ព័ត៌មានអន្ដរជាតិ
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ
ក្រោយជម្លោះរឿងដោះដូរក្រសួងមហាផ្ទៃ គណបក្ស Bhumjaithai របស់ លោក Anutin Charnvirakul ដែលកំពុងដឹកនាំកាន់កាប់ក្រសួងមហាផ្ទៃរបស់ថៃ នៅល្ងាចថ្ងៃពុធនេះ បានប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃ ដែលមានលោកស្រីផែថងថាន ជានាយករដ្ឋមន្ត្រី។

ការប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះរបស់ គណបក្ស Bhumjaithai កើតឡើងមួយថ្ងៃពីការដាក់ឱសានវាទរបស់គណបក្សភឿថៃ ឲ្យលោក Anutin Charnvirakul បោះបង់ក្រសួងមហាផ្ទៃប្រគល់ទៅឲ្យគណបក្សភឿថៃ គ្រប់គ្រង ហើយជាថ្នូរមកវិញ គណបក្សភឿថៃនឹងប្រគល់ក្រសួងពីរគឺក្រសួងសុខភាពសាធារណៈ និង ទីស្តីការគណៈរដ្ឋមន្ត្រីទៅឲ្យគណបក្សBhumjaithai។
ក្នុងការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីនេះរបស់រដ្ឋាភិបាលលោកស្រី ផែថងថា ស៊ីណាវ៉ាត្រ បន្ទាប់ពីការដឹកនាំរដ្ឋាភិបាលចម្រុះមិនដល់១ឆ្នាំ បន្តពីលោក សេដ្ឋា ថាវីស៊ីន កាលពីខែសីហាឆ្នាំមុន ប៉ុន្តែលោកស្រី ផែថងថាន ខកខានផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីក្នុងពេលជាមួយគ្នា រហូតដល់ពេលនេះ ទើបចង់សើរើ ក្នុងពេលដែលវិបត្តិនយោបាយថៃកាន់តែធ្លាក់ចូលទៅក្នុងវិបត្តិផ្ទៃក្នុង ពិបាកស្រោចស្រង់។
ការចាកចេញរបស់គណបក្ស Bhumjaithai ដែលឈ្នះឆ្នោតលំដាប់លេខរៀងទី៣មានរហូតដល់៧១អាសនៈក្នុងការបោះឆ្នោតកាលឆ្នាំ២០២៣ នឹងធ្វើឲ្យរដ្ឋាភិបាលចម្រុះប្រឈមវិបត្តិបង្កើតរដ្ឋាភិបាលស្របច្បាប់ថ្មីទៀត ដោយសារតែសំឡេងតំណាងរាស្រ្តពីគណបក្សមានចំនួនច្រើន និងពិបាករកគណបក្សផ្សេងមកបង្គ្រប់។
ក្នុងសេចក្តីថ្លែងការណ៍ គណបក្ស Bhumjaithai ប្រកាសចាកចេញពីរដ្ឋាភិបាលចម្រុះនេះ គណបក្សនេះក៏ទាមទារ ឲ្យនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ទទួលខុសត្រូវចំពោះសារសំឡេងបែកធ្លាយដែលជាការសន្ទនាជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយក្នុងសារសំឡេងនោះ បានលើកឡើងពីការស្នើសុំបើកច្រកព្រំដែនដូចម៉ោងដដែលដែលធ្លាប់ធ្វើ ខណៈសម្តេចហ៊ុន សែន បានលើកឡើងថា ភាគីថៃជាអ្នកបិទ ភាគីថៃគឺជាអ្នកបើកមុន ហើយ កម្ពុជាត្រៀមតែអនុវត្តតាមយ៉ាងយូរ៥ម៉ោងក្រោយមក៕
រ៉ាន់ រើយ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


