ព័ត៌មានអន្ដរជាតិ
លោកស្រី Pelosi ប្រកាសឈប់ប្រកបអាជីពនយោបាយ ក្រោយប្រឡូកអស់ជាង ៤០ ឆ្នាំ
តាមការផ្សាយពី BCC នាថ្ងៃទី ៦ ខែតុលា (ម៉ោងក្នុងស្រុក) លោកស្រី Nancy Pelosi បានប្រកាសនៅក្នុងសុន្ទរកថាវីដេអូមួយទៅកាន់អ្នកបោះឆ្នោតនៅក្នុងស្រុក San Francisco រដ្ឋ California ថា នឹងមិនឈរឈ្មោះក្នុងការបោះឆ្នោតសភាដែលប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំក្រោយទេ។ បន្ទាប់ពីចូលប្រឡូកក្នុងឆាកនយោបាយនៅឆ្នាំ ១៩៨៧ គាត់ត្រៀមខ្លួនបញ្ចប់អាជីពនីតិបញ្ញត្តិរយៈពេល ៤០ ឆ្នាំ នៅពេលដែលអាណត្តិផុតកំណត់នៅខែមករា ឆ្នាំ ២០២៧។

ក្នុងការប្រកាសចូលនិវត្តន៍របស់ Pelosi ស្របពេលដែលលោកស្រីបានប្រកាសដែរថា «នេះជាអ្វីដែលខ្ញុំចង់និយាយទៅកាន់ទីក្រុងដែលខ្ញុំស្រឡាញ់។ San Francisco អ្នកត្រូវតែដឹងពីអំណាចរបស់អ្នក យើងបានបង្កើតប្រវត្តិសាស្ត្រ យើងបានរីកចម្រើន ហើយយើងតែងតែដឹកនាំទៅមុខ។ ឥឡូវនេះ យើងត្រូវតែបន្តលើផ្លូវនោះដោយចូលរួមយ៉ាងសកម្មក្នុងលទ្ធិប្រជាធិបតេយ្យ និងបន្តការតស៊ូដើម្បីការពារឧត្តមគតិអាមេរិកដែលយើងស្រឡាញ់»។
លោកស្រី Pelosi គឺជាស្ត្រីដំបូង និងជាស្ត្រីតែម្នាក់គត់ដែលបម្រើការជាប្រធានសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក។ គាត់ត្រូវបានគេចាត់ទុកថាជាឥស្សរជននិមិត្តរូបម្នាក់ដែលបានទម្លុះពិដានកញ្ចក់ ដើម្បីឈានដល់ចំណាត់ថ្នាក់កំពូលនៅក្នុងពិភពនយោបាយអាមេរិក ដែលគ្របដណ្ដប់ដោយបុរសៗ។
គាត់ត្រូវបានជ្រើសរើសជាមេដឹកនាំសភាតំណាងរាស្ត្រប្រជាធិបតេយ្យក្នុងឆ្នាំ ២០០៣ ដោយបានដឹកនាំសភាតំណាងរាស្ត្រប្រជាធិបតេយ្យអស់រយៈពេល ២០ឆ្នាំ។ សម្រាប់រយៈពេល៨ឆ្នាំក្នុងចំណោមឆ្នាំទាំងនោះ គាត់បានបម្រើការជាប្រធានសភាពីរលើក ពោលចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១១ និងពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣។ សារព័ត៌មាននយោបាយ Axios បានវាយតម្លៃថា លោកស្រី Pelosi ត្រូវបានគេស្គាល់ថា គឺជាបុគ្គលមានសមត្ថភាពរៃអង្គាសប្រាក់នយោបាយយ៉ាងច្រើន និងជាអ្នកយុទ្ធសាស្ត្រនីតិបញ្ញត្តិដ៏មានប្រសិទ្ធភាព។
ជាពិសេស លោកស្រី Pelosi បានទាក់ទាញការចាប់អារម្មណ៍ពីទូទាំងពិភពលោកថា ជាកម្លាំងទប់ទល់ដ៏មានឥទ្ធិពលក្នុងអំឡុងអាណត្តិប្រធានាធិបតីដំបូងរបស់លោក ដូណាល់ ត្រាំ ពីឆ្នាំ ២០១៧ ដល់ ២០២១។ ពេញមួយអាណត្តិជាប្រធានសភាលើកទីពីរ គាត់បានប៉ះទង្គិចយ៉ាងខ្លាំងជាមួយលោកត្រាំគ្រប់កាលៈទេសៈ។ ដោយលើកឡើងពីរឿងអាស្រូវអ៊ុយក្រែន និងកុបកម្មនៅវិមានកាពីតូល គាត់ក៏បានដឹកនាំសភាអនុម័តមាត្រាចោទប្រកាន់លោកត្រាំ ពីរដងផងដែរ។
ដោយសារតែកត្តាទាំងនេះ លោកត្រាំបានបញ្ចេញការវាយប្រហារយ៉ាងឃោរឃៅចំពោះព័ត៌មាននៃការចូលនិវត្តន៍របស់លោកស្រី Pelosi នៅថ្ងៃដដែលនោះ។ ជួបជាមួយអ្នកយកព័ត៌មាន លោកបាននិយាយថា លោករីករាយដែល Pelosi ចូលនិវត្តន៍។ លោកបានបន្តថា «ខ្ញុំគិតថានាងបានបម្រើប្រទេសជាតិយ៉ាងអស្ចារ្យដោយការចូលនិវត្តន៍។ នាងបានធ្វើការងារដ៏អាក្រក់មួយដែលបានបំផ្លាញកេរ្តិ៍ឈ្មោះរបស់ប្រទេស និងបង្កគ្រោះថ្នាក់ជាច្រើន»។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីចូលនិវត្តន៍ អវត្តមានរបស់លោកស្រី Nancy Pelosi ត្រូវបានគេរំពឹងថា នឹងប៉ះពាល់យ៉ាងខ្លាំងដល់តុល្យភាពអំណាចនៅក្នុងគណបក្សប្រជាធិបតេយ្យ។ ជាក់ស្ដែង បន្ទាប់ពីចុះចេញពីតំណែងជាប្រធានសភាតំណាងរាស្ត្រនៅឆ្នាំ ២០២២ ក៏ដោយ លោកស្រីនៅតែជាវត្តមានដ៏មានឥទ្ធិពលម្នាក់នៅក្នុងសភាតំណាងរាស្ត្រប្រជាធិបតេយ្យ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អាល្លឺម៉ង់ ប្រកាសប្រាក់ចំណូលកើនឡើង បន្ទាប់ពី អ៊ុយក្រែន បញ្ជាទិញអាវុធ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


