Connect with us

ព័ត៌មានជាតិ

កម្ពុជា កើនអ្នកដំណើរអន្តរជាតិ ២៥ % ចាប់ពីបើកប្រទេសឡើងវិញ ពាក់កណ្ដាលខែវិច្ឆិកា

បានផុស

នៅ

ចាប់ពីការបើកដំណើរការប្រទេស និងសេដ្ឋកិច្ច ឡើងវិញ ចាប់តាំងពីពាក់កណ្ដាលខែវិច្ឆិកា មកដល់ចុងខែធ្នូ ឆ្នាំ ២០២១ នេះ កម្ពុជា កើនអ្នកដំណើរពីអន្តរជាតិ ២៥ ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ​មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ​​​​បានបញ្ជាក់ថា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានបើកប្រកាស បើកប្រទេសគ្រប់វិស័យឡើងវិញ ជាពិសេសគឺទាក់ទាញភ្ញៀវទេសចាក់វ៉ាក់សាំង កម្ពុជាទទួលបានភ្ញៀវ ជិត ១៧ ម៉ឺននាក់។ គឺចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា មកដល់ឥឡូវនេះ មានកំណើនភ្ញៀវទេសចរកើន ចន្លោះពី ២ ម៉ឺននាក់ ទៅ ២,៣ ម៉ឺននាក់ មានការកើនខ្ទង់ ២៥ ភាគរយ ដោយមិនទាន់បិទបញ្ជីខែធ្នូនៅឡើយ។

ដោយសារមិនទាន់ដាច់ឆ្នាំ ហើយមិនទាន់បញ្ចប់បញ្ជីត្រីមាសទី ៤ លោក ថោង រដ្ឋសក្ដិ បង្ហាញតួលេខចំនួនភ្ញៀវទេសចរ ត្រឹមត្រីមាសទី ៣ ឬរយៈពេល ៩ ខែ ឆ្នាំ ២០២១ នេះ គឺកម្ពុជាបានទទួល ទាំងទេសចរអន្តរជាតិដូចជាអ្នកវិនិយោគ ១២ ម៉ឺននាក់ជាង។

អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ រូបនេះលើកឡើងបន្តថា តាមការគ្រោងទុកនៃផែនការស្ដារវិស័យទេសចណ៍ឡើងវិញរបស់ក្រសួងទេសចរណ៍ គឺនៅឆ្នាំ ២០២២ ប្រសិនជាស្ថានភាពប្រក្រតីឡើងវិញ កម្ពុជាអាចនឹងទទួលភ្ញៀវទេសចរពីបរទេសចន្លោះពី កន្លះលាន ទៅ ១លាននាក់។​​​

លោក ថោង រដ្ឋសក្ដិ បញ្ជាក់ថា នៅក្នុងដំណាក់ការរៀបចំបើកឡើងវិញ នៃវិស័យទេសចរណ៍ និងការគ្រប់គ្រងគោលដៅទេសចរណ៍ ក្រសួងបានរៀបចំស្ដង់ដារសុវត្ថិភាពអតិប្បរមាទាំង ផ្នែកសណ្ឋាគារ ម្ហូបអាហារ កន្លែងហាត់ប្រាណ កន្លែងកម្សាន្តសម្រាប់មនុស្សពេញវ័យ ​​​(KTV ឌីស្កូតិក កន្លែងម៉ាស្សា) ដែលបានបើកឡើងវិញ និងបានរៀបចំគោលដៅសហគមន៍ទេសចរណ៍​ មធ្យោបាយធ្វើដំណើរ តាមផ្លូវទឹក ផ្លូវគោក ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងស្រុក និងភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំង៕

អត្ថបទ៖ ច័ន្ទ វីរៈ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី៖ មីស៊ីល​ដែល​រុស្ស៊ី​ប្រើ​បាញ់​ស្រោច​លើ​ក្រុង​កៀវ គឺ​ជា​របស់​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ក្រោយបញ្ចប់​ទស្សនកិច្ច​នៅកម្ពុជា​២ថ្ងៃ​​ នាយករដ្ឋមន្ត្រីថៃ​ ផែថងថាន​ ចូល​សម្រាកពេទ្យ​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១២ ម៉ោង មុន

បង្រ្កាបទីតាំងហាងយីហោ ត្នោត ផ្អែម ឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់ពាក់ព័ន្ធការបង្កប់សេវាកម្មផ្លូវភេទ

Sokha Hotels

ព័ត៌មានពេញនិយម