លោក ប្រាក់ សុខុន Archives - Kampuchea Thmey Daily

ពីUN! ប្រមុខការទូតកម្ពុជា បកអាក្រាតយោធាថៃកំពុងទន្ទ្រានកាន់កាប់ជ្រៅចូលទឹកដីកម្ពុជាទោះមានបទឈប់បាញ់
យកឱកាសកិច្ចប្រជុំបើកចំហកម្រិតខ្ពស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ ពីទឹកដីសហរដ្ឋអាមេរិក, ប្រមុខការទូតកម្ពុជា បានថ្លែងប្រាប់សហគមន៍អន្តរជាតិថា ទោះបីជាបទឈប់បាញ់រវាងកម្ពុជា-ថៃ ត្រូវបានបន្តរក្សាក៏ដោយ ប៉ុន្តែកម្ពុជានៅតែមានការព្រួយបារម្ភចំពោះស្ថានភាពបច្ចុប្បន្ន នៅក្នុងតំបន់ដែលយោធាថៃកំពុងត្រូវបានទន្ទ្រានកាន់កាប់យ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជា។

ការបន្តបកអាក្រាតទង្វើឈ្លានពានរបស់យោធាថៃ​នៅលើវេទិកាអន្តរជាតិ ដើម្បីដាក់សម្ពាធការទូត ទាមទារការអន្តរាគមន៍ពីអន្តរជាតិ ខណៈភាគីថៃនៅតែបន្តចល័តសព្វាវុធ និងទន្ទ្រានជ្រៅចូលកាន់កាប់ទឹកដីកម្ពុជាដោយមិនគោរពបទឈប់បាញ់។

ក្នុងសន្ទរកថា នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៦ របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសង្កត់ធ្ងន់ថា ហេតុដូច្នេះ បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ ជាពិសេស សេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចាំបាច់ត្រូវតែអនុវត្តឱ្យបានពេញលេញ មានប្រសិទ្ធភាព និងជាបន្ទាន់ទាំងស្រុង។ លោកបញ្ជាក់ជាថ្មីថា៖«ព្រំដែន និងអធិបតេយ្យភាព មិនត្រូវផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនោះឡើយ (fait accompli)»។

ទោះជាយ៉ាងណាក៏ដោយ កម្ពុជាសូមសម្តែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្ររបស់សហគមន៍ អន្តរជាតិ ក្នុងការទាមទារឱ្យមានបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជា និង ថៃ អនុលោមតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

ក្នុងន័យនេះ ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ដូចជាការសន្ទនា ការអនុវត្តដោយស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក នៅតែជាកត្តាសំខាន់បំផុតក្នុងការស្តារទំនុកចិត្តឡើងវិញ ការធានា សន្តិភាពយូរអង្វែង និងការអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលភៀសសឹកអាចវិលត្រឡប់ទៅផ្ទះវិញដោយ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងដោយសន្តិវិធីទាំងនេះ ដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពបន្តបន្ទាប់ នៅក្នុងតំបន់ ទាំងមូល។ ដោយធ្លាប់បានឆ្លងកាត់ការរងទុក្ខវេទនា និងជម្លោះអស់ជាច្រើនទសវត្សរ៍ កម្ពុជាផ្តល់តម្លៃយ៉ាងខ្ពង់ខ្ពស់ដល់សន្តិភាព និងជឿជាក់យ៉ាងមុតមាំថា ជម្លោះទាំងឡាយត្រូវតែដោះស្រាយជាដាច់ខាតតាមរយៈការសន្ទនា ការទូត ការគោរពគ្នាទៅវិញទៅមក និងការគោរពច្បាប់អន្តរជាតិ។

ដោយឡែក ក្នុងជំនួបជាមួយលោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក, លោក ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីថាកម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីការទូតដ៏សកម្មរបស់សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃ និងការគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ៕

The post ពីUN! ប្រមុខការទូតកម្ពុជា បកអាក្រាតយោធាថៃកំពុងទន្ទ្រានកាន់កាប់ជ្រៅចូលទឹកដីកម្ពុជាទោះមានបទឈប់បាញ់ appeared first on Kampuchea Thmey Daily.

ប្រមុខការទូតកម្ពុជា «ជម្លោះត្រូវតែដោះស្រាយដាច់ខាតតាមរយៈការទូត និងច្បាប់អន្តរជាតិ»
«ជម្លោះត្រូវតែដោះស្រាយដាច់ខាតតាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ»។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានគូសបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ពីទីក្រុងញូវយ៉ក កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។

លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា នៅក្នុងយុគសម័យដែលពិភពលោកកំពុងកើនឡើងនូវបញ្ហាប្រឈមដោយជម្លោះប្រដាប់អាវុធ និងភាពតានតឹងភូមិសាស្ត្រនយោបាយ ការគោរពបូរណភាពទឹកដី និងការដោះស្រាយបញ្ហាដោយសន្តិវិធី ត្រូវតែបន្តដើរតួជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសណ្តាប់ធ្នាប់អន្តរជាតិ។

សេចក្ដីថ្លែងការណ៍របស់លោក ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងបានថ្លែងថា ដោយដកស្រង់ចេញពីបទពិសោធប្រវត្តិសាស្ត្រផ្ទាល់របស់កម្ពុជា លោក បានគូសបញ្ជាក់ថា ជម្លោះត្រូវតែដោះស្រាយដាច់ខាតតាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ។

ការគូសបញ្ជាក់បែបនេះរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជា ធ្វើឡើងក្នុងកាលៈទេសៈដែលសណ្តាប់ធ្នាប់ពិភពលោកកំពុងមានភាពមិនប្រាកដប្រជា ​និងការវិវត្តកាន់តែស្មុគស្មាញ ដោយធ្លាក់ទៅក្នុងបញ្ហាប្រឈម ពិសេសជម្លោះប្រដាប់អាវុធ និងភាពតានតឹងខាងភូមិសាស្ត្រនយោបាយ នៅតែបន្តកើតមាននៅតាមតំបន់ជាច្រើន រាប់ទាំងជម្លោះព្រំដែនកម្ពុជា​-ថៃ ជាដើម។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ លោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណរបស់កម្ពុជាចំពោះសហគមន៍អន្តរជាតិ ដែលបានគាំទ្រឱ្យមានឈប់បាញ់ និងការដោះស្រាយដោយសន្តិវិធីនៃជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។

គួរកត់សម្គាល់ថា កិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដឹកនាំដោយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ក្នុងនាមជាប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងដោយមានវត្តមានលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ។ កិច្ចប្រជុំកម្រិតខ្ពស់នេះបានផ្ដោតទៅលើការលើកកម្ពស់គោលបំណង និងគោលការណ៍របស់ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងការពង្រឹងប្រព័ន្ធអន្តរជាតិផ្តោតលើអង្គការសហប្រជាជាតិ។

សម្រាប់វត្តមានប្រមុខការទូតកម្ពុជា នៅទីក្រុងញូវយ៉ក ក៏មានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយសមភាគីពីបណ្តាប្រទេសឯទៀត ដើម្បីពង្រឹងនូវទំនាក់ទំនងទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរយោបល់លើបញ្ហានានាដែលជាផលប្រយោជន៍ និងជាក្តីបារម្ភរួមទៅវិញទៅមកផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

The post ប្រមុខការទូតកម្ពុជា «ជម្លោះត្រូវតែដោះស្រាយដាច់ខាតតាមរយៈការទូត និងច្បាប់អន្តរជាតិ» appeared first on Kampuchea Thmey Daily.

ប្រមុខការទូតកម្ពុជានឹងចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅញូវយ៉ក
ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ប្រាក់ សុខុន និងជារដ្ឋមន្ត្រីការបរទេស នឹងអញ្ជើញចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធ នៅឯទីក្រុងញូវយ៉ក នាសប្ដាហ៍ក្រោយ។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះថា លោក ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

ការចូលរួមក្នុងកិច្ចប្រជុំនេះគឺតបតាមការអញ្ជើញរបស់ភាគីចិន ក្នុងនាមជាប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ កិច្ចប្រជុំកម្រិតខ្ពស់នេះ នឹងផ្ដោតទៅលើការលើកកម្ពស់គោលបំណង និងគោលការណ៍របស់ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងការពង្រឹងប្រព័ន្ធអន្តរជាតិផ្តោតលើអង្គការសហប្រជាជាតិ ដោយមានលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ធ្វើជាអធិបតី និងចូលរួមថ្លែងសុន្ទរកថា។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក ប្រមុខការទូតកម្ពុជា រំពឹងថា នឹងអញ្ជើញចូលរួមព្រឹត្តិការណ៍អម ដែលពាក់ព័ន្ធ ហើយក៏នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយសមភាគីពីបណ្តាប្រទេសឯទៀត ដើម្បីពង្រឹងនូវទំនាក់ទំនងទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរយោបល់លើបញ្ហានានាដែលជាផលប្រយោជន៍ និងជាក្តីបារម្ភរួមទៅវិញទៅមកផងដែរ៕

The post ប្រមុខការទូតកម្ពុជានឹងចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅញូវយ៉ក appeared first on Kampuchea Thmey Daily.

កម្ពុជាបញ្ជាក់ជាថ្មីពីការមិនប្រើកម្លាំងដោះស្រាយបញ្ហា និងអំពាវនាវឱ្យអាស៊ានបង្កើនកិច្ចសហការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
ប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បញ្ជាក់ជាថ្មីម្ដងទៀតពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជៀសវាងការប្រើប្រាស់កងកម្លាំង ដើម្បីដោះស្រាយបញ្ហា និងអំពាវនាវឱ្យអាស៊ានបង្កើនកិច្ចសហការឱ្យកាន់តែសកម្មបន្ថែមទៀតលើការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ការបញ្ជាក់ និងការអំពាវនាវរបស់កម្ពុជាធ្វើឡើង ស្របពេលនៅឯតាមព្រំដែនកម្ពុជា-ថៃ នៅតែមានភាពតានតឹង បទឈប់បាញ់មានភាពផុយស្រួយ  ខណៈកន្លងទៅថៃយកលេសបង្ក្រាបការឆបោកតាមអនឡាញលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីបិទបាំងទង្វើបើកការវាយប្រហារខុសច្បាប់ និងវាតទី កាន់កាប់ទឹកដីកម្ពុជា បំពានខ្សែរព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិ។

ក្នុងបទអន្តរាគមន៍ កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) លើកទី៣១ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ការគោរពអធិបតេយ្យ និងការមិនប្រើកម្លាំង ស្របតាមច្បាប់អន្តរជាតិ។ ប្រមុខការទូតកម្ពុជា សង្កត់ធ្ងន់ថា អាស៊ាននៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ដែលជាកម្លាំងចលករសម្រាប់សន្តិភាព ស្ថិរភាព និងការជឿទុកចិត្តគ្នា នៅក្នុងតំបន់ និងពិភពលោក។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា៖«នៅចំពោះមុខការកើនឡើងនៃភាពស្មុគស្មាញស្តីពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការគំរាមកំហែងតាមប្រព័ន្ធបច្ចេកវិទ្យា កម្ពុជាអំពាវនាវឱ្យមានការបង្កើនកិច្ចសហការក្នុងតំបន់ និងការចូលរួមយ៉ាងសកម្មជាមួយដៃគូ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះឱ្យមានប្រសិទ្ធភាព។ »។

ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលមានលក្ខណៈឆ្លងដែន កន្លងទៅ កម្ពុជាបានអះអាងថា បានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូ អង្គការអន្តរជាតិ និងយន្តការពហុភាគីពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងបច្ចេកទេសរួមគ្នា។ កម្ពុជាបានសហការយ៉ាងសកម្មក្នុងការស្រាវជ្រាវ បង្ក្រាប និងបញ្ជូនជនសង្ស័យ ព្រមទាំងការជួយសង្គ្រោះជនរងគ្រោះ ដែលពាក់ព័ន្ធនឹងបណ្តាញ ឧក្រិដ្ឋកម្មតាម ប្រព័ន្ធបច្ចេកវិទ្យា។

រាជរដ្ឋាភិបាល កម្ពុជា ក៏អំពាវនាវឱ្យមានការសហការពីអន្តរជាតិបន្ថែម ដោយផ្អែកលើគោលការណ៍ទំនួលខុសត្រូវរួម និងការចែករំលែកព័ត៌មានឱ្យបានទាន់ពេលវេលា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបញ្ហារួមរបស់តំបន់។ កម្ពុជា ក៏បានបញ្ជាក់ជាថ្មីថា ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាការប្រយុទ្ធប្រឆាំងរយៈពេលវែង ដែលត្រូវការចូលរួមពីគ្រប់ភាគីទាំងក្នុងប្រទេស និងអន្តរជាតិ៕

ដោយ៖ ង៉ិល ណារ៉ាត់

The post កម្ពុជាបញ្ជាក់ជាថ្មីពីការមិនប្រើកម្លាំងដោះស្រាយបញ្ហា និងអំពាវនាវឱ្យអាស៊ានបង្កើនកិច្ចសហការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន appeared first on Kampuchea Thmey Daily.

ថៃលុបMoU2001! កម្ពុជា ផ្ដើមគំនិតជំរុញយន្តការផ្សះផ្សាដោយបង្ខំរបស់UN ខណៈអ្នកវិភាគមើលឃើញថាយន្តការនេះតុលាការអាចកាត់ក្ដីបានទោះថៃមិនទៅ
កម្ពុជាផ្ដួចផ្ដើមគំនិតជំរុញយន្តការផ្សះផ្សាដោយចាប់បង្ខំ ក្រោមច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ (UNCLOS ) ភ្លាមៗក្រោយ​សម្រេច​លុប​ជា​ឯកតោ​ភាគី​អនុស្សរណៈ​នៃការ​យោគយល់​ឆ្នាំ២០០១ (MoU-2001) នារសៀលថ្ងៃទី៥ ខែឧសភា នេះ ខណៈអ្នកជំនាញមើលឃើញថា នេះជាយន្តការមួយដែលកម្ពុជាអាចប្ដឹងឱ្យតុលាការអន្តរជាតិជួយកាត់ក្ដី ហើយតុលាការអាចកាត់ក្ដីតាមបណ្ដឹងរបស់កម្ពុជាបញ្ហាលើដែនសមុទ្រ ទោះបីជាថៃមិនទៅតុលាការក៏ដោយ។

ក្នុងសេចក្ដីថ្លែងការណ៍រយៈពេលជាង៣នាទី ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខទូតកម្ពុជា ចាត់ទុកការណ៍ដែលថៃលុបចោលអនុស្សរណៈឆ្នាំ២០០១ គឺជាការដើរចេញពីឆន្ទៈនយោបាយដែលសម្រេចឱ្យប្រទេសទាំងពីរ កំណត់នូវក្របខណ្ឌមួយក្នុងការដោះស្រាយបញ្ហាការទាមទារតំបន់ត្រួតស៊ីគ្នា និងបញ្ហាព្រំដែនសមុទ្រដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។

ប្រមុខការទូតកម្ពុជា សង្កត់ធ្ងន់ថា៖«ជាការឆ្លើយតបទៅនឹងការបញ្ចប់ ឬលុបអនុស្សរណៈ  កម្ពុជាមិនមានជម្រើសអ្វីប្រសើរជាងការផ្ដើមគំនិតជំរុញនូវយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (Compulsory Conciliation)  ដែលបានសម្រេចនៅឆ្នាំ១៩៨២។»។

ប្រមុខការទូតកម្ពុជា អះអាងថា ការបញ្ចប់ ឬការដកខ្លួនរបស់ថៃចេញពីMoU2001 នេះ មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជានៅលើដែនសមុទ្ររបស់ខ្លួនឡើយ ហើយការសម្រេចយកយន្តការផ្សះផ្សាដោយបង្ខំ ក្រោមUNCLOS បានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងដោះស្រាយគ្រប់វិវាទជាមួយប្រទេសជិតខាងដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។

អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត ជ័័យ តិច តាមរយៈបណ្ដាញសង្គមផ្លូវការ លើកឡើងថា យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិជាយន្តការមួយ ផ្ដល់ជម្រើសច្រើនឱ្យភាគីជម្លោះទាំងពីរដោះស្រាយបញ្ហា ពោលជម្រើសនៅដំណាក់កាលទី១ គឺការចរចាទ្វេភាគី ដើម្បីស្វែងរកកិច្ចព្រមព្រៀង ប៉ុន្តែបើគ្មានលទ្ធផល នឹងឈានដល់ដំណាក់កាលទី២ គឺជាការចរចាផ្សះផ្សាដោយមានការសម្របសម្រួលពីអន្តរជាតិ បើការចរចានេះបរាជ័យ នឹងឈានដល់ដំណាក់កាលការកាត់ក្ដីរបស់តុលាការអន្តរជាតិ ហើយដំណាក់កាលនេះទោះបីជាភាគីជម្លោះម្ខាងទៀតព្រមយកបញ្ហាទៅតុលារ ឬមិនព្រមទៅ ក៏តុលាការមានសិទ្ធិកាត់។

បណ្ឌិត ជ័យ តិច ពន្យល់ថា៖«បើកម្ពុជាប្រើច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិទៅតុលាការ គឺតុលាការអាចដំណើរការកាត់ក្ដីបញ្ហាវិវាទសមុទ្រនេះបានហើយ ទោះបីជាថៃអត់ទៅក៏ដោយ។ ឧទាហរណ៍ករណីសមុទ្រចិនខាងត្បូង ដែលហ្វីលីពីនប្ដឹងទៅតុលាការ ហើយចិនអត់ទៅ តែតុលាការនៅអាចកាត់ក្ដីបាន។ »។

អ្នកជំនាញកិច្ចការអន្តរជាតិរូបនេះ មើលឃើញថា ការណ៍ដែលលុបចោល គឺមានន័យថាថៃចង់យកបញ្ហាវិវាទលើដែនសមុទ្រទៅកាន់ឆាកអន្តរជាតិ ដូច្នេះលោកជូនជាយោបល់ថា បើថៃចង់យកបញ្ហាព្រំដែនទឹក ឬបញ្ហាសមុទ្រទៅអន្តរជាតិទៅហើយ រដ្ឋាភិបាលកម្ពុជាគូរតែជូនថៃតាមសំណូមពរ និងត្រូវយកបញ្ហាវិវាទព្រំដែនគោកទៅជាដោះស្រាយបញ្ហានៅឆាកអន្តរជាតិជាកញ្ចប់តែម្ដង ដើម្បីបិទបញ្ចប់សង្គ្រាម ធ្វើឱ្យព្រំដែនកម្ពុជា ថៃ មានសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងផ្ដល់ប្រយោជន៍ដល់ប្រជាជន៕

ដោយ៖ង៉ិល ណារ៉ាត់

The post ថៃលុបMoU2001! កម្ពុជា ផ្ដើមគំនិតជំរុញយន្តការផ្សះផ្សាដោយបង្ខំរបស់UN ខណៈអ្នកវិភាគមើលឃើញថាយន្តការនេះតុលាការអាចកាត់ក្ដីបានទោះថៃមិនទៅ appeared first on Kampuchea Thmey Daily.

កិច្ចសម្ភាស៖ តើរដ្ឋមន្រ្តីការបរទេសកម្ពុជា និងថៃ បានជជែកពីបញ្ហាអ្វីខ្លះនៅព្រុយណេ?
លោក ប្រាក់ សុខុន បានបកស្រាយចំពោះសំណួររបស់អ្នកសារព័ត៌មាន​ជុំវិញជំនួបទល់មុខជាមួយនឹងលោក Sihasak Phuangketkeow រដ្ឋមន្រ្តីការបរទេសថៃ នៅប្រទេសព្រុយណេ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ ខាងក្រោមនេះ គឺជាកិច្ចសម្ភាសទាំងស្រុងជាមួយលោករដ្ឋមន្ត្រីការបរទេសកម្ពុជា៖

សំណួរទី១៖​​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជួបជាមួយនឹង ឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបទេសថៃ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅប្រទេសព្រុយណេ។ តើឯកឧត្តមទាំងពីរបានជជែកពិភាក្សាគ្នាអំពីបញ្ហាអ្វីខ្លះ?

ចម្លើយ៖ ការជួបគ្នានេះ គឺជាការបន្តពីការជួបគ្នា​លើកមុនៗ ដើម្បីស្វែងរកនូវវិធីនានាក្នុងការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យមានប្រក្រតីភាពឡើងវិញ។ ជំនួបលើកនេះ ​បានផ្តោតលើប្រធានបទទាំងឡាយដែលភាគីទាំងពីរអាចនិយាយត្រូវរូវគ្នាដើម្បីបន្តកសាងទំនុកចិត្ត និងសម្រេចលទ្ធផលជាក់ស្តែង​ ក្នុងការឈានទៅកសាងប្រក្រតីភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ចំណុចវិជ្ជមានមួយគឺ យើង​បានការតាំងចិត្តដូចគ្នាក្នុងការរក្សាបទឈប់បាញ់ឱ្យបានគង់វង្ស។

សំណួរទី២៖ កាសែតថៃ The Nation បានលើកឡើងថា៖ បទឈប់បាញ់ គួរដើរទៅទន្ទឹមគ្នាជាមួយនឹងការបញ្ចប់ការថ្លែងការណ៍ដែលមិនជួយបង្កើតបរិយាកាសវិជ្ជមានក្នុងការស្តារទំនាក់ទំនងឡើងវិញ។ តើឯកឧត្តមបានឆ្លើយយ៉ាងណាចំពោះបញ្ហានេះ?

ចម្លើយ៖ បន្ទាប់ពីមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃនៅតែបន្តកាន់កាប់ដោយខុសច្បាប់នូវតំបន់​មួយចំនួនក្នុងទឹកដីកម្ពុជា ដោយកន្លែងខ្លះបិទខ្ទប់ដោយទូរកុងតឺន័រ នៅផ្នែកខ្លះនៃភូមិមួយចំនួន មិនអនុញ្ញាត​ឱ្យប្រជាជនកម្ពុជាយើងត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ ដែលប្រការនេះជាអ្វីដែលយើងបានឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស​លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នំា២០២៥។ រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាតាមរយៈសេចក្តីថ្លែងការណ៍ កំណត់ទូត និងសុន្ទរកថានានា នៅគ្រប់វេទិកាអន្តរជាតិដែលយើងបានទៅចូលរួម។ ខ្ញុំបានជម្រាបឯកឧត្តម Sihasak ដោយត្រង់​ថា កន្លងទៅកម្ពុជាបានអត់ធ្មត់ខ្លាំងណាស់ ដើម្បីថ្នាក់ថ្នមសភាពការណ៍ រក្សាបទឈប់បាញ់ និងរកដំណោះស្រាយដោយសន្តិវិធីជាមួយគ្នា។ ប៉ុន្តែខ្ញុំត្រូវតែនិយាយ ត្រូវតែលើកបញ្ហាទាំងអស់នេះ ព្រោះវាពាក់ព័ន្ធទៅដល់អធិបតេយ្យជាតិរបស់កម្ពុជា បូរណភាពទឹកដីរបស់កម្ពុជា និងដី ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរបស់កម្ពុជា។ បើចង់ឱ្យខ្ញុំឈប់លើកអំពីបញ្ហាទាំងអស់នេះ មិនពិបាកទេ ឱ្យតែយោធាថៃឈប់ប្រព្រឹត្តអំពើខុសច្បាប់មកលើយើង នោះជាការស្រេចទៅហើយ។

សំណួរទី៣៖ កាសែត The Nation របស់ថៃ ក៏បានលើកឡើងដែរថា ឯកឧត្តម Sihasak បានលើកអំពីការដែលប្រទេសថៃ នឹងលុបចោលនូវអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីតំបន់ទាមទារដែន សមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ ដែលបានចុះហត្ថលេខារវាងកម្ពុជា និងថៃ (MoU-2001)។ តើកម្ពុជាយើងមានប្រតិកម្មយ៉ាងដូចម្តេចដែរ?

ច​ម្លើយ៖ កន្លងទៅ អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ចំនួនពីរលើកពាក់ព័ន្ធនឹងបញ្ហានេះ គឺ លើកទី១ នៅថ្ងៃទី០៨ ខែមេសា និងលើកទី២ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយគូសបញ្ជាក់ថា៖ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១នេះ​ឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយពិតប្រាកដ និងបំណងរួមរបស់ប្រទេសកម្ពុជា និងថៃ ក្នុងការអនុវត្តដោយសុចរិតភាពនូវក្របខ័ណ្ឌមួយដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរ ដើម្បីទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (OCA) ក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។ វាជារឿងគួរឱ្យសោកស្តាយបំផុតប្រសិនបើភាគីថៃសម្រេចដកខ្លួនជាឯកតោភាគី​ពី​ MoU-2001នេះ ដែលជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ ដែលគាំទ្រការរៀបចំនេះ។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជា​​នៅ​តែ​ប្រកាន់ខ្ជាប់​យ៉ាង​មុតមាំ​ និងឥតងាករេចំពោះ​ទាំងខ្លឹមសារ ​  និង​ស្មារតី​នៃអនុស្សរណៈនេះ  ព្រម​ទាំងចំពោះ​សុច្ឆន្ទៈ​​ និងភាពស្មោះត្រង់ដែលបាននាំឱ្យ អនុស្សរណៈនៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១។ កម្ពុជានឹងបង្ហាញជំហរផ្លូវការបន្ថែមទៀតនៅពេលខាងមុខ។

សំណួរទី៤៖ តើការជួបនេះទទួលបានលទ្ធផលវិជ្ជមានអ្វីខ្លះដែរ?

ច​ម្លើយ៖ យើងបានឯកភាពគ្នាធ្វើការគិតគូរដល់ដំណើរទៅមុខ ដោយបន្តពិចារណាអំពីការកសាងផែនទីបង្ហាញផ្លូវមួយ ដើម្បីស្តារឡើងវិញនូវទំនុកចិត្តទៅវិញទៅមក និងទំនាក់ទំនងជាមួយគ្នាឡើងវិញ។ ក្នុងនោះមានការប្តេជ្ញាគោរព និងអនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានា និងការបន្តពិភាក្សាគ្នាក្នុងការដោះស្រាយបញ្ហាព្រំដែន តាមរយៈយន្តការដែលមានស្រាប់ ការរៀបចំនូវកញ្ចប់វិធានការដើម្បីកសាងទំនុកចិត្ត និងបញ្ហាផ្សេងៗទៀត។ យើងបានឯកភាពគ្នាឱ្យមានការជួប និងការពិភាក្សាគ្នាបន្តទៀត៕

The post កិច្ចសម្ភាស៖ តើរដ្ឋមន្រ្តីការបរទេសកម្ពុជា និងថៃ បានជជែកពីបញ្ហាអ្វីខ្លះនៅព្រុយណេ? appeared first on Kampuchea Thmey Daily.

កម្ពុជា និង​សាធារណរដ្ឋ​ឆែក​ឯកភាព​​ជំរុញការ​ពិគ្រោះ​យោបល់ដែលអាចឈានដល់​ការ​លើក​លែង​ទិដ្ឋាការ​រវាង​ប្រទេស​ទាំង​ពីរ
​កម្ពុជា និង​សាធារណរដ្ឋ​ឆែក​នឹង​រៀប​ចំ​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​មួយ​នៅ​ទីក្រុង​ប្រាគ​ក្នុង​ឆ្នាំ​នេះ និង​ឯកភាព​ធ្វើ​ការ​ឈាន​ទៅ​បញ្ចប់​ឯកសារ​នានា​ដែល​នៅ​សេស​សល់​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​នោះ​ក៏​មាន​ការ​លើកលែង​ទិដ្ឋាការ​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថ្ងៃ​ទី២៧ ខែ​មេសា ក្រសួង​ការបរទេស​កម្ពុជា​ឱ្យ​ដឹង​ថា​ ការ​ឯកភាព​ត្រៀម​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់ និង​ការ​បញ្ចប់​ឯកសារ​ទាក់ទង​នឹង​ការ​លើកលែង​ទិដ្ឋាការ​នេះ​ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​រដ្ឋមន្ត្រី​កាបរទេស​កម្ពុជា​ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​សាធារណរដ្ឋ​ឆែក លោក Petr Macinka នៅ​រាជធានី​បានដា ស៊េរីបេហ្កាវ៉ាន់ ប្រទេស​ព្រុយនេ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា​ ដោយ​ភាគី​ទាំង​ពីរ​បាន​ប្ដេជ្ញាចិត្ត​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​សំខាន់​ៗ​ដូច​ជា​ពាណិជ្ជកម្ម វិនិយោគ ការ​អប់រំ សុខភិបាល ទេសចរណ៍ និង​ការ​ផ្លាស់ប្ដូរ​ប្រជាជន​និង​ប្រជាជន​ ព្រមទាំង​បណ្ដុះ​បណ្ដាល​មន្ត្រី​ការទូត​វ័យ​ក្មេង​។

​​​​​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នោះ​បាន​បញ្ជាក់​ថា​៖ «ភាគី​ទាំង​ពីរ​ឯកភាព​ត្រៀម​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​ក្រសួង​ការបរទេស​ទាំង​ពីរ​នៅ​ទីក្រុង​ប្រាគ​ក្នុង​ឆ្នាំ​នេះ និង​ឯកភាព​ធ្វើការ​ឈាន​ទៅ​បញ្ចប់​ឯកសារ​នានា​ដែល​នៅ​សេស​សល់​ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ រួមមាន​ ការលើកលែងទិដ្ឋាការ វិស័យ​ទេសចរណ៍ និង​កសិកម្ម​»។

​សាធារណរដ្ឋ​ឆែក​ជា​ប្រទេស​មួយ​ក្នុង​តំបន់​អឺរ៉ុប​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​ជា​យូរ​អង្វែង​មក​ហើយ​ដែល​គិត​មក​ដល់​ឆ្នាំ​២០២៦​មាន​អាយុ​កាល​៧០ឆ្នាំ​ហើយ​។ ប្រទេស​នេះ​ក៏​ជា​ប្រទេស​មួយ​ដែល​បាន​ជួយ​កម្ពុជា​ជា​បន្តបន្ទាប់​ក្រោយ​ការ​ដួលរលំ​នៃ​របប​ ប៉ុល ពត​។

ក្នុង​ជំនួប​មួយ​រវាង​រដ្ឋមន្ត្រី​ទេសចរណ៍​លោក ហួត ហាក់ និង​ឯកអគ្គរដ្ឋទូត​ឆែក​ប្រចាំ​កម្ពុជា​លោកស្រី Markéta Kolc Hájková កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ភាគី​ទាំង​ពីរ​បាន​ចាត់​ទុក​វិស័យ​ទេសចរណ៍​ជា​ភារកិច្ច​រួម​គ្នា​ដែល​ប្រទេស​ទាំង​ពីរ​ត្រូវ​សហការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​នេះ​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា​បន្ថែម​ទៀត​។

​ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកលោក ធួន ស៊ីណាន យល់​ថា​ប្រសិន​ជា​កម្ពុជា​និងសាធារណរដ្ឋ​​ឆែក​អាច​ឈាន​ដល់​ការ​លើក​លែង​ទិដ្ឋាការ​នឹង​គ្នា​បាន​គឺ​ជា​រឿង​ល្អ​ដល់​វិស័យ​ទេសចរណ៍​​សម្រាប់​ប្រទេស​ទាំង​ពីរ។ លោក​ជំរុញ​ដល់​រដ្ឋាភិបាល​ធ្វើ​ការងារ​នេះ​ជា​មួយ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ផង​ដែរ​។

លោក​ថា៖ «យើង​គួរ​តែ​បន្ត​នូវ​សក្ដានុពល​របស់​យើង​ក្នុង​ការ​ទំនាក់ទំនង​ការ​ទូត​ក្នុង​ការ​បើក​ច្រក​ផ្ដល់​វីសា​ទៅ​វិញ​ទៅ​មក។ ព្រោះ​សព្វ​ថ្ងៃ​នេះ​ប្រជាជន​យើង​សូម្បី​តែ​ទៅ​ចិន កូរ៉េ ជប៉ុន ក៏​យើង​ប្រឈម​មុខ​ការ​លំបាក​ខ្លាំង​ណាស់​។ ទាំង​អស់​នោះ​ដែល​ខ្ញុំ​យល់​ថា​គុណ​តម្លៃ​ប៉ាសស្ព័រ​របស់​យើង​នៅ​ខាង​ក្រៅ​ហ្នឹង​គឺ​ទាប​ទៅ​ៗ ខ្ញុំ​លើក​ឧទាហរណ៍​ ចិន​ទៅ​ថៃ​ ទៅ​ម៉ាឡេ​អី គឺ​គេ​ចូល​ទៅ​បាន​ស្រួល​បំផុត​តែម្ដង​។ ឥណ្ឌូណេស៊ី​អី​គេ​អត់​ត្រូវ​ការ​វីសា​តែ​យើង​នេះ​ត្រូវ​ការ​វីសា​ដែល​ជា​រឿង​មួយ​ដែល​ខ្ញុំ​ចង់​លើក​ឡើង​តើ​ពួក​យើង​គួរ​មាន​ការ​ផ្លាស់​ប្ដូរ​ទៅ​វិញ​ទៅ​មក​ហ្នឹង​ឱ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ដើម្បី​លើក​គុណ​តម្លៃ​ប៉ាសស្ព័រ​របស់​យើង​​»។

ជា​ការ​កត់សម្គាល់​សាធារណរដ្ឋឆែក គឺជាសមាជិកនៃតំបន់ Schengen ចាប់តាំងពីចុងឆ្នាំ២០០៧។ ដូច្នេះ ការ​សម្រេច​បាននូវកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការនេះ មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់ការ​ធ្វើដំណើរ​ទៅ​កាន់ប្រទេសឆែកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាវិជ្ជមាន និងជាក្តីសង្ឃឹមថ្មី​សម្រាប់​អ្នក​ទេសចរ​កម្ពុជា ក្នុងការធ្វើដំណើរទៅកាន់តំបន់អឺរ៉ុបបានកាន់តែងាយស្រួលផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post កម្ពុជា និង​សាធារណរដ្ឋ​ឆែក​ឯកភាព​​ជំរុញការ​ពិគ្រោះ​យោបល់ដែលអាចឈានដល់​ការ​លើក​លែង​ទិដ្ឋាការ​រវាង​ប្រទេស​ទាំង​ពីរ appeared first on Kampuchea Thmey Daily.

ប្រមុខការទូតកម្ពុជានឹងធ្វើទស្សនកិច្ចផ្លូវការនៅប្រ៊ុយណេ ជាមួយនឹងការចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុប
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសប្រ៊ុយណានៅសប្ដាហ៍ក្រោយ ក្នុងគោលដៅបំពេញទស្សនកិច្ចផ្លូវការ និងការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ ដែលរៀបចំឡើងនៅទីក្រុងបានដាស៊េរីបេហ្គាវ៉ាន់។

ដំណើររបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ត្រូវបានធ្វើឡើងតបតាមការអញ្ជើញរបស់សមភាគីប្រ៊ុយណេ ហើយតាមក្រសួងការបរទេសកម្ពុជា បញ្ជាក់ឱ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ វត្តមានរបស់ប្រមុខការទូតកម្ពុជានៅលើទឹកដីប្រទេសប្រ៊ុយណេ ចាប់ផ្ដើមពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

តាមក្រសួងការបរទេស ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប នឹងរៀបចំឡើងក្នុងគោលបំណងផ្តល់នូវកាលានុវត្តភាពដ៏មានតម្លៃសម្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ាននិងសហភាពអឺរ៉ុប ដើម្បីពិនិត្យឡើងវិញនូវការរីកចម្រើននៃកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប ព្រមទាំងកំណត់ទិសដៅពេលអនាគតក្នុងគោលបំណងពង្រឹងបន្ថែមទៀតនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប។ ខណៈអាស៊ាន និងសហភាពអឺរ៉ុប នឹងប្រារព្ធខួប៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា នៅឆ្នាំ២០២៧។

ក្នុងកិច្ចប្រជុំនោះ​ បណ្តារដ្ឋមន្ត្រីការបរទេស ក៏រំពឹងថា នឹងផ្លាស់ប្តូរទស្សនៈគ្នាផងដែរទៅលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម សំដៅលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងក្រៅតំបន់។

ពាក់ព័ន្ធដំណើរទស្សនកិច្ចផ្លូវការ ក្រសួងការបរទេស បានឱ្យដឹងថា លោក ប្រាក់ សុខុន នឹងចូលគាល់ព្រះចៅស៊ុលតង់ ហើយជួបពិភាក្សាទ្វេភាគីជាមួយលោក ដាតូ ស៊ីរីវ៉ាន់ ពើហ៊ុន យូសូហ្វ រដ្ឋមន្ត្រីការបរទេសទី២ប្រ៊ុយណេ ដើម្បីពិភាក្សាអំពីការជំរុញចំណងមិត្តភាពដ៏ជិតស្និទ្ធបន្ថែមទៀត ជាមួយនឹងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនរវាងប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងខណៈកម្ពុជា និងប្រ៊ុយណេ នឹងប្រារព្វខួប៣៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំក្រោយ ដោយក្រសួងការបរទេស ចាត់ទុកថា ជាដំណើរទស្សនកិច្ចដ៏សំខាន់ នឹងផ្ដល់សន្ទុះថ្មីដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទៅវិញទៅមកប្រទេសទាំងពីរ និងប្រជាជន៕

ដោយ៖ ធឿន វ៉ាន់សុង

The post ប្រមុខការទូតកម្ពុជានឹងធ្វើទស្សនកិច្ចផ្លូវការនៅប្រ៊ុយណេ ជាមួយនឹងការចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុប appeared first on Kampuchea Thmey Daily.