ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ទេសចរ បង្ហាញពីខ្ទង់ចំណាយរបស់ភ្ញៀវទេសចរថ្ងៃចូលឆ្នាំថ្មី
កម្ពុជា បានរៀបចំកម្មវិធីសង្រ្កាន្តស្ទើរគ្រប់ទីកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរនៅថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ តាមរយៈកម្មវិធីដ៏សម្បូរបែបនេះ មានការរំពឹងថា នឹងមានភ្ញៀវទេសចរចេញកម្សាន្តច្រើន ទាំងជាតិ និងអន្តរជាតិ។

លោក ថោង រដ្ឋស័ក្តិ រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ បានលើកឡើងថា កាលពីឆ្នាំ ២០២២ ក្រសួងបានប៉ាន់ស្មានថា ភ្ញៀវទេសចរចំណាយក្នុងម្នាក់អស់ប្រមាណ ៥០ដុល្លារ ក្នុងការដើរកម្សាន្តថ្ងៃចូលឆ្នាំខ្មែរ។ ដោយក្នុងនោះ ទទួលបានថវិកាប្រមាណ ៣៦០លានដុល្លារ ក្នុងចំណោមពលរដ្ឋជាង ២.៣លាននាក់។ ដោយឡែកនៅក្នុងឆ្នាំ ២០២៣នេះ បានប៉ាន់ស្មានទៀតថា ការចំណាយរបស់ពលរដ្ឋក្នុងដំណើរកម្សាន្តនេះអាចចន្លោះពី ៤០-៦០ដុល្លារ ក្នុង១ថ្ងៃ ដោយគិតទៅលើការចំណាយថ្លៃម្ហូបអាហារបីពេល បួករួមទាំងកន្លែងស្នាក់នៅ។

ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ឃើញថា ឆ្នាំនេះ សង្រ្កាន្តឆ្នាំថ្មី ហាក់មានសកម្មភាពផុសផុលយ៉ាងខ្លាំង នៅតាមបណ្តាខេត្តនានា។ លោកថា ការចេញដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងស្រុក គឺត្រូវចំណាយផ្សេងៗ ដែលជាផលល្អសម្រាប់អ្នកប្រកបអាជីវកម្ម ដូចជា ម្ហូបអាហារ របស់របរបម្រើឱ្យសេវាកម្មនានា ក្នុងកម្មវិធីសង្រ្កាន្ត និងទំនិញជាច្រើនផ្សេងទៀត។
ចំណែក ទេសចរអន្តរជាតិ ក៏នឹងចូលមកកម្សាន្តច្រើនផងដែរ ពិសេសគោលដៅទេសចរអង្គរសង្ក្រាន្តខេត្តសៀមរាប ។ វត្តមានទេសចរអន្តរជាតិនេះ គឺជាលំហូរសាច់ប្រាក់ពីខាងក្រៅចូលមកក្នុងប្រទេស នឹងបានបង្កើតជាចរន្តសេដ្ឋកិច្ចទៅដល់តំបន់គោលដៅទេសចរណ៍នានា ក្នុងប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់លោកបណ្ឌិត ហុង វណ្ណៈ។
លោកបណ្ឌិត បានសង្កត់ធ្ងន់ថា ការចំណាយ និងតម្រូវការ គឺធ្វើឱ្យមានលំហូរសាច់ប្រាក់ ដែលនាំឱ្យមានចរន្តសេដ្ឋកិច្ចល្អប្រសើរ ជួយកំណើនសេដ្ឋកិច្ចជាតិ។
ទន្ទឹមនឹងការវាយតម្លៃលើការចំណាយរបស់ភ្ញៀវទេសចរនេះ លោក ថោង រដ្ឋស័ក្តិ បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍ បានណែនាំដល់រដ្ឋបាលខេត្ត និងគ្រប់មន្ទីរទាំងអស់ ត្រូវចុះត្រួតពិនិត្យលើតម្លៃទំនិញផ្សេងៗ ដោយមិនអនុញ្ញាតឱ្យមានការឡើងថ្លៃនោះទេ។ លោកថ្លែងដូច្នេះថា« ជាគោលការណ៍រួម យើងមិនឱ្យឡើងថ្លៃទេ ទាំងម្ហូប និងការស្នាក់នៅ ក្នុងករណីដែលពលរដ្ឋឃើញមានឡើងថ្លៃ សូមរាយការណ៍ទៅមន្ទីរដើម្បីជួយដោះស្រាយ ព្រោះយើងបានចេញសារាចរណ៍ណែនាំរួចហើយ»៕

-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


