ព័ត៌មានជាតិ
ហោះហើរមួយសប្តាហ៍ ៤ ថ្ងៃ កម្ពុជានិងឥណ្ឌូណេស៊ី បើកជើងហោះហើរពីទីក្រុងហ្សាកាតាមកភ្នំពេញ
កម្ពុជានិងឥណ្ឌូណេស៊ីបានសម្ពោធជើងហោះហើរត្រង់ពីទីក្រុងហ្សាកាតាមករាជធានីភ្នំពេញ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Air Asia។
លោក ថោង រដ្ឋសក្កិ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងនៅក្នុងវេទិកាមាគាអភិវឌ្ឍន៍កម្ពុជានៅព្រឹកនេះថា កាលពីម្សិលមិញនេះ មានការសម្ពោធជើងហោះហើរត្រង់ពីទីក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ីមករាជធានីភ្នំពេញ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Air Asia។
លោកបន្តថា ក្នុងពិធីដែលមានការចូលរួមពីទូតឥណ្ឌូណេស៊ីប្រចាំប្រទេសកម្ពុជាផងនោះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានប្រកាសចាប់ផ្តើមធ្វើការហោះហើរត្រង់រវាងទីក្រុងហ្សាការតាមករាជធានីភ្នំពេញក្នុង ១ សប្តាហ៍ ៤ ថ្ងៃ ដោយប្រើប្រាស់ប្រភេទយន្តហោះ Airbus 320 ដែលអាចផ្ទុកអ្នកដំណើរបាន ១៨០ នាក់។

រូបឯកសារ
ខណៈចំនួនភ្ញៀវទេសចរឥណ្ឌូណេស៊ីមកកម្ពុជាបានកើនឡើងយ៉ាងគំហុកក្រោយបរិបទជំងឺកូវីដ លោក ថោង រដ្ឋសក្កិ បានអះអាងថា ការតភ្ជាប់ជើងហោះហើរត្រង់រវាងហ្សាការតា-ភ្នំពេញ នឹងផ្តល់ភាពវិជ្ជមានច្រើន សម្រួលការធ្វើដំណើរកាន់តែងាយស្រួល លឿននិងមានតម្លៃថោកជាងមុន។ ជាមួយគ្នានេះ ការបើកជើងហោះហើរត្រង់នេះក៏នឹងជំរុញកំណើនភ្ញៀវទេសចរប្រទេសទាំងពីរកម្ពុជានិងឥណ្ឌូណេស៊ីកើនឡើងបន្ថែមទៀត។
កន្លងមកក្រុមហ៊ុនអាកាសចរណ៍ជាតិឥណ្ឌូណេស៊ី Garuda Airlines ក៏ធ្លាប់ភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជាដែរ ប៉ុន្តែដោយសារជំងឺកូវីដ ១៩ ក៏ផ្អាករហូតមកដល់ពេលនេះ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


