ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតចិន បញ្ជាក់ជំហរបន្តគាំទ្រលើការងារបោសសម្អាតមីននៅកម្ពុជា
លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់ជំហរថា ប្រទេសចិន នៅតែបន្តគាំទ្រយ៉ាងមុះមុតក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា លើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រហូតដល់កម្ពុជារួចផុតពីការគំរាមដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ។
លោកបានលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សា និងជម្រាបលាមុននឹងចប់បេសកកម្មការទូតនៅកម្ពុជា ជាមួយលោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន។

ក្នុងឱកាសនោះលោក Wang Wentian បានលើកឡើងថា ក្នុងកំឡុងបេសកកម្មរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំង និងបានចូលរួមសម្ភោធនូវសមិទ្ធផលនានា ហើយចាប់ផ្តើមអនុវត្តនូវគម្រោងផ្សេងៗបានយ៉ាងច្រើន។ លោកបញ្ជាក់ថា៖« ទាំងនេះបានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរបស់ប្រទេសទាំងពីរ ក្នុងសហគមន៍វាសនារួម និងដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ»។
ជាមួយគ្នានោះ លោកបានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជាថ្នាក់ដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងពោរពេញដោយសមត្ថភាព ដែលសម្តេចនឹងបន្តដឹកនាំប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានការអភិវឌ្ឍ។ លោកក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរមីន ដែលបានផ្តល់នូវកិច្ចគាំទ្រ និងកិច្ចសហការយ៉ាងល្អប្រសើរ ជាពិសេសការរួមចំណែកក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ ហើយប្រជាជនកម្ពុជាពិតជាពេញចិត្ត និងគោរពស្រឡាញ់ចំពោះទឹកចិត្តរបស់មហាមិត្តចិន។ ជាមួយគ្នានោះ លោកបានកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ចំពោះអាណត្តិបេសកកម្មរបស់ លោក Wang Wentian ពិតជាបានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ហើយបានកសាង និងសម្រេចនូវសមិទ្ធផលជាច្រើនជាប្រវត្តិសាស្រ្ត។
តាងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត, ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលតែងតែដឹកនាំ ខិតខំប្រឹងប្រែង ផ្តល់ភាពជាដៃគូ និងផ្តល់ការគាំទ្រដោយផ្ទាល់ដល់វិស័យសកម្មភាពមីននៅកម្ពុជា ដែលជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា រហូតដល់កម្ពុជាអាចសម្រេចបាននូវគោលដៅរបស់ខ្លួន៕
អត្ថបទ៖ ឡាយ សាមាន
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


