លោក ថោង រដ្ឋសក្ដិ Archives - Kampuchea Thmey Daily

ចរន្តភ្ញៀវទេសចរ បានបង្កើតជាផលប្រយោជន៍​សេដ្ចកិច្ចដ៏ច្រើន​ទាំងនៅថ្នាក់ជាតិ និងតាមមូលដ្ឋាន
កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានកើនឡើងយ៉ាងគំហុក រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិខ្មែរ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា រយៈពេលបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៣,១៨៧,៧៧១នាក់។

បើតាមក្រសួងទេសចរណ៍ កំណើនភ្ញៀវទេសចរនេះ បានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ តាមរយៈផេកផ្លូវការក្រសួងទេសចរណ៍ បានបញ្ជាក់ថា បណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗនៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវស្ទើរពេញ ១០០ភាគរយ។ ទន្ទឹមនឹងនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹង​ពេលកំពុងមាន​វិបត្តិកូវីដ-១៩ខ្លាំង ដោយពលរដ្ឋភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគ។

ជាមួយនឹងកំណើនទេសចរនេះ វិស័យឯកជនបានសម្តែងការរីករាយចំពោះចរន្តភ្ញៀវដ៏ច្រើនលើសពីការរំពឹងទុក​នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ និងបន្តមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍ ខណៈដែលឆ្នាំ២០២៣ គឺជាឆ្នាំទស្សនាកម្ពុជា Visit Cambodia Year។

លោក ថោង រដ្ឋស័ក្តិ រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ បានប៉ាន់ស្មានថា ការចំណាយរបស់ពលរដ្ឋក្នុង​ដំណើរ​កម្សាន្តនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ អាចចន្លោះពី ៤០-៦០ដុល្លារ ក្នុង១ថ្ងៃ ដោយគិតទៅលើការចំណាយ​ថ្លៃម្ហូប​អាហារបីពេល បួករួមទាំងកន្លែងស្នាក់នៅ។ លោករដ្ឋលេខាធិការ បានរំលឹកថា កាលពីឆ្នាំ ២០២២ ក្រសួងបានប៉ាន់​ស្មានថា ភ្ញៀវទេសចរចំណាយក្នុងម្នាក់អស់ប្រមាណ ៥០ដុល្លារ ក្នុងការដើរកម្សាន្តថ្ងៃចូលឆ្នាំខ្មែរ ដោយសរុប​ទទួលបានថវិកាប្រមាណ ៣៦០លានដុល្លារ ក្នុងចំណោមពលរដ្ឋជាង ២.៣លាននាក់។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ឃើញថា ឆ្នាំនេះ សង្រ្កាន្តឆ្នាំថ្មី ហាក់មានសកម្មភាពផុសផុលយ៉ាងខ្លាំង នៅតាមបណ្តាខេត្តនានា។ លោកថា ការចេញដំណើរ​កម្សាន្តរបស់​ប្រជាពលរដ្ឋ​ក្នុងស្រុក គឺត្រូវចំណាយផ្សេងៗ ដែលជាផលល្អសម្រាប់អ្នកប្រកបអាជីវកម្ម ដូចជា ម្ហូបអាហារ របស់របរបម្រើឱ្យសេវា​កម្មនានា ក្នុងកម្មវិធីសង្រ្កាន្ត និងទំនិញជាច្រើនផ្សេងទៀត។

លោកបណ្ឌិត បានសង្កត់ធ្ងន់ថា ការចំណាយ និងតម្រូវការ គឺធ្វើឱ្យមានលំហូរសាច់ប្រាក់ ដែលនាំឱ្យមានចរន្តសេដ្ឋកិច្ច​ល្អប្រសើរ ជួយកំណើនសេដ្ឋកិច្ចជាតិ៕

The post ចរន្តភ្ញៀវទេសចរ បានបង្កើតជាផលប្រយោជន៍​សេដ្ចកិច្ចដ៏ច្រើន​ទាំងនៅថ្នាក់ជាតិ និងតាមមូលដ្ឋាន appeared first on Kampuchea Thmey Daily.

លោក ថោង រដ្ឋស័ក្តិ ៖ ខេត្តមណ្ឌលគិរី នឹងក្លាយជាឋានសួគ៌អេកូទេសចរណ៍
នាថ្ងៃអនាគត ខេត្តមណ្ឌលគិរី នឹងក្លាយជាឋានសួគ៌អេកូទេសចរណ៍។ នេះជាការបញ្ជាក់របស់លោក ថោង រដ្ឋស័ក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍។

ថ្លែងនៅក្នុងវេទិកាតុមូលរបស់កម្ពុជាថ្មី លោក​ ថោង រដ្ឋស័ក្តិ បានលើកឡើងដូច្នេះថា« យើងមានផែនការមេ​អភិវឌ្ឍខេត្តមណ្ឌលគិរី ឆ្នាំ ២០២១-២០៣៥ ឱ្យខេត្តនេះ ក្លាយជាឋានសួគ៌អេកូទេសចរណ៍នាថ្ងៃអនាគត»។

លើសពីនេះទៀត លោកបានឱ្យដឹងថា នៅខេត្តមណ្ឌលគិរី នឹងមានការអភិវឌ្ឍសាងសង់ព្រលានយន្តហោះ នៅឆ្នាំ ២០៣០ ដែលមានបើកការហោះរវាងកម្ពុជា-ជប៉ុន ចិន រុស្ស៊ី និងផ្សេងៗទៀត។ ពាក់ព័ន្ធនឹងផែនការនេះ លោក ថោង រដ្ឋស័ក្តិ បានគូសបញ្ជាក់ថា ក្រសួងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងការអភិវឌ្ឍខេត្តនេះ។

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរីឆ្នាំ២០២១-២០៣៥ ត្រូវបានដាក់អនុវត្តជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២២។ ការដាក់ឱ្យអនុវត្តនូវផែនការរយៈពេល១៤ឆ្នាំនេះ នឹងធ្វើឱ្យខេត្តមណ្ឌលគិរី ក្លាយជាគោលដៅ​ពិពិធកម្មទសចរណ៍នៅកម្ពុជា។ នេះជាការលើកឡើង របស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ថ្លែងនៅក្នុងពិធីដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥ កាលពីខែ មេសា ឆ្នាំ២០២២ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ភាពធន់នៃសក្តានុពលទេសចរណ៍របស់ខេត្តមណ្ឌលគិរី តាមរយៈលំហូរអ្នកទេសចរក្នុងស្រុក នាអំឡុងពេលវិបត្តិកូវីដ-១៩ បានបង្ហាញអំពីឧត្តមភាពរបស់ខេត្តនេះ នៅក្នុងការផ្សារភ្ជាប់ជាមួយប៉ូលទេសចរណ៍ដទៃទៀត  ដូចជាប៉ូលសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ជាដើម។

វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី កំពុងស្ថិតក្នុងដំណាក់កាលកំណើននៃវដ្តជីវិត នៃការអភិវឌ្ឍវិស័យទេសចរណ៍ ដែលពោរពេញទៅដោយសក្តានុពល សម្រាប់ការអភិវឌ្ឍនាពេលអនាគត បង្កើតជាកាលានុវត្តភាព សត្យានុម័ត​សម្បូរបែប សម្រាប់ការវិនិយោគ និងបង្កើតតម្លៃបន្ថែម ក្នុងវិស័យទេសចរណ៍  និងអន្តរវិស័យនគាំទ្រ​ដល់ការ​អភិវឌ្ឍវិស័យសេដ្ឋកិច្ចខេត្តមណ្ឌលគិរី និងសេដ្ឋកិច្ចជាតិទាំងមូល។

ខេត្តនេះ មានសក្តានុពលដ៏ធំធេង នៅក្នុងវិស័យកសិកម្ម ជាពិសេសការអភិវឌ្ឍកសិដ្ឋានផ្កា បន្លែ ផ្លែឈើ និងដំណាំកសិ-ឧស្សាហកម្មនានា មានដំណាំកាហ្វេជាដើម៕

The post លោក ថោង រដ្ឋស័ក្តិ ៖ ខេត្តមណ្ឌលគិរី នឹងក្លាយជាឋានសួគ៌អេកូទេសចរណ៍ appeared first on Kampuchea Thmey Daily.

លោក ថោង រដ្ឋស័ក្តិ រំពឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ជាង ៥.២ លាននាក់ ដើរកម្សាន្តថ្ងៃចូលឆ្នាំថ្មី
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចេញដំណើរកម្សាន្តប្រមាណ ៥.២លាននាក់ នៅថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោក ថោង រដ្ឋស័ក្តិ រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ បានលើកឡើងថា ដោយសារឆ្នាំ ២០២៣នេះ កម្មវិធីអង្គរ​សង្រ្កាន្ត​ខួបលើកទី១០ បានចាប់ផ្តើមធ្វើឡើងវិញ អាចនឹងមានកំណើនភ្ញៀវទេសចរខ្ពស់។ លោកបានប៉ាន់ស្មានថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ កម្ពុជា នឹងមានភ្ញៀវទេសចរចេញកម្សាន្តប្រមាណ ៥.២ លាននាក់។ ក្នុងចំណោមតួលេខនេះ លោកបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុង និងចូលមកពីខាង​ក្រៅអាចមានចំនួនជាង ៦ម៉ឺននាក់ ពោលគឺមានការកើនឡើង ២ម៉ឺននាក់ បើធៀបនឹងឆ្នាំ ២០២២កន្លងទៅ។

លោកបានគូសបញ្ជាក់ដូច្នេះថា«គោលដៅទេសទូទាំង ២៥ខេត្តក្រុង ទិដ្ឋភាពរូមគឺសង្ក្រាន្តកម្ពុជា ប៉ុន្តែធំជាងគេ បានប្រមូលផ្តុំនៅ​ខេត្តសៀមរាប គឺអង្គរសង្ក្រាន្ត»។

​​​​ បើតាមលោក ថោង រដ្ឋស័ក្តិ ត្រឹមរយៈពេល ២ខែដំបូងដើមឆ្នាំ ២០២៣ កម្ពុជា ទទួលបានភ្ញៀវទេសចរប្រមាណជាង ៨០ម៉ឺននាក់ បើធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ កើនឡើងជាង ៨០ភាគរយ។

មន្រ្តីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា សម្រាប់គោលដៅទេសចរណ៍ ដែលកំពុងទាក់ទាញខ្លាំង មានដូចជា ខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ និងខេត្តជាប់មាត់សមុទ្រ រួមមាន ខេត្តព្រះសីហនុ កំពត កែប និងខេត្តកុងកោះជាដើម។

សូមបញ្ជាក់ថា នៅឆ្នាំ ២០២២ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ២.៣លាននាក់។ ដោយឡែក នៅឆ្នាំ ២០២៣នេះ រំពឹងថា នឹងទទួលបានទេសចរអន្តរជាតិចន្លោះ ៤.៥-៥លាននាក់ ដោយផ្អែកទៅលើកម្មវិធីសង្ក្រាន្ត និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ នេះជាការបញ្ជាក់របស់លោក ថោង រដ្ឋស័ក្តិ។ ជាមួយគ្នានេះ លោកបានរំលឹកថា កាលពីឆ្នាំ ២០១៩ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦.៦លាននាក់ បើពុំមានជំងឺកូវីដ ឆ្នាំ ២០២០ គ្រោងទទួលបាន ៧លាននាក់។ ប៉ុន្តែជំងឺកូវីដ-១៩ បានបំផ្លាញវិស័យទេសចរណ៍ពីចុងឆ្នាំ ២០១៩ រហូតដល់ចុងឆ្នាំ ២០២២ ចំនួន ៣លាននាក់។

ទោះយ៉ាងណាលោកអះអាងថា ភ្ញៀវទេសចរនឹងវិលត្រឡប់ទៅដូចឆ្នាំ ២០១៩ឡើងវិញ នៅចុងឆ្នាំ ២០២៤ ដោយរំពឹងថា នឹងទទួលបានប្រហែល ៧លាននាក់៕

The post លោក ថោង រដ្ឋស័ក្តិ រំពឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ជាង ៥.២ លាននាក់ ដើរកម្សាន្តថ្ងៃចូលឆ្នាំថ្មី appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់ទេសចរ បង្ហាញពីខ្ទង់ចំណាយរបស់ភ្ញៀវទេសចរ​ថ្ងៃចូលឆ្នាំថ្មី
កម្ពុជា បានរៀបចំកម្មវិធីសង្រ្កាន្តស្ទើរគ្រប់ទីកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរនៅថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ តាមរយៈកម្មវិធីដ៏សម្បូរបែបនេះ មានការរំពឹងថា នឹងមានភ្ញៀវទេសចរចេញកម្សាន្តច្រើន ទាំងជាតិ និងអន្តរជាតិ។

លោក ថោង រដ្ឋស័ក្តិ រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ បានលើកឡើងថា កាលពីឆ្នាំ ២០២២ ក្រសួងបានប៉ាន់​ស្មានថា ភ្ញៀវទេសចរចំណាយក្នុងម្នាក់អស់ប្រមាណ ៥០ដុល្លារ ក្នុងការដើរកម្សាន្តថ្ងៃចូលឆ្នាំខ្មែរ។ ដោយក្នុងនោះ ទទួលបានថវិកាប្រមាណ ៣៦០លានដុល្លារ ក្នុងចំណោមពលរដ្ឋជាង ២.៣លាននាក់។ ដោយឡែកនៅក្នុងឆ្នាំ ២០២៣នេះ បានប៉ាន់ស្មានទៀតថា ការចំណាយរបស់ពលរដ្ឋក្នុងដំណើរកម្សាន្តនេះអាចចន្លោះពី ៤០-៦០ដុល្លារ ក្នុង១ថ្ងៃ ដោយគិតទៅលើការចំណាយថ្លៃម្ហូបអាហារបីពេល បួករួមទាំងកន្លែងស្នាក់នៅ។

ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ឃើញថា ឆ្នាំនេះ សង្រ្កាន្តឆ្នាំថ្មី ហាក់មានសកម្មភាពផុសផុលយ៉ាងខ្លាំង នៅតាមបណ្តាខេត្តនានា។ លោកថា ការចេញដំណើរ​កម្សាន្តរបស់ប្រជាពលរដ្ឋក្នុងស្រុក គឺត្រូវចំណាយផ្សេងៗ ដែលជាផលល្អសម្រាប់អ្នកប្រកបអាជីវកម្ម ដូចជា ម្ហូបអាហារ របស់របរបម្រើឱ្យសេវាកម្មនានា ក្នុងកម្មវិធីសង្រ្កាន្ត និងទំនិញជាច្រើនផ្សេងទៀត។

ចំណែក ទេសចរអន្តរជាតិ ក៏នឹងចូលមកកម្សាន្តច្រើនផងដែរ ពិសេសគោលដៅទេសចរអង្គរសង្ក្រាន្តខេត្តសៀមរាប ​។ វត្តមានទេសចរអន្តរជាតិនេះ គឺជាលំហូរសាច់ប្រាក់ពីខាងក្រៅចូលមកក្នុងប្រទេស នឹងបានបង្កើតជាចរន្ត​សេដ្ឋកិច្ចទៅ​ដល់​តំបន់គោលដៅទេសចរណ៍នានា ក្នុងប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់លោកបណ្ឌិត ហុង វណ្ណៈ។

លោកបណ្ឌិត បានសង្កត់ធ្ងន់ថា ការចំណាយ និងតម្រូវការ គឺធ្វើឱ្យមានលំហូរសាច់ប្រាក់ ដែលនាំឱ្យមានចរន្តសេដ្ឋកិច្ច​ល្អប្រសើរ ជួយកំណើនសេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹងការវាយតម្លៃលើការចំណាយរបស់ភ្ញៀវទេសចរនេះ លោក ថោង រដ្ឋស័ក្តិ បានគូសបញ្ជាក់ថា ក្រសួង​ទេសចរណ៍ បានណែនាំដល់រដ្ឋបាលខេត្ត និងគ្រប់មន្ទីរទាំងអស់ ត្រូវចុះត្រួតពិនិត្យលើតម្លៃទំនិញផ្សេងៗ ដោយមិន​អនុញ្ញាតឱ្យមានការឡើងថ្លៃនោះទេ។ លោកថ្លែងដូច្នេះថា« ជាគោលការណ៍រួម យើងមិនឱ្យឡើងថ្លៃទេ ទាំងម្ហូប និងការស្នាក់នៅ ក្នុងករណីដែលពលរដ្ឋឃើញមានឡើងថ្លៃ សូមរាយការណ៍ទៅមន្ទីរដើម្បីជួយដោះស្រាយ ព្រោះយើង​បានចេញសារាចរណ៍ណែនាំរួចហើយ»៕

The post មន្ត្រីជាន់ខ្ពស់ទេសចរ បង្ហាញពីខ្ទង់ចំណាយរបស់ភ្ញៀវទេសចរ​ថ្ងៃចូលឆ្នាំថ្មី appeared first on Kampuchea Thmey Daily.

ហោះហើរ​មួយ​សប្តាហ៍ ៤ ថ្ងៃ កម្ពុជា​និង​ឥណ្ឌូណេស៊ី​ បើក​ជើង​ហោះហើរ​​ពី​ទីក្រុង​ហ្សាកាតា​មក​ភ្នំពេញ
កម្ពុជា​និង​ឥណ្ឌូណេស៊ី​បាន​សម្ពោធ​ជើង​ហោះហើរ​ត្រង់​ពី​​ទីក្រុង​ហ្សាកាតា​មករាជធានី​ភ្នំពេញ តាម​រយៈ​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia។

លោក ថោង រដ្ឋសក្កិ រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​បាន​លើក​​ឡើង​នៅ​ក្នុង​វេទិកា​មាគា​អភិវឌ្ឍ​ន៍​កម្ពុជា​នៅ​ព្រឹកនេះ​ថា កាលពី​ម្សិលមិញ​នេះ​ មាន​ការ​សម្ពោធ​ជើង​ហោះហើរ​ត្រង់ពី​ទីក្រុង​ហ្សាកាតា​​ប្រទេស​ឥណ្ឌូណេស៊ី​មករាជធានី​ភ្នំពេញ តាម​រយៈ​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia។

លោក​បន្ត​ថា ក្នុង​ពិធី​ដែល​មានការ​ចូលរួ​ម​ពី​ទូត​ឥណ្ឌូណេស៊ីប្រចាំប្រទេស​កម្ពុជា​ផង​នោះ ក្រុមហ៊ុន​អាកាស​​ចរណ៍ AirAsia បាន​ប្រកាស​ចាប់ផ្តើម​ធ្វើ​ការហោះហើរ​ត្រង់​រវាង​ទីក្រុង​ហ្សា​ការ​តាមក​រាជធានី​ភ្នំពេញក្នុង ​១ ​សប្តាហ៍ ៤ ​ថ្ងៃ​ ​ដោយ​ប្រើប្រាស់​ប្រភេទ​យន្តហោះ Airbus 320 ដែល​អាច​ផ្ទុក​អ្នក​ដំណើរ​បាន ១៨០ នាក់។

រូបឯកសារ

ខណៈ​ចំនួន​​ភ្ញៀវ​ទេសចរ​ឥណ្ឌូណេស៊ី​មក​កម្ពុជា​បាន​កើន​ឡើង​​យ៉ាង​គំហុកក្រោយ​បរិបទ​ជំងឺ​កូវីដ លោក ថោង រដ្ឋសក្កិ បាន​អះអាង​ថា ការ​តភ្ជាប់​ជើង​ហោះ​​ហើរ​ត្រង់​រវាង​ហ្សា​ការ​តា​-​ភ្នំពេញ នឹង​ផ្តល់ភាព​វិជ្ជមាន​ច្រើន​ សម្រួល​ការ​ធ្វើ​ដំណើរ​​កាន់​តែងាយស្រួល លឿន​និង​មាន​តម្លៃ​ថោក​ជាង​មុន។ ជាមួយគ្នានេះ ការបើក​ជើងហោះហើរ​ត្រង់នេះក៏​នឹង​ជំរុញ​កំណើន​ភ្ញៀវទេសចរ​ប្រទេស​ទាំងពីរ​កម្ពុជា​និង​ឥណ្ឌូណេស៊ី​កើន​ឡើង​បន្ថែមទៀត​​។

កន្លងមក​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ឥណ្ឌូណេស៊ី Garuda Airlines ក៏​ធ្លាប់​ភ្ជាប់​ជើង​ហោះ​ហើរ​ត្រង់​មក​កម្ពុជា​ដែរ ប៉ុន្តែ​ដោយសារ​ជំងឺ​កូ​វីដ ​១៩ ក៏​ផ្អាក​រហូតមក​ដល់ពេលនេះ​៕

The post ហោះហើរ​មួយ​សប្តាហ៍ ៤ ថ្ងៃ កម្ពុជា​និង​ឥណ្ឌូណេស៊ី​ បើក​ជើង​ហោះហើរ​​ពី​ទីក្រុង​ហ្សាកាតា​មក​ភ្នំពេញ appeared first on Kampuchea Thmey Daily.

កម្ពុជា ទទួលបានពានរង្វាន់ពិភពលោកចំនួន២ លើវិស័យទេសចរណ៍
ភ្ញៀវទេសចរប្រមាណ២លាននាក់ នៅជុំវិញពិភពលោក បានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍វប្បធម៌ និងជាគោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២។

ក្រោយទទទួលបានការបោះឆ្នោតគាំទ្រយ៉ាងច្រើនបែបនេះ កម្ពុជា ក៏ទទួលបានពានរង្វាន់ពិភពលោកចំនួន២ ក្រោមប្រធានបទ «គោលដៅសម្រាប់ទ្វីបអាស៊ី» ពីស្ថាប័ន World Travel Awards ទីមួយគឺពាន​រង្វាន់គោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ (Asia’s Leading Culture Destination 2022) និងទី២ពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ (Asia’s Leading Youth Travel Destination 2022)។

ពិធីប្រគល់ពានរង្វាន់ ធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ ជាអ្នកឡើងទទួលពានរង្វាន់ទាំងពីរនេះ ក្នុងនាមតំណាង​រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។ លោក ថោង រដ្ឋសក្តិ បានបន្តថា អ្នកដំណើរអន្តរជាតិទាំងអស់មកទស្សនា​កម្សាន្តនៅកម្ពុជា តាមរយៈការបើកឡើងវិញនូវ Visa-on-Arrival (Free Visa for ASEAN Travelers)។ ចំពោះភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងពេញលេញអាចចូលមកតាមច្រកចេញ/ចូលប្រទេសគ្រាន់តែបង្ហាញកាត/វិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ១៩ រីឯភ្ញៀវទេសចរមិនបានចាក់វ៉ាក់សាំង គ្រាន់តែធ្វើតេស្តរហ័សតែប៉ុណ្ណោះ។ នេះសបញ្ជាក់ឱ្យឃើញថា «កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង»។

តាមរយៈការអនុវត្តនូវផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង, វិធានការគោលនយោបាយ​ជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣, ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍​កម្ពុជាក្នុងនិងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ ដំណាក់កាលទី២ (Recovery) និងឈរលើយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក្រោមការដឹកនាំដ៏ត្រឹម​ត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យកម្ពុជាមានសន្ទុះចំនួនភ្ញៀវទេសចរអន្តរជាតិកើន​ឡើង៥៨០ភាគរយក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២ ដែលមានចំនួនជិត១លាននាក់។ នេះជាការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

លើសពីនេះទៀត លោក ថោង រដ្ឋសក្តិ បានបង្ហាញការរំពឹងទុកថា តាមរយៈការដាក់ចេញនូវផែនទីចង្អុល​ផ្លូវស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥, យុទ្ធនាការទស្សនាកម្ពុជាឆ្នាំ២០២៣ និងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 នឹងជួយទាក់ទាញកំណើនវិនិយោគិន និងទេសចរវៀតណាមកាន់តែច្រើនថែមទៀត ព្រោះវៀតណាមជាទីផ្សារលំដាប់ទី២របស់កម្ពុជា ដែលមាន១៨៩,៧៨២នាក់ សម្រាប់រយៈពេល៧ខែ ឆ្នាំ២០២២៕

The post កម្ពុជា ទទួលបានពានរង្វាន់ពិភពលោកចំនួន២ លើវិស័យទេសចរណ៍ appeared first on Kampuchea Thmey Daily.

តម្លៃសំបុត្រ ទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរមួយជីវិត មិនមែន ៧០០ ដុល្លារទេ
ទាក់ទងព័ត៌មានថា កម្ពុជា​ គ្រោងលក់សំបុត្រសម្រាប់ភ្ញៀវទេសចរបរទេសម្នាក់អាចចូលទស្សនាអង្គរវត្តបានមួយជីវិត តម្លៃ ៧០០ ដុល្លារនោះ ត្រូវបានក្រសួងទេសចរណ៍បញ្ជាក់ថា តម្លៃនេះ អន្តរក្រសួងមិនទាន់​សម្រេចនៅឡើយទេ។

លោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ​មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ព័ត៌មានលើកឡើងនោះ មិនទាន់មានការសម្រេចពីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក៏ដូចជាពីគ្រឹះស្ថានអង្គរទេ គ្រាន់តែជាជំហានសិក្សាដំបូង មិនទាន់បានសិក្សាលម្អិតនៅឡើយ គឺកំពុងនៅសិក្សា នឹងដាក់ឆ្លងទៅគណៈកម្មការគោលនយោបាយ ហរិញ្ញវត្ថុ និងគ្រឹះស្ថានអង្គរ ដើម្បីពិនិត្យបន្ថែមទៀត។

​លោក ថោង រដ្ឋសក្ដិ មានប្រសាសន៍ថា៖ “គណៈកម្មការជំនាញបានពិភាក្សាគ្នាពីបែបបទ និងអត្ថប្រយោជន៍នានា ប៉ុន្តែចំពោះតម្លៃថា ៧០០ ដុល្លារ គឺខ្ញុំអត់ទាន់ដឹងទេ ព្រោះខ្ញុំមិនទាន់បានសិក្សាថាតើ ក្នុងមួយជីវិតហ្នឹង គួរដាក់តម្លៃប៉ុន្មាន? ព្រោះបើថ្លៃពេក ក៏គេអត់មក ហើយថោកពេកក៏អត់បាន។ ​ចំពោះតម្លៃ គឺថេរស្មើគ្នាចំពោះជនបរទេសគ្រប់ជាតិសាសន៍ទាំងអស់”។ ​

អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ​រូបនេះ បានឱ្យដឹងថា តាមការសិក្សា ឃើញថា ទី១ ភ្ញៀវទេសចរមកកម្ពុជាភាគច្រើនមកតែម្ដង មិនមែនជាអ្នកត្រឡប់មកវិញ។ ទី២ ភាគរយនៃភ្ញៀវទេសចរដែលបានមកកម្ពុជា ការត្រឡប់មកវិញរបស់ពួកគាត់មានតែអត្រា ២% ដែលមានដូចជា អ្នកនាំភ្ញៀវទេសចរ អ្នកធ្វើការអង្គការនៅស្រុកខ្មែរ អ្នកជំនាញ ដែលពួកគាត់ចេញចូលកម្ពុជា។

​លោក ថោង រដ្ឋសក្ដិ មានប្រសាសន៍ថា៖ “យើងបានគិតមើលថា បើលក់សំបុត្រទស្សនាអង្គរមួយជីវិតនេះ ក៏អត់មានប៉ះពាល់គោលដៅទេសចរយើងដែរ មានតែយើងចំណេញ អត់មានខាតទេ។ គោលដៅអ្នកទិញសំបុត្រនេះ គឺភ្ញៀវទេសចរក្រៅប្រទេស ដែលត្រូវធ្វើដំណើរឆ្លងប្រទេសរាល់ឆ្នាំ អ្នកធ្វើការនាវាចរ ​ជាប្រភេទអ្នកធ្វើការអាចដើរកម្សាន្តបាន ព្រោះពួកគាត់អាចធ្វើការពីចម្ងាយគ្រប់កន្លែង តាម Laptop, សម្រាប់អ្នកស្រឡាញ់កម្ពុជា ចង់រក្សាអនុស្សាវរីយ៍បានជួយកម្ពុជា តាមរយៈការទិញសំបុត្រទស្សនាអង្គរ មួយជីវិតនេះ”។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា មានប្រសាសន៍ថា លក់សំបុត្រសម្រាប់ភ្ញៀវទេសចរបរទេសម្នាក់អាចចូលទស្សនាអង្គរវត្តបានមួយជីវិតនេះ ជាគំនិតផ្ដួចផ្ដើមក្នុងការលើកទឹកចិត្តឱ្យភ្ញៀវទេសចរបរទសមកកម្ពុជាកាន់តែច្រើន ដែលចំនួនដងភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើន នឹងផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែលោកយល់ឃើញថា សម្រាប់ការលើកតម្លៃ ៧០០ ដុល្លារក្នុងមួយជីវិតនេះ អាចមិនទទួលបានជោគជ័យ​ ដោយសារមួយជីវិតមនុស្សមិនមកលេងកន្លែងដដែលច្រើនដងទេ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ មានប្រសាសន៍ថា៖ “ឧទាហរណ៍បើភ្ញៀវទេសចរបរទេសម្នាក់មកលេង ១០ ដង គឺមកម្ដងចំណាយអស់ ៧០ ដុល្លារ។ អ៊ីចឹង កញ្ចប់នេះ ខ្ញុំយល់ឃើញថា ហាក់ដូចជាថ្លៃ សម្រាប់ភ្ញៀវទេសចរ ដោយភ្ញៀវទេសចរមិនមកលេងអង្គរ ១០ ដង ក្នុងមួយជីវិតគាត់ទេ ដោយសារយើងមិនមានថ្មី គឺគេឃើញតែប្រាសាទដដែលៗ”។

លោកបណ្ឌិត មានប្រសាសន៍បន្តថា៖ “ដូច្នេះដើម្បីជំរុញ លើកទឹកចិត្តឱ្យគេទិញកញ្ចប់នេះ គឺត្រូវបង្កើតផលិតផលទេសចរណ៍ជាច្រើនទៀត ដែលមួយឆ្នាំទៅមួយឆ្នាំមានការប្រែប្រួល មានការអភិវឌ្ឍន៍។ បើកាលណាយើងមិនបានបង្ហាញផលិតផលទេសចរណ៍យើងមានការអភិវឌ្ឍទេ ភ្ញៀវទេសចរលឺតែ ៧០០ ដុល្លារ គឺគេមិនទិញទេ”។

គួរបញ្ជាក់ថា កិច្ចការលក់សំបុត្រសម្រាប់ភ្ញៀវទេសចរបរទេសម្នាក់អាចចូលទស្សនាអង្គរវត្តបានមួយជីវិត ត្រូវបានជជែកកម្រិតជំនាញអន្តរក្រសួងពាក់ព័ន្ធ មានដូចជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរ គ្រឹះស្ថានអង្គរ ក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមអនុសាសន៍ណែនាំពីប្រមុខរដ្ឋាភិបាល។ គ្រោងធ្វើនេះ គឺឆ្ពោះទៅឆ្នាំ២០២៣ ដោយសារទី១ បញ្ហាកូវីដ បានធូរស្បើយ ទី២ យើងត្រូវស្ដារសេដ្ឋកិច្ចឡើងវិញ ទី៣ ជាឆ្នាំទស្សនាកម្ពុជា ឆ្នាំ២០២៣ និងកម្ពុជាជាម្ចាស់ផ្ទះស៊ីហ្គេម៕

អត្ថបទ៖ ច័ន្ទ វីរៈ

The post តម្លៃសំបុត្រ ទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរមួយជីវិត មិនមែន ៧០០ ដុល្លារទេ appeared first on Kampuchea Thmey Daily.

កម្ពុជា កើនអ្នកដំណើរអន្តរជាតិ ២៥ % ចាប់ពីបើកប្រទេសឡើងវិញ ពាក់កណ្ដាលខែវិច្ឆិកា
ចាប់ពីការបើកដំណើរការប្រទេស និងសេដ្ឋកិច្ច ឡើងវិញ ចាប់តាំងពីពាក់កណ្ដាលខែវិច្ឆិកា មកដល់ចុងខែធ្នូ ឆ្នាំ ២០២១ នេះ កម្ពុជា កើនអ្នកដំណើរពីអន្តរជាតិ ២៥ ភាគរយ។

លោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ​មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ​​​​បានបញ្ជាក់ថា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានបើកប្រកាស បើកប្រទេសគ្រប់វិស័យឡើងវិញ ជាពិសេសគឺទាក់ទាញភ្ញៀវទេសចាក់វ៉ាក់សាំង កម្ពុជាទទួលបានភ្ញៀវ ជិត ១៧ ម៉ឺននាក់។ គឺចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា មកដល់ឥឡូវនេះ មានកំណើនភ្ញៀវទេសចរកើន ចន្លោះពី ២ ម៉ឺននាក់ ទៅ ២,៣ ម៉ឺននាក់ មានការកើនខ្ទង់ ២៥ ភាគរយ ដោយមិនទាន់បិទបញ្ជីខែធ្នូនៅឡើយ។

ដោយសារមិនទាន់ដាច់ឆ្នាំ ហើយមិនទាន់បញ្ចប់បញ្ជីត្រីមាសទី ៤ លោក ថោង រដ្ឋសក្ដិ បង្ហាញតួលេខចំនួនភ្ញៀវទេសចរ ត្រឹមត្រីមាសទី ៣ ឬរយៈពេល ៩ ខែ ឆ្នាំ ២០២១ នេះ គឺកម្ពុជាបានទទួល ទាំងទេសចរអន្តរជាតិដូចជាអ្នកវិនិយោគ ១២ ម៉ឺននាក់ជាង។

អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ រូបនេះលើកឡើងបន្តថា តាមការគ្រោងទុកនៃផែនការស្ដារវិស័យទេសចណ៍ឡើងវិញរបស់ក្រសួងទេសចរណ៍ គឺនៅឆ្នាំ ២០២២ ប្រសិនជាស្ថានភាពប្រក្រតីឡើងវិញ កម្ពុជាអាចនឹងទទួលភ្ញៀវទេសចរពីបរទេសចន្លោះពី កន្លះលាន ទៅ ១លាននាក់។​​​

លោក ថោង រដ្ឋសក្ដិ បញ្ជាក់ថា នៅក្នុងដំណាក់ការរៀបចំបើកឡើងវិញ នៃវិស័យទេសចរណ៍ និងការគ្រប់គ្រងគោលដៅទេសចរណ៍ ក្រសួងបានរៀបចំស្ដង់ដារសុវត្ថិភាពអតិប្បរមាទាំង ផ្នែកសណ្ឋាគារ ម្ហូបអាហារ កន្លែងហាត់ប្រាណ កន្លែងកម្សាន្តសម្រាប់មនុស្សពេញវ័យ ​​​(KTV ឌីស្កូតិក កន្លែងម៉ាស្សា) ដែលបានបើកឡើងវិញ និងបានរៀបចំគោលដៅសហគមន៍ទេសចរណ៍​ មធ្យោបាយធ្វើដំណើរ តាមផ្លូវទឹក ផ្លូវគោក ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងស្រុក និងភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំង៕

អត្ថបទ៖ ច័ន្ទ វីរៈ

The post កម្ពុជា កើនអ្នកដំណើរអន្តរជាតិ ២៥ % ចាប់ពីបើកប្រទេសឡើងវិញ ពាក់កណ្ដាលខែវិច្ឆិកា appeared first on Kampuchea Thmey Daily.