ព័ត៌មានជាតិ
ខណៈកំពុងធ្វើបច្ចុប្បន្នភាពប្រព័ន្ធបច្ចេកវិទ្យា អ៊ុយក្រែន មានបំណងពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
លោកវរសេនីយ៍ឯក ឌីមេត្រូ សុតនីឆេនកូ បានលើកឡើងពីគោលបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងអ៊ុយក្រែន-កម្ពុជា ក្នុងខណៈដែលកងទ័ពអ៊ុយក្រែនកំពុងធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធបច្ចេកវិទ្យា ដោយអះអាងថាអ៊ុយក្រែនត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការនេះ។ លោកវរសេនីយ៍ឯក ឌីមេត្រូ សុតនីឆេនកូ នាយការិយាល័យអនុព័ន្ធយោធាអ៊ុយក្រែនប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម បានលើកឡើងនូវគោលបំណងនេះ គឺក្នុងឱកាសដែល នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបធ្វើឡើងនៅអគ្គបញ្ជាការដ្ឋាននេះ លោកវរសេនីយ៍ឯក ឌីមេត្រូ សុតនីឆេនកូ បានថ្លែងអំណរគុណចំពោះលោកអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានផ្ដល់ពេលវេលាដ៏មានតម្លៃសម្រាប់ជំនួបពិភាក្សា ដោយចាត់ទុកថានេះគឺជាឱកាសដ៏ល្អក្នុងការពង្រីកទំនាក់ទំនងវិស័យយោធាប្រទេសទាំងពីរ។
ដើម្បីបង្កើនទំនាក់ទំនង អ៊ុយក្រែន-កម្ពុជា ឲ្យកាន់តែជិតស្និតនិងស៊ីជម្រៅថែមទៀត លោកវរសេនីយ៍ឯក នាយការិយាល័យអនុព័ន្ធយោធាអ៊ុយក្រែន ក៏បានស្នើឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពរវាងប្រទេសទាំងពីរផងដែរ។

ជាកិច្ចឆ្លើយតប នៅក្នុងជំនួបនាថ្ងៃទី០៩ ខែឧសភា ដដែល លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីស្ថានការណ៍មួយចំនួននៅកម្ពុជា ជាពិសេស សន្តិភាពដែលកើតមានក្នុងរយៈពេល ២៦ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានបិទបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ នាំមកនូវសន្តិភាពពេញលេញ មានការឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
លោកបានរំលឹកថា កម្ពុជា-អ៊ុយក្រែន មានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នាតាំងពីឆ្នាំ១៩៩២ ដែលមកដល់បច្ចុប្បន្ននេះមានរយៈពេល៣២ឆ្នាំហើយ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន ដែលបានជួយបណ្តុះបណ្តាលនិស្សិតកម្ពុជាក្នុងអំឡុងទសវត្សន៍៨០ ដែលជាធនធានមនុស្សមានសមត្ថភាពក្នុងការអភិវឌ្ឍប្រទេសកម្ពុជាដល់បច្ចុប្បន្ន។

លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានអះអាងថា កម្ពុជានឹងបន្តគាំទ្រសំណើរបស់អ៊ុយក្រែនចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ហើយក្រៅពីនេះ កម្ពុជាក៏បានផ្តល់ជូនការបណ្តុះបណ្តាលក្នុងក្របខណ្ឌមនុស្សធម៌ដល់អ្នកដោះមីនអ៊ុយក្រែន កាលពីឆ្នាំ២០២៣កន្លងទៅនៅប្រទេសកម្ពុជា៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


