ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជានឹងធ្វើទស្សនកិច្ចផ្លូវការនៅប្រ៊ុយណេ ជាមួយនឹងការចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុប
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសប្រ៊ុយណានៅសប្ដាហ៍ក្រោយ ក្នុងគោលដៅបំពេញទស្សនកិច្ចផ្លូវការ និងការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ ដែលរៀបចំឡើងនៅទីក្រុងបានដាស៊េរីបេហ្គាវ៉ាន់។

ដំណើររបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ត្រូវបានធ្វើឡើងតបតាមការអញ្ជើញរបស់សមភាគីប្រ៊ុយណេ ហើយតាមក្រសួងការបរទេសកម្ពុជា បញ្ជាក់ឱ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ វត្តមានរបស់ប្រមុខការទូតកម្ពុជានៅលើទឹកដីប្រទេសប្រ៊ុយណេ ចាប់ផ្ដើមពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។
តាមក្រសួងការបរទេស ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប នឹងរៀបចំឡើងក្នុងគោលបំណងផ្តល់នូវកាលានុវត្តភាពដ៏មានតម្លៃសម្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ាននិងសហភាពអឺរ៉ុប ដើម្បីពិនិត្យឡើងវិញនូវការរីកចម្រើននៃកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប ព្រមទាំងកំណត់ទិសដៅពេលអនាគតក្នុងគោលបំណងពង្រឹងបន្ថែមទៀតនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប។ ខណៈអាស៊ាន និងសហភាពអឺរ៉ុប នឹងប្រារព្ធខួប៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា នៅឆ្នាំ២០២៧។
ក្នុងកិច្ចប្រជុំនោះ បណ្តារដ្ឋមន្ត្រីការបរទេស ក៏រំពឹងថា នឹងផ្លាស់ប្តូរទស្សនៈគ្នាផងដែរទៅលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម សំដៅលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងក្រៅតំបន់។

ពាក់ព័ន្ធដំណើរទស្សនកិច្ចផ្លូវការ ក្រសួងការបរទេស បានឱ្យដឹងថា លោក ប្រាក់ សុខុន នឹងចូលគាល់ព្រះចៅស៊ុលតង់ ហើយជួបពិភាក្សាទ្វេភាគីជាមួយលោក ដាតូ ស៊ីរីវ៉ាន់ ពើហ៊ុន យូសូហ្វ រដ្ឋមន្ត្រីការបរទេសទី២ប្រ៊ុយណេ ដើម្បីពិភាក្សាអំពីការជំរុញចំណងមិត្តភាពដ៏ជិតស្និទ្ធបន្ថែមទៀត ជាមួយនឹងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនរវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងខណៈកម្ពុជា និងប្រ៊ុយណេ នឹងប្រារព្វខួប៣៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំក្រោយ ដោយក្រសួងការបរទេស ចាត់ទុកថា ជាដំណើរទស្សនកិច្ចដ៏សំខាន់ នឹងផ្ដល់សន្ទុះថ្មីដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទៅវិញទៅមកប្រទេសទាំងពីរ និងប្រជាជន៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


