ព័ត៌មានជាតិ
ថ្ងៃដំបូងនៃប្រតិបត្តិការទ្រង់ទ្រាយធំសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំងចុះរុះរើរបាំងសាច់អួនបានជាង ២ពាន់ម៉ែត្រ
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២៤ ខែមីនានេះ បានចាត់តាំងក្រុមការងារចម្រុះថ្នាក់ខេត្ត សហការគ្នាគណៈបញ្ជាការឯកភាពស្រុកចំនួន៣ ដែលមានកម្លាំងសរុបចំនួន ១០០ នាក់ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំនៅក្នុងស្រុក ៣ ក្នុងទឹកដីខេត្តកំពង់ឆ្នាំង។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ខេត្តកំពង់ឆ្នាំងបានឲ្យបានថា អនុវត្តតាមផែនការរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋខេត្ត បានចុះបង្ក្រាបបទល្មើសនេសាទចំនួន ៣ គោលដៅគឺ ស្រុកជលគីរី ស្រុកកំពង់លែង និងស្រុកបរិបូណ៌។
ក្នុងយុទ្ធនាការនេះបានប្រើប្រាស់កម្លាំងសរុប ចំនួន ១០០ នាក់ក្នុងនោះមាន មន្ត្រីជលផល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងចំនួន២០ នាក់ ស្នងការនគបាលខេត្តចំនួន ២៧នាក់ គណៈបញ្ជាការឯកភាពស្រុកទាំង៣ ចំនួនសរុប ៥៣នាក់ កម្លាំងសរុប១០០នាក់។

ដោយ ប្រើប្រាស់មធ្យោបាយកាណូតចំនួនសរុប១៨គ្រឿង ជាលទ្ធផលសម្រេចបាន រុះរើរបាំងសាច់អួនចំនួន ២៧ កន្លែង ស្មើ ២ ២០០ ម៉ែត្រ បង្គោលចំនួន ៨៥០ដើម លូសាច់អួនចំនួន៣៤ លូ។ រុះសម្រាស់ចំនួន ៧ កន្លែងស្មើនិង ៥៦០ ម៉ែត្រការ៉េ បង្គោលចំនួន ១៣០ដើម មែកសម្រាស់ចំនួន ៣៤០០មែក។
ដោយឡែកឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងក៏បានបញ្ជាក់នៅព្រឹកថ្ងៃទី២៤ នេះថា យុទ្ធនាការបង្ក្រាបបទល្មើសនេសាទនេះ សមត្ថកិច្ចចំរុះនិងបន្តធ្វើរហូត លុះអស់បទល្មើសនេសាទនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ជាពិសេសគឺកបង្ក្រាបជនល្មើសជាឈ្មួញធំៗ ដែលជាមេខ្លោងប្រព្រឹត្តបទល្មើសនេសាទ៕





អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


