លោក វ៉ាង វិនធាន Archives - Kampuchea Thmey Daily

ប្រកួត​ប្រឡងចម្រៀង ពានរង្វាន់ឯកអគ្គរដ្ឋ​ទូត​ចិន លើកកម្ពស់ការអប់រំ​និង​ផ្លាស់ប្តូរ​វប្បធម៌​​ចិន​កម្ពុជា
លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡាបានលើកឡើងថាការរៀបចំការប្រកួតចម្រៀងចិន គឺជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការលើកកម្ពស់ការអប់រំភាសាចិននៅកម្ពុជា និងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនទាំងពីរ សំដៅឆ្ពោះទៅការកសាងកម្លាំងយុវជនដ៏មានសក្តានុពល សម្រាប់បន្តវេនពូនជ្រំមិត្តភាពដ៏យូរលង់នៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និតពីមួយជំនាន់ទៅមួយជំនាន់។

ថ្លែងក្នុងពិធីប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីល្ងាចថ្ងៃទី១៣ វិច្ឆិកានៅរាជបណ្ឌិតសភាកម្ពុជា លោកឧបនាយករដ្ឋមន្រ្តីបានបន្តថាទំនាក់ទំនងកម្ពុជា-ចិនបានចាប់ផ្តើម និងចាក់ឬសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្រ្តដ៏យូរលង់ មិនតិចជាង ២០០០ ឆ្នាំនោះឡើយ។ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់នេះ មិនត្រឹមតែបានក្លាយជាមរតកដ៏មានតម្លៃសម្រាប់ប្រទេសជាតិទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាគំរូដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការ សន្តិភាព វិបុលភាព និងការអភិវឌ្ឍដែលបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

បន្ថែមពីនេះ ឆ្នាំនេះក៏ជាខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន។

លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា រាជបណ្ឌិត្យ សភាកម្ពុជា និងអ្នកពាក់ព័ន្ធដទៃទៀត ដែលបានផ្តួចផ្តើម សម្របសម្រួល និងគាំទ្របង្កើតការប្រកួតចម្រៀងចិន «ពានរង្វាន់ឯកអគ្គរដ្ឋទូត» ឆ្នាំ​២០២៤  ដើម្បីផ្តល់ឱកាសឱ្យបេក្ខជនអាចបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ជាពិសេសជំរុញការអនុវត្តស្មារតីឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤ និងកិច្ចសហប្រតិបត្តិការអប់រំភាសាចិន។

លោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាបានឱ្យដឹងថា នេះជាលើកទី ១ ហើយ ដែលស្ថានទួតចិនបានរៀបចំ«កម្មវិធីប្រឡងចម្រៀងចិនពានរង្វាន់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឆ្នាំ ២០២៤» ដោយមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៣៣ រូប ហើយបានជម្រុះនៅសល់ ១៦ រូបចុងក្រោយដែលត្រូវប្រឡងវគ្គផ្តាច់ព្រ័ត្រនៅពេលនេះ។ ក្នុងនោះបានរកឃើញម្ចាស់ពានរង្វាន់ ១ រូប ចំណាត់ថ្នាក់លេខ ២ ចំនួន ២ រូប ចំណាត់ថ្នាក់លេខ ៣ ចំនួន ៣ រូបនិងបេក្ខជនឆ្នើមចំនួន ១០ រូប។

លោកទួតបានបន្តថា ស្ថានទួតនឹងរៀបចំកម្មវិធីប្រឡងចម្រៀងចិននេះជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននិងរវាងប្រទេសទាំងពីរកាន់តែស្អិតរមួតនិងប្រសើរឡើងបន្ថែមទៀត៕

អត្ថបទ៖សំអឿន

The post ប្រកួត​ប្រឡងចម្រៀង ពានរង្វាន់ឯកអគ្គរដ្ឋ​ទូត​ចិន លើកកម្ពស់ការអប់រំ​និង​ផ្លាស់ប្តូរ​វប្បធម៌​​ចិន​កម្ពុជា appeared first on Kampuchea Thmey Daily.

សម្តេច ឃួន សុដារី៖ ក្នុងអាណត្តិការទូតរបស់លោក វ៉ាង វិនធាន កម្ពុជា និងចិន សម្រេចបានសមិទ្ធផលជាច្រើន
សម្តេចប្រធានរដ្ឋសភានៃកម្ពុជា បានវាយតម្លៃខ្ពស់អំពីជោគជ័យនៃបេសកកម្មការទូតរបស់លោក វ៉ាង វិនធាន ដោយសមិទ្ធផលជាច្រើនបានលេចជារូបរាងឡើងជាបន្តបន្ទាប់។ សម្ដេចប្រធានរដ្ឋសភា ចាត់ទុកលោក វ៉ាង វិនធាន ជាតួអង្គដ៏សំខាន់ធ្វើឱ្យស្មារតីនៃកិច្ចព្រមព្រៀងថ្នាក់ដឹកនាំកម្ពុជា-ចិន សម្រេចជាលទ្ធផលជាក់ស្តែង ដែលជាផលប្រយោជន៍ដល់ប្រជាជនទាំងសងខាង។

សម្តេចប្រធានរដ្ឋសភានៃកម្ពុជា បានវាយតម្លៃបែបនេះនៅក្នុងឱកាសអនុញ្ញាតឱ្យលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ​ និងជម្រាបលា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងឱកាសដែលលោក នឹងត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជានាពេលដ៏ខ្លីខាងមុខ។

សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានគូសបញ្ជាក់ថា ទាំងលោក វ៉ាង វិនធាន ក៏ដូចជាឯកអគ្គរដ្ឋទូតមុនៗ បានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីបានកាន់តែស៊ីជម្រៅ និងទូលំទូលាយរវាងកម្ពុជា និងចិន ដោយបាននាំមកនូវផលប្រយោជន៍ឱ្យប្រជាជន និងប្រទេសទាំងពីរ ហើយបន្តពង្រឹងមិត្តភាពដែកថែបជាប្រវត្តិសាស្រ្ត ក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី តាមរយៈកិច្ចសហប្រតិបត្តិត្បូងពេជ្រ និងផែនការសកម្មភាព ២០២៤-២០២៨ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

សម្តេច ឃួន សុដារី បានសម្តែងនូវមោទនភាពបំផុតដែលចំណងមិត្តភាពកម្ពុជា និងចិនកាន់តែរីកចម្រើននិងរឹងមាំឡើង ដែលក្នុងនោះ សមិទ្ធផលជាច្រើនបានលេចជារូបរាងឡើងនៅក្នុងអាណត្តិការទូតរបស់លោក វ៉ាង វិនធាន ជាអាទិ៍ នៅឆ្នាំ២០១៩ ចិន និងកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចព្រមព្រៀងជាឯកច្ឆន្ទក្នុងការកសាង សហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

សម្តេចប្រធានរដ្ឋសភា បានចាត់ទុកថា ទំនាក់ទំនងចិន-កម្ពុជា គឺជាគំរូនៃទំនាក់ទំនងអន្តរជាតិបែបថ្មីមួយ ដែលឈរលើគោលការណ៍ស្មោះត្រង់ ស្មើរភាព គោរពក្នា ឱ្យតម្លៃ និងអធ្យាស្រ័យគ្នាទៅវិញទៅមក។

លោក វ៉ាង វិនធាន បានថ្លែងអំណរគុណដល់សម្តេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាកម្ពុជាទំាងមូល ដែលបានគំាទ្រ និងផ្តល់កិច្ចសហការយ៉ាងល្អជាមួយស្ថានទូតចិនប្រចាំនៅភ្នំពេញ ធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តមជិត៦ឆ្នាំមកនេះ ទទួលបានលទ្ធផលយ៉ាងធំធេង។ ក្នុងនាមជាសាក្សីមួយ ដែលបានស្នាក់នៅ និងបំពេញការងារនៅកម្ពុជា លោកឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះការរីកចម្រើន និងសមិទ្ធផលសំខាន់ជាច្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបន្តវេនក្នុងអាណត្តិទី៧នេះ។

លោក វ៉ាង វិនធាន បានបង្ហាញអារម្មណ៍អាឡោះអាល័យ ដែលត្រូវចាកចេញពីកម្ពុជា និងបានគូសបញ្ជាក់ថា ទោះបី លោកត្រូវចាកចេញពីកម្ពុជាក្តី តែលោកនៅតែបន្តជួយគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា តាមលទ្ធភាពផ្សេងៗ។ លោក បានគូសបញ្ជាក់ថា ចិន និងកម្ពុជា គឺជាមិត្តប្រពៃណី និងមិត្តដែកថែប៕

The post សម្តេច ឃួន សុដារី៖ ក្នុងអាណត្តិការទូតរបស់លោក វ៉ាង វិនធាន កម្ពុជា និងចិន សម្រេចបានសមិទ្ធផលជាច្រើន appeared first on Kampuchea Thmey Daily.

ឯកអគ្គរដ្ឋទូតចិន បញ្ជាក់ជំហរបន្តគាំទ្រលើការងារបោសសម្អាតមីននៅកម្ពុជា
លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់ជំហរថា ប្រទេសចិន នៅតែបន្តគាំទ្រយ៉ាងមុះមុតក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា លើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រហូតដល់កម្ពុជារួចផុតពីការគំរាមដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ។

លោកបានលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សា និងជម្រាបលាមុននឹងចប់បេសកកម្មការទូតនៅកម្ពុជា ជាមួយលោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី​២១ ខែឧសភា ឆ្នាំ ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន។

ក្នុងឱកាសនោះលោក Wang Wentian បានលើកឡើងថា ក្នុងកំឡុងបេសកកម្មរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំង និងបានចូលរួមសម្ភោធនូវសមិទ្ធផលនានា ហើយចាប់ផ្តើមអនុវត្តនូវគម្រោងផ្សេងៗបានយ៉ាងច្រើន។ លោកបញ្ជាក់ថា៖« ទាំងនេះបានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរបស់ប្រទេសទាំងពីរ ក្នុងសហគមន៍វាសនារួម និងដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ»។

ជាមួយគ្នានោះ លោកបានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជាថ្នាក់ដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងពោរពេញដោយសមត្ថភាព ដែលសម្តេចនឹងបន្តដឹកនាំប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានការអភិវឌ្ឍ។ លោកក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរមីន ដែលបានផ្តល់នូវកិច្ចគាំទ្រ និងកិច្ចសហការយ៉ាងល្អប្រសើរ ជាពិសេសការរួមចំណែកក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ ហើយប្រជាជនកម្ពុជាពិតជាពេញចិត្ត និងគោរពស្រឡាញ់ចំពោះទឹកចិត្តរបស់មហាមិត្តចិន។ ជាមួយគ្នានោះ លោកបានកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ចំពោះអាណត្តិបេសកកម្មរបស់ លោក Wang Wentian ពិតជាបានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ហើយបានកសាង និងសម្រេចនូវសមិទ្ធផលជាច្រើនជាប្រវត្តិសាស្រ្ត។

តាងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត, ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលតែងតែដឹកនាំ ខិតខំប្រឹងប្រែង ផ្តល់ភាពជាដៃគូ និងផ្តល់ការគាំទ្រដោយផ្ទាល់ដល់វិស័យសកម្មភាពមីននៅកម្ពុជា ដែលជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា រហូតដល់កម្ពុជាអាចសម្រេចបាននូវគោលដៅរបស់ខ្លួន៕

អត្ថបទ៖ ឡាយ សាមាន

The post ឯកអគ្គរដ្ឋទូតចិន បញ្ជាក់ជំហរបន្តគាំទ្រលើការងារបោសសម្អាតមីននៅកម្ពុជា appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនផលិតសម្បកកង់រថយន្តតម្លៃ ៣០០លានដុល្លារ មានតម្រូវការជ័រកៅស៊ូ​ក្នុងស្រុក ៥ពាន់តោន​ក្នុងមួយឆ្នាំ
ក្រុមហ៊ុនផលិតសម្បកកង់ជេនេរ៉ល ថាយអឺរ ថេកណឡជី ខេមបូឌៀ បានបោះទុនវិនិយោគជាង ៣០០លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ បានបើកដំណើរការជាផ្លូវការហើយនៅថ្ងៃនេះ។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការបោះទុនវិនិយោគ​របស់ក្រុមហ៊ុននេះ គឺធំជាងគេបង្អស់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ពោលគឺជាគម្រោងវិនិយោគ បោះទុនលើសពី ១០០លានដុល្លារ លើកទី១ មកពីប្រទេសចិន។

លោកបានឱ្យដឹងទៀតថា រោងចក្រនេះ ប្រើប្រាស់បច្ចេកវិទ្យាទំនើប ស្របទៅនឹងគោលនយោបាយអភិវឌ្ឍវិស័យ​ឧស្សាហកម្មកម្ពុជា ដែលជាឧស្សាហកម្មមានតម្លៃបន្ថែមខ្ពស់ ប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិ ដែលមានក្នុង​ស្រុកប្រមាណជិត ៥ពាន់តោន ក្នុងមួយឆ្នាំ ដែលអាចជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូធម្មជាតិ របស់កម្ពុជា។

ថ្លែងតាមរយៈរបាយការណ៍លោក អ៊ិត សំហេង បានបញ្ជាក់ថា រោងចក្រនេះ មានសមត្ថភាពអាចផលិតសម្បក​កង់រថយន្តគ្រប់ប្រភេទបានប្រមាណជិត ១លាន ៣សែនគ្រឿង ក្នុងមួយឆ្នាំ ដោយប្រើប្រាស់កម្មករ និយោជិតប្រមាណ ១១៥០នាក់។

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសម្បកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាថ្ងៃទី ២២ ឧសភាថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានក្លាយជាក្បាលរថភ្លើងនៃការអភិវឌ្ឍសេដ្ឋកិច្ច ខេត្តព្រះសីហនុ និងជាចានដែកមាសសម្រាប់ពលរដ្ឋនៅក្នុងខេត្តនេះ ធ្វើការដើម្បីក្លាយជាអ្នកមាន។ លោកអគ្គរដ្ឋទូតសង្ឃឹមថា តំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុ អាចចាប់យកឱកាសនៃការកសាងសហគមន៍​ជោគវាសនារួមចិន និងកម្ពុជា នាយុគ្គសម័យថ្មីនេះ ដើម្បីរឹតចំណងមិត្តភាពបង្កើនទំហំសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងដែរថា នៅខេត្តព្រះសីហនុ មានរោងចក្រសហគ្រាសសរុបចំនួន ១១២ ផ្តល់ការងារដល់កម្មករ និយោជិតប្រមាណ ៧០២៥៧នាក់ និងមានតំបន់សេដ្ឋកិច្ចពិសេសចំនួនបីកំពុងដំណើរការ មាន​ដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសជាជាងគ័រជី និងតំបន់សេដ្ឋកិច្ចពិ​សេស​កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ៕

The post ក្រុមហ៊ុនផលិតសម្បកកង់រថយន្តតម្លៃ ៣០០លានដុល្លារ មានតម្រូវការជ័រកៅស៊ូ​ក្នុងស្រុក ៥ពាន់តោន​ក្នុងមួយឆ្នាំ appeared first on Kampuchea Thmey Daily.

ទូតចិន៖ កម្ពុជា ជាគោលដៅនៃការ​ធ្វើដំណើរចេញក្រៅប្រទេសរបស់ចិន​ទាំងធុរកិច្ច និងទេសចរ
លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ចិនបានចាប់ផ្តើមបើកប្រទេសឡើងវិញ ហើយកម្ពុជា ជាគោលដៅ នៃការធ្វើដំណើរចេញក្រៅប្រទេសរបស់ចិន ទាំងផ្នែកធុរកិច្ច និងទេសចរណ៍។ លោកថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ នាព្រឹកថ្ងៃទី ០២ ខែមករា ឆ្នាំ ​២០២៣។

ឆ្លើយតបនឹងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា កំណើន​សេដ្ឋកិច្ចកម្ពុជា នឹងស្ទុះឡើងតាមរយៈទេសចរចិន ក្រោយពីរដ្ឋាភិបាលចិន បានបើកប្រទេសឡើងវិញ។ សម្តេចតេជោ បានថ្លែងដោយយោងតាមរបាយការណ៍របស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថា នៅឆ្នាំ ២០២២ កម្ពុជាទទួល​បានភ្ញៀវ​ទេសចរអន្តរជាតិប្រមាណជាង ២លាននាក់។ ភ្ជាប់ជាមួយចំណុចនេះ សម្តេចរំពឹងថា ក្រោយចិនបើកប្រទេសវិញ តែទេសចរចិនមួយនឹងទទួលបានជាង ២លាននាក់ ដោយមិនគិតទេសចរប្រទេសដទៃទៀត។

សម្ដេចតេជោ សង្កត់ធ្ងន់ថា «អ្នក(ប្រទេស) ដែលតឹងតែងជាមួយចិន ក៏តឹងតែងទៅចុះ កម្ពុជាមិនតម្រូវលក្ខខណ្ឌអ្វីឡើយ ចិនអាចមកទស្សនាកម្ពុជាធម្មតា»។ ក្នុងន័យនេះ សម្ដេចតេជោ មានប្រសាសន៍ថា ប្រទេសដទៃ តម្រូវឲ្យអ្នកទេសចរចិន ធ្វើនេះ ធ្វើនោះ គឺជារឿងរបស់ពួកគេ តែសម្រាប់ប្រទេសកម្ពុជា អញ្ជើញប្រជាជនចិន អ្នកទេសចរចិន មកកាន់ប្រទេស​កម្ពុជា។

ការបើកប្រទេសឡើងវិញរបស់ចិន នឹងក្លាយជាឱកាសល្អសម្រាប់វិនិយោគិនកម្ពុជា និងចិនបានជួបគ្នាដោយផ្ទាល់ ដើម្បីពិភាក្សាការធ្វើធុរកិច្ច។ ការភ្ជាប់ទំនាក់ទំនងរវាងអ្នកធុរកិច្ចនៃប្រទេសទាំងពីរនេះ នឹងជំរុញកិច្ចព្រមព្រៀងទ្វេភាគី ឱ្យមានប្រសិទ្ធភាព លើការនាំចេញពីកម្ពុជា ទៅកាន់ប្រទេសចិន ពិសេស​ផលិតផលកសិកម្ម ដែលចិន ជាទីផ្សារធំ​របស់កម្ពុជា។

រំហូរនៃវិនិយោគបរទេសមកកម្ពុជា ភាគច្រើនចេញមកពីតំបន់អាស៊ី ជាពិសេសប្រទេសចិន ដែលមានចំនួនជិត៥០ភាគ​រយនៃការវិនិយោគផ្ទាល់ពីបរទេសសរុប ធ្វើឱ្យប្រទេសនេះឈរនៅលំដាប់ទី១។ ការវិនិយោគរបស់ចិន ផ្តោតជាចម្បងទៅ​លើ​វិស័យផលិតកម្ម, ហិរញ្ញវត្ថុ, សំណង់, អចលនទ្រព្យ និងលំនៅដ្ឋាន។ នេះបើតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ ២០២១ ផ្សព្វផ្សាយដោយធនាគារជាតិនៃកម្ពុជា។

លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋកិច្ច​​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា បានលើក​ឡើងថា កម្ពុជា មានទំនាក់ទំនងល្អ និងមានកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជា​មួយចិនតាំងពីឆ្នាំ ២០១០មក ដោយកម្ពុជា ចិន មានរំហូរវិនិយោគជាមួយគ្នាជាច្រើន។ លោក បន្តថា តាមរយៈកិច្ចព្រមព្រៀងផ្សេងៗ ជាបន្តបន្ទាប់មក ធ្វើឱ្យរំហូរវិនិយោគចិនច្រើនណាស់មកកម្ពុជា ជាមួយនឹងទេសចរចិនលំដាប់ឈានមុខ។ ចំពោះការ​ប្រកាសបើកប្រទេសទូលាយឡើងវិញរបស់ចិននេះ ជាឱកាសល្អសម្រាប់កម្ពុជា ក្នុងការវិនិយោគ ពិសេសអភិវឌ្ឍ​អគារដែលជាប់គាំមួយចំនួន ដូចជា នៅខេត្តព្រះសីហនុ និងការវិនិយោគផ្សេងទៀត ស្របពេលដែលកម្ពុជា មាន​កិច្ចព្រមព្រៀង FTA ជាមួយប្រទេសចិនទៀតផង។ លោកបន្ថែមដូច្នេះ« នេះជាការសាទរមួយយ៉ាងខ្លាំង ដែល​សម្តេចតេជោ បានប្រកាសស្វាគមន៍ វិនិយោគ និងទេសចរចិន ដែលសមស្រប​នឹងគោលនយោបាយ​បើកចំហរ​របស់ប្រទេសចិន»។

លោកបណ្ឌិត មើលឃើញថា វិនិយោគិនចិន នឹងចូលមកបន្តវិនិយោគទាំងគម្រោងចាស់ និងគម្រោងថ្មីៗបន្តទៀត ដែលនេះជាការផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ជំរុញឱ្យមានសកម្មភាពគ្រប់ផ្នែក រួមចំណែកដល់វិស័យសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើននៅឆ្នាំ ២០២៣៕

The post ទូតចិន៖ កម្ពុជា ជាគោលដៅនៃការ​ធ្វើដំណើរចេញក្រៅប្រទេសរបស់ចិន​ទាំងធុរកិច្ច និងទេសចរ appeared first on Kampuchea Thmey Daily.

ចិនផ្តល់វ៉ាក់សាំងការពារជំងឺឆ្លងសត្វ១លានកម្រិតដល់ក្រសួងកសិកម្មកម្ពុជា
ចិនបានប្រគល់វ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានកម្រិត ដល់ក្រសួងកសិកម្មកម្ពុជា នៅព្រឹកថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២២នេះ។

ថ្លែងនៅក្នុងពិធីនេះ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្នុងចំណោមវ៉ាក់សាំងការពារជំងឺឆ្លងសត្វរបស់ក្រសួងកសិកម្ម និងកិច្ចការជនបទនៃប្រទេស​ចិនលើកនេះ មានវ៉ាក់សាំងជំងឺអ៊ុតក្តាម ៣ប្រភេទ សម្រាប់គោក្របី ចំនួន ៥០ម៉ឺនកម្រិត និងវ៉ាក់សាំង​ជំងឺបុសក្បាល​កគោក្របីសរុប ៥០ម៉ឺនកម្រិត។ លោកសង្ឃឹមថា វ៉ាក់សាំងទាំងនេះ នឹងដើរតួនាទី​ជាវិជ្ជមានក្នុង​ការអភិវឌ្ឍលើ​វិស័យចិញ្ចឹមសត្​វនៅកម្ពុជា។

នៅក្នុងពិធីប្រគល់ទទួលនេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានថ្លែងអរគុណដល់សាធារណៈរដ្ឋប្រជាមា​និតចិន ដែលបានផ្តល់វ៉ាក់សាំងការពារជំងឺឆ្លងសត្វ ១លានកម្រិត ដើម្បីចូលរួមចំណែកក្នុងការគ្រប់គ្រង​ជំងឺឆ្លងសត្វនៅ​កម្ពុជា។

លោករដ្ឋមន្រ្តី ឌិត ទីណា បានលើកឡើងថា វិស័យចិញ្ចឹមសត្វដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូល លើកកម្ពស់ការរស់នៅ និងជំរុញសេដ្ឋកិច្ចជាតិ។ លោកគូសបញ្ជាក់ថា ការចិញ្ចឹមសត្វពឹងផ្អែកជាសំខាន់លើកត្តាពូជ ចំណី ការគ្រប់គ្រងសុខភាព និងការជំរុញទីផ្សារ។

កន្លងមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជាក្រសួងកសិកម្ម បានខិតខំប្រឹងប្រែងជំរុញឱ្យវិស័យ​នេះ មានការរីកចម្រើន ប៉ុន្តែជួបនូវបញ្ហាលំបាកមួយចំនួនដូចជា៖ ជំងឺឆ្លងសត្វ គឺជាឧបសគ្គមួយចម្បងដែលធ្វើឱ្យប៉ះ​ពាល់ដល់ការចិញ្ចឹម ការផ្គត់ផ្គង់ និងផលិតផលសត្វនៅលើទីផ្សារ ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែង កម្ពុជា បានជួប​ប្រទះនូវការផ្ទុះឆ្លងរាលដាលជំងឺមួយចំនួនដូចជា ជំងឺអុតក្តាម ជំងឺសារទឹកគោក្របី ជំងឺប៉េស្តជ្រូក ជំងឺផ្តាសាយ​បក្សី ជំងឺប៉េស្តជ្រូកអាហ្វ្រិក និងនាពេលថ្មីៗនេះ ជំងឺដុំពកស្បែកលើគោក្របី ដែលធ្វើឱ្យខូចខាតយ៉ាងខ្លាំងដល់អ្នកចិញ្ចឹមសត្វ ពិសេសកសិករនៅជន​​បទ។ លើសពីនេះទៀត មន្ទីរពិសោធន៍ និងធនធានមនុស្ស នៅមានកម្រិត បានជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់ការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។

បើតាមលោក ឌិត ទីណា កន្លងមកចិន បានគាំទ្រវិស័យចិញ្ចឹមសត្វនៅកម្ពុជា ដោយក្នុងនោះ មានការលើកកម្ពស់​ការចិញ្ចឹមតាមរយៈគម្រោង និងកិច្ចសហប្រតិបត្តិការនានា មានដូចជា កកម្មវិធីឡជីវឧស្ម័ន និងកម្មវិធីបណ្តុះបណ្តាល​ជាច្រើនទៀត។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៣ខាងមុខ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូត​រវាងចិន​និងកម្ពុជា។ ភាគីទាំងពីរបានប្រកាសរួមគ្នាកំណត់ថា ឆ្នាំ ២០២៣ នឹងក្លាយទៅជាឆ្នាំមិត្តភាពចិននិងកម្ពុជា កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មមានសារសំខាន់ខ្លាំងនៅក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងភាគីទាំងពីរ។ នៅខែមករា ឆ្នាំ ២០២៣ ភាគីទាំងពីរគ្រោងនឹងធ្វើការនាំចេញម្រេចទៅប្រទេសចិន ហើយនៅខែ មីនា អ្នកជំនាញ​ក្រុមទី២នៃគម្រោងផែនការអភិវឌ្ឍកសិកម្មកម្ពុជា ដែលជាជំនួយរបស់ប្រទេសចិន នឹងមកដល់កម្ពុជា ដើម្បីចាប់ផ្តើម​ការងារ។ ក្រៅពីនេះ ការងារនាំចេញកសិផល ដែលមានគុណភាពល្អប្រសើររបស់កម្ពុជាដូចជា ផលិតផលត្រចៀកកម្ម ដូង នឹងត្រូវអនុវត្តជាបន្តបន្ទាប់ផងដែរ៕

The post ចិនផ្តល់វ៉ាក់សាំងការពារជំងឺឆ្លងសត្វ១លានកម្រិតដល់ក្រសួងកសិកម្មកម្ពុជា appeared first on Kampuchea Thmey Daily.

កម្ពុជា​ប្រើ​ពេល​ពីរ​សប្តាហ៍ បញ្ជា​ទិញ​វ៉ាក់សាំង​ពី​ចិន​ លក់​​ឲ្យ​តម្លៃ​ពិសេស
កម្ពុជា​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ចិន​របស់​ក្រុមហ៊ុន​ស៊ីណូវ៉ាក​ចំនួន ១.៥ លាន​ដូស ​ដែល​បាន​ដឹក​មក​ដល់​នៅ​ព្រឹកនេះ។

លោក វ៉ាង វិនធាន ឯក​អគ្គរាជ​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ថ្លែង​នៅ​ព្រឹក​នេះ​ថា វ៉ាក់សាំង​ស៊ីណូវ៉ាក់ (Sinovac) ចំនួន ១.៥ លាន​ដូស​នេះ​គឺ​ជា​ការ​បញ្ជា​ទិញដោយ​​ផ្ទាល់​លើក​ដំបូង​របស់​កម្ពុជា​ពី​ប្រទេស​ចិន។ ក្រោម​ស្មារតី​សហការ​ប្រតិបត្តិការ និង​ជា​មិត្តភ័ក្ក​ដែកថែប រដ្ឋាភិបាល​ចិន​បាន​សម្រលសម្រួលការបញ្ជាទិញ​ប្រើប្រាស់​ពេល​ត្រឹម ២ សប្ដាហ៍​ប៉ុណ្ណោះ ហើយ​លក់ឲ្យ​​​ក្នុង​តម្លៃ​ពិសេស​បំផុត។

លោក​អគ្គរាជទូត​បាន​បន្ត​ថា វ៉ាក់សាំងនេះ​​នឹង​​បង្កើត​ជញ្ជាំង​សុខភាព​ការពារ​ប្រជាជន​កម្ពុជាពីការ​វាយ​ប្រហារ​នៃ​មេរោគ​​កូវីដ១៩។

​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល កម្ពុជាបានចំណាយថវិកាប្រមាណ ១៥ លានដុល្លារ ដើម្បី​ទិញ​​វ៉ាក់សាំងស៉ីណូវ៉ាក់ចំនួន ១.៥ លាន​ដូសបន្ថែម​ពីប្រទេស​ចិន។

បើតាមលោកជំទាវ វ៉ាក់សាំង​ស៊ីណូវ៉ាក ដែល​រដ្ឋាភិបាល​ចិនលក់​ឲ្យ​កម្ពុជា​ក្នុង​តម្លៃ ១ ដូស ១០ ដុល្លារ។

លោក វង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា កម្ពុជា​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទិញ​វ៉ាក់សាំង ប៉ុន្តែ​ប្រទេសធំៗ​​ជា​ច្រើន​បាន​រិតត្បិត​ក្នុង​ការ​ចែកចាយ​វ៉ាក់សាំង​​ដល់​ប្រទេស​ក្រីក្រ។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា វ៉ាក់សាំង​ជាទំនិញ​យុទ្ធសាស្រ្ត ដែល​ប្រទេស​លើលោកកំពុង​ត្រូវការ  ដើម្បី​ប្រយុទ្ធមេរោគ​កូវីដ ១៩។

កម្ពុជា​បាន​ទទួល​វ៉ាក់សាំងចំនួន ៦០ ម៉ឺនដូស​របស់​ក្រុមហ៊ុន​ស៊ីណូហ្វាមជា​ជំនួយ​របស់​ប្រទេសចិន និង ៣២៤ ០០០ ដូស​ទៀត ក្រោម​​គម្រោង​កូវ៉ាក់​របស់​អង្គការ​សុខភាព​ពិភពលោក។ រដ្ឋាភិបាល​គ្រោង​ចាក់ចាក់វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋឱ្យបាន ១០លាននាក់ តាមរយៈការ​ស្វះស្វែង​រក​ពី​ប្រទេសជាមិត្ត និងតាមរយៈយន្តការខូវ៉ាក់។ គិតត្រឹមថ្ងៃទី២៤ ខែមីនា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានសរុបជាង ៣៤ម៉ឺននាក់។

បើ​តាម​ឯកអគ្គរដ្ឋទូតចិន​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ ៣១ វ៉ាក់សាំង ៧០ ម៉ឺន​ដូស​បន្ថែម​ទៀត​ពី​ប្រទេស​ចិននឹង​ដឹក​មក​ដល់​ប្រទេសកម្ពុជា៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

The post កម្ពុជា​ប្រើ​ពេល​ពីរ​សប្តាហ៍ បញ្ជា​ទិញ​វ៉ាក់សាំង​ពី​ចិន​ លក់​​ឲ្យ​តម្លៃ​ពិសេស appeared first on Kampuchea Thmey Daily.