ព័ត៌មានអន្ដរជាតិ
ដូណាល់ ត្រាំ ប្តេជ្ញាកាត់ទោស ចូ បៃដិន ប្រសិនបើជាប់ឆ្នោត
បេក្ខជនប្រធានាធិបតីឈានមុខខាងគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បានប្រាប់ទស្សនិកជននៅរដ្ឋ Alabama កាលពីចុងសប្តាហ៍ថា ប្រសិនបើគាត់ឈ្នះឆ្នោតក្នុងឆ្នាំ២០២៤មែន គាត់នឹងតែងតាំងរដ្ឋអាជ្ញាពិសេសមួយ ដើម្បីស៊ើបអង្កេតអំពើខុសច្បាប់របស់គ្រួសារលោក ចូ បៃដិន នៅថ្ងៃដំបូងនៃការចូលកាន់តំណែង តែម្តង។

លោក ត្រាំ ដែលត្រូវបានចោទប្រកាន់ចំនួនបីដងរួចមកហើយ ក្នុងរយៈពេល៤ខែចុងក្រោយ ចំពេលមានការស៊ើបអង្កេតឧក្រិដ្ឋកម្មជាច្រើនករណីលើការប្រព្រឹត្តរបស់គាត់នោះ បានប្រាប់អ្នកទស្សនា នៅឯព្រឹត្តិការណ៍រៃអង្គាសប្រាក់ក្នុងទីក្រុង Montgomery ថា “នៅថ្ងៃបោះឆ្នោតឆ្នាំ២០២៤ យើងនឹងបណ្តេញ ចូ បៃដិន ចេញពីសេតវិមាន។ យើងនឹងបណ្តេញឧក្រិដ្ឋជន និងចោរចេញពីសាលអំណាចក្នុងទីក្រុងវ៉ាស៊ីនតោន”។
អតីតប្រធានាធិបតីអាមេរិករូបនេះ បន្ថែមថា រដ្ឋអាជ្ញាពិសេសមួយ នឹងត្រូវបានតែងតាំងនៅ ថ្ងៃដំបូងដែលគាត់ចូលកាន់តំណែង។ រដ្ឋអាជ្ញាពិសេសនោះ នឹងសិក្សារាល់ការអះអាងសំខាន់ៗ ដែលសភាបង្ហាញ ទាក់ទងនឹងអំពើឆបោកទាំងអស់ រួមទាំងសំណូកពីប្រទេសចិន និងប្រទេសក្រៅជាច្រើនទៀត ដែលពាក់ព័ន្ធទ្រព្យសម្បត្តិរបស់គ្រួសារឧក្រិដ្ឋកម្ម បៃដិន ផងដែរ។

លោក ត្រាំ បានអះអាងបែបនេះ មួយថ្ងៃបន្ទាប់ពីមិនសារភាពទោសកំហុស ចំពោះបទចោទប្រកាន់ផ្សេងៗ ដែលលើកឡើងដោយទីប្រឹក្សាពិសេសលោក Jack Smith ជាផ្នែកមួយនៃការស៊ើបអង្កេត ទាក់ទិនកុបកម្មកាលពីថ្ងៃទី៦ខែមករាឆ្នាំ២០២១ នៅវិមានកាពីតូល ក្នុងទីក្រុងវ៉ាស៊ីនតោន ឌី.ស៊ី។
ក្នុងពេលដំណាលគ្នានោះ បុរសអាយុ៧៧ឆ្នាំរូបនេះ ក៏ប្រឈមមុខនឹងការស៊ើបអង្កេត ទាក់ទងការចោទប្រកាន់ថា គាត់បានរក្សាទុកឯកសារសម្ងាត់ នៅឯអចលនទ្រព្យ Florida និងរារាំងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីរកឯកសារទាំងនោះផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ត្រាំ មិនទទួលស្គាល់ទោសកំហុស ហើយថា បទចោទប្រកាន់ គឺជាការធ្វើទុក្ខបុកម្នេញ ពីគូប្រជែងនយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


