​អឺរ៉ុប​​។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AP នៅថ្ងៃទី១៤ខែធ្នូនេះ។

(រូបភាព៖ AP)

លោកស្រី Pelosi អាយុ៨៤ឆ្នាំបានទៅប្រទេសអឺរ៉ុបនេះជាមួយគណៈប្រតិភូសភារួម​គ្នា​​មក​ពី​ពីរគណបក្ស​ ( bipartisan) ដើម្បីប្រារព្ធខួបលើកទី៨០នៃសមរភូមិ Bulge ក្នុងសង្គ្រាមលោកលើកទីពីរ។ អ្នកនាំពាក្យរបស់អតីត​ប្រធានសភា​​រូប​នេះ គឺ​ លោក Ian Krager បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រីកំពុងទទួលបានការព្យាបាលដ៏ល្អឥតខ្ចោះពីវេជ្ជបណ្ឌិត និងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ប៉ុន្តែលោកស្រីមិនអាចចូលរួមព្រឹត្តិការណ៍ដែលនៅ​សល់​ក្នុងការធ្វើដំណើររបស់លោកស្រីបានទេ។

លោក មិនបានរៀបរាប់ពីលក្ខណៈនៃការរងរបួសរបស់លោកស្រី ឬផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ប៉ុន្តែអ្នកដែលដឹងពីឧបទ្ទវហេតុបាននិយាយថាលោកស្រី Pelosi បានដួលនៅក្នុងព្រឹត្តិការណ៍មួយជាមួយសមាជិកសភាដទៃទៀត។ មនុស្ស​ម្នាក់​ទៀត​ដែលមិនបានបញ្ចេញឈ្មោះ​ដឹង​ពី​ស្ថានភាព​នេះ​ បាន​និយាយ​ថា​ លោកស្រីបាន​រង​របួស​ត្រគាក។ លោក Krager បាននិយាយថាលោកស្រី Pelosi «ទន្ទឹងរង់ចាំការវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញក្នុងពេលឆាប់ៗនេះ» ។

គួរបញ្ជាក់ថា លោកស្រី Pelosi ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាលើកដំបូងក្នុងឆ្នាំ១៩៨៧ និងបានបម្រើការជាប្រធានសភា​អាមេរិក​ចំនួន​២​លើក​ បានលាលែងពីតំណែងជាអ្នកដឹកនាំសភា​របស់លោកស្រីកាលពី២ឆ្នាំមុន ប៉ុន្តែនៅតែបន្ត​ជាសមាជិក​នៅក្នុងសភា ហើយត្រូវបានជ្រើសរើសឡើងវិញដើម្បីតំណាងឱ្យទីក្រុង​ San Francisco របស់លោកស្រីនៅក្នុងខែវិច្ឆិកា។ លោកស្រីនៅតែសកម្មក្នុងរយៈពេលពីរឆ្នាំចាប់តាំងពីនាងចាកចេញពីការងារប្រធានសភា ដោយធ្វើការជាមួយគណបក្សប្រជាធិបតេយ្យទាំងឯកជន និងសាធារណៈ និងចូលរួមក្នុងព្រឹត្តិការណ៍ផ្លូវការជាច្រើន៕

(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

The post អតីត​ប្រធានសភា​អាមេរិក​​​​ដ៏​មានឥទ្ធិពល Nancy Pelosi ដួល​រងរបួស​នៅ​លុចសំបួ appeared first on Kampuchea Thmey Daily.

លោកស្រី Pelosi៖ អាមេរិក នឹងបាត់រូបរាង បើ Donald Trump ចូលកាន់តំណែងម្តងទៀត
កាលពីថ្ងៃអង្គារទី៨ខែសីហា អតីតប្រធានសភាលោកស្រី Nancy Pelosi បានព្រមានថា សហរដ្ឋអាមេរិកនឹងលែងមានរូបរាង ប្រសិនបើអតីតប្រធានាធិបតី Donald Trump ចូលកាន់តំណែងនៅសេតវិមានវិញ។

លោកស្រី Nancy Pelosi (ឆ្វេង) និងលោក Donald Trump (រូបថត៖ AP)

ឆ្លើយតបសំណួរ​អំពី​លទ្ធភាព​ដែល​លោក Trump ក្លាយ​ជា​ប្រធានាធិបតី​ម្តង​ទៀត​ថា លោកស្រី Pelosi បានប្រាប់ទៅ​អ្នក​យក​ព័ត៌មានថា “សូមកុំ​គិត​រឿង​នោះ​ឡើយ។ កុំគិតថាពិភពលោកកំពុងឆេះ។ វា​មិន​អាច​កើត​ឡើង​បាន​ទេ ឬ​យើង​នឹង​មិន​មែន​ជា​សហរដ្ឋ​អាមេរិកទៀត​ឡើយ។ ប្រសិន​បើ​គាត់​ក្លាយ​ជា​ប្រធានាធិបតី នោះ​នឹង​ក្លាយ​ជា​សហគ្រាស​ឧក្រិដ្ឋកម្ម​នៅ​សេតវិមាន”។

ស្របពេលជាមួយគ្នានោះ លោកស្រី Pelosi ក៏បានសរសើរខ្លួនឯងផងដែរ ចំពោះការទាយត្រូវថា លោក Trump នឹងបង្ករឿងបន្ទាប់ពីចាញ់ឆ្នោតឆ្នាំ២០២០។

ថ្លែងអំពីលោក Trump និងកុបកម្មថ្ងៃ៦មករា, លោកស្រី Pelosi បានគូសបញ្ជាក់ថា “ខ្ញុំដឹងថាគាត់បានប្រព្រឹត្តបទឧក្រិដ្ឋនៅថ្ងៃនោះ”។

ការអត្ថាធិប្បាយរបស់អ្នកប្រជាធិបតេយ្យរូបនេះ ធ្វើឡើងបន្ទាប់ពីការបង្ហោះរបស់លោក Trump នៅលើវេទិកាសង្គម Truth Social របស់គាត់ដែលហៅលោកស្រីថាជា “មនុស្សវិកលចរិក ដែលនៅថ្ងៃណាមួយនឹងរស់នៅក្នុងឋាននរក”។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Pelosi បានហៅគាត់វិញថាជា “កូនឆ្កែដែលភ័យខ្លាច” ក្នុងអំឡុងពេលបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ បន្ទាប់ពីការចោទប្រកាន់របស់តុលាការ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ដូណាល់ ត្រាំ ប្តេជ្ញាកាត់ទោស ចូ បៃដិន ប្រសិនបើជាប់ឆ្នោត

The post លោកស្រី Pelosi៖ អាមេរិក នឹងបាត់រូបរាង បើ Donald Trump ចូលកាន់តំណែងម្តងទៀត appeared first on Kampuchea Thmey Daily.

៥ ចំណុចគួរដឹង មុនយុគសម័យរបស់លោកស្រី Pelosi ដល់ទីបញ្ចប់
ការសម្រេចចិត្តរបស់លោកស្រី Nancy Pelosi ក្នុងការលាលែងពីតំណែងជាប្រធានសភារបស់គណបក្សប្រជាធិបតេយ្យ គឺជាពេលវេលាដ៏សំខាន់មួយនៅក្នុងនយោបាយទីក្រុងវ៉ាស៊ីនតោន ។

ការប្រកាសរបស់លោកស្រីក៏បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផដែរនៅទូទាំងសភាដែលលោកស្រីបានដឹកនាំគណបក្សរបស់លោកស្រីអស់រយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ។

នេះ​គឺ​ជា​ចំណុចគួរដឹងទាំង ៥ ​ខណៈ​សម័យកាលរបស់លោកស្រី​ Pelosi ត្រូវ​បាន​បញ្ចប់ ៖

ស្ត្រីម្នាក់គត់កាន់តំណែងប្រធានសភា

លោកស្រី Nancy Pelosi គឺជាឥស្សរជនប្រវត្តិសាស្ត្រមួយរូប និងបានក្លាយជាស្ត្រីជាប់ឆ្នោតដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក នៅពេលដែលលោកស្រីបានឡើងកាន់តំណែងជាប្រធានសភាក្នុងឆ្នាំ ២០០៧ បន្ទាប់មកបានបន្តភាពអស្ចារ្យនេះម្តងទៀតនៅឆ្នាំ ២០១៩ ។

សុន្ទរកថាបង្រួបបង្រួម

សុន្ទរកថាលាលែងពីតំណែងរបស់លោកស្រី Pelosi កាលពីថ្ងៃទី១៧ ខែវិច្ឆិកា បានបង្ហាញពីសាររួបរួម និងឧត្តមគតិខ្ពស់ ជាពិសេសសម្រាប់ព្រឹត្តិការណ៍នៅវិមាន Capitol និងថែមទាំងបានអំពាវនាវឲ្យឥស្សរជនសាធារណរដ្ឋល្បីៗ បង្កើតគោលការណ៍រួមគ្នាដើម្បីប្រទេសជាតិផងដែរ ។

ការផ្លាស់ប្តូរអ្នកដឹកនាំ

ការសម្រេចចិត្តរបស់លោកស្រី Pelosi គឺជាការត្រួសត្រាយផ្លូវសម្រាប់មនុស្សជំនាន់ថ្មីដើម្បីដឹកនាំក្នុងជួរគណបក្សប្រជាធិបតេយ្យ ។ ការលាលែងពីតំណែងរបស់លោកស្រី Pelosi រួមជាមួយនឹងតំណាងរាស្រ្តលោក Steny Hoyer និង James Clyburn បានធ្វើឲ្យមានការបែកបាក់ភាពជាអ្នកដឹកនាំរបស់អ្នកទាំងបីដែលខិតខំបង្កើតឡើងក្នុងរយៈពេល ២ ទសវត្សរ៍មកនេះ ។

ការបែងចែកសភា និងប្រទេស

ការបែងចែកសមាជិកក្នុងបក្សកាន់តែអាក្រក់ទៅៗ ក្នុងអំឡុងពេលនៃការកាន់តំណែងរបស់លោកស្រី Pelosi នៅវិមាន Capitol ។ សុន្ទរកថារបស់លោកស្រី Pelosi ពាក់ព័ន្ធនឹងវិមាន Capitol គឺបង្ហាញរូបភាពកាន់តែច្បាស់នៃការបែងចែកបក្សពួកនិយមដែលធ្វើឲ្យមានការញាំញីទាំងសភា និងប្រទេស ។

ការព្រមានអំពីលទ្ធិប្រជាធិបតេយ្យ

សុន្ទរកថារបស់លោកស្រី Pelosi មិនត្រឹមតែមិនវាយប្រហារទៅលើគណបក្សសាធារណរដ្ឋប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យគណបក្សប្រជាធិបតេយ្យមានការឈឺចាប់ផងដែរ ហើយវាគឺជាការប្រកែកយ៉ាងច្បាស់អំពីសារៈសំខាន់នៃការការពារគោលការណ៍គ្រឹះរបស់អាមេរិក ។

ប្រធានសភារូបនេះបាននិយាយថា “លទ្ធិប្រជាធិបតេយ្យរបស់អាមេរិកគឺអស្ចារ្យ ប៉ុន្តែវាមានភាពផុយស្រួយ ។ លទ្ធិប្រជាធិបតេយ្យគួរតែត្រូវបានការពារជារៀងរហូតពីកងកម្លាំងដែលចង់បំផ្លាញវា” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Hill

ចុចអាន ៖ លោកស្រី Pelosi ប្រកាសលាលែងពីតំណែង ជាមេដឹកនាំសភា

The post ៥ ចំណុចគួរដឹង មុនយុគសម័យរបស់លោកស្រី Pelosi ដល់ទីបញ្ចប់ appeared first on Kampuchea Thmey Daily.

លោកស្រី Pelosi ប្រកាសលាលែងពីតំណែង ជាមេដឹកនាំសភា
លោកស្រី Nancy Pelosi បានប្រកាសលាលែងពីតំណែងជាមេដឹកនាំសភា ប៉ុន្តែនឹងនៅតែជាសមាជិកសភាដដែល។ នេះបើតាមការឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែវិច្ឆិកា ពីអ្នកប្រជាធិបតេយ្យនៅរដ្ឋកាលីហ្វ័រញ៉ាអាយុ៨២ឆ្នាំរូបនេះ។

លោកស្រី Nancy Pelosi

ការ​ប្រកាស​របស់​លោកស្រី​បាន​ធ្វើ​ឡើង ​បន្ទាប់​ពី​គណបក្ស​ប្រជាធិបតេយ្យ​ ​បាត់បង់​សំឡេង​ភាគច្រើន​ក្នុង​សភា​តំណាងរាស្រ្ត។

លោកស្រី Pelosi បាននិយាយនៅក្នុងសុន្ទរកថាមួយក្នុងសភាថា “ខ្ញុំនឹងមិនស្វែងរកការបោះឆ្នោតជាថ្មី ជាមេដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងសភាបន្ទាប់នោះទេ។ សម្រាប់ខ្ញុំ វាដល់ពេលហើយ សម្រាប់មនុស្សជំនាន់ថ្មី ដើម្បីដឹកនាំគណៈបក្សប្រជាធិបតេយ្យ ដែលខ្ញុំគោរពជាទីបំផុត”។

លោកស្រី Nancy Pelosi

ទោះយ៉ាងណាក៏ដោយ លោកស្រីនឹងបន្តធ្វើជាតំណាងទីក្រុង San Francisco ដូចដែលលោកស្រីបានធ្វើអស់រយៈពេល៣៥ឆ្នាំមកហើយ។

គួរបញ្ជាក់ថា លោកស្រី Pelosi គឺជាស្ត្រីដំបូងគេ ដែលបានក្លាយជាប្រធានសភាតំណាងរាស្រ្ត និងជាស្ត្រីតែម្នាក់គត់ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលត្រូវបានជ្រើសរើសឲ្យកាន់តំណែងនេះពីរដង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ចិន ប្រកាសដាក់ទណ្ឌកម្មលោកស្រី Pelosi និងគ្រួសារ

The post លោកស្រី Pelosi ប្រកាសលាលែងពីតំណែង ជាមេដឹកនាំសភា appeared first on Kampuchea Thmey Daily.

ស្វាមីប្រធានសភាអាមេរិក ត្រូវបុរសម្នាក់ យកញញួរទៅវាយប្រហារដល់ក្នុងផ្ទះ
លោក Paul ដែលជាស្វាមីរបស់ប្រធានសភាអាមេរិក Nancy Pelosi ត្រូវគេវាយប្រហារនៅផ្ទះរបស់ខ្លួនក្នុងទីក្រុង San Francisco ប៉ុន្តែពេលនេះលោកបានធ្វើការវះកាត់ ហើយធូរស្រាលពីរបួសហើយ។

លោក Paul (ឆ្វេង) និងប្រធានសភាអាមេរិកលោកស្រី Nancy Pelosi

មន្ត្រីក្នុងតំបន់និយាយថា ជនបង្កត្រូវបានគេស្គាល់ឈ្មោះថា David Depape អាយុ ៤២ ឆ្នាំបានប្រើញញួរវាយប្រហារលោក Paul ដែលជាអ្នកជំនួញមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងជាឈ្មួញភាគហ៊ុន។

លោក William Scott ប្រធានប៉ូលិសក្រុង San Francisco បានប្រាប់អ្នកសារព័ត៌មានថា លោក Depape នឹងត្រូវចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត។

យោងតាមកាសែត New York Times បានរាយការណ៍ថា តាមពិតជនបង្ក ស្វែងរកប្រធានសភា Pelosi ទេប៉ុន្តែបានប្រឈមមុខនឹងលោក Paul ទៅវិញ។ ពេលនោះ លោកស្រី Pelosi មិនស្ថិត​នៅ​ក្នុង​ទីក្រុង San Francisco ​ឡើយ។

ឧបទ្ទវហេតុនេះកើតឡើង បន្ទាប់ពីលេចឮដំណឹងកាលពីដើមខែនេះថា លោកស្រី Pelosi ដែលក៏ជាមេដឹកនាំគណបក្សប្រជាធិបតេយ្យផងដែរនោះ បាននិយាយថា លោកស្រីនឹងធ្វើបាបរាងកាយអតីតប្រធានាធិបតី Donald Trump ប្រសិនបើគាត់ បង្ហាញខ្លួននៅវិមាន Capitol Hill ក្នុងអំឡុងពេលកុបកម្មនៅទីក្រុងវ៉ាស៊ីនតោន។

កាលពីថ្ងៃទី៦ខែមករា មានការសន្និដ្ឋានថា លោក Trump អាចចូលរួមដោយផ្ទាល់ជាមួយហ្វូងបាតុករនៅវិមាន Capitol ដើម្បីតវ៉ាចំពោះលទ្ធផលឆ្នោតផ្លូវការរបស់លោក Joe Biden៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT, BBC

ចុចអាន៖ ចិន បង្ហាញ មូលហេតុ ដែល អាមេរិក បញ្ជូនលោកស្រី Pelosi ទៅ តៃវ៉ាន់

The post ស្វាមីប្រធានសភាអាមេរិក ត្រូវបុរសម្នាក់ យកញញួរទៅវាយប្រហារដល់ក្នុងផ្ទះ appeared first on Kampuchea Thmey Daily.

លោកស្រី Pelosi នឹងចុះទៅប្រទេសកំពុងផ្ទុះជម្លោះមួយទៀត
ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi និងសមាជិកគណបក្សប្រជាធិបតេយ្យនៅរដ្ឋកាលីហ្វ័រញ៉ាលោកស្រី Jackie Speier នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអាមេនីនាចុងសប្តាហ៍នេះ ដើម្បីបង្ហាញការគាំទ្រដល់លោកនាយករដ្ឋមន្ត្រី Nikol Pashinyan ។

បើយោងតាមសារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ដំណើរ​ទស្សនកិច្ច​របស់ប្រធាន​សភារូប​នេះ​កើត​ឡើង​ភ្លាមៗ ​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​តាម​ព្រំដែន​រវាង​អាស៊ែបៃហ្សង់ និង​អាមេនីដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង ១៧០ នាក់​ស្លាប់ ។

អាមេនីបានស្តីបន្ទោសប្រទេសអាស៊ែបៃហ្សង់ចំពោះការបាញ់កាំភ្លើងធំ និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) ឆ្លងកាត់ព្រំដែនកាលពីថ្ងៃអង្គារ ដោយបណ្ដាលឲ្យទាហានរបស់ភាគីទាំងសងខាង​រាប់សិប​នាក់​​បាន​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ជា​បន្តបន្ទាប់ ។

ភាព​តានតឹង​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ​បាន​និង​កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង​ជុំវិញ​តំបន់ Nagorno-Karabakh ដែល​មាន​ជម្លោះ ។ ទីក្រុង Yerevan បានគាំទ្រឯករាជ្យភាពនៃតំបន់ដែលភាគច្រើនរស់នៅដោយជនជាតិអាមេនី ចាប់តាំងពីបានបំបែកចេញពីប្រទេសអាស៊ែបៃហ្សង់នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ។

នៅឆ្នាំ ២០២០ អាមេនី និងអាស៊ែបៃហ្សង់បានប្រយុទ្ធគ្នាក្នុងសង្រ្គាមរយៈពេល ៤៤ ថ្ងៃលើតំបន់ Nagorno-Karabakh ដែលបានបញ្ចប់ដោយបទឈប់បាញ់ ក្រោយមានការសម្របសម្រួលពីរុស្ស៊ី ។ នៅក្នុងខែសីហា ទីក្រុង Baku បានទាមទារតំបន់គ្មានយោធា ខណៈដែលទីក្រុង Yerevan បានចោទប្រ​កាន់ថាបានព្យាយាមកាត់ផ្ដាច់ផ្លូវដែលតភ្ជាប់ពីតំបន់ Nagorno-Karabakh ទៅប្រទេសអាមេនី ។

គួរបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​បរទេស​លើក​មុន​របស់​លោកស្រី Pelosi គឺ​ទៅ​ទីក្រុង​តៃប៉ិ​កាលពី​ដើម​ខែ​សីហា ដែល​បាន​ធ្វើ​ឡើង​ប្រឆាំង​នឹង​ការ​ព្រមាន​ពី​ទីក្រុង​ប៉េកាំង ជាពិសេសបានធ្វើឲ្យមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនជុំវិញស្ថានភាពរបស់តៃវ៉ាន់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ អាមេនី បញ្ជាក់ពីបទឈប់បាញ់ជាមួយ អាស៊ែបៃហ្សង់ ក្រោយផ្ទុះអំពើហិង្សាថ្មី (មានវីដេអូ)

The post លោកស្រី Pelosi នឹងចុះទៅប្រទេសកំពុងផ្ទុះជម្លោះមួយទៀត appeared first on Kampuchea Thmey Daily.