ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន ចូលសវនាការតុលាការព្រហ្មទណ្ឌ ចំថ្ងៃកូនស្រីរបស់លោក ត្រូវព្យួរអំណាច
លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ ស្ថិតក្នុងវ័យ៧៥ឆ្នាំបានបង្ហាញខ្លួននៅក្នុងតុលាការព្រហ្មទណ្ឌទីក្រុងបាងកកនៅថ្ងៃទី១ខែកក្កដា ឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ ដែលផ្តើមចេញពីសុន្ទរកថា និងបទសម្ភាសន៍កាលពីឆ្នាំ ២០១៥ ដល់អ្នកកាសែតនៅកូរ៉េខាងត្បូង ក្នុងអំឡុងពេលនិរទេសខ្លួនរបស់គាត់។

សវនាការលើបទចោទព្រហ្មទណ្ឌនេះជាសវនាការផ្លូវការលើកដំបូងរបស់អតីតនាយករដ្នមន្ត្រីដ៏មានឥទ្ធិពល ហើយលោកបានសារភាពថាមិនមានពិរុទ្ធភាពទាំងច្បាប់បរិហារកេរ្តិ៍ និងច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ ដូចការចោទប្រកាន់នោះទេ។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន The Thaiger។
សវនាការលើបទល្មើសព្រហ្មទណ្ឌនេះនាពេលនេះ គឺចំថ្ងៃដែលមហាក្សត្រថៃចេញរាជក្រឹត្យតែងតាំងសមាជិកគណៈរដ្ឋមន្ត្រីថ្មីមួយចំនួនដែលត្រូវដោះដូរ និងក៏ចំថ្ងៃដែលតុលាការធម្មនុញ្ញបានសម្រេចផ្អាកតួនាទីកូនស្រីរបស់លោក គឺនាយករដ្ឋមន្ត្រី ផែថងថានពីតួនាទីផងដែរ ដើម្បីបើកការស៊ើបអង្កេតលើការចោទប្រកាន់រំលោភលើក្រមសីលរដ្ឋធម្មនុញ្ញ ដោយសារតែការលេចធ្លាយការនិយាយទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា។
នៅក្នុងអង្គសវនាការរបស់តុលាការព្រហ្មទណ្ឌដដែលនេះ លោកថាក់ស៊ីន ត្រូវបានគេផ្តល់ប្រាក់ធានា ៥០ម៉ឺនបាត និងតម្រូវឱ្យប្រគល់លិខិតឆ្លងដែនរបស់គាត់ ជាមួយនឹងការហាមឃាត់មិនឱ្យចាកចេញពីប្រទេស លុះត្រាតែមានការអនុញ្ញាតច្បាស់លាស់។
លោក ថាក់ស៊ីន ប្រឈមមុខការជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំក្នុងមួយបទល្មើសនេះ ដែលធ្វើការចោទប្រកាន់ប្រឆាំងលោកថាក់ស៊ីនលើកនេះក្លាយជាដំណើរការផ្លូវច្បាប់ដ៏ធ្ងន់ធ្ងរបំផុតក្នុងនយោបាយថៃទំនើប។
ទោះបីជាគាត់មានសេរីភាពនៅក្រៅឃុំក៏ដោយ តុលាការនឹងបើកសវនាការប្រចាំខែ ហើយការបំពានលក្ខខណ្ឌនៃការនៅក្រៅឃុំអាចនាំឱ្យមានការចាប់ខ្លួនជាថ្មី។ តាមការផ្សាយកន្លងមករបស់សារព័ត៌មានថៃ តុលាការព្រហ្មទណ្ឌនឹងចោទសួរសាក្សី២៤រូប ក្នុងសំណុំរឿងនេះ ក្នុងនោះសាក្ស១០រូបដាក់បន្ទុក និងសាក្សី១៤រូបសម្រាប់ដោះបន្ទុក។
ក្បួនរថយន្តលោក ថាក់ស៊ីន ចាកចេញពីតុលាការព្រហ្មទណ្ឌ នៅម៉ោង១២ថ្ងៃត្រង់ បន្ទាប់ពីការសួរដេញដោលសាក្សីលើកដំបូង ក្នុងសំណុំរឿងមាត្រា ១១២ និងច្បាប់ស្តីពីបទល្មើសកុំព្យូទ័រ៕
រ៉ាន់ រើយ


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


