លោក ទូច សុខៈ Archives - Kampuchea Thmey Daily

លោក ទូច សុខៈ ថា ពុំមានការបន្ថយសក្តិមន្ត្រីនគរបាលឡើយ បើទោះមានការកំណត់ថ្មីអំពីឋានន្តរសក្តិក៏ដោយ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមជាគោលការណ៍តាមសំណើរបស់ក្រសួងមហាផ្ទៃ ក្នុងការកំណត់ឡើងវិញអំពីឋានន្តរសក្តិចំពោះមន្ត្រីនគរបាលជាតិបន្តវេនឱ្យស្របតាមមុខតំណែងនីមួយៗក្នុងរចនាសម្ព័ន្ធអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពនគរបាលថ្នាក់ប្រហាក់ប្រហែល។ ការកំណត់ថ្មីអំពីឋានន្តរសក្តិនេះ ត្រូវបានអ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បញ្ជាក់ថា ពុំតម្រូវឱ្យមានការបន្ថយសក្តិមន្ត្រីនគរបាលជាតិនោះឡើយ។

ការកំណត់ថ្មីនេះ បានកំណត់ឋានន្តរសក្តិនាយឧត្តមសេនីយ៍ផ្កាយបួន សម្រាប់តែមុខតំណែងអគ្គស្នងការនគរបាលជាតិប៉ុណ្ណោះ ខណៈអគ្គស្នងការរង និងអគ្គនាយកនៃអគ្គនាយកដ្ឋាននានា មានឋានន្តរសក្តិ ឧត្តមសេនីយ៍ឯក (ផ្កាយបី)។

អគ្គនាយករង ប្រធានសេនាធិការដ្ឋាន និងប្រធាននាយកដ្ឋានកណ្តាល កំណត់ត្រឹមឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ហើយឧត្តមសេនីយ៍ត្រី (ផ្កាយមួយ) សម្រាប់តំណែងអនុប្រធានសេនាធិការដ្ឋាន អនុប្រធាននាយកដ្ឋានកណ្តាល និងប្រធាននាយកដ្ឋាន។

សម្រាប់ស្នងការនគរបាលរាជធានីខេត្ត ក៏ត្រូវបានកំណត់ត្រឹមផ្កាយមួយដូចគ្នានេះដែរ ខណៈបច្ចុប្បន្នភាគច្រើន ស្នងការនគរបាលខេត្តពាក់ផ្កាយពីរ។ ស្នងការរងនគរបាលរាជធានីខេត្ត និងអនុប្រធាននាយកដ្ឋាន ឋានន្តរសក្តិ វរសេនីយ៍ឯក។ នាយការិយាល័យ អធិការក្រុង ស្រុក ខណ្ឌ មានឋានន្តរសក្តិ វរសេនីយ៍ទោ ខណៈដែលនាយរងការិយាល័យ អធិការរង ឋានន្តរសក្តិ ជាវរសេនីយ៍ត្រី។ ដោយឡែក នាយផ្នែក មេប៉ុស្តិ៍តាមឃុំសង្កាត់ មានឋានន្តរសក្តិ អនុសេនីយ៍ឯក។

ថ្លែងប្រាប់ «កម្ពុជាថ្មី» នៅរសៀលថ្ងៃសុក្រ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានពន្យល់ថា ការកំណត់ថ្មីអំពីឋានន្តរសក្តិចំពោះមន្ត្រីនគរបាលជាតិ ឱ្យស្របទៅតាមមុខតំណែងនីមួយៗ គឺមិនធ្វើឱ្យប៉ះពាល់ដល់ការបំពេញការងាររបស់មន្ត្រីនគរបាលជាតិ ដែលកំពុងស្ថិតក្នុងមុខតំណែង ក៏ដូចជាពាក់ឋានន្តរស័ក្តិក្នុងពេលបច្ចុប្បន្ននេះឡើយ។

លោក បាននិយាយថា «មិនមានការរុះរើ ឬរៀបឡើងវិញ ឬក៏បន្ថយឋានន្តរស័ក្តិនោះទេ»។ បើតាមអ្នកនាំពាក្យរងរូបនេះ ការកំណត់ថ្មីនេះ សំដៅដល់ការអនុវត្តទៅលើអ្នកបន្តវេន ពោលគឺមន្ត្រីនគរបាលជាតិ ដែលនឹងត្រូវឡើងមកកាន់តាមមុខតំណែងនីមួយៗពេលខាងមុខ ដោយមន្ត្រីនគរបាលជាតិនោះ មិនត្រូវមានឋានន្តរសក្តិលើសពីការកំណត់នេះដាច់ខាត៕

ដោយ៖ ធឿន វ៉ាន់សុង

The post លោក ទូច សុខៈ ថា ពុំមានការបន្ថយសក្តិមន្ត្រីនគរបាលឡើយ បើទោះមានការកំណត់ថ្មីអំពីឋានន្តរសក្តិក៏ដោយ   appeared first on Kampuchea Thmey Daily.

ក្រសួងមហាផ្ទៃ​ចង់​ចាប់​បញ្ចូល​ក្មេង​ទំនើង​ឱ្យ​ធ្វើ​ជា​ប្រជា​ការពារ​ភូមិ
អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ទូច សុខៈ បាន​ឱ្យ​ដឹង​ថា​ក្រសួង​កំពុង​សិក្សា​ដើម្បី​ដាក់​បញ្ចូល​ក្រុម​ក្មេង​ទំនើង​ជា​ប្រជា​ការពារ ឬ​សន្តិសុខ​​ភូមិ​បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​អប់រំ​កែ​ប្រែ​រួច​។ លោក​ថា​វិធាន​ការ​បែប​នេះ​ដើម្បី​ទាញ​ប្រយោជន៍​ដល់​សង្គម និង​ជា​គំរូ​ដល់​ក្មេង​ជំនាន់​ក្រោយ​ផង​ដែរ​។

ក្នុង​វីដេអូ​ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២៦ លោក ទូច សុខៈ បាន​លើក​ឡើង​ថា​នេះ​ជា​ការ​ណែនាំ​ពី​រដ្ឋមន្ត្រី​មហាផ្ទៃ​​ដើម្បី​ឱ្យ​ក្មេង​ទំនើង​ទាំង​នោះ​ ក្លាយ​ទៅ​ជា​អ្នក​ការពារ​សន្តិសុខ សុវត្ថិភាព​សង្គម​តាម​មូលដ្ឋាន​របស់​ពួក​គេ​តែ​ម្ដង​​ ដោយ​មាន​រដ្ឋបាល​ឃុំ​សង្កាត់​ ស្រុក​ខណ្ឌ ជា​អ្នក​ដឹក​នាំ​ត្រួត​ពិនិត្យ។ លោក​ថា​ការ​ធ្វើ​បែប​នេះ​ក៏​នឹង​អាច​ធ្វើ​ឱ្យ​ក្មេង​ៗ​ទាំង​នោះ​មាន​បទ​ពិសោធន៍​ការងារ​សន្តិសុខ​ អាច​កែ​ប្រែ​ពី​ក្មេង​មិន​ល្អ​ទៅ​ជា​គំរូ​ល្អ​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​ផងដែរ​។ ​​

លោក​ថា៖ «នេះ​ជា​វិធី​រុញ​ទូក​បណ្ដោយ​ទឹក​ ដែល​រក​កន្លែង​បត់។ ខ្ញុំ​ថា​ប្អូន​ៗ​ទាំង​អស់​នឹង​ចូល​រួម​ជាមួយ​យើង​។ នេះ​ជា​ការ​គិត​គូរ​ពី​ថ្នាក់​ដឹក​នាំ​របស់​យើង​តាំង​ពី​ដើម​ទី​មក​ដែរ​តែ​ដោយ​សារ​ជាប់​ដៃ​គ្នា​ពាក់ព័ន្ធ​នឹង​ការ​ដឹក​នាំ​ទូ​ទៅ​ផង ពាក់​ព័ន្ធ​នឹង​ប្រទេស​ជិត​ខាង​ឈ្លាន​ពាន​យើង​ផង​នោះ​ក៏​ទុក​មួយ​ជំហាន​សិន​ទៅ»។

ជា​មួយ​នឹង​ការ​សិក្សា​នេះ​ក្រសួង​មហាផ្ទៃ​ក៏​កំពុង​រៀប​ចំ​ទិន្នន័យ​ក្មេង​ទំនើង​ដែល​ចាប់​ឃាត់​ខ្លួន អប់រំ​ណែនាំ និង​បញ្ជូន​ទៅ​តុលាការ​ ទៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​រួម​មួយ​ដើម្បី​តាម​ដាន​ផង​ដែរ​។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​(PDP)លោក យង់ គិមអេង យល់​ថា​ការ​ដែល​យក​ក្មេង​ទំនើង​ទៅ​ធ្វើ​ជា​អ្នក​ថែរក្សា​សន្តិសុខ​ក្នុង​សហគមន៍​មិន​គួរ​ត្រូវ​បាន​អនុវត្តន៍​ទេ ព្រោះ​នេះ​ជា​ការ​ប្រថុយ​ដ៏​គ្រោះ​ថ្នាក់​សម្រាប់​សង្គម​។

លោក​ថា៖ «គេ​កម្រ​ណាស់! ពេល​មនុស្ស​ណា​មាន​ប្រវត្តិ​មិន​ល្អ​ គេ​កម្រ​​ឱ្យ​ធ្វើ​ជា​មន្ត្រី​សាធារណៈ​ ឬ​អ្នក​ដែល​កាន់​ការងារ​សន្តិសុខ​អី​បែប​ហ្នឹង​ណាស់! បើ​គាត់​មាន​អំណាច​ហ្នឹង​ទៀត ហើយ​គាត់​មិន​លះ​បង់​រឿង​មុន​ទេ​គឺ​បញ្ហា​គឺ​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​មុន​អាច​បង្ក​វិនាសកម្ម​ដល់​ប្រជាពលរដ្ឋ​ថែម​ទៀត​»។ ​​​​​​​

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក​បណ្ឌិត ប៉ា ច័ន្ទ​រឿន មើល​មិន​ឃើញ​ថា​ការ​ដាក់​បញ្ចូល​ក្រុម​ក្មេង​ទំនើង​ជា​ប្រជា​ការពារ ឬ​សន្ដិសុខ​​ភូមិ​អាច​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ណាស់ តែ​ថា​វា​អាស្រ័យ​លើ​ការ​បណ្ដុះបណ្ដាល ហាត់​ពត់​លត់​ដំ​លើ​ពួក​គេ​។

លោក​ថា៖ «ជា​ទូទៅ​នៅ​ប្រទេស​ជឿន​លឿន​គេ​រើស​យក​មនុស្ស​ដែល​មាន​ប្រវត្តិ​ល្អ ​មិន​មែន​គ្រាន់​តែ​មាន​មាឌ​ធំ កម្លាំង​ខ្លាំង​ សេចក្ដី​ក្លាហាន​ទេ! តែ​ត្រូវ​តែ​មាន​សមត្ថភាព​ និង​សីលធម៌​ល្អ​ទៀត​ទើប​គេ​រើស​មក​ធ្វើ​ជា​កង​កម្លាំង​​ថែ​រក្សា​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​រួម​ទាំង​ការ​ធ្វើ​ប៉ូលិស​ ប៉េអឹម​ផងដែរ​។ ព្រោះ​បើ​សិន​ជា​អ្នក​ថែ​រក្សា​សុវត្ថិភាព​ឬ​ប្រជា​ការ​ពារ​ហ្នឹង​​ជា​មនុស្ស​ដែល​ពូកែ​វ៉ៃតប់ បាញ់​បោះ​ធ្វើ​អ្វី​ច្រងេងច្រងាង​ អា​ហ្នឹង​គាត់​មិន​មែន​មក​ការពារ​ទេ​គាត់​មក​បង្ក​​បញ្ហា​បន្ថែម​»។

អ្នក​តាម​ដាន​យល់​​ថា​ប្រសិន​ជា​រដ្ឋ​ចង់​ផ្ដល់​ឱកាស​ដល់​ក្មេង​ទាំង​នេះ​ត្រូវ​ចាប់​ផ្ដើម​ពី​ការ​កែ​ប្រែ​ផ្លូវ​ចិត្ត​ ផ្នត់​គំនិត​ ​​និង​ការ​បណ្ដុះបណ្ដាល​ជំនាញ​ដែល​ត្រូវ​នឹង​សមត្ថភាព​របស់​ពួកគេ​ដោយ​មាន​អ្នក​តាម​ដាន​វាយ​តម្លៃ​​ជួយ​រហូត​ដល់​ធានា​ថា​ក្មេង​ទាំង​នោះ​បាន​ស្ដារ​នីតិ​សម្បទា​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម​។​​​​​

​​​​​ទិន្នន័យ​ពី​ក្រសួង​មហាផ្ទៃ​ក្នុង​ឆ្នាំ​២០២៥ សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​ក្មេង​ទំនើង​បាន​ ៩៩១​ករណី​ថយ​ចុះ​៣៨%​បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ឃាត់​ខ្លួន​មនុស្ស​ ៣៦០៧នាក់ បញ្ជូន​ក្មេង​ទំនើង​ទៅ​កាន់​តុលាការ​ចំនួន ២៣៥៥ និង​អប់រំ​១២៣៨នាក់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ក្រសួងមហាផ្ទៃ​ចង់​ចាប់​បញ្ចូល​ក្មេង​ទំនើង​ឱ្យ​ធ្វើ​ជា​ប្រជា​ការពារ​ភូមិ appeared first on Kampuchea Thmey Daily.

សមត្ថកិច្ចបន្តបង្ក្រាបក្មេងទំនើងអុកឡុកសង្គម ដោយត្រឹម៧ថ្ងៃ ឃាត់បាន៣០នាក់បញ្ជូនទៅតុលាការ
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ថា សមត្ថកិច្ចនៅតែបន្តប្រើវិធានការក្ដៅចំពោះក្រុមក្មេងទំនើង ដែលដើរអុកឡុកសង្គម ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ ដោយត្រឹមរយៈពេល៧ថ្ងៃ ក្មេងទំនើងយ៉ាងហោច៣០នាក់ត្រូវបានកម្លាំងនគរបាលបង្ក្រាប ហើយបញ្ជូនទៅកាន់តុលាការ។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ រាប់ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលជាតិ បានបង្ក្រាបក្មេងទំនើងសរុប១១ករណី ដោយឃាត់ខ្លួនមនុស្សចំនួន៣០នាក់ ដែលករណីទាំងនោះ សមត្ថកិច្ចបានអនុវត្តតាមវិធានការច្បាប់ ដោយចាប់បញ្ជូនក្រុមក្មេងទំនើងទាំងអស់ទៅតុលាការ។

អនុវត្តតាមបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា អគ្គស្នងការដ្ឋាននគរបាលជាតិបានណែនាំមន្ត្រីនគរបាលយុត្តិធម៌ឱ្យពង្រឹងការធ្វើកំណត់ហេតុ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចំពោះក្រុមក្មេងទំនើង ដែលចាប់។ បើតាមលោក ទូច សុខៈ បទបញ្ជានេះ មានកម្មវត្ថុធានាឱ្យបានថា ក្រុមក្មេងទំនើងនឹងប្រឈមទណ្ឌកម្មតាមផ្លូវច្បាប់ ឱ្យសមនឹងអំពើអុកឡុកសង្គមដែលពួកគេបានប្រព្រឹត្ត។

វិធានការនេះ ក៏នៅមិនទាន់គ្រប់គ្រាន់ដែរ ដោយលោក ទូច សុខៈ បានឱ្យដឹងថា ប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិត្រៀមសហការជាមួយក្រសួងយុត្តិធម៌ ពិនិត្យលទ្ធភាពស្នើធ្វើវិសោធនកម្មច្បាប់ ដើម្បីដាក់ទណ្ឌកម្មបន្ថែមឱ្យកាន់តែធ្ងន់ធ្ងរ ក្នុងទោសពាក់ព័ន្ធនឹងករណីក្មេងទំនើងទៀតផង៕

The post សមត្ថកិច្ចបន្តបង្ក្រាបក្មេងទំនើងអុកឡុកសង្គម ដោយត្រឹម៧ថ្ងៃ ឃាត់បាន៣០នាក់បញ្ជូនទៅតុលាការ appeared first on Kampuchea Thmey Daily.

៧ថ្ងៃឃាតករលាក់មុខលើដងផ្លូវផ្តាច់ជីវិតមនុស្សជិត៥០នាក់ និងបណ្ដាលឱ្យរបួសជាង១០០នាក់
រយៈពេលត្រឹមតែ៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានបន្តកើតឡើងចំនួន៦៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៤៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១២០នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ ។

តាមអ្នកនាំពាក្យរង ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន នៅថ្ងៃទី១៧វិច្ឆិកា មាន៨ករណី ស្លាប់៥នាក់ របួស៩នាក់ ថ្ងៃទី១៨ មាន៧ករណី ស្លាប់១នាក់ របួស៩នាក់ ថ្ងៃទី១៩ មាន១៤ករណី ស្លាប់៥នាក់ របួស២៥នាក់ ថ្ងៃទី២០ មាន១៤ករណី ស្លាប់១៩នាក់ របួស៤២នាក់ ថ្ងៃទី២១ មាន៩ករណី ស្លាប់៧នាក់ របួស១៤នាក់ ថ្ងៃទី២២ មាន៧ករណី ស្លាប់២នាក់ របួស១០នាក់ និងថ្ងៃទី២៣ វិច្ឆិកា មាន១០ករណី ស្លាប់៥នាក់ របួស១១នាក់។

អ្នកនាំពាក្យឱ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង បណ្តាលឱ្យមានមនុស្សស្លាប់ និងរងបួសជាច្រើននាក់ក្នុងរយៈពេល៧ថ្ងៃមុននេះ គឺមាននៅតាមមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កែប កំពត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ កំពង់ចាម និងខេត្តព្រៃវែង។

ស្របពេលគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងឥតស្រាកស្រាន្ត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្តក្រើនរំលឹក និងទទូចអំពាវនាវទៅកាន់អ្នកបញ្ជាយានយន្ត និងអ្នកដំណើរលើដងផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងមានស្មារតីបង្កើនការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា មិនថានៅលើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត ឫផ្លូវតាមសហគមន៍ភូមិ ឃុំ ក៏ដោយ ក៏ត្រូវតែប្រុងប្រយ័ត្នជានិច្ច គឺដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដ៏ទៃ។

គួរឱ្យដឹងដែរថា​ ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានដាក់ឱ្យអនុវត្តឡើងវិញហើយ ក្រោយពីត្រូវបានផ្អាកសកម្មភាពមួយរយៈ។ បច្ចុប្បន្ន នៅតាមគោលដៅមួយចំនួនក្នុងប្រទេសកម្ពុជា មន្ត្រីនគរបាលចរាចរណ៍បាននិងកំពុងអនុវត្តវិធានការច្បាប់នេះ ជាបណ្តើរៗផងដែរ។ ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ ស្របតាមស្មារតីនៃគោលការណ៍ណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

The post ៧ថ្ងៃឃាតករលាក់មុខលើដងផ្លូវផ្តាច់ជីវិតមនុស្សជិត៥០នាក់ និងបណ្ដាលឱ្យរបួសជាង១០០នាក់ appeared first on Kampuchea Thmey Daily.

ក្រសួងមហាផ្ទៃឱ្យពលរដ្ឋប្រយ័ត្នអន្ទាក់នយោបាយខ្មាំង តាមការញុះញង់ឱ្យឈប់ប្រើទំនិញបរទេស
ក្រសួងមហាផ្ទៃ តាមរយៈអ្នកនាំពាក្យរងរបស់ខ្លួន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះកលល្បិចរបស់សត្រូវក្បែរខាង ដែលកំពុងព្យាយាមបង្កើតរឿង ហើយទាញទៅជាសង្គ្រាមសេដ្ឋកិច្ច-ពាណិជ្ជកម្ម តាមរយៈសកម្មភាពញុះញង់មិនឱ្យប្រើទំនិញបរទេស។

ការអំពាវនាវរបស់ក្រសួងមហាផ្ទៃ ធ្វើឡើងបន្ទាប់ពីពលរដ្ឋខ្មែរផ្ទុះការខឹងសម្បា ហើយប្រកាសពហិការលើផលិតផលកូកាកូឡា ព្រោះរឿងផ្តាច់កុងត្រាជាមួយតារារ៉េបវណ្ណដា។ រឿងពហិការនេះ ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីបារម្ភ ហើយបានស្នើពលរដ្ឋខ្មែរត្រូវពិចារណាឱ្យបានល្អិតល្អន់ចំពោះបញ្ហានេះ ដើម្បីកុំឱ្យចាញ់កលសត្រូវ នាំឱ្យ​ប៉ះពាល់​ដល់ផលប្រយោជន៍កម្ពុជា។

ដើម្បីបញ្ចៀសអន្ទាក់នយោបាយសត្រូវ និងការទទួលខុសត្រូវចំពោះមុខច្បាប់ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ក៏បានលើកពន្យល់អំពីបទល្មើស«ញុះញង់ឱ្យមានការរើសអើង»ឱ្យពលរដ្ឋបានឈ្វេងយល់ផងដែរ។ មាត្រា៩៤ នៃក្រមព្រហ្មទណ្ឌ បានពន្យល់ពីនិយមន័យនៃការញុះញង់ ដែលសំដៅដល់ពាក្យសម្ដី សំណេរ ឬគំនូរ ពិសេសមធ្យោបាយគ្រប់ប្រភេទនៃប្រព័ន្ធទំនាក់ទំនងសង្គម និងបណ្ដាញផ្សព្វផ្សាយ ដែលបានប្រកាស និងផ្សព្វផ្សាយជាសាធារណៈដោយបុគ្គល ឬក្រុមណាមួយ។

អំពើញុះញង់ឱ្យមានការរើសអើង បើតាមការលើកឡើងដោយអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គឺអំពើទាំងឡាយដូចបានរៀបរាប់ខាងលើដែលនាំឱ្យមានការប្រព្រឹត្តនូវការរើសអើង ការគុំគួន ឬអំពើហិង្សាលើបុគ្គលណាម្នាក់ ឬ ក្រុមណាមួយដោយមូលហេតុបុគ្គលណាមួយនោះ គឺជាបទល្មើសព្រហ្មទណ្ឌ។ បទល្មើសព្រហ្មទណ្ឌនេះ យោងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ គឺត្រូវប្រឈមមុខនឹងការផ្តន្ទាទោសដោយដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ៤លានរៀល។

ក្នុងន័យនេះ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះអំពើញុះញង់នេះ ដែលអាចធ្លាក់ចូលអន្ទាក់នយោបាយរបស់សត្រូវ ហើយក៏ដើម្បីបញ្ចៀសការទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។ ប្រុងប្រយ័ត្ន ក៏ព្រោះថា បន្ទាប់ពីការប្រឈមនឹងសង្គ្រាមឈ្លានពានពីប្រទេសជិតខាង គឺក្នុងកាលៈទេសៈចំពោះមុខនេះ កម្ពុជាក៏កំពុងប្រឈមនឹងសង្គ្រាមចិត្តសាស្ត្រ រាប់ទាំងឈានដល់សង្គ្រាមសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដែលសត្រូវកំពុងបង្កើតរឿង ដើម្បីឱ្យកម្ពុជាចូលទៅក្នុងអន្ទាក់របស់ពួកគេ។

អ្នកនាំពាក្យរង សង្កត់ធ្ងន់ថា ខ្មាំងក្បែរខាងកម្ពុជា កំពុងរុញចលនាឱ្យមានការរើសអើងជាតិសាសន៍ ឱ្យស្អប់សាសន៍នេះ ឬសាសន៍នោះ បុគ្គលនោះ ឬក្រុមនោះ ជាដើម ពិសេសគេរុញឱ្យមានចលនារើងអើងចំពោះផលិតផល មុខទំនិញរបស់ប្រទេសណាមួយនោះ។ សម្រាប់លោក ចំណុចទាំងអស់នេះហើយ ដែលជាអន្ទាក់នាំឱ្យបែកបាក់សាមគ្គីផ្ទៃក្នុងជាតិខ្មែរ ហើយនឹងនាំកម្ពុជាក្លាយជាសត្រូវជាមួយនឹងបណ្ដាប្រទេសជាមិត្ត ដែលកំពុងមានទំនាក់ទំនងល្អជាមួយគ្នា។

ជាថ្មីម្ដងទៀត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក៏បានអំពាវនាវយ៉ាងទទូចឱ្យប្រជាជាតិខ្មែរប្រមូលនូវស្មារតីត្របាញ់វេញជាធ្លុងមួយជួយបង្កើតជាចំណងសាមគ្គីជាតិដ៏រឹងមាំ ធ្វើយ៉ាងណាកុំឱ្យចាញ់កលខ្មាំង តាមខ្សែញាក់របស់ពួកគេដាច់ខាត៕

ដោយ៖ ធឿន វ៉ាន់សុង

The post ក្រសួងមហាផ្ទៃឱ្យពលរដ្ឋប្រយ័ត្នអន្ទាក់នយោបាយខ្មាំង តាមការញុះញង់ឱ្យឈប់ប្រើទំនិញបរទេស appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យ ព្រមានក្រុមក្មេងទំនើង ថា បើមិនកែ ប្រយ័ត្នជាប់ពន្ធនាគារ
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច​ សុឃៈ បានព្រមានក្រុមក្មេងទំនើង ថា បើមិនកែ ប្រយ័ត្នជាប់ពន្ធនាគារ ខណៈត្រឹមរយៈពេលមួយសប្ដាហ៍ ក្រុមក្មេងទំនើងជាង ៤០នាក់ទៀត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំនៅពន្ធនាគារ។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដើមសប្តាហ៍ទី១ ខែមិថុនា ពោលក្នុងរយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងមានសមត្ថកិច្ចក្រសួងមហាផ្ទៃ បានបន្តបង្រ្កាបក្រុមក្មេងទំនើងជាង១០ករណី ដោយបានឃាត់ខ្លួន និងបញ្ជូនមនុស្សជាង៤០នាក់ទៀតពន្ធនាគារ។

លទ្ធផលនៃការបង្ក្រាបក្មេងទំនើងនេះ លោក ទូច សុឃៈ ថា គឺជាការបង្ហាញច្បាស់ថាបញ្ហានេះនៅតែជាកិច្ចការអាទិភាពមួយ ដែលកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយឱ្យបានសកម្ម ប្រកបដោយប្រសិទ្ធភាព និងម៉ឺងម៉ាត់បំផុត។

លោក បញ្ជាក់ថា បញ្ហានេះក៏មិនអាចដាក់បន្ទុកតែលើកម្លាំងមានសមត្ថកិច្ច ឬអាជ្ញាធរនោះដែរ ពោលគឺអាណាព្យាបាល ឪពុកម្ដាយ ត្រូវតែបន្តយកចិត្តទុកដាក់អប់រំ ប្រៀនប្រដៅកូនចៅរបស់ខ្លួនឱ្យដើរតាមគន្លងធម៌ ជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ក្នុងនោះរួមទាំងការចៀសឆ្ងាយពីគ្រឿងញៀន និងការដើរលេងជាក្រុម ជាបក្សជាពួកនៅពេលយប់។

ជាថ្មីម្ដងទៀត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានព្រមានថា កម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ចាប់ពីអគ្គស្នងការដ្ឋាន រហូតប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នឹងបន្តបង្ក្រាបក្មេងទំនើង ហើយបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស និងឈានដល់ការឃុំក្នុងពន្ធនាគារ ដោយគ្មានការលើកលែង ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងការទទួលដឹកនាំអនុវត្តដោយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងបានជាង៤០នាក់ ក្នុងរយៈពេល៨ថ្ងៃនាដើមសប្តាហ៍ថ្មីនេះ គឺមាននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ក្រចេះ ត្បូងឃ្មុំ ស្វាយរៀង កោះកុង និងខេត្តតាកែវ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានផ្ដាំដោយព្រមានចំៗទៅកាន់ក្រុមក្មេងទំនើង ដែលបាននឹងកំពុងដើរលើផ្លូវមួយនេះ ត្រូវស្វ័យកែប្រែឥរិយាបថ បើមិនចង់ទទួលនូវការអនុវត្តច្បាប់ និងគោលការណ៍ផ្សេងៗពីកម្លាំងមានសមត្ថកិច្ច ពោលគឺ”បើមិនកែ មានតែគុក បើចង់សុខគឺធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ”៕

The post អ្នកនាំពាក្យ ព្រមានក្រុមក្មេងទំនើង ថា បើមិនកែ ប្រយ័ត្នជាប់ពន្ធនាគារ appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យ៖ថ្ងៃចូលឆ្នាំថ្មី ក្មេងទំនើង១០នាក់ចូលពន្ធនាគារ
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ ឱ្យដឹងថា  រយៈពេល៣ថ្ងៃនៃថ្ងៃចូលឆ្នាំថ្មី ក្មេងទំនើងជាង១០នាក់ ត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋានបង្ក្រាបបាន និងបញ្ជូនទៅតុលាការ ហើយដែលពេលនេះកំពុងស្ថិតនៅក្នុងពន្ធនាគារ។

អ្នកនាំពាក្យរងក្រសួងអះអាងថា ប្រតិបត្តិការបង្រ្កាបក្មេងទំនើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បន្តធ្វើឡើងយ៉ាងក្តៅគគុកបើទោះបីជាសមត្ថកិច្ចជាប់មមាញឹកនៅក្នុងការងារសន្តិសុខសណ្តាប់ធ្នាប់ជាទូទៅដើម្បីការពារ និងសម្របសម្រួលដល់ប្រជាពលរដ្ឋ បានធ្វើបុណ្យធ្វើទាន និងជួបជុំកម្សាន្តសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីក៏ដោយ។

គួរឱ្យដឹងថា នៅចុងខែមីនា មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃជាតិខ្មែរឈានចូលមកដល់ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក៏បានព្រមានក្មេងទំនើងអុកឡុកសង្គមថា «ប្រយ័ត្នចូលឆ្នាំក្នុងពន្ធនាគារ» ព្រោះកម្លាំងមសមត្ថកិច្ច ប្រកាសរឹតបន្ដឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសបន្តសកម្មភាពបង្ក្រាបក្មេងទំនើងដែលអុកឡុករំខានដល់ការសប្បាយរបស់ប្រជាពលរដ្ឋក្នុងថ្ងៃចូលឆ្នាំ។

(រូបថតឯកសារ)។

តាមលោក ទូច សុឃៈ ក្រោយពិធីបុណ្យចូលឆ្នាំថ្មីបញ្ចប់ទៅរហូតមកដល់បច្ចុប្បន្ន សមត្ថកិច្ចនៅតែបន្តបង្ក្រាបក្មេងទំនើងឥតស្រាកស្រាន្ត រាប់ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបបានករណីក្មេងទំនើងជិត១០ករណី និងឃាត់ខ្លួនយុវជនជិត២០។

ចំពោះការបង្ក្រាបក្មេងទំនើងនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា នេះគឺជាការបង្ហាញឱ្យឃើញអំពីការទទួលខុសត្រូវរបស់កងកម្លាំងមានសមត្ថកិច្ច ហើយក៏ជាការបង្ហាញថា ករណីក្មេងទំនើងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ទោះបីជាកើតមានក៏ពិតមែន ក៏ប៉ុន្តែជាចំនួនមួយដ៏តិចតួចបំផុត ស្ទើរតែតិចជាងថ្ងៃធម្មតាទៅទៀត និងក៏ជាការបញ្ជាក់អំពីការយល់ដឹងរបស់យុវជនមួយចំនួន និងការអនុវត្តយ៉ាងសកម្មរបស់សមត្ថកិច្ច។

យ៉ាងណាមិញអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅតែបន្តអំពាវនាវដល់ក្រុមក្មេងទំនើងដែលឧស្សាហ៍ធ្វើសកម្មភាពគ្រប់ទីកន្លែង ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សូមកែប្រែឥរិយាបទសារជាថ្មីព្រោះសមត្ថកិច្ច នៅតែបន្តបង្ក្រាបករណីនេះដោយមិនដកដៃឡើយ ស្របតាមគោលការណ៍បញ្ជាណែនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការដឹកនាំតម្រង់ទិសដោយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕

The post អ្នកនាំពាក្យ៖ថ្ងៃចូលឆ្នាំថ្មី ក្មេងទំនើង១០នាក់ចូលពន្ធនាគារ appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យ ថា ការអនុវត្តលើតៃកុងឡានក្រុងភ្នំពេញ-វៀតណាម ពុំមែនជាការរើសអើង តែដើម្បីកាត់បន្ថយគ្រោះថ្នាក់
អនុវត្តតាមគោលការណ៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងនគរបាលបានបន្តឃាត់តៃកុងរថយន្តក្រុងដឹកអ្នកដំណើរតាមផ្លូវជាតិលេខ១ ទិសដៅទៅមក ភ្នំពេញ-វៀតណាម ដែលបានបើកបរល្មើសច្បាប់ចរាចរណ៍ជាបន្តបន្ទាប់។ ជុំវិញវិធានការនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា មិនមែនជាការរើសអើងលើអ្នកបើកបររថយន្តក្រុងកម្ពុជា-វៀតណាមនោះទេ​ តែជាវិធានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាក់ស្ដែង កម្លាំងនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានធ្វើប្រតិបត្តិការឃាត់រថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ដែលបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក យកមកអប់រំធ្វើកិច្ចសន្យាជាច្រើននាក់។ បើតាមការចេញផ្សាយរបស់ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង គឺមានរថយន្តក្រុងទៅមក កម្ពុជា-វៀតណាម ឬវៀតណាម-កម្ពុជា ជាច្រើនគ្រឿងដែលឆ្លងកាត់ខេត្តព្រៃវែង ត្រូវបានឃាត់អប់រំទាំងអស់តែម្ដង ទាំងល្មើសច្បាប់ចរាចរណ៍ និងខ្លះត្រឹមត្រូវ តែមិនផាកពិន័យឡើយ។

បើទោះបីជាពេលនេះត្រឹមការអនុវត្តវិធានការអប់រំ ហើយធ្វើកិច្ចសន្យាក៏ដោយ តែលោកស្នងការ បានព្រមានតៃកុងឡានដែលនៅតែបន្តល្មើសច្បាប់ បើកបរគ្មានវិជ្ជាជីវៈ ដោយគឃ្លើននឹងការណែនាំរបស់កម្លាំងមានសមត្ថកិច្ច នោះ នឹងត្រូវតែអនុវត្តច្បាប់យ៉ាងតឹងរឹង។

ជុំវិញវិធានការនេះ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការអនុវត្តតឹងរឹងបែបនេះមិនមែនជាការរើសអើងលើអ្នកបើកបររថយន្តក្រុងកម្ពុជា-វៀតណាម ឬ វៀតណាម-កម្ពុជា នោះទេ។ ប៉ុន្តែដោយសារតែគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងម្ដងហើយម្ដងទៀត ដែលនាំឱ្យប៉ះពាល់ទៅដល់សតិអារម្មណ៍របស់មហាជនទូទៅ ទាំងអ្នកប្រើប្រាស់ផ្លូវ និងពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ១ ចាំបាច់ត្រូវអនុវត្តជាគំរូ ដោយនៅដំណាក់កាលបន្ទាប់ គឺនឹងត្រូវអនុវត្តចំពោះអ្នកបើកបរទូទៅផងដែរ។ លោក ថា «ចាប់ពីពេលនេះតទៅ គឺឱ្យតែអ្នកប្រើប្រាស់ផ្លូវគ្រប់មធ្យោបាយទាំងអស់ គឺត្រូវតែគោរពឱ្យបាន ទី១ គឺសីលធម៌ក្នុងការបើកបរ និងទី២ គឺច្បាប់ចរាចរណ៍ផ្លូវគោក»។

អ្នកនាំពាក្យរូបនេះ បានបន្ថែមក្នុងន័យដើមថា«យើងមិនដកដៃទេ គឺយើងមានតែបង្កើននូវយន្តការកាន់តែច្រើន ដើម្បីគ្រប់គ្រងសកម្មភាពល្មើសច្បាប់នៅលើដងផ្លូវជាតិនេះ ហើយមិនមែនមានតែតាមដងផ្លូវជាតិហ្នឹងមួយទេ គឺនឹងបន្តពង្រីកការអនុវត្តឱ្យបានគ្រប់ទីកន្លែង គ្រាន់តែផ្លូវជាតិលេខ១ ជាគោលដៅចម្បង ឬអាទិភាព។ ជារួមសម្រាប់ជនបរទេសការបើកបរនៅលើទឹកដីរបស់រដ្ឋមួយដែលមានអធិបតេយ្យមួយ ដាច់ខាត គឺត្រូវតែគោរពទៅតាមច្បាប់រាល់អធិបតេយ្យនោះ ពោលគឺគោរពច្បាប់ចរាចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាជាដាច់ខាត»។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់កម្លាំងនគរបាលចរាចរណ៍ ទាំងក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តស្វាយរៀង និងខេត្តព្រៃវែង បន្តសកម្មភាពរឹតបន្តឹងដល់ការអនុវត្តច្បាប់ដោយផ្ដោតលើមុខសញ្ញាក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ទន្ទឹមនឹងមុខសញ្ញាល្មើសច្បាប់ទូទៅ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងក៏ជាការឆ្លើយតបនឹងការសំណូមពរ និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ។

គួរជម្រាបថា ថ្មីៗនេះ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យអនុវត្តវិធានការមួយចំនួនលើរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ក្រោយបានសង្កេតឃើញថា មានសកម្មភាពបើកបរតាមដងផ្លូវល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បើកបរវ៉ាជែងគ្មានសណ្ដាប់ធ្នាប់ បង្កក្ដីព្រួយបារម្ភលើអ្នកដំណើរ និងប្រជាពលរដ្ឋរស់នៅតាមបណ្ដាដងផ្លូវ។ សកម្មភាពនេះ ក៏ទទួលការរិះគន់ច្រើនលើកច្រើនសារពីសំណាក់ប្រជាពលរដ្ឋ ស្របពេលដែលជារឿយៗមានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តដឹកអ្នកដំណើរនេះកើតមានឡើងតាមបណ្ដាផ្លូវជាតិលេខ១ជាបន្តបន្ទាប់៕

The post អ្នកនាំពាក្យ ថា ការអនុវត្តលើតៃកុងឡានក្រុងភ្នំពេញ-វៀតណាម ពុំមែនជាការរើសអើង តែដើម្បីកាត់បន្ថយគ្រោះថ្នាក់ appeared first on Kampuchea Thmey Daily.