ព័ត៌មានអន្ដរជាតិ
មេដឹកនាំបក្សប្រឆាំងថៃងាកមកអបអរសាទរ ផែថងថានវិញ ក្រោយសំណើខ្លួនបរាជ័យ
ទីបំផុត មេដឹកនាំបក្សប្រឆាំងថៃដែលដាក់ញត្តិស្នើឲ្យសភាជជែកដេញដោលនិងបោះឆ្នោតដកសេចក្តីទុកចិត្តលើសមាសភាពនាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រា ដោយចោទថា ធ្វើការតាមបញ្ជាឪពុកនោះ បានងាកមកអបអរសាទរវិញ ក្រោយលោកស្រី នាយករដ្ឋមន្ត្រី រួចផុតពីការបោះឆ្នោតទំលាក់ពីតំណែងនៅថ្ងៃពុធនេះ។

ប្រភពព័ត៌មានបានរាយការណ៍ថា បរិយាកាសនៅក្នុងរដ្ឋសភាថៃ បន្ទាប់ពីសមាជិកសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា ដោយសំឡេងភាគច្រើន៣១៩ទល់នឹង១៦២សំឡេង និងបរិយាកាសពោរពេញដោយភាពរីករាយ បន្ទាប់ពីដឹងលទ្ធឆ្នោត ជំហររបស់មេដឹកនាំបក្សប្រឆាំងថៃបានផ្លាស់ប្តូរមកកាន់នាយករដ្ឋមន្ត្រីស្រ្តីវ័យក្មេងរបស់ថៃវិញ។
ទន្ទឹមនឹងនោះ តាមសេចក្តីរាយការណ៍ លោក Nattapong Ruangpanyawut ប្រធានគណបក្សប្រជាជនក្នុងនាមជាមេដឹកនាំបក្សប្រឆាំងដ៏ធំជាងគេនៅក្នុងសភា រួមទាំងសមាជិកគណបក្សប្រជាជនមួយចំនួនទៀត បានបង្ហាញការអបអរសាទរនិងថតរូបជាមួយនាយករដ្ឋមន្ត្រី ផែថងថាន នៅក្នុងសភា រួមជាមួយនឹងសមាជិកគណៈរដ្ឋមន្ត្រីមួយចំនួនផងដែរ
តាមសេចក្តីរាយការណ៍ គេឃើញសមាជិកសភាមកពីគណបក្សចម្រុះរដ្ឋាភិបាលបាននាំថតរូបជាក្រុមជាមួយនឹងទឹកមុខញញឹមរីករាយ ជាពិសេសនាយករដ្ឋមន្ត្រី ផែថងថាន បានបង្ហាញទឹកមុខស្រស់ស្រាយស្នាមញញឹទៅកាន់អ្នកពាក់ព័ន្ធក្នុងលក្ខណៈមិត្តភាព៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


