Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ឆ្នាំងគ្រោងពង្រីកការចិញ្ចឹមសត្វចៀមយកសាច់ផ្គត់ផ្គង់ទីផ្សារ និងទាក់ទាញទេសចរណ៍

បានផុស

នៅ

លោកអភិបាលខេត្តកំពង់ឆ្នាំងមានគម្រោងឲ្យកសិករពង្រីកការចិញ្ចឹមសត្វចៀម ដើម្បីសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជាពិសេសទាក់ទាញភ្ញៀវទេសចរណ៍បរទេស ដែលចូលចិត្តទទួលទានសត្វចៀម អាចមកកម្សាន្ត និងទទួលទានសាច់ចៀមនៅខេ្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លើកឡើងបែបនេះ កាលពីថ្ងៃទី២៥ ខែមករាឆ្នាំ២០២២ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាព មូលដ្ឋានឃុំ សង្កាត់និងទិសដៅការងារបន្ត” របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកអភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា បច្ចុប្បន្នការចិញ្ចឹមចៀមនៅខេត្តកំពង់ឆ្នាំង បាននិងកំពុងអនុវត្តហើយ នៅស្រុកទឹកផុសដោយចិញ្ចឹមបានជាង៦០០ក្បាល និងកំពុងតែពង្រីកបន្ថែមទៀត។

លោក ស៊ុន សុវណ្ណរិទ្ធិ បានបន្ថែមទៀតថា «គោលដៅរបស់ខ្ញុំគឺទៅដល់កំពង់ឆ្នាំងមានសាច់ចៀមមហូប ដោយកាលពីមុនយើងថាមានតែនៅអូស្ត្រាលីប៉ុណ្ណោះទេ »។

មុខរបរចិញ្ចឹមសត្វចៀម មិនសូវមានអ្នកចិញ្ចឹមច្រើនឡើយ ដោយសារតែប្រជាកសិករភាគច្រើនយល់ថា សត្វមួយប្រភេទនេះពិបាកក្នុងការរកពូជ និងថែទាំ ហើយបារម្ភពីកង្វះទីផ្សារ។ ប៉ុន្តែកាលពីពេលថ្មីៗនេះកសិដ្ឋានចិញ្ចឹមចៀមមួយនៅខេត្តកំពង់ឆ្នាំងកំពុងពង្រីកការចិញ្ចឹមបន្ថែមទៀត ឆ្លើយតបទៅនឹងទីផ្សារក្នុងស្រុក បច្ចុប្បន្នដែលពេញនិយមត្រូវការសាច់ចៀមយ៉ាងខ្លាំង។

លោក ប៊ុន ចាន់វីរៈ ម្ចាស់កសិដ្ឋានចិញ្ចឹមចៀមមួយកន្លែងស្ថិតនៅក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹកស្រុកទឹកផុសខេត្តកំពង់ឆ្នាំង តាមជួរភ្នំឱរ៉ាល់ជាប់នឹងព្រំប្រទល់របស់ ខេត្តកំពង់ស្ពឺធ្លាប់​បានឲ្យដឹងថា បើប្រៀបធៀបរវាងការចិញ្ចឹមគោ មាន់ ទា ជ្រូក ក្របី សេះ និងការចិញ្ចឹមចៀមគឺមានលក្ខណៈងាយស្រួលជាងព្រោះសត្វចៀមជាប្រភេទ សត្វម្យ៉ាងដែលងាយស្រួលក្នុងការចិញ្ចឹម មិនរើសទីកន្លែងទេ ដែលយើងអាចចិញ្ចឹមបានគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជាជាពិសេសនោះ គឺសត្វដែលធន់នឹងអាកាសធាតុនៅប្រទេសយើង។ ប៉ុន្ដែយើងចាំបាច់ត្រូវតែយល់ដឹងពីបច្ចេកទេសមួយចំនួនពីការចិញ្ចឹមចៀម ដើម្បីទទួលបានទិន្នផលខ្ពស់។

ម្ចាស់កសិដ្ឋានរូបនេះ បានប្រាប់ផងដែរថា គាត់រៀនបច្ចេកទេសចិញ្ចឹមចៀមនេះ ដោយខ្លួនឯងនៅផ្ទះលក្ខណៈជា home  school ដែលយើងអាចទិញមេរៀនគេមករៀន។

លោក ចាន់វីរៈ បានចាប់ផ្ដើមដំណើរការចិញ្ចឹមដំបូងកាលពី ៣ឆ្នាំមុន ដោយចាប់ផ្ដើមពីសត្វចៀមញី១០ក្បាលនិងឈ្មោល១ក្បាល ដោយចំណាយដើមទុនប្រមាណជាង បីពាន់ដុល្លា ព្រោះសត្វចៀមមួយក្បាលមានតម្លៃប្រមាណ៣០០ដុល្លារ ។ លោកបានប្រលែងចៀមឱ្យទៅស៊ីស្មៅនៅចំការដូងរបស់លោក ពោលគឺការចិញ្ចឹមចំណាយអស់ ភាគច្រើនតែទៅលើការទិញពូជប៉ុណ្ណោះ ហើយចំណីគឺងាយស្រួលណាស់វាអាចស៊ីបានទាំងស្មៅធម្មជាតិ ស្មៅដាំ ស្មៅក្រៀម ឬស្លឹកឈើក៏បាន។

សត្វចៀមអាចកើតកូន១ឆ្នាំ ២ ដង លុះដល់កូនដែលកើតមកនោះមានអាយុត្រឹម ៦ ទៅ ៨ខែ វាក៏ចាប់ផ្ដើមរកបង្កាត់ពូជបន្តទៀត។ ឯចៀមឈ្មោលត្រឹម ៦ទៅ៨ ខែក៏អាចបង្កាត់ពូជបាន។ បើតាមលោកចាន់វីរៈចៀមញី ២០-៣០ ក្បាល ត្រូវការតែឈ្មោល១ក្បាលប៉ុណ្ណោះ ដូចនេះនៅពេលដែលមានចៀមឈ្មោលច្រើ គឺគេអាចលក់ចេញបាន។ ក្នុងអាយុពី៦ ទៅ ៨ ខែ ចៀមមានទម្ងន់ជាមធ្យម ៣០គីឡូក្រាម ឯការលក់ក្នុងទីផ្សារគឺ១គីឡូក្រាម មានតម្លៃ ៧ ទៅ ៨ដុល្លារ ដូចនេះចៀមមួយក្បាលទម្ងន់ ៣០ គីឡូក្រាមលក់បានតម្លៃពី ២១០ ទៅ ២៤០ដុល្លារ។

មកដល់ពេលបច្ចុប្បន្នកសិដ្ឋានចិញ្ចឹមចៀមនៅស្រុកទឹកផុសនេះមានចៀមប្រមាណ៦00ក្បាល ក្នុងនោះមានជាង៣០០ ក្បាលសម្រាប់ចិញ្ចឹម និង ៣០០ ក្បាលទៀត សម្រាប់លក់។

បើតាមលោក ប៊ុន ចាន់វីរៈ លោកមានគម្រោងពង្រីកកសិដ្ឋានដោយបន្ថែមេចៀមដល់​៦០០ក្បាល និងកូន៦០០ក្បាល ខណៈដែលសព្វថ្ងៃកំពុងពង្រីកការដាំស្មៅប្រមាណជាង២០ហិចតាបន្ថែមទៀត ។ សម្រាប់វាលស្មៅធម្មជាតិក្នុង១ហិចតាអាចប្រលែងចៀមឱ្យស៊ីបាន ២០ ក្បាលឯស្មៅដាំវិញគេអាចដាក់ចៀមបានពី ៦០ ទៅ១០០ ក្បាល។

យោងតាមរបាយការណ៍អង្គការស្បៀងអាហារនិងកសិកម្មបានឲ្យដឹងថាកាលពីឆ្នាំ២០២០ប្រទេសអូស្រ្តាលី បានជាប់លំដាប់ថ្នាក់ទី១ នៅទូទាំងពិភពលោកជាប្រទេសដែលបានចិញ្ចឹម និងនាំចេញចៀមច្រើនជាងគេ ទៅកាន់ទីផ្សារអន្តរជាតិ។ បច្ចុប្បន្នប្រទេសចិនគឺជាអ្នកនាំចូលសាច់ចៀមធំបំផុតរបស់ពិភពលោក ២,៧ លានតោនជាង ៧០%នៃការប្រើប្រាស់សរុបរបស់ពិភពលោក៕ អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣ នាទីutes មុន

តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌, ឧកញ៉ា ឡេង និមល អមប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល សួរសុខទុក្ខ និងប្រគល់ថវិកា ស្បៀង និងសម្ភារៈ ជូនដល់កងកម្លាំងជួរមុខឈរជើងការពារជាតិខ្មែរ ទិសប្រាសាទព្រះវិហារ

ព័ត៌មានជាតិ៦ នាទីutes មុន

មួយករណីទៀតហើយ កសិករម្នាក់រងរបួសធ្ងន់ដោយសារផ្ទុះគ្រាប់មីនតោន

ព័ត៌មានជាតិ៨ នាទីutes មុន

កម្ពុជា មានគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ កើនឡើងជាង ២៥០ កន្លែង នៅទូទាំងប្រទេស

ព័ត៌មានជាតិ១៨ នាទីutes មុន

ថៃ ថាទ័ពខ្មែរតម្រង់កាំភ្លើងទៅដីខ្លួន៖ ប្រមុខការពារជាតិ ថាកម្ពុជាធ្វើដើម្បីការពារខ្លួនពីសត្រូវ ហើយគ្មានកងទ័ពណាតម្រង់កាំភ្លើងមកផ្ទះខ្លួនវិញទេ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ជនរងគ្រោះ​ធ្លាក់យន្តហោះ​ Air India មិនទាន់កំណត់អត្តសញ្ញាណអស់

Sokha Hotels

ព័ត៌មានពេញនិយម