លោក វង្ស ពិសេន Archives - Kampuchea Thmey Daily

អគ្គមេបញ្ជាការកងទ័ព អរគុណវៀតណាម ដែលបានជួយកសាងវិស័យយោធាកម្ពុជាឱ្យរីកចម្រើន និងរឹងមាំ
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន បានអរគុណដល់វៀតណាម ដែលបានជួយកសាងវិស័យយោធាកម្ពុជាឱ្យរីកចម្រើន និងមានភាពរឹងមាំ ស្មើមុខមាត់ជាមួយប្រទេសផ្សេងៗ។ លោក វង្ស ពិសេន អរគុណដល់វៀតណាម បែបនេះ តាមរយៈជំនួបជាមួយឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា ក្នុងពេលដែលលោក ដឹកនាំប្រតិភូចូលរួមជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៥ នៅស្ថានទូតវៀតណាម។

សេចក្ដីប្រកាសព័ត៌មាន ផ្សាយលើទំព័រហ្វេសប៊ុក អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទសរសេរដូច្នេះ៖« លោក ( វង្ស ពិសេន ) បានថ្លែងអំណរគុណដល់បក្ស រដ្ឋ និងកងទ័ពវៀតណាម ដែលបានជួយកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបច្ចុប្បន្នបន្តជួយកសាង អភិវឌ្ឍន៍កម្ពុជាឱ្យរីកចម្រើន ក្នុងនោះ វិស័យយោធា វៀតណាមបានបន្តជួយកសាងដល់កងយោធពលខេមរភូមិន្ទឱ្យរឹងមាំ ស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសក្នុងសកលលោក។»។

ក្នុងឱកាសនោះ  នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានជូនពរដល់លោក ឯកអគ្គរដ្ឋទូតវៀតណាម ង្វៀន មិញវុ អនុព័ន្ធយោធាវៀតណាម និងក្រុមគ្រួសារ សហការី ព្រមទាំងថ្នាក់ដឹកនាំវៀតណាម សូមមានសុខភាពល្អ សុភមង្គល និងវិបុលភាព នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។

លោក ង្វៀន មិញវុ បានថ្លែងអំណរគុណប្រតិភូអគ្គបញ្ជាការដ្ឋាន ដែលបានមកជូនពរឆ្នាំថ្មីនាឱកាសនេះ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ហើយសង្ឃឹមថាទៅថ្ងៃអនាគតប្រទេសទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនង “ក្នុងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង”។

លោក ឯកអគ្គរដ្ឋទូត បានថ្លែងអំណរអរគុណចំពោះការជួយឧបត្ថគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជានាពេលកន្លងមក ដល់វៀតណាមនៅគ្រប់កាលៈទេសៈ ទាំងនៅក្នុងគ្រាតស៊ូដើម្បីឯករាជ្យជាតិ ឯកភាពប្រទេស និងនៅក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីនៃការការពារ និងការកសាងមាតុភូមិនាពេលសព្វថ្ងៃនេះ។

ជាមួយនេះ លោក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចបានសមិទ្ធផលជាច្រើនរបស់កម្ពុជានាពេលកន្លងមក ហេីយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជានៅរក្សាបានសន្ដិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ៕

The post អគ្គមេបញ្ជាការកងទ័ព អរគុណវៀតណាម ដែលបានជួយកសាងវិស័យយោធាកម្ពុជាឱ្យរីកចម្រើន និងរឹងមាំ appeared first on Kampuchea Thmey Daily.

អគ្គមេបញ្ជាការ ណែនាំឱ្យកងកម្លាំងបន្តបង្ក្រាបការជួញដូរគ្រឿងញៀន ជួញដូរមនុស្ស តាមព្រំដែន
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានណែនាំដល់មេបញ្ជាការ មេបញ្ជាការរងគ្រប់ថ្នាក់ ធ្វើការគ្រប់គ្រងកម្លាំងឲ្យបានល្អ ក្នុងនោះយកចិត្តទុកដាក់ការអប់រំគោលជំហរឲ្យរឹងប៉ឹង ជាកម្លាំងរឹងមាំរបស់រាជរដ្ឋាភិបាល និងបន្តទប់ស្កាត់ បង្ក្រាបរាល់បទល្មើសនានា មាន៖ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស ជាដើម។

លោក វង្ស ពិសេន ណែនាំដូច្នេះ ក្នុងពេលនាំយកអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ទៅចែកជូនកងកម្លាំងប្រដាប់អាវុធឈរជើងការពារព្រំដែននៅទិសទី២ យោធភូមិភាគទី៤ នាថ្ងៃទី៣១ ខែតុលា នេះ។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដល់កងកម្លាំងទាំងអស់ដែលឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន។

អគ្គមេបញ្ជាការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងកងទ័ព កម្លាំងប៉ូលិស នៅក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ការរក្សាសុខសន្តិភាព ស្ថិរភាព ការកសាងអង្គភាពឲ្យរីកចម្រើន ក៏ដូចជាការទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ប្រែក្លាយព្រំដែនជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

នាយឧត្ដមសេនីយ៍ បានលើកឡើងពីសមិទ្ធផលជាប្រវត្តិសាស្ត្រនៅក្នុងសម័យតេជោសែន ដែលសម្រេចបានការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងស្ទើរតែរួចរាល់ រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមតំបន់ព្រំដែន ធ្វើឲ្យបន្ទាត់ព្រំដែនមានភាពច្បាស់លាស់ រក្សាជាមរតក ដែលកំពុងបន្តដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិទី៧ មានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

ជាមួយនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានផ្តាំផ្ញើដល់មេបញ្ជាការគ្រប់កងឯកភាព ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះប្រសាសន៍ណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ពាក់ព័ន្ធយោធិនចូលនិវត្តន៍ យោធិនជំនាញ និងមានសមត្ថភាព ត្រូវរក្សាទុកដើម្បីបន្សាំ និងបណ្ដុះបណ្ដាលអ្នកបន្តវេន ហើយយោធិនដល់អាយុចូលនិវត្តន៍ ប៉ុន្ដែនៅក្មេង នៅមានកម្លាំង សូមឱ្យផ្អាកការដាក់ចូលនិវត្តន៍៕

The post អគ្គមេបញ្ជាការ ណែនាំឱ្យកងកម្លាំងបន្តបង្ក្រាបការជួញដូរគ្រឿងញៀន ជួញដូរមនុស្ស តាមព្រំដែន appeared first on Kampuchea Thmey Daily.

មេទ័ព ក្រើនរម្លឹកឲ្យកងទ័ពការពារសន្តិភាព និងត្រៀមបង្ក្រាបរាល់ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានក្រើនរម្លឹកឲ្យកងយោធពលខេមរភូមិន្ទ ការពារឱ្យខាងតែបានសុខសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ទោះក្នុងតម្លៃណាក៏ដោយ ហើយបង្ក្រាបនិងកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនាបំផ្លាញជាតិ បំផ្លាញសន្តិភាព និងបង្ករវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក្តី។

នាយឧត្តមសេនីយ៍ វង្ស ពិសេន  ក្រើនរម្លឹកកងទ័ពដូច្នេះ នៅក្នុងពិធីបើកសិក្ខាសាលាដកបទពិសោធន៍ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយអង្គភាព ស្ថាប័នស៊ីវិល ទិសយោធភូមិភាគទី៥ ក្រោមប្រធានបទ ” រួមគ្នាពង្រឹងខឿនការពារជាតិ ” នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសុភមង្គល ទីរួមខេត្តបាត់ដំបង។

នៅក្នុងពិធីដដែល អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ គូសបញ្ជាក់ថា ជោគជ័យជាប្រវត្តិសាស្ត្ររបស់កងកម្លាំងប្រដាប់អាវុធ សុទ្ធតែមានការចូលរួមឧបត្ថម្ភគាំទ្រពីកម្លាំងប្រជាជនគ្រប់ស្រទាប់វណ្ណៈ តាមរយៈការលះបង់ធនធានផ្ទាល់ខ្លួនដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតសម្រេចបានជោគជ័យធំៗជាច្រើន នៅក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ។

អគ្គមេបញ្ជាការ អះអាងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញគោលនយោបាយជាច្រើនក្នុងការវិនិយោគលើវិស័យយោធា ក្នុងនោះ មានគោលនយោបាយការចងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងទ័ពជាមួយអង្គភាពស្ថាប័នស៊ីវិល ដើម្បីលើកតម្លៃនៃពលិកម្មដ៏ធំធេងរបស់កងទ័ព និងការធានាប្រសិទ្ធភាពនៃការបំពេញភារកិច្ចការពារបូរណភាពទឹកដី។

តាមលោក វង្ស ពិសេន  គោលនយោបាយនេះត្រូវបានឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកាពីសមរភូមិក្រោយ ដោយឈរលើទស្សនៈសិល្បនៃការចែករំលែក តាមពាក្យស្លោករបស់សម្តេចតេជោ ហ៊ុន សែន គឺ«សមរភូមិក្រោយជួយសមរភូមិមុខ» និង«ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ»។

លោក វង្ស ពិសេន  បានសម្តែងនូវការដឹងគុណជានិច្ចពុំអាចបំភ្លេចបាន ចំពោះការជួយឧបត្ថម្ភគាំទ្រដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដល់កងយោធពលខេមរភូមិន្ទជារៀងដរាបមក ដោយសម្តេច គឺជា«អគ្គភ័ស្តុភារជាន់ខ្ពស់» ដែលកងយោធពលខេមរភូមិន្ទ ពុំអាចខ្វះបាន។

បន្ថែមលើសនេះ សម្តេច ក៏តែងបានយកចិត្តទុកដាក់ជួយធានាលំនឹងជីវភាពរបស់កងទ័ព និងគ្រួសារកងទ័ព តាមរយៈការផ្តល់ដីធ្លី ផ្ទះសម្បែង ថវិកា សម្ភារៈ និងការចលនាបណ្តាក្រសួងជំនាញមួយចំនួនឲ្យមានការរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្សេងៗ ជាពិសេសជំនាញកសិកម្ម។

លោកអគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះអង្គភាពកងទ័ព ស្ថាប័នស៊ីវិល បណ្តាក្រុមហ៊ុនឯកជន សប្បុរសជននានា ដែលបានខិតខំអនុវត្តកិច្ចការសម្ព័ន្ធមេត្រីភាពទទួលបានលទ្ធផលល្អប្រសើរ និងបានអំពាវនាវឱ្យបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការចងសម្ព័ន្ធមេត្រីភាព ដើម្បីរួមគ្នាអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទ និងបម្រើដល់យុទ្ធសាស្ត្រយូរអង្វែងនៃកិច្ចការពារជាតិ៕

The post មេទ័ព ក្រើនរម្លឹកឲ្យកងទ័ពការពារសន្តិភាព និងត្រៀមបង្ក្រាបរាល់ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ appeared first on Kampuchea Thmey Daily.

ខណៈកំពុងធ្វើបច្ចុប្បន្នភាពប្រព័ន្ធបច្ចេកវិទ្យា អ៊ុយក្រែន មានបំណងពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
លោកវរសេនីយ៍ឯក ឌីមេត្រូ សុតនីឆេនកូ បានលើកឡើងពីគោលបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងអ៊ុយក្រែន-កម្ពុជា ក្នុងខណៈដែលកងទ័ពអ៊ុយក្រែនកំពុងធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធបច្ចេកវិទ្យា ដោយអះអាងថាអ៊ុយក្រែនត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការនេះ។ លោកវរសេនីយ៍ឯក ឌីមេត្រូ សុតនីឆេនកូ នាយការិយាល័យអនុព័ន្ធយោធាអ៊ុយក្រែនប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម បានលើកឡើងនូវគោលបំណងនេះ គឺក្នុងឱកាសដែល នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម  និងពិភាក្សាការងារ។

ក្នុងជំនួបធ្វើឡើងនៅអគ្គបញ្ជាការដ្ឋាននេះ លោកវរសេនីយ៍ឯក ឌីមេត្រូ សុតនីឆេនកូ បានថ្លែងអំណរគុណចំពោះលោកអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានផ្ដល់ពេលវេលាដ៏មានតម្លៃសម្រាប់ជំនួបពិភាក្សា ដោយចាត់ទុកថានេះគឺជាឱកាសដ៏ល្អក្នុងការពង្រីកទំនាក់ទំនងវិស័យយោធាប្រទេសទាំងពីរ។

ដើម្បីបង្កើនទំនាក់ទំនង អ៊ុយក្រែន-កម្ពុជា ឲ្យកាន់តែជិតស្និតនិងស៊ីជម្រៅថែមទៀត លោកវរសេនីយ៍ឯក នាយការិយាល័យអនុព័ន្ធយោធាអ៊ុយក្រែន ក៏បានស្នើឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពរវាងប្រទេសទាំងពីរផងដែរ។

ជាកិច្ចឆ្លើយតប នៅក្នុងជំនួបនាថ្ងៃទី០៩ ខែឧសភា ដដែល លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីស្ថានការណ៍មួយចំនួននៅកម្ពុជា ជាពិសេស សន្តិភាពដែលកើតមានក្នុងរយៈពេល ២៦ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានបិទបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ នាំមកនូវសន្តិភាពពេញលេញ មានការឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

លោកបានរំលឹកថា កម្ពុជា-អ៊ុយក្រែន មានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នាតាំងពីឆ្នាំ១៩៩២ ដែលមកដល់បច្ចុប្បន្ននេះមានរយៈពេល៣២ឆ្នាំហើយ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន ដែលបានជួយបណ្តុះបណ្តាលនិស្សិតកម្ពុជាក្នុងអំឡុងទសវត្សន៍៨០ ដែលជាធនធានមនុស្សមានសមត្ថភាពក្នុងការអភិវឌ្ឍប្រទេសកម្ពុជាដល់បច្ចុប្បន្ន។

លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានអះអាងថា កម្ពុជានឹងបន្តគាំទ្រសំណើរបស់អ៊ុយក្រែនចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ហើយក្រៅពីនេះ កម្ពុជាក៏បានផ្តល់ជូនការបណ្តុះបណ្តាលក្នុងក្របខណ្ឌមនុស្សធម៌ដល់អ្នកដោះមីនអ៊ុយក្រែន កាលពីឆ្នាំ២០២៣កន្លងទៅនៅប្រទេសកម្ពុជា៕

The post ខណៈកំពុងធ្វើបច្ចុប្បន្នភាពប្រព័ន្ធបច្ចេកវិទ្យា អ៊ុយក្រែន មានបំណងពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា appeared first on Kampuchea Thmey Daily.

លោក វង្ស ពិសេន​ អរគុណចិនដែលជួយធ្វើទំនើបកម្មកំពង់ផែរាម
ក្នុងឱកាសជួបជាមួយអនុពន្ធយោធាចិនប្រចាំកម្ពុជា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន  បានថ្លែងអំណរគុណដល់កងទ័ពរំដោះប្រជាជនចិន ដែលបានផ្តល់កិច្ចសហការលើច្រើនវិស័យ ពិសេសការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ការទំនាក់ទំនងផ្លាស់ប្ដូរទស្សនកិច្ច ការផ្ដល់សម្ភារៈបរិក្ខារ និងការធ្វើសមយុទ្ធយោធារួមគ្នា។ នេះបើសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។

តាមសំណេរដដែល នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤  អនុពន្ធយោធាចិនប្រចាំកម្ពុជា លោកវរសេនីយ៍ឯកពិសេស ថាំង ហាវ បានថ្លែងអំណរគុណដល់ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលក្នុងឆ្នាំ២០២៣កន្លងមកនេះ កងទ័ពប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អប្រសើរ ទាំងការផ្លាស់ប្ដូរទស្សនកិច្ច ការធ្វើសមយុទ្ធយោធារួមគ្នា និងការផ្ដល់ជំនួយផ្សេងៗ ទាំងសម្ភារៈ និងយោធាបរិក្ខារ។

បន្ថែមពីនេះ លោកវរសេនីយ៍ឯកពិសេស ថាំង ហាវ បានសម្ដែងនូវជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ នឹងរក្សាបានក្នុងកម្រិតខ្ពស់។

ក្នុងនាមការិយាល័យអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា លោកវរឯកពិសេស ថាំង ហាវ បានសន្យាថានឹងខិតខំបន្តអនុវត្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឲ្យបានហ្មត់ចត់ ក្រោមការជួយជ្រោមជ្រែងរបស់លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ និងថ្នាក់ដឹកនាំដទៃទៀតក្នុងកងយោធពលខេមរភូមិន្ទ។

លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការបានលើកឡើងថា កម្ពុជា-ចិន មានប្រវត្តិទំនាក់ទំនងជាប្រពៃណី និងជាមេត្រីភាពតាំងពីយូរយារណាស់មកហើយ ហើយពីមួយឆ្នាំទៅមួយឆ្នាំ ប្រទេសទាំងពីរបានបង្កើនសហប្រតិបត្តិការ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តភាពដែកថែប មិត្តភាពត្បូងពេជ្រ និងកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ។

លោកអគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ជំនួយឧបត្ថម្ភយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍន៍កម្ពុជា ពិសេសការពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពានធំៗដែលឆ្លងកាត់ទន្លេ ជំនួសឱ្យផ្លូវដែលគ្មានកាលពីពេលមុន ហើយបានជួយជំរុញសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយកាត់បន្ថយពេលវេលា និងការចំណាយ។

លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ សង្ឃឹមជឿជាក់ថា ទៅថ្ងៃអនាគតចំណង សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន នឹងត្រូវបានពង្រឹងបន្ថែមលើក្របខ័ណ្ឌ «កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងធ្វើឱ្យស៊ីជម្រៅលើការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី៕

The post លោក វង្ស ពិសេន​ អរគុណចិនដែលជួយធ្វើទំនើបកម្មកំពង់ផែរាម appeared first on Kampuchea Thmey Daily.

អគ្គមេបញ្ជាការ៖ ក្រសួងការពារជាតិផ្ដល់តំណែងធំៗដល់យោធិននារី ព្រោះបានរួមចំណែកបម្រើជាតិ
ក្នុងពេលអញ្ជើញជាអធិបតីនៅក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា នៅអគ្គបញ្ជាការដ្ឋាននៅព្រឹកថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអះអាងថា ក្រសួងការពារជាតិបាន ឱ្យរៀបចំយោធិននារី មានតួនាទីក្នុងជួរថ្នាក់ដឹកនាំ ដោយសារតែយោធិននារីទាំងនោះ បានបំពេញបេសកកម្មប្រកបដោយភាពអំណត់ព្យាយាម ពុះពារគ្រប់ឧបសគ្គ ដើម្បីចូលរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យ សន្តិភាព បូរណភាពទឹកដី និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។

អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទរូបនេះ ក៏បានផ្ដាំឱ្យយោធិននារីបន្តពង្រឹងសាមគ្គីភាព រួមគ្នាថែរក្សាសន្តិភាព និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវប្រពៃណីដ៏ល្អផូរផង់របស់នារីខ្មែរ ដែលជាកេរ្តិ៍ដំណែលពីដូនតា បន្តលើកកម្ពស់តម្លៃស្ត្រី និងពង្រឹងសីលធម៌រស់នៅឱ្យបានសមស្របតាមការវិវឌ្ឍជឿនលឿនរបស់សង្គមជាតិ។

លោក វង្ស ពិសេន ក៏បានគូសបញ្ជាក់ទៅកាន់យោធិននារីថា  រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត បានកំណត់ការលើកកម្ពស់សមភាពយេនឌ័រនិងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយ សីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្ត្រីគឺជាស្នូល។

បន្ថែមពីនេះ លោក ក៏បានជំរុញឲ្យយោធិននារីយកចិត្តទុកដាក់អភិវឌ្ឍន៍មូលធនមនុស្ស និងឌីជីថល តាមរយៈការបង្កើនការវិនិយោគលើការអប់រំ និងការអភិវឌ្ឍជំនាញក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ពង្រឹងសមត្ថភាពជំនាញស្របតាមបច្ចេកវិជ្ជាទំនើប គោរពឱ្យបានម៉ឺងម៉ាត់លក្ខន្តិកៈទូទៅចំពោះកងយោធពលខេមរភូមិន្ទ និងបទបញ្ជានានា ដើម្បីចូលរួមចំណែកក្នុងភារកិច្ចការពារជាតិ និងការអភិវឌ្ឍជាតិឲ្យរីកចម្រើន។

គួរឱ្យដឹងថា នៅក្នុងក្របខណ្ឌក្រសួងការពារជាតិមានយោធិននារីដែលពាក់ផ្កាយបួនរួមមាន លោកស្រី ម៉ី មនដារី ,លោកស្រី ដាំ ដារិនី  និងពាក់ផ្កាយបីរួមមានលោកស្រី ជុំ ស៊ីណា, លោកស្រី អ៊ុក ដារ៉ា, លោកស្រី ម៉ាលី សុជាតា ព្រមទាំងយោធិននារីដែលទទួលបានតំណែងធំៗមួយចំនួនទៀតដែលមិនអាចរាប់ឈ្មោះអស់ ៕

ដោយ៖ ង៉ិល ណារ៉ាត់

រូបថត នាយឧត្ដមសេនីយ៍ ម៉ី មនដារី។

The post អគ្គមេបញ្ជាការ៖ ក្រសួងការពារជាតិផ្ដល់តំណែងធំៗដល់យោធិននារី ព្រោះបានរួមចំណែកបម្រើជាតិ   appeared first on Kampuchea Thmey Daily.

កម្ពុជា-សិង្ហបុរី បង្ហាញជំហររួមគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យយោធា
តាមរយៈកិច្ចពិភាក្សាការងារ នៅថ្ងៃទី២០ ខែកុម្ភៈ នេះ  អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទកម្ពុជា និង អគ្គមេបញ្ជាការកងទ័ពសិង្ហបុរី បានបង្ហាញជំហររួមគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យយោធាឱ្យ កាន់តែរីកចម្រើនថែមទៀត សំដៅរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព ការរីកចម្រើនរបស់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ និងពិភពលោក។

ក្នុងជំនួបនៅលើទឹកដីសិង្ហបុរី លោកឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច ការផ្លាស់ប្ដូរព័ត៌មាន រួមគ្នាទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សហប្រតិបត្តិការលើការងារមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ និងកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនិងប្រភេទទ័ព។

ជាកិច្ចឆ្លើយតប លោក ឧត្តមនាវីឯក អារុន ប៊ែង បានឯកភាព និងគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្នុងការបន្តជំរុញកិច្ចសហប្រត្តិការរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរថែមទៀតទៅថ្ងៃអនាគត។

ជាចុងក្រោយ អគ្គមេបញ្ជាការកងទ័ពសិង្ហបុរី បានថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលបានគាំទ្រ និងដឹកនាំគណៈប្រតិភូប្រភេទទ័ព ចូលរួមក្នុងកម្មវិធីតាំងពិពណ៌ ( Singapore Airshow) ដែលរៀបចំដោយប្រទេសសឹង្ហបុរីនាឱកាសនេះផងដែរ៕

The post កម្ពុជា-សិង្ហបុរី បង្ហាញជំហររួមគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យយោធា appeared first on Kampuchea Thmey Daily.

លោក វង្ស ពិសេន បំពេញទស្សនកិច្ចនៅវៀតណាម ពីថ្ងៃទី១៦-១៩ ខែតុលា
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ វង្ស ពិសេន នៅរសៀលថ្ងៃទី១៦ ខែតុលានេះ បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចផ្លូវ​ការរបស់ លោក វង្ស ពិសេន គឺតបតាមការអញ្ជើញរបស់  ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម។

តាមការគ្រោងទុក លោក វង្ស ពិសេន  នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម និងនាយឧត្តមសេនីយ៍ ហ្វាន វ៉ន់ហ៊្សាង រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម។

អគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទ នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ដើម្បីជជែកពិភាក្សា ផ្តោតសំខាន់លើការពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគី សម្រាប់ជាប្រយោជន៍ទៅវិញទៅមក។

បន្ថែមពីនេះ លោក វង្ស ពិសេន  នឹងអញ្ជើញទៅទស្សនកិច្ចនៅកងពលតូចពិសេសលេខ១១៣ នៃបញ្ហាការដ្ឋានទ័ពពិសេស ព្រមទាំងដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធនៅវិមានអនុស្សាវរីយ៍យុទ្ធជនពលី និងនៅវិមានតម្កល់សពលោកប្រធាន ហូ ជីមិញផងដែរ៕

The post លោក វង្ស ពិសេន  បំពេញទស្សនកិច្ចនៅវៀតណាម ពីថ្ងៃទី១៦-១៩ ខែតុលា appeared first on Kampuchea Thmey Daily.