ព័ត៌មានជាតិ
លោក វង្ស ពិសេន អរគុណចិនដែលជួយធ្វើទំនើបកម្មកំពង់ផែរាម
ក្នុងឱកាសជួបជាមួយអនុពន្ធយោធាចិនប្រចាំកម្ពុជា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន បានថ្លែងអំណរគុណដល់កងទ័ពរំដោះប្រជាជនចិន ដែលបានផ្តល់កិច្ចសហការលើច្រើនវិស័យ ពិសេសការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ការទំនាក់ទំនងផ្លាស់ប្ដូរទស្សនកិច្ច ការផ្ដល់សម្ភារៈបរិក្ខារ និងការធ្វើសមយុទ្ធយោធារួមគ្នា។ នេះបើសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។

តាមសំណេរដដែល នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ អនុពន្ធយោធាចិនប្រចាំកម្ពុជា លោកវរសេនីយ៍ឯកពិសេស ថាំង ហាវ បានថ្លែងអំណរគុណដល់ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលក្នុងឆ្នាំ២០២៣កន្លងមកនេះ កងទ័ពប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អប្រសើរ ទាំងការផ្លាស់ប្ដូរទស្សនកិច្ច ការធ្វើសមយុទ្ធយោធារួមគ្នា និងការផ្ដល់ជំនួយផ្សេងៗ ទាំងសម្ភារៈ និងយោធាបរិក្ខារ។
បន្ថែមពីនេះ លោកវរសេនីយ៍ឯកពិសេស ថាំង ហាវ បានសម្ដែងនូវជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ នឹងរក្សាបានក្នុងកម្រិតខ្ពស់។

ក្នុងនាមការិយាល័យអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា លោកវរឯកពិសេស ថាំង ហាវ បានសន្យាថានឹងខិតខំបន្តអនុវត្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឲ្យបានហ្មត់ចត់ ក្រោមការជួយជ្រោមជ្រែងរបស់លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ និងថ្នាក់ដឹកនាំដទៃទៀតក្នុងកងយោធពលខេមរភូមិន្ទ។
លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការបានលើកឡើងថា កម្ពុជា-ចិន មានប្រវត្តិទំនាក់ទំនងជាប្រពៃណី និងជាមេត្រីភាពតាំងពីយូរយារណាស់មកហើយ ហើយពីមួយឆ្នាំទៅមួយឆ្នាំ ប្រទេសទាំងពីរបានបង្កើនសហប្រតិបត្តិការ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តភាពដែកថែប មិត្តភាពត្បូងពេជ្រ និងកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ។

លោកអគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ជំនួយឧបត្ថម្ភយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍន៍កម្ពុជា ពិសេសការពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពានធំៗដែលឆ្លងកាត់ទន្លេ ជំនួសឱ្យផ្លូវដែលគ្មានកាលពីពេលមុន ហើយបានជួយជំរុញសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយកាត់បន្ថយពេលវេលា និងការចំណាយ។
លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ សង្ឃឹមជឿជាក់ថា ទៅថ្ងៃអនាគតចំណង សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន នឹងត្រូវបានពង្រឹងបន្ថែមលើក្របខ័ណ្ឌ «កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងធ្វើឱ្យស៊ីជម្រៅលើការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី៕

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


