លោក ស៊ុន សុវណ្ណារិទ្ធិ Archives - Kampuchea Thmey Daily

អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង ដាក់ផែនការ​ស្ថាបនាផ្លូវតភ្ជាប់តំបន់​ទេសចរណ៍​សក្តានុពល
លោក ​ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្ត​កំពង់​ឆ្នាំង​មាន​ប្រសាសន៍​​ថា នៅ​ក្នុង​ខេត្ត​​កំពង់ឆ្នាំង​មាន​តំបន់​​ទេសចរណ៍​ប្រមាណ​ ២៤​ កន្លែង ក្នុង​នោះ​តំបន់​ទេសចរណ៍​​ប្រវត្តិសាស្ត្រ​មាន​ ១០​ កន្លែង និង​​តំបន់​ទេសចរណ៍​ធម្មជាតិ​មាន​ ១៤​ កន្លែង។

លោកស៊ុន សុវណ្ណារិទ្ធិ ​លើក​នៅ​ក្នុង​សន្នសីទ​ជោគជ័យ​រយៈពេល ៥ ឆ្នាំ​របស់​រដ្ឋបាល​ខេត្ត​កាលពីសប្តាហ៍​មុន​ថា អាជ្ញាធរ​ខេត្ត​មាន​គម្រោង​ស្ថាបនាផ្លូវភ្ជាប់ពី​ទីតាំងទេសចរណ៍មួយកន្លែងទៅមួយកន្លែងទៀត ដើម្បី​បង្ក​លក្ខណៈងាយ​ស្រួលនិង​កាត់​បន្ថយ​ពេល​វេលា​​ធ្វើ​ដំណើររបស់​ភ្ញៀវ​ទេសចរ​។ គម្រោង​ផ្លូវ​ដែល​រដ្ឋាភិបាល​គ្រោង​សាង​សង់​មាន​ផ្លូវ​ចេញ​ពី​រមណីយដ្ឋាន​ច្រកល្អៀង ភ្ជាប់​មក​កាន់​រមណីយដ្ឋាន​ទឹក​ធ្លាក់​ស្រែ​អំពិល​ ហើយភ្ជាប់​មក​រមណីយដ្ឋាន​ទឹក​ធ្លាក់​ថ្ម​ក្រាល។

ខេត្ត​កំពង់ឆ្នាំងមាន​តំបន់​ទេសចរណ៍ប្រកប​ដោយ​សក្តានុពល​សម្រាប់​ទាក់ទាញ​​ភ្ញៀវ​ទេសចរ​ដូច​ជា នៅ​ស្រុក​ទឹក​ផុស​មាន​រមណីយដ្ឋានទេសចរណ៍ ៣ កន្លែង​ ហើយ​នៅ​កំពង់​លែង​ក៏​មាន​ទឹក​ជ្រោះ​សម្រាប់​ភ្ញៀវ​ទេសចរអាច​ទៅ​លេង​កម្សាន្ត​បានផងដែរ។ បន្ថែម​ពីនេះ ខេត្ត​កំពង់​ឆ្នាំង​ក៏នៅ​មាន​កោះប្រមាណជាង ៥០​ កោះ គួប​ផ្សំ​ទាំង​វត្ត​អារាម ទីតាំង​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​ទៀត​។

លោក​អភិបាល​ខេត្ត​បាន​បន្ត​ថា ដោយ​មានការ​អនុញ្ញាត​ពីរាជរដ្ឋាភិបាលបានឱ្យ​ក្រុមហ៊ុន​វិនិយោគ​​តំបន់ទេសចរណ៍​មួយ​កន្លែង​នៅ​ក្នុង​ផ្ទៃ​ដី​ប្រមាណ​ ៦០០​ហិកតា ដើម្បីអភិវឌ្ឍ​​រៀប​ចំ​ទៅ​កន្លែង​ទេសចរណ៍​បែប​ធម្មជាតិ​ ដូចជាការ​ជិះ​ខ្សែ​រ៉ត​លើ​កំពូល​ភ្នំ និង​មាន​គ្រប់​សេវា​ផ្សេង​ទៀត។

​ជាមួយគ្នានេះរដ្ឋបាលខេត្ត ក៏​​កំពុង​ជំរុញ​នៅ​ក្នុង​ការ​អនុវត្ត​តំបន់​ទេសចរណ៍​ធម្មជាតិ​​ឱ្យ​កាន់​តែ​មាន​ភាព​ទាក់ទាញ​មួយ​កម្រិត​ទៀត និង​សហការ​ជា​មួយ​ដៃគូ​ក្រុម​ហ៊ុន​វិនិយោគ​ផ្សេង​ៗ ដើម្បី​កែ​ឆ្នៃ​តំបន់​កោះ តំបន់​ភ្នំ​ តំបន់​ផ្សេងៗ ក៏​ដូច​ជា​ផ្នែក​វារីវប្បកម្ម​ផង​ដែរ ព្រោះ​តំបន់​​ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​ផ្នែក​មួយ​និងជាគោលដៅ​អាច​ទាក់​ទាញ​ទេសចរ​បាន។

លោក ស៊ុន សុវណ្ណារិទ្ធិ បាន​មាន​ប្រសាសន៍ថា គម្រោង​​សាង​សង់​កំពង់ផែ​ពហុ​បំណង​របស់​រដ្ឋាភិបាល​ ក៏​​នឹង​ជួយ​រុញ​ច្រាន​វិស័យ​ផ្លូវ​ទឹក​ឱ្យ​មាន​ការ​រីក​ចម្រើន​ទៅ​មុខ​មួយ​កម្រិត​ទៀត៕​

ដោយ៖ ថារី

The post អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង ដាក់ផែនការ​ស្ថាបនាផ្លូវតភ្ជាប់តំបន់​ទេសចរណ៍​សក្តានុពល appeared first on Kampuchea Thmey Daily.

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ជំរុញ​បញ្ចប់​ការ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​ឲ្យ​រួច​មុន​ខែ​មេសា
អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង គ្រោង​បញ្ចប់​ការ​ចុះឆ្វៀលដី​ជូន​ប្រជាពលរដ្ឋ​តាម​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​ធ្វើ​យ៉ាងណា​​ឲ្យ​រួច​ត្រឹមខែមេសា​ឆ្នាំ ២០២៣។

លើក​ឡើង​ក្នុង​សន្និសីទ «ភាព​ជោគជ័យ​រយៈពេល ៥ ឆ្នាំ របស់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង» នៅរសៀល​ម្សិលមិញ​នេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្ត​កំពង់ឆ្នាំង​បាន​បញ្ជាក់​ថា គិត​ដល់​ពេលនេះ​ការ​កាត់​ឆ្វៀល​ដី​ជូន​​ប្រជាពលរដ្ឋ​សម្រេច​​បាន​ជាង ៣១ ម៉ឺន​ក្បាល​ដីស្មើ​ជាង ៤៤% ហើយ​អាជ្ញាធរ​កំពុង​ធ្វើ​បន្ត​ ១១ ម៉ឺន​ក្បាល​ដី​ទៀត​ដែល​ស្មើ​ជាង ១៦%។

លោក​អភិបាល​ខេត្ត​បញ្ជាក់​ថា អាច​មាន​ចម្ងល់​ចុះ​ដី​នៅសល់​បាត់​ទៅ​ណា? លោក​អភិបាល​ខេត្ត​ពន្យល់​ថា គម្រោង​ដី​ទាំង ៧០ ម៉ឺន​ក្បាល​ដី​នេះ មាន​ទាំង​ដី​ដែល​ស្ថិត​នៅ​ក្នុង​តំបន់ ២ ដែល​កន្លងទៅ​មិន​អាច​ចេញ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​បាន​ទេ។ ទើប​តែ​ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​ចេញ​សារាចរ​កាត់​ឆ្វៀល​ចេញ​ពី​តំបន់ ២ មក​តំបន់ ១ ដែល​មាន​ចំនួន ២៧ ម៉ឺន​ប័ណ្ណ ស្មើ​ជាង ៣៨ ភាគរយ ដើម្បី​ចែក​ជូន​ដល់​​ប្រជាពលរដ្ឋ។

បើ​តាម​លោក​អភិបាល​ខេត្ត ប្រមុខ​រដ្ឋាភិបាល​បាន​ជំរុញ​ធ្វើ​យ៉ាង​ណា​ត្រូវ​កាត់​ឆ្វៀល​​ដី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​រួច​មុន​ខែ​មេសា​ឆ្នាំ ២០២៣។

ដើម្បី​ពន្លឿន​ការងារ​ដែល​នៅ​សេសសល់ លោក​អភិបាល​ខេត្ត​បានណែនាំ​អភិបាល​ខេត្ត​រង​មួយ​រូប​រួមទាំង​​បង្កើត​ក្រុម​ការងារ​ទាំង ៨ ក្រុង​ស្រុក ដើម្បី​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ធ្វើ​យ៉ាងណា​ឲ្យ​ការងារ​សម្រេច​តាម​អនុសាសន៍​ណែនាំ​​របស់​ប្រមុខ​រដ្ឋាភិបាល​។

កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច​តេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះ​ដកហូតដីព្រៃលិចទឹកបឹងទន្លេសាបស្ថិតក្នុងតំបន់អភិរក្សត្រឡប់មកវិញ បន្ទាប់ពីរកឃើញមានការកាប់ទន្ទ្រានយ៉ាងខ្លាំងក្លា។

ប្រតិបត្តិការរយៈពេលជាង ៣ ខែ ផ្ទៃដីព្រៃលិចទឹកស្ថិតក្នុងតំបន់អភិរក្សចំនួនជិត ៩ ម៉ឺន ហិកតា ស្ថិតក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប​មាន​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ត្រូវបានដកហូតត្រឡប់​មកវិញ។ បន្ថែមពីលើនោះ ក៏មានការវាស់វែងកំណត់ព្រំដីនិងបានដាំឈើសម្រាប់ជាជម្រកត្រីឡើងវិញផងដែរ។

យ៉ាងណាមិញ ក្នុងសារពិសេសស្តីពីការគ្រប់គ្រងដីបឹងទន្លេសាបកាលពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ប្រមុខ​រដ្ឋាភិបាល​បាន​ចេញ​សេចក្តីណែនាំ​ឲ្យ​កាត់​ឆ្វៀល​ដី​ពី​តំបន់​ ២ និង​តំបន់​ ៣ ជុំវិញ​បឹងទន្លេ​សាប​ជូនទៅ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាក់ស្តែងនិង​ឱ្យ​កែសម្រួល​ព្រំប្រទល់​តំបន់​ ២ និង​តំបន់​ ៣​ ឡើងវិញ ទៅតាម​ស្ថានភាព​ជាក់ស្តែង​នៃ​ការ​អាស្រ័យ​ផល​​របស់​ប្រជាពលរដ្ឋ​។

សម្តេច​បានគូស​រំលេចថា ការងារគ្រប់គ្រងបឹងទន្លេសាបត្រូវគិតទៅលើការងារពីរសំខាន់គឺការអភិរក្ស និងការគិតគូរដល់ការរស់នៅ និងអាស្រ័យផលរបស់ប្រជាពលរដ្ឋ។ សម្រាប់ដីដែលប្រជាពលរដ្ឋបានអាស្រ័យផល និងបានរស់នៅយូរលង់ណាស់​មកហើយ ទោះបីស្ថិតនៅក្នុងតំបន់អភិរក្សជាតំបន់ ២ និងតំបន់​ ៣ ក៏​ត្រូវកាត់ឆ្វៀលជូនប្រជាពលរដ្ឋ៕

The post អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ជំរុញ​បញ្ចប់​ការ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​ឲ្យ​រួច​មុន​ខែ​មេសា appeared first on Kampuchea Thmey Daily.

ព្រលាន​យន្តហោះ​ខេត្ត​កំពង់ឆ្នាំង គ្រោង​អភិវឌ្ឍ​បម្រើ​ដល់​វិស័យ​យោធា
ព្រលានយន្តហោះ​ខេត្ត​កំពង់ឆ្នាំង​ ត្រូវ​បានរាជ​​រដ្ឋាភិបាល​សម្រេច​កែ​សម្រួលឡើង​វិញ​ក្នុង​គោលដៅ​បម្រើ​ដល់​វិស័យ​យោធា។

លើក​ឡើង​ក្នុង​សន្និសីទ​ស្ដីពី​ “ភាពជោគជ័យ​ក្នុង​រយៈ​ពេល​ ៥ ​ឆ្នាំ​​” របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្ត​កំពង់ឆ្នាំង​​បាន​ថ្លែង​ថា កាល​ពី​ពេល​ថ្មីៗ​នេះរដ្ឋាភិបាល​បាន​សម្រេច​ប្រគល់​ព្រលាន​យន្តហោះ​ខេត្ត​កំពង់ឆ្នាំង ទៅ​ឲ្យ​ក្រសួង​ការពារ​ជាតិ​ ដើម្បី​អភិវឌ្ឍ​ជាមូលដ្ឋាន​ទ័ពអាកាស​បម្រើ​ដល់​វិស័យ​យោធា។

ព្រលាន​យន្តហោះ​ខេត្ត​កំពង់ឆ្នាំង​​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​ទំហំ ១៤១៥ ហិកតា ​ដែល​បាន​កសាងឡើង​​​ដោយ​អាថ៌កំបាំង​នា​សម័យ​ខ្មែរ​ក្រហម​​ ហើយ​មិន​ទាន់​មាន​​ការ​អភិវឌ្ឍន៍​អ្វីនោះទេក្នុង​រយៈ​ពេល​ជាង ៣០ ឆ្នាំ​ចុងក្រោយ​នេះ។

លោក​អភិបា​លខេត្ត​បាន​បញ្ជាក់​ថា ខេត្តកំពង់ឆ្នាំងមានសក្តានុពលលើផ្នែកដឹកជញ្ជូន ខណៈ​ភូមិសាស្រ្ត​ខេត្ត​មានបណ្តាញ​ផ្លូវ​គមនាគម​តភ្ជាប់​ទាំង​​ផ្លូវទឹក ផ្លូវគោក និង​ផ្លូវដែក រួមទាំងព្រលានយន្តហោះ​។

លោក​អភិបាល​ខេត្ត​​រំពឹង​ទុក​ថា បើ​សិន​ព្រលាន​យន្តហោះ​ខេត្ត​កំពង់ឆ្នាំងត្រូវ​បាន​ស្តារ​និង​ជួសជុល​ឡើង​វិញ នឹង​​នាំ​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​ និង​ក៏​ជួយ​លើក​មុខមាត់​កិត្តិយស​ខេត្ត​ជាប់​បឹងទន្លេសាប​នេះ​ផង​ដែរ៕

The post ព្រលាន​យន្តហោះ​ខេត្ត​កំពង់ឆ្នាំង គ្រោង​អភិវឌ្ឍ​បម្រើ​ដល់​វិស័យ​យោធា appeared first on Kampuchea Thmey Daily.

កាត់​ឃុំចំនួន ៤ ក្នុង​ស្រុក​រលាប្អៀរ​ ចូល​ក្នុង​ដែនដី​​រដ្ឋបាលក្រុង​កំពង់ឆ្នាំង
អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង គ្រោង​កាត់​ឃុំ​ចំនួន ៤ ក្នុង​ស្រុក​រលាប្អៀរមក​រួម​បញ្ចូល​ក្នុង​ដែនដី​រដ្ឋបាល​​ក្នុង​ក្រុង​កំពង់ឆ្នាំង។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្ត​កំពង់ឆ្នាំង​​បាន​បញ្ជាក់​​ក្នុង​សន្និសី​ទ​ជោគជ័យ​រយៈពេល ៥ ឆ្នាំ​របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ដែល​រៀបចំ​ដោយ​អង្គភាពអ្នកនាំពាក្យ​រដ្ឋាភិបាល​នៅ​រសៀល​នេះ​ថា តាមផែនការ​ក្រោយ​ការ​បោះឆ្នោត​រួច អាជ្ញាធរ​ខេត្ត​នឹង​​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​កាត់យក​ឃុំ​ចំនួន ៤ ក្នុង​ស្រុក​រលាប្អៀរ​មក​​ស្ថិត​នៅ​ក្នុង​ដែនដី​រដ្ឋបាល​របស់​ក្រុង​កំពង់ឆ្នាំង។

បើ​តាម​លោក​អភិបាល​ខេត្ត ការ​កាត់​​យក​ឃុំ​ចំនួន ៤ ក្នុង​ស្រុក​រលាប្អៀរ​ចូល​ក្នុងដែនដី​រដ្ឋបាល​​ក្រុង​កំពង់ឆ្នាំង នឹង​ធ្វើ​ឲ្យ​ចំនួន​សង្កាត់​​ក្នុង​ក្រុង​កំពង់ឆ្នាំង​ឡើង​ដល់ ៨ សង្កាត់៕

The post កាត់​ឃុំចំនួន ៤ ក្នុង​ស្រុក​រលាប្អៀរ​ ចូល​ក្នុង​ដែនដី​​រដ្ឋបាលក្រុង​កំពង់ឆ្នាំង appeared first on Kampuchea Thmey Daily.

ក្រុមការងារ​ចុះពិនិត្យ​អាងទឹកអន្លង់ជ្រៃដើម្បីត្រៀម​ដោះស្រាយ​ជំនន់ទឹកភ្លៀង​ជន់លិចផ្លូវជាតិលេខ៥
លោក ស៊ុន ​សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ១៥ ខែសីហា​ ឆ្នាំ២០២២បាន​ដឹកនាំក្រុម​ការងារពាក់ព័ន្ធចុះពិនិត្យមើលស្ថានភាពទឹកនៅក្នុងអាងទឹកអន្លង់ជ្រៃក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ​ដើម្បីត្រៀមដោះស្រាយទឹកជំនន់ទឹកភ្លៀងដែលអាចនឹងជន់លិចផ្លូវជាតិលេខ​៥ ចំណុចគីឡូម៉ែត្រលេខ៤០ និង៤១ជាថ្មីទៀត។

យោងសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២២ ស្ថានភាពអាកាសធាតុនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២២ នឹងមានភ្លៀងបន្តធ្លាក់ស្ទើរគ្រប់ទីកន្លែង ដែលអាចធ្វើឲ្យតំបន់ផ្ទៃរងទឹកភ្លៀង និងបណ្ដាខេត្តមួយចំនួនទទួលបរិមាណទឹកភ្លៀងកើនឡើងបន្ថែមទៀត ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងសារជាថ្មីទៀត។

នៅក្នុងស្ថានភាពនេះពិនិត្យជារួមកម្រិតទឹកនៅក្នុងអាងទឹកអន្លង់ជ្រៃមានការកើនឡើង ប៉ុន្តែមិនទាន់មានបញ្ហាប្រឈមអ្វីទេ លោកអភិបាលខេត្តបានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីប្រចាំការធ្វើការរាយការណ៍ពីស្ថានភាពទឹកជាប្រចាំ និងបើកទ្វារបង្ហូរទឹកសន្សឹមៗកុំឲ្យមានការជន់លិចនៅផ្នែកខាងក្រោមពិសេសផ្លូវជាតិលេខ៥។

មន្ត្រីនៅក្នុងក្រុមការងារបានឱ្យដឹងថា អាងទឹកអន្លង់ជ្រៃ គឺជាអាងរក្សាទុកទឹកភ្លៀងដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ និងតំបន់នៅផ្នែកខាងក្រោមប្រើប្រាស់។

នៅពេលមានភ្លៀងធ្លាក់ច្រើនទឹកក្នុងអាងនឹងហក់ឡើងហើយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីប្រចាំការនឹងបើកទ្វារទឹកទៅតាមកម្រិតនៃសន្ទុះទឹកដែលទឹកនឹងហូរធ្លាក់ចុះមកផ្នែកខាងក្រោមតាមដងស្ទឹងក្រាំងពន្លៃ ដែលនឹងអាចហូរច្រោះខ្លាំងនៅត្រង់កំណាត់ផ្លូវជាតិលេខ៥ ចន្លោះ គ.ម ៤០និង៤១ ចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ។

កន្លងមកលោកអភិបាលខេត្តតែងបានចាត់ក្រុមការងារខេត្ត ស្រុក មន្ទីរជំនាញពាក់ព័ន្ធ និងកម្លាំងមានសមត្ថកិច្ច សហការជាមួយក្រុមហ៊ុនជប៉ុនសាងសង់ផ្លូវជាតិលេខ៥ ចុះអន្តរាគមន៍ដោះស្រាយបញ្ហាទឹកហូរច្រាល់ខ្លាំងត្រង់កំណាត់ផ្លូវជាតិលេ ខ៥ ចន្លោះ គ.ម ៤០-៤១ និងជួយសម្រួលចរាចរកុំឲ្យមានការកកស្ទះ ក៏ដូចជាបង្ការកុំឲ្យគ្រោះថ្នាក់ជាយ ថាហេតុដល់ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរ។

ចំពោះស្ថានភាពខាងលើនេះអា ជ្ញាធរខេត្តសូមអំពាវនាវដល់ប្រជាពល រដ្ឋនិងអាជ្ញាធរគ្រប់មូលដ្ឋាន សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពទឹកភ្លៀងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ដើម្បីរួមគ្នាបង្ការនិងទប់ស្កាត់ជំនន់ទឹកភ្លៀងឱ្យបានទាន់ពេលវេលាកុំឲ្យប៉ះពាល់ដល់ទ្រព្យសម្បតិ្តនិងអាយុជីវិតរបស់ប្រជាពលរដ្ឋយើង៕

អត្ថបទ៖ ឈៀងថារិទ្ធ

The post ក្រុមការងារ​ចុះពិនិត្យ​អាងទឹកអន្លង់ជ្រៃដើម្បីត្រៀម​ដោះស្រាយ​ជំនន់ទឹកភ្លៀង​ជន់លិចផ្លូវជាតិលេខ៥ appeared first on Kampuchea Thmey Daily.

​​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​បន្តជំរុញការងារ​កាត់ឆ្វៀលដី​តំបន់ ៣ ​ជូនពលរដ្ឋ​
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ២៧ ខែកក្កដា ២០២២ នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្តរបស់រដ្ឋបាលខេត្ត។​

លោក ស៊ុន សុវណ្ណារិទ្ធិ ថ្លែងថា មួយរយៈចុងក្រោយនេះ អាជ្ញាធរខេត្តបានរួមកម្លាំងគ្នាចុះ​អនុវត្ត​ការងារកាត់ឆ្វៀលដីតំបន់៣ ជូនប្រជាពលរដ្ឋស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងអនុ​សាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមកម្ពុជា។

លោកអភិបាលខេត្តកំពង់ឆ្នាំងរូបនេះ បានដាក់ចេញទិសដៅការងារសំខាន់ៗមួយចំនួនរួមមាន បន្តចុះ​អនុវត្ត​ការងារកាត់ឆ្វៀលដីតំបន់៣ ជូនប្រជាពលរដ្ឋ និងបន្តចុះកំណត់អត្តសញ្ញាណដីលំនៅឋាន ស្ថិតនៅផ្នែកខាងកើតផ្លូវជាតិលេខ៥ និងទីតាំងមួយចំនួនទៀត ដើម្បីលើកសំណើសុំ​គោល​ការណ៍​ពីរាជរដ្ឋាភិបាល បន្តពង្រឹង ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ បន្តចុះបង្ក្រាប​បទល្មើស​នេសាទ បន្តយកចិត្តទុកដាក់គ្រប់គ្រងដីព្រៃលិចទឹកនៅតំបន់៣ បន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងប្រុង​ប្រយ័ត្នចំពោះជំងឺអុតស្វា។

ទន្ទឹមនឹងនេះអាជ្ញាធរខេត្តនៅតែបន្តជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ យកចិត្តទុកដាក់​តាមដានសភាពការណ៍គ្រោះមហន្តរាយ និងឆ្លើយតបឲ្យបានទាន់ពេលវេលា ព្រមទាំង​បន្តយក​ចិត្តទុក​ដាក់កែលម្អ លើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជន និងត្រួតពិនិត្យចាត់វិធានការចំពោះ​សំណង់គ្មានច្បាប់អនុញ្ញាត។

ក្រៅពីនេះក៏​ជំរុញការងាររៀបចំផែនការ​អភិវឌ្ឍន៍វិស័យ​ទេសចរណ៍​រយៈពេល៥ឆ្នាំ និងការងារសំខាន់ៗមួយចំនួនទៀត៕

The post ​​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​បន្តជំរុញការងារ​កាត់ឆ្វៀលដី​តំបន់ ៣ ​ជូនពលរដ្ឋ​ appeared first on Kampuchea Thmey Daily.

ថ្ងៃដំបូង​នៃប្រតិបត្តិការ​ទ្រង់ទ្រាយធំ​សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង​ចុះ​រុះរើ​របាំងសាច់អួន​បាន​ជាង ២ពាន់ម៉ែត្រ
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២៤ ខែមីនានេះ បានចាត់តាំងក្រុមការងារ​ចម្រុះថ្នាក់ខេត្ត សហការ​គ្នា​គណៈបញ្ជាការឯកភាពស្រុកចំនួន៣ ដែលមានកម្លាំងសរុបចំនួន ១០០ នាក់ បានចុះ​ប្រតិបត្តិ​ការ​បង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំនៅក្នុងស្រុក ៣ ក្នុងទឹកដីខេត្ត​កំពង់ឆ្នាំង។​

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ខេត្តកំពង់ឆ្នាំងបានឲ្យបានថា អនុវត្តតាមផែន​ការរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋខេត្ត បានចុះបង្ក្រាបបទល្មើស​នេសាទ​ចំនួន ៣ គោលដៅគឺ ស្រុកជលគីរី ស្រុកកំពង់លែង និងស្រុកបរិបូណ៌។

ក្នុងយុទ្ធនាការនេះបានប្រើប្រាស់កម្លាំងសរុប ចំនួន ១០០ នាក់ក្នុងនោះមាន មន្ត្រីជលផល នៃមន្ទីរ​កសិកម្មខេត្តកំពង់ឆ្នាំងចំនួន២០ នាក់ ស្នងការនគបាលខេត្តចំនួន ២៧នាក់ គណៈបញ្ជាការឯកភាព​​ស្រុកទាំង៣ ចំនួនសរុប ៥៣នាក់ កម្លាំងសរុប១០០នាក់។

ដោយ ប្រើប្រាស់មធ្យោបាយកាណូតចំនួនសរុប១៨គ្រឿង ជាលទ្ធផលសម្រេចបាន រុះ​រើរ​បាំង​សាច់អួន​ចំនួន​ ២៧ កន្លែង ស្មើ ២ ២០០ ម៉ែត្រ បង្គោលចំនួន ៨៥០ដើម លូសាច់អួនចំនួន៣៤ លូ។ រុះសម្រាស់ចំនួន ៧ កន្លែងស្មើនិង ៥៦០ ម៉ែត្រការ៉េ បង្គោលចំនួន ១៣០ដើម មែកសម្រាស់ចំនួន ៣៤០០មែក។

ដោយឡែកឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងក៏បានបញ្ជាក់នៅព្រឹកថ្ងៃទី២៤ នេះថា យុទ្ធនាការបង្ក្រាប​បទល្មើសនេសាទនេះ សមត្ថកិច្ចចំរុះនិងបន្តធ្វើរហូត លុះអស់បទល្មើសនេសាទ​នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ជាពិសេស​គឺកបង្ក្រាបជនល្មើសជាឈ្មួញធំៗ ដែលជាមេខ្លោង​ប្រព្រឹត្ត​បទល្មើស​នេសាទ៕

អត្ថបទ៖ ឈៀងថារិទ្ធ

The post ថ្ងៃដំបូង​នៃប្រតិបត្តិការ​ទ្រង់ទ្រាយធំ​សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង​ចុះ​រុះរើ​របាំងសាច់អួន​បាន​ជាង ២ពាន់ម៉ែត្រ appeared first on Kampuchea Thmey Daily.

អភិបាលខេត្តកំពង់ឆ្នាំងគ្រោងពង្រីកការចិញ្ចឹមសត្វចៀមយកសាច់ផ្គត់ផ្គង់ទីផ្សារ និងទាក់ទាញទេសចរណ៍
លោកអភិបាលខេត្តកំពង់ឆ្នាំងមានគម្រោងឲ្យកសិករពង្រីកការចិញ្ចឹមសត្វចៀម ដើម្បីសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជាពិសេសទាក់ទាញភ្ញៀវទេសចរណ៍បរទេស ដែលចូលចិត្តទទួលទានសត្វចៀម អាចមកកម្សាន្ត និងទទួលទានសាច់ចៀមនៅខេ្តកំពង់ឆ្នាំង។

លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លើកឡើងបែបនេះ កាលពីថ្ងៃទី២៥ ខែមករាឆ្នាំ២០២២ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាព មូលដ្ឋានឃុំ សង្កាត់និងទិសដៅការងារបន្ត” របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកអភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា បច្ចុប្បន្នការចិញ្ចឹមចៀមនៅខេត្តកំពង់ឆ្នាំង បាននិងកំពុងអនុវត្តហើយ នៅស្រុកទឹកផុសដោយចិញ្ចឹមបានជាង៦០០ក្បាល និងកំពុងតែពង្រីកបន្ថែមទៀត។

លោក ស៊ុន សុវណ្ណរិទ្ធិ បានបន្ថែមទៀតថា «គោលដៅរបស់ខ្ញុំគឺទៅដល់កំពង់ឆ្នាំងមានសាច់ចៀមមហូប ដោយកាលពីមុនយើងថាមានតែនៅអូស្ត្រាលីប៉ុណ្ណោះទេ »។

មុខរបរចិញ្ចឹមសត្វចៀម មិនសូវមានអ្នកចិញ្ចឹមច្រើនឡើយ ដោយសារតែប្រជាកសិករភាគច្រើនយល់ថា សត្វមួយប្រភេទនេះពិបាកក្នុងការរកពូជ និងថែទាំ ហើយបារម្ភពីកង្វះទីផ្សារ។ ប៉ុន្តែកាលពីពេលថ្មីៗនេះកសិដ្ឋានចិញ្ចឹមចៀមមួយនៅខេត្តកំពង់ឆ្នាំងកំពុងពង្រីកការចិញ្ចឹមបន្ថែមទៀត ឆ្លើយតបទៅនឹងទីផ្សារក្នុងស្រុក បច្ចុប្បន្នដែលពេញនិយមត្រូវការសាច់ចៀមយ៉ាងខ្លាំង។

លោក ប៊ុន ចាន់វីរៈ ម្ចាស់កសិដ្ឋានចិញ្ចឹមចៀមមួយកន្លែងស្ថិតនៅក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹកស្រុកទឹកផុសខេត្តកំពង់ឆ្នាំង តាមជួរភ្នំឱរ៉ាល់ជាប់នឹងព្រំប្រទល់របស់ ខេត្តកំពង់ស្ពឺធ្លាប់​បានឲ្យដឹងថា បើប្រៀបធៀបរវាងការចិញ្ចឹមគោ មាន់ ទា ជ្រូក ក្របី សេះ និងការចិញ្ចឹមចៀមគឺមានលក្ខណៈងាយស្រួលជាងព្រោះសត្វចៀមជាប្រភេទ សត្វម្យ៉ាងដែលងាយស្រួលក្នុងការចិញ្ចឹម មិនរើសទីកន្លែងទេ ដែលយើងអាចចិញ្ចឹមបានគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជាជាពិសេសនោះ គឺសត្វដែលធន់នឹងអាកាសធាតុនៅប្រទេសយើង។ ប៉ុន្ដែយើងចាំបាច់ត្រូវតែយល់ដឹងពីបច្ចេកទេសមួយចំនួនពីការចិញ្ចឹមចៀម ដើម្បីទទួលបានទិន្នផលខ្ពស់។

ម្ចាស់កសិដ្ឋានរូបនេះ បានប្រាប់ផងដែរថា គាត់រៀនបច្ចេកទេសចិញ្ចឹមចៀមនេះ ដោយខ្លួនឯងនៅផ្ទះលក្ខណៈជា home  school ដែលយើងអាចទិញមេរៀនគេមករៀន។

លោក ចាន់វីរៈ បានចាប់ផ្ដើមដំណើរការចិញ្ចឹមដំបូងកាលពី ៣ឆ្នាំមុន ដោយចាប់ផ្ដើមពីសត្វចៀមញី១០ក្បាលនិងឈ្មោល១ក្បាល ដោយចំណាយដើមទុនប្រមាណជាង បីពាន់ដុល្លា ព្រោះសត្វចៀមមួយក្បាលមានតម្លៃប្រមាណ៣០០ដុល្លារ ។ លោកបានប្រលែងចៀមឱ្យទៅស៊ីស្មៅនៅចំការដូងរបស់លោក ពោលគឺការចិញ្ចឹមចំណាយអស់ ភាគច្រើនតែទៅលើការទិញពូជប៉ុណ្ណោះ ហើយចំណីគឺងាយស្រួលណាស់វាអាចស៊ីបានទាំងស្មៅធម្មជាតិ ស្មៅដាំ ស្មៅក្រៀម ឬស្លឹកឈើក៏បាន។

សត្វចៀមអាចកើតកូន១ឆ្នាំ ២ ដង លុះដល់កូនដែលកើតមកនោះមានអាយុត្រឹម ៦ ទៅ ៨ខែ វាក៏ចាប់ផ្ដើមរកបង្កាត់ពូជបន្តទៀត។ ឯចៀមឈ្មោលត្រឹម ៦ទៅ៨ ខែក៏អាចបង្កាត់ពូជបាន។ បើតាមលោកចាន់វីរៈចៀមញី ២០-៣០ ក្បាល ត្រូវការតែឈ្មោល១ក្បាលប៉ុណ្ណោះ ដូចនេះនៅពេលដែលមានចៀមឈ្មោលច្រើ គឺគេអាចលក់ចេញបាន។ ក្នុងអាយុពី៦ ទៅ ៨ ខែ ចៀមមានទម្ងន់ជាមធ្យម ៣០គីឡូក្រាម ឯការលក់ក្នុងទីផ្សារគឺ១គីឡូក្រាម មានតម្លៃ ៧ ទៅ ៨ដុល្លារ ដូចនេះចៀមមួយក្បាលទម្ងន់ ៣០ គីឡូក្រាមលក់បានតម្លៃពី ២១០ ទៅ ២៤០ដុល្លារ។

មកដល់ពេលបច្ចុប្បន្នកសិដ្ឋានចិញ្ចឹមចៀមនៅស្រុកទឹកផុសនេះមានចៀមប្រមាណ៦00ក្បាល ក្នុងនោះមានជាង៣០០ ក្បាលសម្រាប់ចិញ្ចឹម និង ៣០០ ក្បាលទៀត សម្រាប់លក់។

បើតាមលោក ប៊ុន ចាន់វីរៈ លោកមានគម្រោងពង្រីកកសិដ្ឋានដោយបន្ថែមេចៀមដល់​៦០០ក្បាល និងកូន៦០០ក្បាល ខណៈដែលសព្វថ្ងៃកំពុងពង្រីកការដាំស្មៅប្រមាណជាង២០ហិចតាបន្ថែមទៀត ។ សម្រាប់វាលស្មៅធម្មជាតិក្នុង១ហិចតាអាចប្រលែងចៀមឱ្យស៊ីបាន ២០ ក្បាលឯស្មៅដាំវិញគេអាចដាក់ចៀមបានពី ៦០ ទៅ១០០ ក្បាល។

យោងតាមរបាយការណ៍អង្គការស្បៀងអាហារនិងកសិកម្មបានឲ្យដឹងថាកាលពីឆ្នាំ២០២០ប្រទេសអូស្រ្តាលី បានជាប់លំដាប់ថ្នាក់ទី១ នៅទូទាំងពិភពលោកជាប្រទេសដែលបានចិញ្ចឹម និងនាំចេញចៀមច្រើនជាងគេ ទៅកាន់ទីផ្សារអន្តរជាតិ។ បច្ចុប្បន្នប្រទេសចិនគឺជាអ្នកនាំចូលសាច់ចៀមធំបំផុតរបស់ពិភពលោក ២,៧ លានតោនជាង ៧០%នៃការប្រើប្រាស់សរុបរបស់ពិភពលោក៕ អត្ថបទ៖ ណារី

The post អភិបាលខេត្តកំពង់ឆ្នាំងគ្រោងពង្រីកការចិញ្ចឹមសត្វចៀមយកសាច់ផ្គត់ផ្គង់ទីផ្សារ និងទាក់ទាញទេសចរណ៍ appeared first on Kampuchea Thmey Daily.