លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា Archives - Kampuchea Thmey Daily

​លោក ថាក់ស៊ីន ​ចូល​សវនាការ​​តុលាការ​ព្រហ្មទណ្ឌ​ ចំថ្ងៃ​កូនស្រី​របស់លោក ត្រូវព្យួរអំណាច​​
លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ ​ស្ថិតក្នុង​វ័យ​៧៥​ឆ្នាំបានបង្ហាញខ្លួននៅក្នុងតុលាការព្រហ្មទណ្ឌទីក្រុងបាងកកនៅថ្ងៃ​ទី​​១ខែកក្កដា ឆ្នាំ​២០២៥ ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ ដែលផ្តើមចេញពីសុន្ទរកថា និងបទសម្ភាសន៍កាលពីឆ្នាំ ២០១៥​ ដល់​អ្នកកាសែត​នៅ​កូរ៉េខាងត្បូង​ ក្នុងអំឡុងពេលនិរទេសខ្លួនរបស់គាត់។

​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ និង​កូនស្រី ផែថងថាន ពេល​​​ស្ថិតនៅ​ក្នុងឯកសណ្ឋាន​​​​ស្បថចូលកាន់តំណែង​របស់​លោកស្រី ផែថងថាន កាល​ខែសីហា​ឆ្នាំ​២០២៤។ FB

​សវនាការ​លើ​បទ​ចោទ​ព្រហ្មទណ្ឌ​នេះ​ជា​សវនាការ​ផ្លូវការ​លើក​ដំបូង​របស់​​អតីតនាយករដ្នមន្ត្រី​ដ៏មានឥទ្ធិពល ហើយ​លោក​បាន​សារភាព​ថា​​មិន​​មាន​ពិរុទ្ធភាព​ទាំង​ច្បាប់​បរិហារកេរ្តិ៍ និង​ច្បាប់​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ​។ នេះ​បើ​យោងតាម ការ​ចេញផ្សាយ​របស់​សារ​ព័ត៌មាន The Thaiger​។

​សវនាការ​​​​​​​​លើ​​បទ​ល្មើស​ព្រហ្មទណ្ឌ​នេះ​​​នាពេលនេះ គឺ​ចំថ្ងៃ​ដែល​មហាក្សត្រ​ថៃចេញ​រាជក្រឹត្យ​តែងតាំង​​​សមាជិក​​គណៈរដ្ឋមន្ត្រី​ថ្មី​មួយចំនួន​ដែលត្រូវ​ដោះដូរ និង​ក៏​ចំថ្ងៃ​ដែល​តុលាការ​ធម្មនុញ្ញ​បាន​​​​សម្រេច​ផ្អាក​​តួនាទី​កូនស្រី​របស់លោក គឺ​នាយករដ្ឋមន្ត្រី ផែថងថាន​ពី​តួនាទីផងដែរ ដើម្បី​បើក​ការ​ស៊ើបអង្កេត​​​លើ​​​​ការ​ចោទ​ប្រកាន់​រំលោ​ភ​លើក្រមសីល​​​រដ្ឋ​​ធម្មនុញ្ញ​ ដោយសារ​តែ​ការលេច​ធ្លាយ​​ការនិយាយទូរស័ព្ទ​​ជាមួយ​​ប្រធានព្រឹទ្ធសភាកម្ពុជា។

​នៅ​ក្នុងអង្គសវនាការរបស់​តុលាការព្រហ្មទណ្ឌ​ដដែលនេះ លោក​ថាក់​ស៊ីន ត្រូវបានគេផ្តល់ប្រាក់ធានា ៥០ម៉ឺនបាត និងតម្រូវឱ្យប្រគល់លិខិតឆ្លងដែនរបស់គាត់ ជាមួយនឹងការហាមឃាត់មិនឱ្យចាកចេញពីប្រទេស លុះត្រាតែមានការអនុញ្ញាតច្បាស់លាស់។

លោក ថាក់ស៊ីន ​ប្រឈមមុខ​ការ​​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥ ឆ្នាំ​ក្នុង​មួយ​បទ​ល្មើស​នេះ​ ដែល​ធ្វើ​​​ការ​ចោទ​ប្រកាន់​​ប្រឆាំង​លោក​ថាក់​ស៊ីនលើក​នេះ​ក្លាយជា​​ដំណើរការ​ផ្លូវ​ច្បាប់​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុង​នយោបាយ​ថៃ​ទំនើប។

ទោះបីជាគាត់មានសេរីភាពនៅក្រៅឃុំក៏ដោយ តុលាការនឹងបើកសវនាការប្រចាំខែ ហើយការបំពានលក្ខខណ្ឌនៃការនៅក្រៅឃុំអាចនាំឱ្យមានការចាប់ខ្លួន​​ជា​ថ្មី​។ ​តាមការ​​ផ្សាយកន្លងមករបស់​សារព័ត៌មានថៃ ​​តុលាការ​ព្រហ្មទណ្ឌ​​នឹងចោទ​សួរសាក្សី​​២៤រូប​ ក្នុងសំណុំរឿងនេះ ក្នុងនោះ​សាក្ស១០រូប​​ដាក់​បន្ទុក និង​សាក្សី​១៤​រូប​សម្រាប់​ដោះបន្ទុក​។

ក្បួនរថយន្តលោក ថាក់ស៊ីន​ ចាកចេញពីតុលាការព្រហ្មទណ្ឌ នៅម៉ោង១២ថ្ងៃត្រង់ បន្ទាប់ពីការសួរដេញដោលសាក្សីលើក​ដំបូង ក្នុងសំណុំរឿងមាត្រា ១១២ និងច្បាប់ស្តីពីបទល្មើសកុំព្យូទ័រ៕​

រ៉ាន់ រើយ​

ក្បួនរថយន្ត​​របស់​សាក់ស៊ីន​​ចេញ​ពីសវនាការ​នៅថ្ងៃ​​អង្គារនេះ​។​

The post ​លោក ថាក់ស៊ីន ​ចូល​សវនាការ​​តុលាការ​ព្រហ្មទណ្ឌ​ ចំថ្ងៃ​កូនស្រី​របស់លោក ត្រូវព្យួរអំណាច​​ appeared first on Kampuchea Thmey Daily.

គណបក្ស​ Bhumjaithai ដក​ខ្លួនចេញ​​​ពីរដ្ឋាភិបាល​ចម្រុះ​ដឹកនាំ​ដោយ​បក្ស​ភឿថៃ​​
​​ក្រោយ​ជម្លោះ​​​រឿងដោះដូរក្រសួងមហាផ្ទៃ គណបក្ស​​ Bhumjaithai​ ​​របស់​ លោក Anutin Charnvirakul ​ដែល​កំពុង​ដឹកនាំ​​​កាន់​កាប់​ក្រសួងមហាផ្ទៃ​របស់​ថៃ នៅល្ងាច​ថ្ងៃ​ពុធ​នេះ​ បាន​ប្រកាស​ដកខ្លួន​ចេញ​ពីរដ្ឋាភិបាល​ចម្រុះ​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ ដែ​ល​មាន​លោកស្រីផែថងថាន ជានាយករដ្ឋមន្ត្រី។

លោក Anutin Charnvirakul ប្រធានគណបក្ស​ Bhumjaithai មើល​មុខ​ការថ្លែង​​សាររបស់​នាយករដ្ឋមន្ត្រីថៃ​នៅថ្ងៃពុធនេះ ឆ្លើយ​តប​ចំពោះ​ការ​បែកសា​រសំឡេង។ The Standard

​​ការប្រកាស​ដក​ខ្លួន​ចេញ​ពីរដ្ឋាភិបាល​ចម្រុះ​របស់ គណបក្ស​ Bhumjaithai​ កើត​ឡើង​មួយ​ថ្ងៃ​​ពី​ការ​ដាក់ឱសានវាទ​​​របស់គណបក្ស​ភឿថៃ ឲ្យលោក Anutin Charnvirakul បោះបង់​​​​ក្រសួងមហាផ្ទៃ​​ប្រគល់​ទៅ​ឲ្យ​​គណបក្ស​ភឿថៃ​ គ្រប់គ្រង​ ហើយ​ជាថ្នូ​រមកវិញ គណបក្ស​ភឿថៃ​នឹង​ប្រគល់​ក្រសួងពីរ​​គឺ​ក្រសួង​សុខភាព​សាធារណៈ និង​ ទីស្តីការគណៈរដ្ឋមន្ត្រី​ទៅ​ឲ្យគណបក្ស​Bhumjaithai​។

ក្នុងការ​ផ្លាស់ប្តូរ​គណៈរដ្ឋមន្ត្រី​នេះរបស់​រដ្ឋាភិបាល​លោកស្រី ផែថងថា ស៊ីណាវ៉ាត្រ បន្ទាប់​ពីការ​ដឹកនាំ​​រដ្ឋាភិបាល​ចម្រុះ​មិនដល់​១ឆ្នាំ បន្តពីលោក សេដ្ឋា ថាវីស៊ីន កាល​ពីខែសីហា​​ឆ្នាំមុន​ ប៉ុន្តែលោកស្រី ផែថងថាន ​ខកខាន​ផ្លាស់ប្តូរគណៈរដ្ឋមន្ត្រី​ក្នុងពេលជាមួយគ្នា រហូតដល់​ពេលនេះ ទើប​ចង់សើរើ ក្នុងពេលដែល​វិបត្តិនយោបាយ​ថៃ​កាន់តែ​ធ្លាក់​ចូលទៅក្នុងវិបត្តិផ្ទៃក្នុង ពិបាកស្រោចស្រង់។

ការ​ចាកចេញ​របស់​គណបក្ស​​ Bhumjaithai​ ​ដែល​​ឈ្នះឆ្នោត​លំដាប់​លេខរៀងទី​៣​មានរហូត​ដល់​​៧១​អាសនៈ​ក្នុងកា​របោះឆ្នោត​កាល​ឆ្នាំ​២០២៣ នឹងធ្វើ​ឲ្យ​រដ្ឋាភិបាល​​ចម្រុះ​​​ប្រឈម​វិបត្តិបង្កើត​រដ្ឋាភិបាល​ស្រប​ច្បាប់ថ្មីទៀត ដោយសារ​តែ​សំឡេង​តំណាងរាស្រ្ត​ពីគណបក្ស​មានចំនួនច្រើន និង​ពិបាក​រក​គណបក្ស​ផ្សេង​មក​បង្គ្រប់។

​​ក្នុង​សេចក្តី​​ថ្លែង​ការណ៍​ គណបក្ស​​ Bhumjaithai ​ប្រកាសចាកចេញ​ពីរដ្ឋាភិបាលចម្រុះនេះ ​គណបក្សនេះ​ក៏ទាមទារ​​ ឲ្យ​នាយករដ្ឋមន្ត្រី ផែថងថាន ​ស៊ីណាវ៉ាត្រ ​ទទួលខុសត្រូវ​ចំពោះ​សារសំឡេង​បែកធ្លាយដែល​ជា​ការ​​សន្ទនា​​ជាមួយ​សម្តេច​ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា ដោយ​ក្នុងសារសំឡេងនោះ ​​បាន​​លើក​ឡើង​ពី​​ការស្នើ​សុំ​បើក​​ច្រក​​ព្រំដែន​ដូច​ម៉ោងដដែល​ដែលធ្លាប់ធ្វើ ខណៈសម្តេច​ហ៊ុន សែន បាន​​លើក​ឡើងថា ភាគី​ថៃ​ជាអ្នកបិទ​ ភាគីថៃ​គឺ​ជាអ្នកបើកមុន ហើយ កម្ពុជា​ត្រៀម​​តែអនុវត្ត​តាមយ៉ាងយូរ៥ម៉ោង​ក្រោយមក៕​

រ៉ាន់ រើយ​

The post គណបក្ស​ Bhumjaithai ដក​ខ្លួនចេញ​​​ពីរដ្ឋាភិបាល​ចម្រុះ​ដឹកនាំ​ដោយ​បក្ស​ភឿថៃ​​ appeared first on Kampuchea Thmey Daily.

លោក ថាក់ស៊ីន បង្ហាញ​វត្តមាន​ដំបូង​ បញ្ចប់​ពាក្យ​ចចាមអារ៉ាម ថា គាត់​រត់គេចខ្លួនទៅក្រៅប្រទេស
​ការ​បង្ហាញ​ខ្លួ​ន​ដ៏​គួរឲ្យចាប់​​អារម្មណ៍​​​​របស់​អតីត​​នាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នេះ ​​គឺ​​ក្នុងនាមជាវាគ្មិនថ្លែងសុន្ទរកថាពិសេសមួយនៅការិយាល័យគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទស្តីពីបញ្ហា «គ្រឿងញៀននិងឧក្រិដ្ឋកម្មឆ្លងដែន ទស្សនវិស័យ និងបញ្ហាប្រឈមសម្រាប់ដំណោះស្រាយប្រកបដោយនិរន្តរភាព»។

លោក ​ថាក់ស៊ីន ស៊ីណាវ៉ាត្រ អតីតនាយករដ្ឋមន្ត្រីថៃ ​ពេលបង្ហាញ​មុខជាសាធារណៈ ក្រោយ​កើត​ឡើង​ពាក្យ​ចរាមអារ៉ាម​ថា​លោក​រត់គេចទៅក្រៅប្រទេស។ Khaosod

នេះ​ជា​ការ​បង្ហាញ​ខ្លួន​​ជាសាធារណៈ​លើកដំបូង​របស់​លោក ​ថាក់ស៊ីន ស៊ីណាវ៉ាត្រ អតីតនាយករដ្ឋមន្ត្រីថៃ បន្ទាប់​ពីតុលាការកំពូលផ្នែកព្រហ្មទណ្ឌសម្រាប់អ្នក​កាន់​មុខ​តំណែង​នយោបាយបានកំណត់ថ្ងៃណាត់ជួប​និង​បើក​សវនាការសាកសួរនៅ​ថ្ងៃ​ទី​១៣ខែ​មិថុនាខាងមុខ ​ជុំវិញ​សំណុំរឿងសម្រាក​ព្យាបាលជំងឺនៅ​ជាន់​ទី​១៤របស់​មន្ទីរពេទ្យប៉ូលិសក្រុងបាងកក និងបន្ទាប់​ពី​មានព័ត៌មានចចាម​អារ៉ាម​ថា រូបលោកបានរត់គេចខ្លួនចេញទៅក្រៅប្រទេសដើម្បីគេចពីការណាត់ជួបសាកសួរនេះ។

លោក​ ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានវិល​ចូល​​មាតុ​ប្រទេសវិញ​កាល​​ខែ​សីហា​ឆ្នាំ​២០២៣ គឺ​នៅ​មុន​ថ្ងៃ​ដែល​សភា​ថៃ​បោះឆ្នោត​​ជ្រើស​រើស​​​​បេក្ខជន​នាយករដ្ឋមន្ត្រី​​​ចេញ​ពីគណបក្ស​ភឿថៃ ហើយ​ត្រូវ​វបាន​តុលាការ​កំពូលកាត់ទោស​​​ឲ្យ​ជាប់​ពន្ធធនាគារ ១ឆ្នាំ ហើយ​លោកក៏​ត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យប៉ូលិស​នៅ​ទីក្រុង​បាងកក ដែល​ជា​​ពេទ្យ​របស់ពន្ធធាគារដោយសាររូបលោកជាពិរុទ្ធជន (អ្នកទោស) ដែលត្រូវអនុវត្តទោសរយៈពេល១២០ថ្ងៃក្នុងពន្ធធាគារ។

​ក្នុង​ពេល​បង្ហាញ​ខ្លួន​លើក​ដំបូង​កាល​ថ្ងៃទី​២៧ខែ​ឧសភា យោងសារព័ត៌មានថៃ ​naewna លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ក៏បាននិយាយទៅកាន់អ្នកសារព័ត៌មានផងដែរថា រូបលោកមានអាយុជាង៧០ឆ្នាំទៅហើយ ប៉ុន្តែការរស់នៅហូបចុកសុខ​សប្បាយជាធម្មតាទេ មិនបានគេចខ្លួនទៅ​ណាដូចពាក្យចចាមអារ៉ាមនោះទេ និងបានផ្តាំផ្ញើទៅកាន់អ្នកដែលបញ្ចេញព័ត៌មាន​ចចាមអារ៉ាមទាំងអស់ធ្វើចិត្តឱ្យត្រជាក់ៗ។

លោក​ថាក់ស៊ីន បន្តថា អ្នកដែលបញ្ចេញព័ត៌មានចចាមអារ៉ាមនេះមានមិនច្រើននាក់នោះទេ ពោលគឺតែម្នាក់ពីរនាក់ប៉ុណ្ណោះ៕

ដោយ ភ្នាក់ងារ​

The post លោក ថាក់ស៊ីន បង្ហាញ​វត្តមាន​ដំបូង​ បញ្ចប់​ពាក្យ​ចចាមអារ៉ាម ថា គាត់​រត់គេចខ្លួនទៅក្រៅប្រទេស appeared first on Kampuchea Thmey Daily.

លោក ថាក់ស៊ី​ន​​​ បង្ហាញ​បំណង​ចេញមុខ​​​ជួយរដ្ឋាភិបាល​​កូន ចរចា​​រឿងពន្ធ​​គយ​ជាមួយអាមេរិក
​អតីត​​នាយករដ្ឋមន្ត្រី​ថៃ ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បង្ហាញ​បំណង​ចេ​ញ​មុខ​​​​ទៅចរចា​​​​ជាមួយរដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ ដែល​ដំឡើង​ពន្ធ​នាំ​ចូល​ខុស​ប្រក្រតី ដែលបង្ក​ទៅ​ជា​ក្តី​បារម្ភ​​ជុំវិញ​សកល​លោក។

​រូបភាព​​ផ្គុំគ្នារបស់​លោកថាក់ស៊ីន និង​ លោក ដូណាល់ ត្រាំ។ Khaosod

​យោង​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​ថៃ Khaosod អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រ នៅ​ថ្ងៃសៅរ៍ បាន​ជំរុញរដ្ឋាភិបាលរបស់កូនស្រីរបស់គាត់កុំឱ្យប្រញាប់ប្រញាល់​ខ្លាំង​ពេក​ក្នុងការចរចារពន្ធគយជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

​នៅ​ក្នុងសេចក្តី​រាយការណ៍​នោះ ​អតី​ត​នាយករដ្ឋមន្ត្រីថៃ​រូប​នេះ បានបន្ថែមថា ក្រុមចរចាត្រូវតែ​​ចេះ​អត់ធ្មត់​ ហើយប្រសិនបើចាំបាច់ លោកនឹងពិចារណាស្វែងរកការអនុញ្ញាតពីតុលាការ ដើម្បី​ធ្វើ​ដំណើរ​ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួយចរចា។

​កាល​ពីពាក់​កណ្តាល​ខែ​មីនា រដ្ឋបាល​របស់​លោក​ដូណាល់ ត្រាំ បាន​​ដាក់ពន្ធ​គយ​បដិការ ​ដល់​ប្រទេស​នានា​ជុំវិញពិភពលោក ដែលមាន​​ជញ្ជីង​ពាណិជ្ជកម្ម​មិនស្មើភាព​​ទៅ​តាមកម្រិត​នៃ​ឱនភាពពាណិជ្ជកម្ម ប៉ុន្តែ​ក្រោយ​មក រដ្ឋបាល​របស់​ កីបាន​​ប្រកាសព្យួរការអនុវត្តរហូតដល់ខែកក្កដា​វិញ ដើម្បី​បើក​ផ្លូវឲ្យ​មានការ​ចរចា​ទ្វេភាគី​។​

​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ជាមហាសេដ្ឋីវ័យ ៧៥ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៨​ឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាច បន្ទាប់ពីគាត់បានត្រលប់ទៅប្រទេសថៃកាលពី២​ឆ្នាំមុនបន្ទាប់ពីការនិរទេសខ្លួនរយៈពេល ១៥ឆ្នាំ។ ទោះបីជា​បែបនេះក្តី លោក​ត្រូវបានព្រះមហាក្សត្រលើកលែងទោសរយៈពេល ៦ខែក្រោយមក ហើយ​ការ​ជាប់​ឃុំ​របស់​លោក​គឺស្ថិតនៅ​ក្នុងលក្ខខណ្ឌ​ព្យាបាល​ជំងឺ​ដោយសម្រាក​នៅក្នុង​មន្ទីរពេទ្យ រហូត​ដល់​ថ្ងៃ​​ដោះលែង​ផ្លូវការ​។

កាល​ពី​ឆ្នាំ​មុន គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​ជុំវិញ​ការ​បញ្ចេញ​មតិ​ដែល​គាត់​បាន​ធ្វើ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាង​ត្បូង​កាល​ពី​ប្រាំបួន​ឆ្នាំ​មុន ហើយ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​នៅ​ខែ​កក្កដា​ខាងមុខ​នេះ។ កាល​ពី​​​ពេលថ្មីៗនេះ តុលាការ​​​ថៃ​បាន​ហាម​លោក​ថាក់ស៊ីន ធ្វើដំណើរ​មក​កាន់​កម្ពុជា និង​ប្រទេសប្រ៊ុយណេ ក្នុងដំណើរ​ធុរកិច្ច​​។

​​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ​ក្រោយ​ពី​ការ​ចេញ​មុខ​មាត់ខ្លាំង​ក្នុងឆាក​នយោបាយ​ថៃ​ ត្រូវ​​​តុលាការ​​ថៃ​​ចេញ​​​​​ដីកា​ដាក់​នៅ​ក្រោម​​​ការ​តាមដានរបស់​សមត្ថកិច្ច។ លោកថាក់ស៊ីន ក៏​ត្រូវ​បាន​​រដ្ឋាភិបាល​​ម៉ាឡេស៊ី​របស់នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម តែងតាំង​ជាទីប្រឹក្សា​​​សេដ្ឋកិច្ច​សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែលម៉ាឡេស៊ី​ធ្វើជាម្ចាស់ផ្ទះ​នៅឆ្នាំនេះ​ដែរ៕​

ដោយ រ៉ាន់ រើយ

The post លោក ថាក់ស៊ី​ន​​​ បង្ហាញ​បំណង​ចេញមុខ​​​ជួយរដ្ឋាភិបាល​​កូន ចរចា​​រឿងពន្ធ​​គយ​ជាមួយអាមេរិក appeared first on Kampuchea Thmey Daily.

សកម្មជន​ប្រឆាំងថៃ​ប្តេជ្ញា​តតាំងប្រឆាំង​​នឹង​ច្បាប់​​​​កាស៊ីណូ និង​អាជីវកម្ម​កម្សន្ត​
មេចលនាប្រឆាំងថៃប្រកាសធ្វើបាតុកម្មអូសបន្លាយនៅមុខវិមាន​រដ្ឋាភិបាលជារៀងរាល់ថ្ងៃ បន្ទាប់ពី​គណៈរដ្ឋមន្ត្រី​អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីកាស៊ីណូនិងអាជីវកម្មកម្សាន្តគ្រប់ប្រភេទនៅថ្ងៃទី២៧ខែមីនាឆ្នាំ២០២៥នេះ។

លោក ចតុផន ព្រំផាន់ អតីតមេដឹកនាំក្រុមអាវក្រហម។ MONO NEWS

បណ្តាញ​​សារ​ព័ត៌មាន​ក្នុង​ប្រទេសថៃ​ បានរាយការណ៍ថា ក្រុមបណ្តាញនិស្សិតប្រជាជន​ដើម្បី​កំណែទម្រង់ប្រទេស បណ្តាញប្រជាជនការពារស្ថាប័នព្រះមហាក្សត្រ និងក្រុមកងទ័ពព្រះធម៌ ដែលដឹកនាំដោយលោក ចតុផន ព្រំផាន់ អតីតមេដឹកនាំក្រុមអាវក្រហម និងបច្ចុប្បន្នជាមេដឹកនាំចលនាប្រឆាំង បានប្រមូលផ្តុំតវ៉ានិងធ្វើសន្និសីទសារព័ត៌មាននៅមុខវិមានរដ្ឋាភិបាល ដើម្បីប្រឆាំងសេចក្តីព្រាងច្បាប់ស្តីពីកាស៊ីណូនិងអាជីវកម្មកម្សាន្តគ្រប់ប្រភេទ។

ការប្រមូលផ្តុំតវ៉ានេះត្រូវបានធ្វើឡើងតាមការណាត់របស់លោក ចតុផន ព្រំផាន់ កាលពីថ្ងៃមុនថា ពួកគេនឹងប្រមូលផ្តុំតវ៉ាប្រឆាំងនឹងច្បាប់នេះ បន្ទាប់ពីសភាបញ្ចប់កិច្ចប្រជុំចោទសួរដេញដោលដើម្បីដកទំនុកចិត្តពីនាយករដ្ឋមន្ត្រី។ ដំណាលគ្នាក្នុងថ្ងៃទី២៧ ខែមីនានេះ គណៈរដ្ឋមន្ត្រីបានបើកកិច្ចប្រជុំដើម្បីពិចារណាលើសេចក្តីព្រាងច្បាប់ស្តីពីកាស៊ីណូនិងអាជីវកម្មកម្សាន្តគ្រប់ប្រភេទនេះ ដែលរដ្ឋាភិបាលរំពឹងថា នឹងជួយទាក់ទាញការវិនិយោគនិងជំរុញសេដ្ឋកិច្ចទេសចរណ៍។

គួរបញ្ជាក់ថា ច្បាប់នេះផ្តើមចេញពីគំនិតផ្តួចផ្តើមរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី និងត្រូវបានលោកលើកឡើងក្នុងអំឡុងពេលចុះជួបប្រជាពលរដ្ឋអ្នកគាំទ្រស្ទើរគ្រប់វេទិការ ហើយរដ្ឋាភិបាលគណបក្សភឿថៃដែលដឹកនាំដោយលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលជាកូនស្រីពៅបង្កើតលោក ថាក់ស៊ីន ក៏បានព្យាយាមធ្វើការបំភ្លឺអំពីគោលបំណងក្នុងការបង្កើតច្បាប់នេះផងដែរ។

សេចក្តីរាយការណ៍បានបន្តថា លោក ចតុផន ព្រំផាន់ មេដឹកនាំចលនាប្រឆាំងបានប្រកាសក្នុងសន្និសីទសារព័ត៌មានថា ពួកគេនឹងប្រមូលផ្តុំធ្វើបាតុកម្មអូសបន្លាយជារៀងរាល់ថ្ងៃនៅមុខវិមានរដ្ឋាភិបាលដើម្បីប្រឆាំងនឹងច្បាប់កាស៊ីណូនេះ ប្រសិនបើរដ្ឋាភិបាលមិនដកថយ៕

The post សកម្មជន​ប្រឆាំងថៃ​ប្តេជ្ញា​តតាំងប្រឆាំង​​នឹង​ច្បាប់​​​​កាស៊ីណូ និង​អាជីវកម្ម​កម្សន្ត​ appeared first on Kampuchea Thmey Daily.

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​
នាយក​រដ្ឋមន្ត្រី​៣រូប​ចេញពី​​ត្រកូល «ស៊ីណាវ៉ាត្រា»​ រួមមាន៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និង លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ទាំង៣រូបសុទ្ធតែមានវាសនាខ្ពស់បានរួច​ផុត​ពី​ការ​​ជជែក​ដេញ​ដោលដើម្បីទម្លាក់ពីតំណែងនាយករដ្ឋមន្ត្រី តាមរយៈ​​​​​ការ​បោះឆ្នោត​​ដកសេចក្តីទុក​ចិត្ត​លើ​រដ្ឋាភិបាល​​ដែលខ្លួន​ដឹកនាំ​។​

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ​ឈរកាន់ដៃ​កូនស្រីពៅ ផែថងថាន ខណៈប្អូនស្រី យីងឡាក់ ឈរ​ឱបពីក្រោយ​។ Bangkok Post

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ​ដែល​បាន​ដឹកនាំ​រដ្ឋាភិបាល​ថៃ​ពីឆ្នាំ​២០០១ ដល់​២០០៦ បានរួច​ផុតពី​ញត្តិ​​​ស្នើ​ដក​សេចក្តីទុក​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុងអំឡុង​ពេលដែលលោក​ដឹកនាំ​ ​ដោយសារតែនៅអំឡុងពេលដែលលោកកាន់តំណែងជានាយករដ្ឋមន្ត្រីពេលនោះស្ថិតក្រោមច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៧។ ​

​ច្បាប់រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​ថៃ​ឆ្នាំ១៩៩៧ ​បានកំណត់ «ចំនួនសមាជិកសភាភាគច្រើន»​ ទើ​ប​អា​ច​ស្នើ​ញត្តិ​​​ដកសេចក្តី​ទុក​ចិត្ត​របស​នាយក​រដ្ឋមន្ត្រី​បាន ទើប​​វា​ជាហេតុធ្វើឱ្យគណបក្សប្រឆាំងមិនអាចមានសំឡេងគ្រប់គ្រាន់ដើម្បីដាក់ញត្តិស្នើសុំធ្វើការចោទសួរដេញដោល ឈាន​ទៅ​បោះឆ្នោ​ត​ទម្លាក់​រដ្ឋាភិបាល​បាន​។

ប៉ុន្តែ​ជា​អកុសល រដ្ឋាភិបាល​របស់​លោក ថាក់​ស៊ីន ស៊ីណាវ៉ាត្រា ត្រូ​វ​បាន​​ធ្វើរដ្ឋ​ប្រហារទម្លាក់​​នៅខែកញ្ញា​ឆ្នាំ​២០០៦ ពេលដែលលោក​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ប្រជុំ​​​​នៅសន្និបាត​អង្គការ​សហប្រជាជាតិ។​ ចាប់​ពីពេលនោះ រដ្ឋាភិបាល​យោធា​​​​របស់​ប្រទេស​ថៃ​បាន​រៀបចំ​តាក់​តែ​ង​ច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី។

​ក្រោម​ច្បាប់​​រដ្ឋធនុញ្ញថ្មី ​រដ្ឋាភិបាល​​ថៃ​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែល​ត្រូវ​ជាប្អូន​បង្កើត​​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទទួលរងការចោទសួរដេញដោលរហូតដល់២​ដង ពោលគឺក្នុងឆ្នាំ​២០១២​ទទួល​បាន​សំឡេងគាំទ្រចំនួន៣០៨សំឡេង និងក្នុងឆ្នាំ២០១៣​ម្តងទៀត ដោយ​​ទទួលបានសំឡេងគាំទ្រចំនួន​២៩៧​សំឡេង។ ការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តទាំងពីរលើក​នេះ​ ​មិនអាច​ធានា​បាន​កូរ៉ុម​គ្រប់គ្រាន់​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​បាន​ឡើយ។

ទោះបី​ជា​បែបណា រដ្ឋាភិបាល​ថៃ​ដឹកនាំ​ដោយ​លោកស្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ក៏មាន​វាសនា​មិនខុស​ពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​​បងប្រុស ដោយ​​ត្រូវ​​ក្រុមយោធាដឹកនាំ​​ដោយ​ លោក ប្រាយុទ្ធ​ ចាន់អូចា ​​ធ្វើរដ្ឋប្រហារ​នៅឆ្នាំ ២០១៤​។

ចំណែក​រដ្ឋាភិបាលរបស់ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែល​ត្រូវជាកូនស្រី​ពៅ​របស់​លោក​ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទៀត​ ក៏​​​ទទួលរង​នូវ​ការដាក់សម្ពាធ​ដោយសារ​ការ​ដាក់​ញត្តិ​​សម្រាប់​​សួរដេញ​ដោល​ដកសេចក្តីទុក​ចិត្តដែរ​​ ក៏ប៉ុន្តែ​​​តាមរយៈ​ការ​ជជែក​ដេញដោល​ពីរថ្ងៃ​នៅថ្ងៃទី​២៤ និង​ទី​២៥ខែ​មីនា និង​ការ​បោះឆ្នោត​​សភា​​​នៅថ្ងៃទី​​២៦​ខែមីនា ក៏នៅតែ​មិនអាច​ធ្វើ​អ្វី​រដ្ឋាភិបាល​​ដឹកនាំ​ដោយ​​​កូន​ស្រីពៅ​របស់​លោកថាក់ស៊ីនបានឡើយ។ ផ្ទុយទៅវិញ រដ្ឋាភិបាល​ដឹកនាំដោយ លោកស្រី ​ផែថងថាន ស៊ីណាវ៉ាត្រា បានទទួលសំឡេងគាំទ្ររហូតដល់៣១៩សំឡេង ដែលត្រូវបានគេចាត់ទុកថា ជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រនយោបាយថៃ៕

នាយករដ្ឋមន្ត្រី ​ផែថងថាន ឈរថតជាមួយសមាជិកសភា​នៃ​រដ្ឋាភិបាលចម្រុះ​ក្រោយបោះឆ្នោត​​ដកសេចក្តីទុកចិត្តបរាជ័យ។ ​The Nation

នាយករដ្ឋមន្ត្រី​ផែថងថានឆ្លើយសំណួរអ្នកកាសែត​។​​​

The post នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​ appeared first on Kampuchea Thmey Daily.

មេដឹកនាំ​បក្ស​ប្រឆាំងថៃងាក​មក​អបអរសាទរ​ ផែថងថានវិញ ក្រោយសំណើខ្លួនបរាជ័យ​
ទីបំផុត មេដឹកនាំបក្សប្រឆាំងថៃដែល​​ដាក់​​ញត្តិ​​​​​ស្នើ​ឲ្យសភា​ជជែក​ដេញដោល​​និង​បោះឆ្នោត​​​ដកសេចក្តី​ទុក​ចិត្ត​លើ​សមាសភាព​​​​​នាយករដ្ឋមន្ត្រី​ថៃ ផែថង​ថាន ស៊ីណាវ៉ាត្រា ដោយ​ចោទ​​ថា ធ្វើការ​តាមបញ្ជា​ឪពុក​នោះ បាន​ងាកមកអបអរសាទរ​​វិញ​ ក្រោយ​​​លោកស្រី​ នាយករដ្ឋមន្ត្រី រួចផុតពីការ​បោះឆ្នោតទំលាក់ពីតំណែង​នៅ​ថ្ងៃ​​ពុធ​នេះ​។​

សមាជិកសភា​​​ឈរអមនាយករដ្ឋមន្ត្រី​ថៃ ផែថងថាន ក្រោយបោះឆ្នោត​សភា​រួច​​។ Nation

ប្រភពព័ត៌មាន​បាន​រាយការណ៍ថា បរិយាកាសនៅក្នុងរដ្ឋសភាថៃ បន្ទាប់​ពី​សមាជិកសភា​បាន​បោះឆ្នោតផ្តល់​សេចក្តីទុកចិត្ត​ដល់នាយក​រដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា ដោយសំឡេងភាគច្រើន៣១៩​ទល់​នឹង១៦២សំឡេង និងបរិយាកាសពោរពេញដោយភាពរីករាយ បន្ទាប់​ពីដឹងលទ្ធឆ្នោត ​ជំហររបស់​មេដឹកនាំ​បក្ស​ប្រឆាំង​ថៃ​បាន​ផ្លាស់ប្តូរ​​មក​កាន់​​​នាយករដ្ឋមន្ត្រីស្រ្តីវ័យ​ក្មេងរបស់​ថៃ​វិញ​។​

​ទន្ទឹមនឹង​នោះ តាមសេចក្តី​រាយការណ៍​ លោក Nattapong Ruangpanyawut ប្រធាន​គណបក្ស​ប្រជាជន​ក្នុង​នាម​ជា​មេ​ដឹក​នាំបក្ស​ប្រឆាំងដ៏ធំជាងគេនៅក្នុង​សភា រួមទាំងសមាជិក​គណបក្ស​ប្រជាជនមួយចំនួនទៀត បានបង្ហាញការអបអរ​សាទរនិងថត​រូប​ជាមួយនាយករដ្ឋមន្ត្រី ផែថងថាន នៅក្នុងសភា រួមជាមួយនឹងសមាជិកគណៈរដ្ឋមន្ត្រីមួយចំនួនផងដែរ

​​តាមសេចក្តីរាយការណ៍​ គេ​ឃើញសមាជិកសភាមក​​ពី​គណបក្សចម្រុះរដ្ឋាភិបាល​បាននាំថតរូបជាក្រុមជាមួយនឹងទឹកមុខញញឹមរីករាយ ជាពិសេសនាយករដ្ឋមន្ត្រី ផែថងថាន បានបង្ហាញទឹកមុខស្រស់ស្រាយស្នាមញញឹទៅកាន់អ្នកពាក់ព័ន្ធក្នុងលក្ខណៈមិត្តភាព៕

The post មេដឹកនាំ​បក្ស​ប្រឆាំងថៃងាក​មក​អបអរសាទរ​ ផែថងថានវិញ ក្រោយសំណើខ្លួនបរាជ័យ​ appeared first on Kampuchea Thmey Daily.

លោក​ សេដ្ឋា ថាវីស៊ីន​ បង្ហើប​​គម្រោង​​ព្រែកជីក​ «Kra» ​ស្របពេលថាក់ស៊ី​ន​ទៅខាងត្បូង​​
អតីតនាយករដ្ឋមន្ត្រី​ដែល​កាន់​អំណាច​​​​​១ឆ្នាំ លោក សេដ្ឋា ថាវីស៊ីន ​បាន​ផ្តល់​បទ​សម្ភាស​​ន៍​ដល់​សារ​ព័ត៌មាន​ថៃ​នៅ​ថ្ងៃចន្ទ​នេះ ដោយបង្ហើប​ប្រាប់​ថា​​ គម្រោង​​​​ព្រែក​ជីក​​​ក្រា​ (Kra Canal) ដែលថៃ​​ហៅ​ថា ​ជា​ស្ពាន​ដី​គោគ​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​​នឹងផ្តល់​ផល​​ប្រយោជន៍​ធំធេង​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​។

អតីតនាយករដ្ឋមន្ត្រី​ដែល​កាន់​អំណាច​​​​​១ឆ្នាំ លោក សេដ្ឋា ថាវីស៊ីន ធ្វើបទ​បង្ហាញ​ដល់​​​អ្នកវិនិយោគិន​​ពេលលោក​កាន់​អំណា​​ច​​​​។ X

​សា​រព័ត៌មានថៃ ​ Khaosod និង​សារ​ព័ត៌មាន​ Matichon ​​​បាន​ជួប​សម្ភាសន៍​អតីត​នាយករដ្ឋមន្ត្រី​ថៃ និង​ជា​អ្នក​ជំនួញ​ក្នុងវិស័យ​អចលនទ្រព្យ​ដ៏​ចំណាន​ ស្រប​ពេលដែល​​ លោក​ ថាក់ស៊ី​ន​ ស៊ីណាវ៉ាត្រា កំពុង​បំពេញទស្សនកិច្ច​​ក្នុង​​ខេត្តភាគខាងត្បូងថៃ​។ លោក ថាក់​ស៊ីន​ អតីត​នាយក​រដ្ឋមន្ត្រី​​​ដ៏​មាន​ឥទ្ធិពល​ក្នុង​ទសវត្សរ៍​​ឆ្នាំ​២០០០​ និង​​ជា​​ឪពុក​​​​នាយករដ្ឋមន្ត្រី​ ផែថងថាន ស៊ីណាវ៉ាត្រា​ ​​​នឹង​ត្រូវ​គេ​ជឿថា មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ក្នុង​រដ្ឋាភិបាលថៃ​​បច្ចុប្បន្ន​​។​​​

លោក សេដ្ឋា ថាវីស៊ីន ត្រូវ​បាន​ស្រង់សម្តី​៖«​គម្រោងសាងសង់ស្ពានដីគោកដែលស្នើឡើងនេះ ប្រសិនបើជោគជ័យនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រទេសថៃ ហើយប្រែក្លាយព្រះរាជាណាចក្រទៅជាប្រទេសស្វីសនៃបូព៌ា»។

​អតី​ត​នាយក​រដ្ឋមន្ត្រី ​សេដ្ឋា ថាវីស៊ីន បាននិយាយថា ផ្លូវ​សមុទ្រឆ្លងកាត់ច្រកសមុទ្រ Melacca មានការកកស្ទះខ្លាំង ហើយប្រទេសថៃនឹងទទួលបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ប្រសិនបើវាអាចផ្តល់ជម្រើសជំនួស។

លោក សេដ្ឋា បាន​បន្ថែមថា ដោយសារថៃមិនចូលរួម​​ក្នុងការប្រកួតប្រជែងរវាងអាមេរិក និង​ចិន ​មហាអំណាច​​ទាំងពីរ​​អាចជឿជាក់បានថា កប៉ាល់ដឹកទំនិញដែលធ្វើដំណើរឆ្លងកាត់​​ព្រែក​ជែក​​​បស់ប្រទេសថៃនឹងមិនមានការរំខានឡើយ។

​លោក ថាក់​ស៊ី​ន​បាន​ធ្វើដំណើរ​ទៅកាន់​​ប្រទេស​ថៃ​នៅថ្ងៃទី​២៣​ខែកុម្ភៈ ហើយ​នៅ​មុន​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ភាគខាងត្បូង​ដែល​តែង​មាន​អំពើ​ហិង្សា​ និង​ជាតំបន់​ដែល​ទាមទារ​​​​​បំបែករដ្ឋ​ក្នុង​អាណត្តិ​​​របស់​​លោក​ថាក់​ស៊ីន​គ្រប់គ្រង​ប្រទេស​ក្នុងទសវត្សរ៍​ឆ្នាំ​២០០០។

​អំពើហិង្សា​នៅខេត្តយ៉ាឡា បណ្តាល​​ឲ្យ​ជនស៊ីវិលម្នាក់បានស្លាប់ និង១១នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះមានប៉ូលិស៧នាក់ នៅពេលដែលគ្រាប់បែកបានផ្ទុះនៅខាងក្រៅផ្សារទំនើបមួយកន្លែងក្នុងស្រុក Bannang Sata កាលពីយប់ថ្ងៃទី២២ខែកុម្ភៈ។

នៅ​ខេត្ត​ណារ៉ាធីវ៉ាត់ គ្រាប់បែក​មួយ​គ្រាប់​ទៀត​បាន​ផ្ទុះ​ឡើង​លើ​រថយន្ត​ភីកអាប់​របស់​ក្រុម​ពន្លត់​​អគ្គិភ័យ​ដែល​ចត​នៅ​ក្បែរ​ប៉ម​បញ្ជា​ការ​ចរាចរណ៍​ផ្លូវ​អាកាស​នៅ​ព្រលាន​យន្តហោះ​ណារ៉ាធីវ៉ាត់ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ខែ​កុម្ភៈ៕​

The post លោក​ សេដ្ឋា ថាវីស៊ីន​ បង្ហើប​​គម្រោង​​ព្រែកជីក​ «Kra» ​ស្របពេលថាក់ស៊ី​ន​ទៅខាងត្បូង​​ appeared first on Kampuchea Thmey Daily.