ព័ត៌មានអន្ដរជាតិ
លោកស្រី Pelosi៖ អាមេរិក នឹងបាត់រូបរាង បើ Donald Trump ចូលកាន់តំណែងម្តងទៀត
កាលពីថ្ងៃអង្គារទី៨ខែសីហា អតីតប្រធានសភាលោកស្រី Nancy Pelosi បានព្រមានថា សហរដ្ឋអាមេរិកនឹងលែងមានរូបរាង ប្រសិនបើអតីតប្រធានាធិបតី Donald Trump ចូលកាន់តំណែងនៅសេតវិមានវិញ។

ឆ្លើយតបសំណួរអំពីលទ្ធភាពដែលលោក Trump ក្លាយជាប្រធានាធិបតីម្តងទៀតថា លោកស្រី Pelosi បានប្រាប់ទៅអ្នកយកព័ត៌មានថា “សូមកុំគិតរឿងនោះឡើយ។ កុំគិតថាពិភពលោកកំពុងឆេះ។ វាមិនអាចកើតឡើងបានទេ ឬយើងនឹងមិនមែនជាសហរដ្ឋអាមេរិកទៀតឡើយ។ ប្រសិនបើគាត់ក្លាយជាប្រធានាធិបតី នោះនឹងក្លាយជាសហគ្រាសឧក្រិដ្ឋកម្មនៅសេតវិមាន”។
ស្របពេលជាមួយគ្នានោះ លោកស្រី Pelosi ក៏បានសរសើរខ្លួនឯងផងដែរ ចំពោះការទាយត្រូវថា លោក Trump នឹងបង្ករឿងបន្ទាប់ពីចាញ់ឆ្នោតឆ្នាំ២០២០។
ថ្លែងអំពីលោក Trump និងកុបកម្មថ្ងៃ៦មករា, លោកស្រី Pelosi បានគូសបញ្ជាក់ថា “ខ្ញុំដឹងថាគាត់បានប្រព្រឹត្តបទឧក្រិដ្ឋនៅថ្ងៃនោះ”។
ការអត្ថាធិប្បាយរបស់អ្នកប្រជាធិបតេយ្យរូបនេះ ធ្វើឡើងបន្ទាប់ពីការបង្ហោះរបស់លោក Trump នៅលើវេទិកាសង្គម Truth Social របស់គាត់ដែលហៅលោកស្រីថាជា “មនុស្សវិកលចរិក ដែលនៅថ្ងៃណាមួយនឹងរស់នៅក្នុងឋាននរក”។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Pelosi បានហៅគាត់វិញថាជា “កូនឆ្កែដែលភ័យខ្លាច” ក្នុងអំឡុងពេលបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ បន្ទាប់ពីការចោទប្រកាន់របស់តុលាការ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ដូណាល់ ត្រាំ ប្តេជ្ញាកាត់ទោស ចូ បៃដិន ប្រសិនបើជាប់ឆ្នោត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


