ព័ត៌មានជាតិ
លោក ថោង រដ្ឋស័ក្តិ ៖ ខេត្តមណ្ឌលគិរី នឹងក្លាយជាឋានសួគ៌អេកូទេសចរណ៍
នាថ្ងៃអនាគត ខេត្តមណ្ឌលគិរី នឹងក្លាយជាឋានសួគ៌អេកូទេសចរណ៍។ នេះជាការបញ្ជាក់របស់លោក ថោង រដ្ឋស័ក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍។

ថ្លែងនៅក្នុងវេទិកាតុមូលរបស់កម្ពុជាថ្មី លោក ថោង រដ្ឋស័ក្តិ បានលើកឡើងដូច្នេះថា« យើងមានផែនការមេអភិវឌ្ឍខេត្តមណ្ឌលគិរី ឆ្នាំ ២០២១-២០៣៥ ឱ្យខេត្តនេះ ក្លាយជាឋានសួគ៌អេកូទេសចរណ៍នាថ្ងៃអនាគត»។
លើសពីនេះទៀត លោកបានឱ្យដឹងថា នៅខេត្តមណ្ឌលគិរី នឹងមានការអភិវឌ្ឍសាងសង់ព្រលានយន្តហោះ នៅឆ្នាំ ២០៣០ ដែលមានបើកការហោះរវាងកម្ពុជា-ជប៉ុន ចិន រុស្ស៊ី និងផ្សេងៗទៀត។ ពាក់ព័ន្ធនឹងផែនការនេះ លោក ថោង រដ្ឋស័ក្តិ បានគូសបញ្ជាក់ថា ក្រសួងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងការអភិវឌ្ឍខេត្តនេះ។
ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរីឆ្នាំ២០២១-២០៣៥ ត្រូវបានដាក់អនុវត្តជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២២។ ការដាក់ឱ្យអនុវត្តនូវផែនការរយៈពេល១៤ឆ្នាំនេះ នឹងធ្វើឱ្យខេត្តមណ្ឌលគិរី ក្លាយជាគោលដៅពិពិធកម្មទសចរណ៍នៅកម្ពុជា។ នេះជាការលើកឡើង របស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ថ្លែងនៅក្នុងពិធីដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥ កាលពីខែ មេសា ឆ្នាំ២០២២ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ភាពធន់នៃសក្តានុពលទេសចរណ៍របស់ខេត្តមណ្ឌលគិរី តាមរយៈលំហូរអ្នកទេសចរក្នុងស្រុក នាអំឡុងពេលវិបត្តិកូវីដ-១៩ បានបង្ហាញអំពីឧត្តមភាពរបស់ខេត្តនេះ នៅក្នុងការផ្សារភ្ជាប់ជាមួយប៉ូលទេសចរណ៍ដទៃទៀត ដូចជាប៉ូលសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ជាដើម។

វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី កំពុងស្ថិតក្នុងដំណាក់កាលកំណើននៃវដ្តជីវិត នៃការអភិវឌ្ឍវិស័យទេសចរណ៍ ដែលពោរពេញទៅដោយសក្តានុពល សម្រាប់ការអភិវឌ្ឍនាពេលអនាគត បង្កើតជាកាលានុវត្តភាព សត្យានុម័តសម្បូរបែប សម្រាប់ការវិនិយោគ និងបង្កើតតម្លៃបន្ថែម ក្នុងវិស័យទេសចរណ៍ និងអន្តរវិស័យនគាំទ្រដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចខេត្តមណ្ឌលគិរី និងសេដ្ឋកិច្ចជាតិទាំងមូល។
ខេត្តនេះ មានសក្តានុពលដ៏ធំធេង នៅក្នុងវិស័យកសិកម្ម ជាពិសេសការអភិវឌ្ឍកសិដ្ឋានផ្កា បន្លែ ផ្លែឈើ និងដំណាំកសិ-ឧស្សាហកម្មនានា មានដំណាំកាហ្វេជាដើម៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


