Connect with us

ព័ត៌មានជាតិ

កម្ពុជា-សិង្ហបុរី បង្ហាញជំហររួមគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យយោធា

បានផុស

នៅ

តាមរយៈកិច្ចពិភាក្សាការងារ នៅថ្ងៃទី២០ ខែកុម្ភៈ នេះ  អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទកម្ពុជា និង អគ្គមេបញ្ជាការកងទ័ពសិង្ហបុរី បានបង្ហាញជំហររួមគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យយោធាឱ្យ កាន់តែរីកចម្រើនថែមទៀត សំដៅរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព ការរីកចម្រើនរបស់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ និងពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនៅលើទឹកដីសិង្ហបុរី លោកឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច ការផ្លាស់ប្ដូរព័ត៌មាន រួមគ្នាទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សហប្រតិបត្តិការលើការងារមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ និងកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនិងប្រភេទទ័ព។

ជាកិច្ចឆ្លើយតប លោក ឧត្តមនាវីឯក អារុន ប៊ែង បានឯកភាព និងគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្នុងការបន្តជំរុញកិច្ចសហប្រត្តិការរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរថែមទៀតទៅថ្ងៃអនាគត។

ជាចុងក្រោយ អគ្គមេបញ្ជាការកងទ័ពសិង្ហបុរី បានថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលបានគាំទ្រ និងដឹកនាំគណៈប្រតិភូប្រភេទទ័ព ចូលរួមក្នុងកម្មវិធីតាំងពិពណ៌ ( Singapore Airshow) ដែលរៀបចំដោយប្រទេសសឹង្ហបុរីនាឱកាសនេះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម